Category: ព័ត៌មានអន្តរជាតិ

  • អ៊ីស្រាអែលប្តេជ្ញាតាមប្រមាញ់មេដឹកនាំហាម៉ាស់ថ្មី

    អ៊ីស្រាអែលប្តេជ្ញាតាមប្រមាញ់មេដឹកនាំហាម៉ាស់ថ្មី

    ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានប្តេជ្ញាកាលពីពុធថា នឹងតាមកម្ចាត់លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៊ីរ៉ង់ ខណៈដែលសង្រ្គាមហ្គាហ្សាឈានចូលដល់ខែទី ១១។ ថ្លែងនៅឯមូលដ្ឋានយោធាមួយកន្លែង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តក្នុងការការពារខ្លួន ហើយបានប្រាប់ទៅកាន់មេដឹកនាំហាម៉ាស់ថ្មីថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចហើយ ទាំងការការពារខ្លួន និងការវាយលុក។ ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា យើងនឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស ផ្លាស់ប្តូរមេដឹកនាំនយោបាយរបស់ពួកគេជាថ្មីម្តងទៀត។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz ក៏បានអំពាវនាវឱ្យកម្ចាត់លោក Sinwar ជាបន្ទាន់ផងដែរ។ អ៊ីស្រាអែលបានចោទប្រកាន់លោក Yahya Sinwar ថា ជាមេគំនិតនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលនាំឱ្យផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេល ១១ខែមកនេះ៕ ប្រភព៖ AFP…

  • អង្គការសុខភាពពិភពលោកបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាង១លានទៅហ្គាហ្សា

    អង្គការសុខភាពពិភពលោកបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាង១លានទៅហ្គាហ្សា

    ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាងមួយលានទៅកាន់តំបន់ហ្គាហ្សា ជាទីដែលហែកហួរដោយសារសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីមេរោគត្រូវបានរកឃើញនៅក្នុងទឹកសំណល់នៃទឹកដីប៉ាឡេស្ទីន។ ប្រធានអង្គការសុខភាពពិភព (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានប្រាប់សន្និសីទសារព័ត៌មានមួយថា អង្គការសុខភាពពិភពលោកកំពុងបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងច្រើនជាងមួយលាន ទៅកាន់តំបន់ហ្គាហ្សានៅក្នុងសប្តាហ៍ខាងមុខនេះ។ ការរកឃើញជំងឺស្វិតដៃជើងនៅក្នុងទឹកសំណល់នៅតំបន់ហ្គាហ្សា គឺជាសញ្ញាបង្ហាញថា មេរោគកំពុងរាតត្បាតនៅក្នុងសហគមន៍ ធ្វើឱ្យកុមារមិនបានចាក់វ៉ាក់សាំងប្រឈមនឹងហានិភ័យ។ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា បុគ្គលិកសុខាភិបាលត្រូវការការអនុញ្ញាតឱ្យចូលទៅកាន់តំបន់ហ្គាហ្សា ដើម្បីចែកចាយវ៉ាក់សាំងជំងឺស្វិតដៃជើង និងថា បទឈប់បាញ់ ឬយ៉ាងហោចណាស់រក្សាភាពស្ងប់ស្ងាត់ពីរបីថ្ងៃ គឺជារឿងចាំបាច់ ដើម្បីចាក់វ៉ាក់សាំងដល់កុមារងាយរងគ្រោះនៅហ្គាហ្សា។ ក្រសួងសុខាភិបាលបាននិយាយថា មេរោគត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ ដែលបានយកចេញពីតំបន់ Khan Yunis និងនៅតំបន់ភាគកណ្តាលនៃតំបន់ហ្គាហ្សា។ មេរោគនេះភាគច្រើនឆ្លងតាមរយៈទឹកស្អុយ និងទឹកកខ្វក់ មានផ្ទុកវីរុសប៉ូលីយ៉ូ ដែលឆ្លងខ្លាំង។ មេរោគនេះអាចបណ្តាលឱ្យអ្នកជំងឺខូចទ្រង់ទ្រាយរាងកាយ និងខ្វិន ហើយក៏អាចឈានដល់ស្លាប់ផងដែរ។ ជាចម្បងវាប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹមទីណា

  • យន្តហោះឥណ្ឌាផ្តល់ជម្រើសថ្មី ឲ្យស្ត្រីរើសកន្លែងអង្គុយឆ្ងាយពីបុរស

    យន្តហោះឥណ្ឌាផ្តល់ជម្រើសថ្មី ឲ្យស្ត្រីរើសកន្លែងអង្គុយឆ្ងាយពីបុរស

    បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃធូរថ្លៃដ៏ធំរបស់ឥណ្ឌា គឺ IndiGo កំពុងសាកល្បងមុខងារកក់កៅអី ដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរស្រីរើសកន្លែងអង្គុយដែលមិនក្បែរអ្នកដំណើរប្រុស។ នេះជាជម្រើសថ្មីដំបូងបង្អស់ មិនធ្លាប់មានក្នុងវិស័យអាកាសចរណ៍ក្នុងពិភពលោក។ ក្រុមហ៊ុននេះអះអាងថា ការផ្តល់នូវជម្រើសនេះ គឺដើម្បីសុវត្ថិភាព ខណៈដែលកន្លងមក មានការបំពាតបំពាន និងកាយវិការមិនសមរម្យរបស់បុរសទៅលើស្ត្រីនៅលើយន្តហោះ។ ក្រុមហ៊ុន IndiGo បានប្រាប់សារព័ត៌មាន CNBC Travel កាលពីសប្តាហ៍មុនថា កៅអីដែលអ្នកដំណើរស្រីជ្រើសរើសនឹងកំណត់ឲ្យមានពណ៌ផ្កាឈូក ដែលអនុញ្ញាតិឲ្យភ្ញៀវស្រីដូចគ្នារើសកន្លែងក្បែរស្រីៗដូចគ្នា។ មុខងាររើសកៅអីអង្គុយនេះត្រូវបានដាក់ដំណើរការសាកល្បងចាប់តាំងពីខែឧសភាមក។ អ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសើរគំនិតផ្តួចផ្តើមថ្មី របស់ IndiGo ដើម្បីបញ្ចៀសការបៀតបែន។ កាលពីខែកញ្ញា ឆ្នាំមុន នៅលើយន្តហោះរបស់ក្រុមហ៊ុន IndiGo ធ្លាប់មានករណីអ្នកដំណើរប្រុសម្នាក់ បានដាក់ដៃ លើអ្នកដំណើរស្រី មិនសមរម្យ ខណៈពេលដែលនាងកំពុងគេង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economic Times ។ ជើងហោះហើរមួយទៀត របស់ក្រុមហ៊ុននេះ ដដែល ក្នុងឆ្នាំ២០១៩ បុរសជនជាតិឥណ្ឌា ដែលរស់នៅសិង្ហបុរី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ខែ ពីបទបៀតបៀន និងប៉ះអ្នកបម្រើ លើយន្តហោះអាយុ ២២ឆ្នាំ…

  • អ៊ុយក្រែនស្នើឱ្យម៉ិកស៊ិកចាប់ខ្លួនលោក ពូទីន

    អ៊ុយក្រែនស្នើឱ្យម៉ិកស៊ិកចាប់ខ្លួនលោក ពូទីន

    គៀវ៖ ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ បានស្នើឱ្យរដ្ឋាភិបាលម៉ិកស៊ិក ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើគាត់ចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិក លោកស្រី Claudia Sheinbaum តាមការអញ្ជើញ។ ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសម៉ិកស៉ិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានទំនុកចិត្តថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលម៉ិកស៉ិកនឹងគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ ដោយប្រគល់ខ្លួនលោក ពូទីន ឱ្យទៅស្ថាប័នយុត្តិធម៌របស់អង្គការសហប្រជាជាតិនៅឯទីក្រុងឡាអេ ប្រទេសហូឡង់។ កាលពីខែមីនា ឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ពូទីន ក្រោមការចោទប្រកាន់ ឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន និង លោក ហ្សេលេនស្គី ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបានចូលរួមផ្ញើសារអបអរសាទរ ជ័យជម្នះរបស់លោកស្រី Sheinbaum។ ពិធីស្បថចូលកាន់តំណែងនោះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ខាងមុខ។ លោកស្រី Sheinbaum នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ របស់ប្រទេសម៉ិកស៉ិក ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែមិថុនាកន្លងទៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • រុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដោយមាននាវាមុជទឹក ៦៥ គ្រឿង ខណៈអាមេរិក តាមពីក្រោយជាមួយនឹងនាវាមុជទឹកសរុប ៦៤គ្រឿង

    រុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដោយមាននាវាមុជទឹក ៦៥ គ្រឿង ខណៈអាមេរិក តាមពីក្រោយជាមួយនឹងនាវាមុជទឹកសរុប ៦៤គ្រឿង

    ចំណែក ចិនឈរនៅលេខ៣ ដោយមាននាវាមុជទឹក ៦១គ្រឿង។ កូរ៉េខាងជើង និងជប៉ុនស្ថិតក្នុងតារាងកំពូលទាំង៥ ដោយក្រុងព្យុងយ៉ាងមាននាវាមុជទឹកសរុប ៣៥គ្រឿង ខណៈក្រុងតូក្យូមាននាវាមុជទឹកសរុប២៣គ្រឿង។ នាវាមុជទឹកមានសារៈសំខាន់ណាស់សម្រាប់កងទ័ពជើងទឹក ព្រោះវាផ្តល់សមត្ថភាពជាយុទ្ធសាស្ត្រសម្រាប់ការឃ្លាំមើល ការគំរាមកំហែងសត្រូវ និងប្រតិបត្តិការវាយលុកក្រោមទឹក – Visual Capitalist #ams1minute

  • ក្រុមហ៊ុន Cathay ចាយ ១១ពាន់លានដុល្លារ ទិញយន្តហោះ Airbus ចំនួន ៣០គ្រឿង

    ក្រុមហ៊ុន Cathay ចាយ ១១ពាន់លានដុល្លារ ទិញយន្តហោះ Airbus ចំនួន ៣០គ្រឿង

    ហុងកុង៖ ក្រុមហ៊ុន Cathay Pacific បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងទិញយន្តហោះ Airbus A330-900 ចំនួន ៣០គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific នឹងទិញយន្តហោះ Airbus A330-900 យ៉ាងហោចណាស់ចំនួន ៣០គ្រឿង នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១១ពាន់លានដុល្លារ។ ការប្រកាសនេះ កើតឡើងខណៈដែល Cathay បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤នេះ ជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ គិតត្រឹមឆ្នាំ ២០២៣។ យន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចែកចាយនៅចុងឆ្នាំ២០៣១។ ក្រុមហ៊ុនអាកាសចរណ៍ហុងកុងនេះបន្ថែមថា ខ្លួនមានយន្តហោះដឹកអ្នកដំណើរច្រើនជាង ២៣០គ្រឿងរួចហើយ។ យន្តហោះទាំងនេះ នឹងត្រូវផ្លាស់ប្តូរថ្មីជាបណ្តើរៗ ជំនួសកងយន្តហោះរបស់ក្រុមហ៊ុនដែលមានស្រាប់ នៃយន្តហោះទំហំមធ្យម។ ក្រុមហ៊ុន Cathay បានអះអាងថា ចំនួនអ្នកដំណើររបស់ខ្លួនបានឈានដល់ ៨០ភាគរយ ហើយខ្លួនសង្ឃឹមថា នឹងឈានដល់ ១០០ភាគរយនៅដើមឆ្នាំ ២០២៥៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Honda ចំណេញជាង ២ពាន់លានដុល្លារ ពីការលក់ឡានកូនកាត់

