-
៥ឆ្នាំចុងក្រោយ យន្តហោះឯកជនសេដ្ឋីបំពុលកាបូនកើនខ្លាំងបំផុត

បរទេស ៖ ការសិក្សាថ្មីមួយរកឃើញថា ការបំពុលកាបូនចេញពីយន្តហោះឯកជនប្រើប្រាស់ដោយមហាសេដ្ឋីនបានកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ លោក Stefan Gossling អ្នកស្រាវជ្រាវផ្នែកដឹកជញ្ជូន នៃសាកលវិទ្យាល័យ Linnaeus របស់ប្រទេសស៊ុយអែត និយាយថា អ្នកប្រើប្រាស់យន្តហោះឯកជនបានបញ្ចេញឧស្ម័នខ្ពស់បំផុត ដោយបញ្ចេញកាបូនឌីអុកស៊ីតដល់ ២,៦៤៥តោន នៅពេលហោះហើរ។ តួលេខនោះ កើនឡើងច្រើនជាង ៥០០ដងនៃចំនួនមធ្យមរបស់ពិភពលោកក្នុងមនុស្សម្នាក់ ដែលមានចំនួន ៥.២តោន ដែលធនាគារពិភពលោកគណនា ឬ ៤.៧តោន ដែលទីភ្នាក់ងារថាមពលអន្តរជាតិគណនា។ ភាគច្រើននៃយន្តហោះឯកជនតូចៗ បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត នៅពេលហោះហើរបានប្រហែល ២ម៉ោង ច្រើនជាងមនុស្សជាមធ្យមក្នុងរយៈពេលប្រហែលមួយឆ្នាំ។ ហើយប្រហែលមួយភាគបួននៃមហាសេដ្ឋី ដែលមានទ្រព្យសរុប ៣១ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន បានបញ្ចេញកាបូនឌីអុកស៊ីត ១៧.២លានតោន តាមរយៈការហោះហើរប្រើយន្តហោះឯកជន។ តួលេខនោះ មានចំនួនប្រហាក់ប្រហែលគ្នានឹងការបញ្ចេញកាបូននៃប្រជាជន ៦៧លាននាក់ដែលរស់នៅក្នុងប្រទេសតង់ហ្សានី។ នេះបើយោងតាមការសិក្សាមួយ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Journal Communications Earth & Environment។ លោក Jonathan Westin នាយកប្រតិបត្តិនៃអង្គការតស៊ូមតិ Climate Organizing Hub…
-
ស្វាជាង ៤០ក្បាលរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក

វ៉ាស៊ីនតោន ៖ សត្វស្វាចំនួន ៤៣ក្បាលបានរត់គេចពីបរិវេណ ដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅរដ្ឋ South Carolina ប៉ុន្តែមេប៉ូលីសនៅក្បែរនោះនិយាយថា រឿងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់សាធារណជនទេ។ មេប៉ូលិសក្រុង Yemassee លោក Gregory Alexander ថ្មីៗនេះនិយាយថា សត្វស្វាទាំងនោះ មិនបានបង្កគ្រោះថ្នាក់ និងភាពច្របូកច្របល់ទេ ដោយសារតែពួកវាមិនបានឆ្លងជំងឺអ្វីទាំងអស់ ក្រោយរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។ លោកប៉ូលិស Alexander បន្ថែមថា សត្វស្វាអំបូរ Rhesus បានរត់គេចខ្លួនពីមន្ទីរពិសោធន៍ Alpha Genesis កាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលបុគ្គលិកថ្មីមិនបានបិទទ្វារទាំងអស់។ ប៉ូលីសបានឱ្យដឹងថា សត្វស្វាទាំងនោះ ភាគច្រើនគឺជាញីមានទម្ងន់ប្រហែល ៣គីឡូក្រាម ហើយនៅក្មេង និងតូចណាស់ ដូច្នេះពួកវាមិនទាន់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើពិសោធន៍នៅឡើយទេ។ ទោះបីជាយ៉ាងណា អាជ្ញាធរ និងបុគ្គលិកមន្ទីរពិសោធន៍ កំពុងរៀបចំអន្ទាក់ និងប្រើប្រាស់វិធីផ្សេងៗ ដើម្បីប្រមូលពួកស្វាទាំងនោះមកវិញដោយសុវត្ថិភាព។ ទន្ទឹមគ្នា ប្រជាពលរដ្ឋរស់នៅក្បែរមន្ទីរពិសោធន៍នោះ ត្រូវបានទទូចឱ្យបិទបង្អួច និងទ្វារផ្ទះរបស់ពួកគេ ដើម្បីកុំឱ្យស្វារកកន្លែងលាក់ខ្លួនបាន ហើយប្រសិនបើពួកគេប្រទះឃើញស្វាទាំងនោះ អាជ្ញាធរស្នើឱ្យទាក់ទងតាមខ្សែទូរស័ព្ទលេខ ៩១១ ដើម្បីឱ្យបុគ្គលិក និងប៉ូលីសចាប់ពួកវាបាន។ ក្នុងឆ្នាំ ២០១៨…
-
ក្រុមហ៊ុនចិន XPENG បញ្ចេញមនុស្សយន្ត AI ដំបូង ធ្វើចលនាដូចមនុស្ស

