Category: ព័ត៌មានអន្តរជាតិ

  • សិង្ហបុរី នៅតែជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។

    សិង្ហបុរី នៅតែជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។

    តួយ៉ាង សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ជាសាកលវិទ្យាល័យនាំមុខគេក្នុងតំបន់ និងជាប់ចំណាត់ថ្នាក់លេខ ៨ ទូទាំងពិភពលោក។ សាកលវិទ្យាល័យ Nanyang Technological University (NTU) របស់សិង្ហបុរីដដែល ជាប់ចំណាត់ថ្នាក់ទី ១៥ នៅលើពិភពលោកជាមួយនឹងពិន្ទុ ៨៨,៤ – Seasia #ams1minute

  • កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគ ព្រឹកនេះ!

    កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគ ព្រឹកនេះ!

    បរទេស៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងទើបបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ជាច្រើនគ្រាប់។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ត្រូវបានបាញ់ចេញនៅម៉ោង ៧៖៣០នាទីព្រឹក ទៅកាន់តំបន់ សមុទ្រខាងកើត។ ប្រភពបន្តថា ដើម្បីជាការត្រៀមលក្ខណៈ យោធាកូរ៉េខាងត្បូងបានពង្រឹងការតាមដាន និងការប្រុងជើងការ ហើយចែករំលែកព័ត៌មានជាមួយជប៉ុននិងអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ ផងដែរ ពោលគឺបន្ទាប់ពីមានរបាយការណ៍កាន់តែច្បាស់អំពីវត្តមានទាហានកូរ៉េខាងជើងនៅរុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • លោក ពូទីន ជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងមូស្គូ

    លោក ពូទីន ជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងមូស្គូ

    បរទេស៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ចំពេលមានការអះអាងពីលោកខាងលិចថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយទាហានរាប់ពាន់នាក់ របស់កូរ៉េខាងជើង ទៅក្នុងជម្លោះអ៊ុយក្រែន។ លោកស្រី Choe បានស្ថិតនៅក្នុងប្រទេសរុស្ស៊ី រយៈពេលមួយសប្តាហ៍ ហើយបានសន្យាថា កូរ៉េខាងជើងនឹងឈរក្បែរប្រទេសរុស្ស៊ី រហូតដល់ឈានដល់ «ជ័យជំនះ» របស់ខ្លួន នៅអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតី ពូទីន បានទទួលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui ដោយបានចេញផ្សាយវីដេអូ នៃអ្នកទាំងពីរចាប់ដៃគ្នា មុនពេលមានកិច្ចពិភាក្សា»។ យោងតាមការបកប្រែ ជាភាសារុស្សី លោកស្រី Choe បានថ្លែងអំណរគុណ ចំពោះលោកពូទីន ដែលបានជួបលោកស្រី និងបានជូនពរ ពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោកស្រី Choe កាលពីសប្តាហ៍មុន បានជួបពិភាក្សា…

  • ថៃច្នៃយន្តហោះ Boeing បោះចោល ទៅជាហាងកាហ្វេ

    ថៃច្នៃយន្តហោះ Boeing បោះចោល ទៅជាហាងកាហ្វេ

    បាងកក ៖ នៅក្នុងប្រទេសថៃ យន្តហោះ Boeing 747 ដែលប្រើលែងកើត មួយគ្រឿង ត្រូវបានផ្លាស់ប្តូរ ទៅជាហាងកាហ្វេ ដោយតម្រូវឲ្យអ្នកចូលទស្សនា និងថតរូបភាព ចំណាយ ជាង៥ដុល្លារ ខណៈដែលតម្លៃភេសជ្ជៈ គិតថ្លៃផ្សេង។ ហាងកាហ្វេ Boeing 747 Bistro ផ្តល់ជូននូវភេសជ្ជៈជាច្រើនប្រភេទ រួមមាន Espresso, Latte, Cappuccino ក៏ដូចជា សូកូឡាទឹកដោះគោ ទឹកផ្លែឈើ និងសូដា តម្លៃមានចាប់ពី ២.៧០ដុល្លារ ទៅ៥.១០ដុល្លារ។ ហាងកាហ្វេមួយនេះ មានមនុស្សច្រើន នៅចុងសប្តាហ៍។ ដើម្បីជៀសវាងហ្វូងមនុស្ស ជាការល្អបំផុត ក្នុងការទៅលេង នៅថ្ងៃធ្វើការ។ លក្ខណៈពិសេសលេចធ្លោ របស់ហាងកាហ្វេនេះ គឺបទពិសោធន៍ នៅកាប៊ីនយន្ដហោះ ដែលភ្ញៀវអាចក្លែងធ្វើអ្នកបើកបរយន្តហោះ Boeing 747 ស្រដៀងនឹងអ្នកបើកយន្តហោះពិតៗ។ ហាងកាហ្វេច្នៃពីយន្តហោះ ប្រវែងជាង៧០ម៉ែត្រ មួយគ្រឿងនេះ មានទីតាំង នៅតំបន់ Lat Krabang ក្នុងទីក្រុងបាងកក…