    Honda ចំណេញជាង ២ពាន់លានដុល្លារ ពីការលក់ឡានកូនកាត់

    តូក្យូ៖ ក្រុមហ៊ុន Honda បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រចាំត្រីមាស កាលពីថ្ងៃពុធ ខណៈដែលការលក់រថយន្តកូនកាត់កើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងជប៉ុន រួមជាមួយនឹងប្រាក់យ៉េនដែលទន់ខ្សោយ បានជួយ Honda យកឈ្នះលើការលក់ទន់ខ្សោយក្នុងទីផ្សារប្រទេសចិន។ ក្រុមហ៊ុន Honda បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើង ៨.៧ភាគរយ ដល់ ២.៤ពាន់លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា ខណៈដែលការលក់បានកើនឡើង ១៦.៩ភាគរយ ដល់ ៣៦ពាន់លានដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តលេខពីររបស់ប្រទេសជប៉ុនមួយនេះ បានរក្សាគោលដៅប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួនចំនួន ៦ពាន់លានដុល្លារ លើការលក់ចំនួន ១៣៧ពាន់លានដុល្លារ។ ក្រុមហ៊ុន Honda បាននិយាយថា អាជីវកម្មរថយន្តរបស់ខ្លួន គឺនៅតែ “រឹងមាំ” ដោយសារការកើនឡើងការលក់រថយន្តម៉ូដែលកូនកាត់នៅជប៉ុន និងសហរដ្ឋអាមេរិក។ ប៉ុន្តែការលក់រថយន្តទាំងមូលបានធ្លាក់ចុះ ដោយសារតែការលក់ទន់ខ្សោយនៅក្នុងទីផ្សារប្រទេសចិន ពីព្រោះមានការប្រកួតប្រជែងខ្លាំង។ រីឯបរិមាណនៃការលក់ម៉ូតូទូទាំងពិភពលោករបស់ Honda ក៏បានកើនឡើងផងដែរ ភាគច្រើននៅក្នុងប្រទេសឥណ្ឌា និងប្រេស៊ីល ខណៈដែលការលក់ធ្លាក់ចុះនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន Honda បាននិយាយកាលពីខែឧសភាថា ខ្លួនគ្រោងនឹងវិនិយោគទ្វេដងលើរថយន្តអគ្គិសនីដល់ ៦៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ខណៈដែលក្រុមហ៊ុននេះ កំពុងប្រឹងប្រែងផលិតរថយន្តអគ្គិសនីទាំងស្រុង…

  • ព្រលានយន្តហោះឌូបៃបំបែកកំណត់ត្រាថ្មី ស្រូបទាញអ្នកដំណើរជិត ៤៥លាននាក់

    ព្រលានយន្តហោះឌូបៃបំបែកកំណត់ត្រាថ្មី ស្រូបទាញអ្នកដំណើរជិត ៤៥លាននាក់

    ឌូបៃ៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃ បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានអ្នកដំណើររហូតដល់ ៤៤.៩លាននាក់។ នៅឆមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាព្រលានយន្តហោះដ៏មមាញឹកបំផុតរបស់ពិភពលោក បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានអ្នកដំណើររហូតដល់ ៤៤.៩លាននាក់។ អាកាសយានដ្ឋានឌូបៃបានបញ្ជាក់ថា តួលេខនេះបានកត់សម្គាល់ពីការកើនឡើងចំនួន ៨ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២៣ មានអ្នកដំណើរត្រឹមតែ ៤១.៦លាននាក់ ខណៈតួលេខនេះឆ្ពោះទៅរកការកើនឡើងថ្មីប្រចាំឆ្នាំ។ នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិឌូបៃ លោក Paul Griffiths បាននិយាយថា លទ្ធផលបំបែកកំណត់ត្រានៅក្នុងឆមាសទីមួយនៃឆ្នាំនេះបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់យើង ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក។ លោកបន្ថែមថា យើងមានទស្សនវិស័យសុទិដ្ឋិនិយមយ៉ាងខ្លាំង សម្រាប់ពេលវេលានៅសល់នៃឆ្នាំនេះ ហើយយើងកំពុងស្ថិតនៅលើផ្លូវបំបែកកំណត់ត្រា ជាមួយនឹងអ្នកដំណើរប្រចាំឆ្នាំរហូតដល់ ៩១.៨លាននាក់ ដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៤នេះ។ អាកាសយានដ្ឋានឌូបៃ បានទទួលអ្នកដំណើរចំនួន ៨៩.១លាននាក់ក្នុងឆ្នាំ ២០១៨ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ រីឯកាលពីឆ្នាំ ២០២៣ ចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំបានឈានដល់ ៨៦.៩លាននាក់។ ចំណែកលទ្ធផលវិជ្ជមានរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២៤នេះបានកើតឡើងទោះបីជាមានភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមក្នុងខែតុលាក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Biden គ្មានទំនុកចិត្តផ្ទេរដោយសន្តិវិធី បើ Trump ចាញ់