ប៉េកាំង ៖ នៅឯព្រឹត្តិការណ៍ AI Day ឆ្នាំ ២០២៤ នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន XPENG បានបង្ហាញមនុស្សយន្ត AI ដំបូងរបស់ខ្លួនមានឈ្មោះថា Iron ដែលអាចធ្វើចលនាដូចមនុស្សពិតៗដែរ។ ការបញ្ចេញមនុស្សយន្តរបស់ XPENG ត្រូវគេមើលឃើញថា ជាការបង្ហាញពីការលោតផ្លោះដ៏ធំមួយ ប្រឡូកក្នុងឧស្សាហកម្មមនុស្សយន្ត ប្រជែងជាមួយមនុស្សយន្ត Optimus របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។ មនុស្សយន្ត Iron នេះ មានសន្លាក់ច្រើនជាង៦០ និងធ្វើចលនាបាន ២០០ដឺក្រេ ហើយវាប្រើប្រាស់បច្ចេកវិទ្យាដែលចែករំលែកជាមួយប្រព័ន្ធ AI Electric Vehicles (EVs) របស់ XPENG។ Iron មានកម្ពស់ ១.៧៨ម៉ែត្រ និងមានទម្ងន់ ៧០គីឡូក្រាម។ មនុស្សយន្តនេះ មានភារកិច្ចស្នូលគឺផ្គុំរថយន្តអគ្គិសនី P7+ នាពេលខាងមុខ។ ផ្នែកសំខាន់នៃភាពវៃឆ្លាតរបស់ Iron គឺបន្ទះឈីប Turing AI ដែលមានស៊ីភីយូ 40-core…
-
ជប៉ុនប្តេជ្ញាកសាងកម្លាំងយោធាកាន់តែស៊ីជម្រៅជាមួយអាមេរិក