  • ថៃសម្លឹងឱកាស​បញ្ជូនពលករទៅសិង្ហបុរី បន្ថែមទៀត​

    ថៃសម្លឹងឱកាស​បញ្ជូនពលករទៅសិង្ហបុរី បន្ថែមទៀត​

    បរទេស៖ ក្រសួងការងាររបស់ប្រទេសថៃ បានអះអាងពីគម្រោងបញ្ជូនពលករបន្ថែមទៀត ទៅកាន់ប្រទេសសិង្ហបុរី ជាពិសេស នៅក្នុងវិស័យផលិតនាវា។ សិង្ហបុរីកំពុងស្វែងរក មុខតំណែងជាងផ្សារដែកក្នុងវិស័យសាងសង់កប៉ាល់, កម្មករជំនាញផ្នែកអេឡិចត្រូនិច និងកម្មករសំណង់ ដែលមានបទពិសោធន៍ ហើយការណ៍នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់ប្រទេសថៃ ក្នុងការបញ្ជូនពលករបន្ថែមទៀត ទៅទីនោះ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ដែលបានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat បាននិយាយ កាលពីពេលថ្មីៗនេះ។ លោករដ្ឋមន្ត្រីបាននិយាយថា លោកទើបតែបានជួបមន្ត្រីពាក់ព័ន្ធរបស់សិង្ហបុរី និងទូតថៃ នៅទីនោះផងដែរ។ លោក Phiphat បានកត់សម្គាល់ថា ការពិភាក្សានេះ នឹងបង្កើតផ្លូវសម្រាប់ឱកាសការងារ កាន់តែទូលំទូលាយ និងជួយសម្រួលដល់ទីផ្សារការងារ នៅសិង្ហបុរី។ លោកបានបញ្ជាក់ថា «ជនជាតិថៃអាចមកធ្វើការ នៅប្រទេសសិង្ហបុរីបាន ព្រោះវានឹងជួយអភិវឌ្ឍជំនាញរបស់ពួកគេ និង រកប្រាក់ផ្គត់ផ្គង់ ដល់ក្រុមគ្រួសារ»។ បច្ចុប្បន្ននេះ ពលករថៃប្រមាណ ៤,០០០នាក់កំពុងធ្វើការ នៅក្នុងប្រទេសសិង្ហបុរី លើវិស័យសាងសង់, ការផ្សារដែក, អ្នកបម្រើលើយន្តហោះ, ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច, និងមុខតំណែងការងារទូទៅ ផ្សេងៗទៀត នេះបើតាមគេហទំព័រព័ត៌មានថៃ Thaiger៕ ប្រភពពី…

  • Zelensky ៖ ទ័ពកូរ៉េខាងជើងកើនដល់១១,០០០នាក់ ឈរជើងនៅព្រំដែនរុស្ស៊ី

    Zelensky ៖ ទ័ពកូរ៉េខាងជើងកើនដល់១១,០០០នាក់ ឈរជើងនៅព្រំដែនរុស្ស៊ី

    បរទេស៖ ប្រធាធិបតីប្រទេសនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើង ចំនួន១១,០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ លោក ប្រធានាធិបតីអ៊ុយក្រែន Zelensky និយាយថា ទាហានកូរ៉េខាងជើងទាំងនោះត្រូវបានដាក់ពង្រាយ នៅតាមព្រំដែន ជាមួយអ៊ុយក្រែន នេះបើយោងតាមការលើកឡើងពី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ទីក្រុង Kyiv។ លោក Zelensky ក៏បានបង្ហាញពីការសោកស្ដាយ ដែលបណ្តាសម្ព័ន្ធមិត្តលោកខាងលិច មិនបាននិយាយច្រើន អំពីរឿងនេះ។ មកទល់ពេលនេះ កូរ៉េខាងជើង និងរុស្ស៊ី មិនបានបដិសេធ លើរបាយការណ៍ស្តីពីការដាក់ពង្រាយទ័ពនោះទេ ខណៈដែលសង្គ្រាម នៅតែបន្តកើតមាន អូសបន្លាយរយៈពេលជាង២ឆ្នាំកន្លះ មកហើយ។ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង លើរបាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • យានអវកាសថតបាន “គ្រាប់ភ្នែកដ៏ចម្លែក” លើមេឃMartian