    Biden គ្មានទំនុកចិត្តផ្ទេរដោយសន្តិវិធី បើ Trump ចាញ់

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានថា លោក «មិនមានទំនុកចិត្តទាល់តែសោះ» នៃការប្រគល់អំណាច ដោយសន្តិវិធី ទៅឱ្យលោកស្រី Kamala Harris ប្រសិនបើ លោក Donald Trump ចាញ់ការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខនេះ។ លោក Joe Biden បានថ្លែងបែបនេះ នៅក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់ទូរទស្សន៍អាមេរិក CBS ដែលបានផ្សាយ កាលពីថ្ងៃពុធ។ កាលពីខែកក្កដា បុរសអាយុ ៨១ឆ្នាំ រូបនេះ បានដកខ្លួន ពីការបោះឆ្នោតដណ្តើមសេតវិមាន ហើយត្រូវបានជំនួសវិញ ដោយអនុប្រធានាធិបតី លោកស្រី Harris ក្នុងនាមជាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ។ លោក Biden បាននិយាយថា កន្លងមក លោក Trump តែងតែបានលើកឡើង ពីការមិនទទួលយកបរាជ័យ ក្នុងពេលធ្វើយុទ្ធនាការឃោសនា នានា ហើយការណ៍នេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោក Biden…

  • ធ្លាក់ឧទ្ធម្ភាគចក្រ ទេសចរណ៍ ស្លាប់ទាំងអស់ នៅនេប៉ាល់

    ធ្លាក់ឧទ្ធម្ភាគចក្រ ទេសចរណ៍ ស្លាប់ទាំងអស់ នៅនេប៉ាល់

    បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿង របស់ក្រុមហ៊ុន Air Dynasty បានធ្លាក់ នៅតំបន់កណ្តាល ប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ សម្លាប់មនុស្ស ទាំង៥នាក់ រួមមាន អ្នកបើកបរ និង អ្នកទេសចរចិន ចំនួន៤នាក់។ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល បាននិយាយថា ឧទ្ធម្ភាគចក្របានបាត់ការទាក់ទង បន្ទាប់ពីហោះបានប្រហែល ៣នាទី ហើយបានធ្លាក់ នៅក្នុងស្រុក Nuwakot ភាគខាងជើង នៃរដ្ឋធានី Kathmandu។ អាជ្ញាធរបានអះអាងថា ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ព្រៃ លើជម្រាលភ្នំមួយ ប៉ុន្តែ មិនទាន់ដឹងពីមូលហេតុ នៅឡើយទេ។ មុនពេលធ្លាក់ ឧទ្ធម្ភាគចក្របានប៉ុនប៉ងធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍ Syabrubesi។ ឧស្សាហកម្មផ្លូវអាកាស របស់ប្រទេសនេប៉ាល់ បានរីកដុះដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដោយដឹកទំនិញ និងមនុស្ស រវាងតំបន់ពិបាក ក៏ដូចជា អ្នកដើរលេង និងអ្នកឡើងភ្នំ ជាជនបរទេស។ ប៉ុន្តែ នេប៉ាល់មានកំណត់ត្រាដ៏អាក្រក់ អំពីសុវត្ថិភាពអាកាសចរណ៍ ជាច្រើនទសវត្សរ៍មកហើយ។ កាលពីពីរសប្តាហ៍មុន…