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសន្យាជាថ្មីកាលពីថ្ងៃសៅរ៍ថា នឹងកសាងកម្លាំងយោធាជប៉ុន ក៏ដូចជាពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។ លោក Ishiba និយាយថា បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន និងសហគមន៍អន្តរជាតិកាន់តែអាក្រក់ទៅៗ ដោយសារភាពតានតឹងកើនឡើងជាមួយចិន រុស្ស៊ី និងកូរ៉េខាងជើង។ ដូច្នេះលោកបានសន្យាជាថ្មីថា នឹងពង្រឹងអំណាចយោធារបស់ប្រទេសជប៉ុន។ លោក Ishiba បានគូសបញ្ជាក់ថា ការរំលោភដែនអាកាសជប៉ុនដោយយន្តហោះចម្បាំងចិន និងរុស្ស៊ីកាលពីដើមឆ្នាំនេះ មិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សុវត្ថិភាពរបស់ជប៉ុនផងដែរ ហើយវាពិតជារឿងមិនអាចទទួលយកបាន។ លោក Ishiba បន្ថែមថា ជប៉ុនប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីសកម្មភាពយោធារបស់ចិន ដែលបង្កើនល្បឿននៅជុំវិញឆ្នេរសមុទ្រជប៉ុន និងពីការបាញ់តេស្តមីស៊ីសម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។ លោក Ishiba បានសង្កត់ធ្ងន់ថា នៅពេលយើងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏តានតឹង និងស្មុគស្មាញបំផុត ខ្ញុំនឹងធ្វើឱ្យមានតុល្យភាព ព្រមទាំងពង្រឹងផ្នែកការទូត និងសន្តិសុខរបស់ប្រទេសជប៉ុន។ បើតាមនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សម្ព័ន្ធភាពជប៉ុន-អាមេរិក គឺជាអ្នកសម្របសម្រួលដោះស្រាយបញ្ហានេះ ដោយសន្យាថា នឹងបង្កើនទំនាក់ទំនងរបស់ជប៉ុនជាមួយអាមេរិក ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Trump ដូចដែលពួកលោកបានយល់ព្រម…
-
លោក Yoon ៖ កូរ៉េខាងត្បូង-អាមេរិកនឹងវាយបកវិញ បើកូរ៉េខាងជើងវាយប្រហារនុយក្លេអ៊ែរ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និយាយថា កូរ៉េខាងត្បូង និងអាមេរិកនឹងវាយបកវិញ ប្រសិនបើកូរ៉េខាងជើងប៉ុនប៉ងវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។ លោក Yoon ក៏បានអះអាងដែរថា កូរ៉េខាងត្បូងអាចពឹងផ្អែកលើអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីការពារប្រទេស ហើយមិនត្រូវការអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ នេះបើយោងតាមការចេញដោយទស្សនាវដ្តីអាមេរិក។ លោក Yoon ដែលជាអ្នកអភិរក្សនិយម បានប្រកាន់ជំហរតឹងរឹងជាងអ្នកកាន់តំណែងមុនរបស់គាត់លើកូរ៉េខាងជើង។ កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក Yoon ក៏កំពុងពង្រឹងទំនាក់ទំនងជាមួយអាមេរិកផងដែរ ដោយកសាងសម្ព័ន្ធភាពសន្តិសុខរយៈពេល ៧០ឆ្នាំ។ ចំណែកកូរ៉េខាងជើងក៏បានពង្រឹងសាច់ដុំយោធារបស់ខ្លួនផងដែរ ជាមួយនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយ ដែលមានឈ្មោះថា Hwasong-19 កាលពីថ្ងៃទី៣១ ខែតុលា ចំពេលមានការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលថា ខ្លួនបានដាក់ពង្រាយកងទ័ពជួយដល់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ យ៉ាងណា កូរ៉េទាំងពីរនៅតែស្ថិតក្នុងការប្រឈមមុខដាក់គ្នា បន្ទាប់ពីសង្រ្គាមឆ្នាំ ១៩៥០-១៩៥៣របស់ពួកគេ ដែលបានបញ្ចប់ត្រឹមបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ៕ ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា
-
NASA ធ្វើតេស្តម៉ាស៊ីនយន្តហោះលឿនជាងសំឡេងលើកដំបូង

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើតេស្តម៉ាស៊ីនយន្តហោះចម្បាំងជំនាន់ថ្មី X-59 របស់ខ្លួន មុនពេលឈានដល់ការហោះហើរសាកល្បងលើកដំបូង។ វិស្វករដឹកនាំកម្មវិធីផលិតយន្តហោះ X-59 Quest របស់អង្គការ NASA កំពុងធ្វើការសាកល្បងម៉ាស៊ីនយន្តហោះចម្បាំងនេះ នៅរោងចក្រ Lockheed Martin Skunk Works ក្នុងទីក្រុង Palmdale រដ្ឋ California។ ការធ្វើតេស្តកំពុងដំណើរការជាដំណាក់កាល ដោយក្នុងអំឡុងពេលធ្វើតេស្តបឋម វិស្វករបានដំណើរការម៉ាស៊ីនរបស់យន្តហោះ X-59 ក្នុងល្បឿនទាបដោយមិនបញ្ឆេះវា ដើម្បីពិនិត្យមើលការលេចធ្លាយណាមួយ និងត្រូវប្រាកដថា ប្រព័ន្ធផ្សេងៗរបស់យន្តហោះដំណើរការជាមួយគ្នានៅពេលដំណើរការដោយថាមពល។ រហូតមកទល់ ពេល នេះ វិស្វករដឹកនាំកម្មវិធី និយាយ ថា យន្តហោះ X-59 ដំណើរការ បាន ល្អ។ យន្តហោះចម្បាំង X-59 ត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងល្បឿនលឿនជាងសំឡេង ១.៤ដងនិងរយៈកម្ពស់ ១៦.៧គីឡូម៉ែត្រ។ X-59 ត្រូវបានបំពាក់ដោយម៉ាស៊ីនយន្តហោះ F414-GE-100 ផលិតដោយក្រុមហ៊ុន General Electric។ គ្រួសារម៉ាស៊ីន F414…
-
ជប៉ុនគ្រោងនឹងឲ្យបុគ្គលិកធ្វើការតែ៤ថ្ងៃក្នុង១សប្តាហ៍