    យានអវកាសថតបាន “គ្រាប់ភ្នែកដ៏ចម្លែក” លើមេឃMartian

    បរទេស៖ យានអវកាស របស់អង្គការ NASA បានប្រទះឃើញ គ្រាប់ភ្នែក Googly Eye ដ៏ចម្លែក នៅលើភពព្រះអង្គារ អំឡុងពេលសូរ្យគ្រាស នាពេលថ្មីៗនេះ នេះបើតាមចេញផ្សាយរបស់ CNN។ យាន Perseverance ដែលបច្ចុប្បន្ន កំពុងស្ថិតលើផ្នែកខាងលិចគែមរុករក Jezero Crater នៃភពព្រះអង្គារ បានថតវីដេអូ នៃសូរ្យគ្រាសមួយផ្នែក ដែលស្រដៀងនឹងភ្នែកដ៏អាក្រក់ កាលពីថ្ងៃទី ៣០ ខែកញ្ញា។ ប្រភពថា ជាការប្រទះឃើញ «ការក្រឡេកមើល» យ៉ាងឆាប់រហ័ស។ នៅពេលដែល Phobos ដែលជាព្រះច័ន្ទមួយ ក្នុងចំណោមព្រះច័ន្ទពីររបស់ភពព្រះអង្គារបានឆ្លងកាត់ នៅពីមុខព្រះអាទិត្យ វាបានបញ្ចេញស្រមោលរាងដូចដំឡូង នៅលើមុខព្រះអាទិត្យ ក៏ដូចជា លើផ្ទៃមេឃ Martian នៃភពព្រះអង្គារ ផងដែរ។ បើតាម CNN ការសង្កេតចុងក្រោយបង្អស់ របស់យាន Perseverance បែបនេះ គឺជាការអនុវត្តជាទំលាប់ នៃយានរុករកភពអង្គារ។ ជាមួយនឹងវីដេអូ ឬ រូបថតនីមួយៗ នៃសូរ្យគ្រាសនៅភពអង្គារ…

  • វៀតណាមបញ្ចូល AI ក្នុងកម្មវិធីសិក្សាថ្នាក់តូច

    វៀតណាមបញ្ចូល AI ក្នុងកម្មវិធីសិក្សាថ្នាក់តូច

    ហាណូយ៖ នាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាល ទីក្រុងហាណូយ ប្រទេសវៀតណាម គ្រោងនឹងពង្រីកការអនុវត្តបញ្ញាសិប្បនិមិត្ត ឬ AI ក្នុងសកម្មភាពបង្រៀន និងរៀន នៅសាលា ជាច្រើនទៀត នាពេលខាងមុខ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានសាកល្បង ដោយជោគជ័យ រួមមានទាំងថ្នាក់តូចផងដែរ នេះបើតាមកាសែត VNexpress កាលពីពេលថ្មីៗនេះ។ យោងតាមនាយកដ្ឋាននេះ ទីក្រុងហាណូយ មានសាលាចំនួន ៥ ដែលសាកល្បងប្រើប្រាស់ AI ក្នុងការបង្រៀន រួមមាន សាលាមត្តេយ្យមួយ សាលាបឋមសិក្សាមួយ, អនុវិទ្យាល័យ ចំនួន ២ និង វិទ្យាល័យ ចំនួន១។ នេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ «ការកសាង និងសាកល្បងគំរូអប់រំឆ្លាតវៃ សម្រាប់មត្តេយ្យសិក្សា និងការអប់រំទូទៅ នៅទីក្រុងហាណូយ» នេះបើតាម លោក Nguyen Quang Tuan ប្រធានគម្រោង។ លោកបានមានប្រសាសន៍ថា ការងារនេះមានគោលបំណងអនុវត្តការផ្លាស់ប្តូរឌីជីថល នៅគ្រប់កម្រិតអប់រំ ក្នុងទីក្រុង។ ការសិក្សាលើវេទិកាអប់រំឆ្លាតវៃនេះ រួមមាន ទាំងទ្រឹស្តី…