បរទេស៖ ខេត្ត Miyagi ត្រូវបានកំណត់ថា នឹងក្លាយជាតំបន់ដំបូងគេ ក្នុងប្រទេសជប៉ុន ដែលនឹងផ្តល់ឲ្យបុគ្គលិកធ្វើការ តែ៤ថ្ងៃ ក្នុង១សប្តាហ៍ ចាប់ពីឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយ កន្និកាការលាឈប់របស់បុគ្គលិក តាមរយៈការកែលម្អលក្ខខណ្ឌការងារ និង ទាក់ទាញទេពកោសល្យ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន អភិបាលខេត្ត Miyagi លោក Yoshihiro Murai បានប្រកាសថា គំនិតផ្តួចផ្តើម ដែលនឹងអនុវត្តចំពោះនិយោជិតទាំងអស់ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះ នៃចំនួនអ្នកចង់ធ្វើការ ក្នុងរដ្ឋាភិបាល។ លោក Murai បាននិយាយថា កម្មវិធីនេះគឺមានបំណងបង្កើតបរិយាកាសការងារ កាន់តែល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងនិន្នាការធ្លាក់ចុះមន្ត្រីរាជការ នេះបើតាមបណ្តាញព័ត៌មាន Fuji News ។ ការធ្លាក់ចុះនៃការដាក់ពាក្យចូលបម្រើរាជការ ត្រូវបានស្តីបន្ទោសលើ ការធ្លាក់ចុះ អត្រាកំណើត និង ចំនួនប្រជាជនជប៉ុន។ បច្ចុប្បន្ន និយោជិតនៃខេត្ត Miyagi ប្រកាន់ខ្ជាប់នូវការងារសប្តាហ៍ ជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ នៅក្រោមផែនការថ្មី និយោជិតនឹងអាចបែងចែកម៉ោងធ្វើការ របស់ពួកគេឡើងវិញ ក្នុងរយៈពេល៤ថ្ងៃ…
-
គ្រោះរាំងស្ងួតនៅតំបន់អាម៉ាហ្សូន ប៉ះពាល់ដល់ជីវិតកុមារជាង ៤០ម៉ឺននាក់

ប្រាស៊ីលីយ៉ា ៖ អង្គការយូនីសេហ្វ ថ្មីៗនេះនិយាយថា កុមារជាង ៤២០,០០០នាក់នៅក្នុងតំបន់អាម៉ាហ្សូន កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះរាំងស្ងួត ដែលកំពុងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក និងការដឹកជញ្ជូនតាមដងទន្លេ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បានគូសបញ្ជាក់ថា គ្រោះរាំងស្ងួតដ៏អាក្រក់បំបែកកំណត់ត្រា កំពុងបង្កផលប៉ះពាល់ដល់ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល កូឡុំប៊ី និងប៉េរូ ដែលពឹងផ្អែកលើការធ្វើដំណើរតាមដងទន្លេ។ ប្រធានអង្គការយូនីសេហ្វ លោកស្រី Catherine Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងមើលឃើញពីការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយ ដែលគ្រួសារជាច្រើនពឹងផ្អែកលើ និងធ្វើឱ្យកុមាររាបម៉ឺននាក់មិនអាចទទួលបានអាហារ និងទឹកបរិភោគគ្រប់គ្រាន់ រួមទាំងការថែទាំសុខភាព និងសាលារៀន។ បើតាមការអះអាងរបស់អង្គការយូនីសេហ្វ លទ្ធផលបង្កឡើងពីអសន្តិសុខស្បៀងអាហារ បានបង្កើនហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមារ ខណៈដែលការទទួលបានទឹកផឹកតិច អាចជំរុញឱ្យការផ្ទុះជំងឺឆ្លងកើនឡើង។ ឆ្លើយតបនឹងវិបត្តិនេះ អង្គការយូនីសេហ្វនិយាយថា ខ្លួនត្រូវការថវិកា ១០លានដុល្លារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីជួយសហគមន៍ដែលរងគ្រោះនៅក្នុងប្រទេសទាំងបីនោះ រួមទាំងការខែកចាយទឹក និងការបញ្ជូនកងពលតូចសុខាភិបាលទៅកាន់តំបន់រងគ្រោះផងដែរ។ ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងការរួមតូចនៃទន្លេសំខាន់ៗនៃព្រៃទាក់ទាញទឹកភ្លៀងនេះ បានធ្វើឱ្យភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរ រំខានដល់ការផលិតថាមពលវារីអគ្គិសនី និងរីងស្ងួតផ្នែកខ្លះនៃប្រទេសប្រេស៊ីល បូលីវី កូឡុំប៊ី អេក្វាឌ័រ ប៉េរូ និងវ៉េណេស៊ុយអេឡា៕ ប្រភព ៖ ប្រែសម្រួល ៖…
-
អ៊ីស្រាអែលចុះកិច្ចព្រមព្រៀងតម្លៃ ៥ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពី Boeing

ហ៊្សេរុយសាឡិម ៖ ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានយន្តហោះចម្បាំង F-15IA ជំនាន់ចុងក្រោយចំនួន ២៥គ្រឿង ពីក្រុមហ៊ុន Boeing។ ក្រសួងការពារជាតិអ៊ីស្រាអែលបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងមានតម្លៃ ៥.២ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តដោយរដ្ឋបាលលោក បៃដិន និងសភាកាលពីដើមឆ្នាំនេះ ហើយក៏រួមបញ្ចូលទាំងជម្រើសសម្រាប់យន្តហោះចម្បាំង F-15IA បន្ថែមចំនួន ២៥គ្រឿង។ ក្រសួងការពារជាតិអ៊ីស្រាអែលបន្ថែមថា ការដឹកជញ្ជូនយន្តហោះ F-15IA ថ្មី នឹងចាប់ផ្តើមនៅឆ្នាំ ២០៣១ ជាមួយនឹងយន្តហោះពី ៤ទៅ៦គ្រឿងជារៀងរាល់ឆ្នាំ។ យន្តហោះទាំងនោះ នឹងត្រូវបំពាក់ដោយប្រព័ន្ធសព្វាវុធ រួមបញ្ចូលជាមួយអាវុធរបស់អ៊ីស្រាអែលដែលមានស្រាប់ ព្រមទាំងបង្កើនការផ្ទុកគ្រាប់។ ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គុណសម្បត្តិនៃយន្តហោះចម្បាំងទាំងនេះ នឹងអាចឱ្យកងទ័ពអាកាសអ៊ីស្រាអែលរក្សាឧត្តមភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគតនៅតំបន់មជ្ឈិមបូព៌ា។ សម្រាប់ក្រុមហ៊ុន Boeing វិញ កិច្ចព្រមព្រៀងទិញលក់យន្តហោះ F-15 គឺជាកិច្ចព្រមព្រៀងដ៏ធំទីពីរសម្រាប់ឆ្នាំនេះ។ កាលពីខែសីហា ក្រុមហ៊ុនអាកាសចរណ៍ El Al Israel Airlines បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះ 737 MAX ដល់ទៅ…
-
មេ Huthi ៖ Trump នឹងបរាជ័យក្នុងការបញ្ចប់ជម្លោះនៅហ្គាហ្សា

បរទេស ៖ មេដឹកនាំក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់លោក Donald Trump សម្រាប់ការគាំទ្រអ៊ីស្រាអែល ដោយនិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ នឹងបរាជ័យក្នុងការបញ្ចប់ជម្លោះមជ្ឈិមបូព៌ា អំឡុងអាណត្តិទីពីរ របស់លោក។ លោក Abdul Malik al-Huthi ដែលក្រុមរបស់លោកមានសម្ព័ន្ធភាព ជាមួយប្រទេសអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងធ្វើឱ្យមានលក្ខណៈធម្មតាៗ រវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ដែលគ្រប់គ្រងដោយរដ្ឋបាលរបស់លោក Trump ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ នឹងមិនអាចជួយធ្វើឱ្យជម្លោះ កាន់តែខិតជិតដល់ទីបញ្ចប់ នោះទេ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Trump បានយកឈ្នះលើអនុប្រធានាធិបតីប្រជាធិបតេយ្យ Kamala Harris ក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ហើយគ្រោងនឹងចូលកាន់តំណែងក្នុងខែមករា ដោយត្រលប់ទៅការិយាល័យ Oval Office វិញបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។ ជ័យជម្នះរបស់លោកបានកើតឡើងជាមួយនឹងមជ្ឈិមបូព៌ា ស្ថិតក្នុងភាពចលាចល បន្ទាប់ពីការផ្ទុះសង្រ្គាមហ្គាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមក បង្កឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ គឺ ក្រុម…