  • ចិនបញ្ចេញមនុស្សយន្តដំបូងអាចដើរដូចមនុស្ស ត្រៀមលក់ឱ្យបាន ១ពាន់គ្រឿងនៅឆ្នាំ ២០២៥

    ចិនបញ្ចេញមនុស្សយន្តដំបូងអាចដើរដូចមនុស្ស ត្រៀមលក់ឱ្យបាន ១ពាន់គ្រឿងនៅឆ្នាំ ២០២៥

    ប៉េកាំង ៖ ក្រុមហ៊ុន Shenzhen EngineAI Robotics របស់ចិន ថ្មីៗនេះបានបញ្ចេញមនុស្សយន្តឆ្លាតវៃដំបូងលើពិភពលោក មានឈ្មោះថា SE01 ដែលត្រូវបានរចនាឡើងមកជាមួយបច្ចេកវិទ្យាទំនើប និងមានរូបរាងទាក់ទាញ ជាពិសេសអាចដើរ ឬធ្វើចលនាដូចមនុស្ស។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Morning Star។ មនុស្សយន្ត SE01 មានលក្ខណៈពិសេសមួយ នោះគឺប្រព័ន្ធខួរក្បាលរបស់វាបំពាក់បច្ចេកវិទ្យាឈានមុខគេ ធៀបនឹងមនុស្សយន្តដទៃទៀត ធ្វើឱ្យវាមានសមត្ថភាពដើរដូចមនុស្សពិតៗ ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។ មនុស្សយន្ត SE01 បំពាក់បន្ទះឈីបផលិតចេញពីក្រុមហ៊ុនល្បីៗចំនួនពីរ គឺ Nvidia និង Intel ព្រមទាំងបំពាក់កាំមេរ៉ាចំនួនបីគ្រាប់ ធ្វើឲ្យការចាប់រូបភាពបានច្បាស់ល្អ និងគ្រប់ជ្រុងជ្រោយ។ ការរួមបញ្ចូលគ្នានៃការបំពាក់ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យខួរក្បាលរបស់មនុស្សយន្ត SE01 ធ្វើប្រតិបត្តិការគណនាទិន្នន័យបានច្បាស់លាស់ និង ដោះស្រាយបញ្ហាជុំវិញខ្លួនបានល្អបំផុត។ គេហទំព័រ Interesting Engineering បានឱ្យដឹងថា ក្រុមហ៊ុន EngineAI Robotics បានប្រើប្រាស់លោហៈធាតុអាលុយមីញ៉ូមបំពាក់លើតួខ្លួនមនុស្សយន្ត SE01 ធ្វើឲ្យតួខ្លួនវារឹងមាំ មានទម្ងន់ស្រាល មានភាពធន់នឹងការប៉ះទង្គិច ជាពិសេសអាចឲ្យប្រព័ន្ធមេកានិចរបស់ SE01 ប្រើប្រាស់បានយូរ។…

  • ស្ងាត់ៗ លោក Musk ចាយ ៣៥លានដុល្លារ ទិញដីទុកសង់ផ្ទះឱ្យកូន ១១នាក់ និងប្រពន្ធ ៣នាក់រស់ជិតគ្នា

    ស្ងាត់ៗ លោក Musk ចាយ ៣៥លានដុល្លារ ទិញដីទុកសង់ផ្ទះឱ្យកូន ១១នាក់ និងប្រពន្ធ ៣នាក់រស់ជិតគ្នា

    វ៉ាស៊ីនតោន ៖ កាសែត New York Post ចេញផ្សាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ចំណាយប្រាក់ដល់ទៅ ៣៥លានដុល្លារ ទិញដីដោយសំងាត់ ទំហំជាង ៤០០ម៉ែត្រការ៉េ នៅក្នុងទីក្រុងអូស្ទីន រដ្ឋតិចសាស់ ក្នុងគោលបំណងធ្វើផ្ទះទុកសម្រាប់កូនៗទាំង ១១នាក់ និងអតីតគូសេ្នហ៍ទាំង៣របស់គាត់។ ផ្អែកតាមការចុះផ្សាយរបស់កាសែត New York Times (NYT) បរិវេណដីនេះរួមបញ្ចូលទាំងផ្ទះចំនួនពីរខ្នង ដែលមានម៉ូតស្រដៀងនឹងវីឡា Tuscan អ៊ីតាលី និងផ្ទះមួយផ្សេងទៀតមានបន្ទប់គេងចំនួន៦។ ប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានទម្លាយប្រាប់កាសែត NYT ថា លោក Musk បានប្រាប់អ្នកលក់អចលនទ្រព្យមកឲ្យគាត់នោះ រក្សាវាជាការសំងាត់។ ប៉ុន្តែមិនយូរប៉ុន្មាន រឿងនេះបានបែកធ្លាយ ដោយកាសែត NYT បានរាយការណ៍ថា ផ្ទះទាំងនោះនឹងផ្តល់ភាពងាយស្រួលសម្រាប់កូនៗរបស់លោក Musk រក្សាទំនាក់ទំនង និងរស់នៅជុំគ្នា។ ប្រភពបានទម្លាយឱ្យដឹងថា ប្រព័ន្ធដំបូងរបស់លោក Musk គឺអ្នកស្រី…