Category: ព័ត៌មានអន្តរជាតិ

  • អាមេរិកឈ្នះមេដាយច្រើនជាងគេក្នុងកីឡាអូឡាំពិករដូវក្តៅចាប់តាំងពីឆ្នាំ១៨៩៦

    អាមេរិកឈ្នះមេដាយច្រើនជាងគេក្នុងកីឡាអូឡាំពិករដូវក្តៅចាប់តាំងពីឆ្នាំ១៨៩៦

    អត្តពលិកអាមេរិកបានឈ្នះមេដាយសរុបចំនួន ២ ៦៥៥គ្រឿង រួមមានមេដាយមាស ១ ០៧០គ្រឿង ប្រាក់ ៨៤១គ្រឿង និងសំរឹទ្ធ ៧៤៤គ្រឿង។ ប្រទេសដែលទទួលបានជោគជ័យបំផុតទីពីរ គឺអតីតសហភាពសូវៀត ដែលទើបតែបានចូលរួមកីឡានេះចន្លោះឆ្នាំ១៩៥២ និង ១៩៨៨ ដោយអត្តពលិកអតីតសហភាពសូវៀតឈ្នះមេដាយមាសចំនួន ៣៩៥គ្រឿង មេដាយប្រាក់ចំនួន ៣១៩គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៩៦គ្រឿង សម្រាប់មេដាយសរុបចំនួន ១ ០១០គ្រឿង – Statista #ams1minute

  • សហរដ្ឋអាមេរិកជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលទប់ស្កាត់ជម្លោះ

    សហរដ្ឋអាមេរិកជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលទប់ស្កាត់ជម្លោះ

    វ៉ាស៊ីនតោន៖ ប្រមុខការទូតអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលគួរតែជៀសវាងបង្កជម្លោះកាន់តែរីកធំឡើងនៅតំបន់មជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា គ្មាននរណាម្នាក់ចង់បង្កើនជម្លោះនេះទេ… យើងបានចូលរួមក្នុងការទូតដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ លោក ប្លីងគែន បន្តថា ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល គឺរឹងមាំដូចវាំងននដែក ហើយយើងនឹងបន្តការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារពីក្រុមភេរវករ ឬអ្នកឧបត្ថម្ភរបស់ពួកគេ ដូចដែលយើងនឹងបន្តការពារកងទ័ពរបស់យើងដែរ។ លោក ប្លីងគែន បានសង្កត់ធ្ងន់ថា អ្នកគ្រប់គ្នានៅក្នុងតំបន់គួរតែយល់ថា ការវាយប្រហារគ្នាបន្ថែមទៀត គឺគ្រាន់តែជាការបង្កើនជម្លោះ បង្កអស្ថិរភាព និងអសន្តិសុខសម្រាប់មនុស្សគ្រប់គ្នាប៉ុណ្ណោះ។ លោក ប្លីងគែន បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិកនៅទីក្រុង Annapolis រដ្ឋ Maryland ថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាដើម្បីការពារការរីករាលដាលជម្លោះ។ ការអះអាងបែបនេះរបស់លោក ប្លីងគែន ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្តេជ្ញាសងសឹកក្រោយអ៊ីស្រាអែលបានសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញការខកចិត្តជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល…

  • ទ័ពអាមេរិករងការវាយប្រហារនៅអ៊ីរ៉ាក់

    ទ័ពអាមេរិករងការវាយប្រហារនៅអ៊ីរ៉ាក់

    អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ កាលថ្ងៃអង្គារថា ទាហានអាមេរិក ចំនួន៧នាក់បានរងការវាយប្រហារ ដោយការបាញ់ជ្រួច ចុងក្រោយបង្អស់ នៅអ៊ីរ៉ាក់។ លោកសង្កត់ធ្ងន់ថា អាមេរិកនឹងមិនអត់ឱនចំពោះទង្វើវាយប្រហារណាមួយ មកលើកងទ័ពរបស់ខ្លួន នៅមជ្ឈិមបូព៌ា នោះឡើយ។ ការវាយប្រហារ នៅថ្ងៃច័ន្ទ លើកនេះ គឺជាការវាយប្រហារ ជាលើកទីបី ក្នុងរយៈពេលត្រឹមតែជាងបីសប្តាហ៍ប៉ុណ្ណោះ លើមូលដ្ឋាន Ain al-Assad នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងទទួលកងទ័ពអាមេរិក ក៏ដូចជា ទាហានបរទេសផ្សេងទៀត មកពីក្រុមចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម។ អាមេរិកនិងអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ ដោយបារម្ភខ្លាំង ចំពោះការវាយប្រហារទាំងនេះ។ ប៉ុន្តែទាហានទាំង៧នាក់ មិនប្រឈមនឹងការបាត់បង់ជីវិតទេ ដោយគ្រាន់តែរងរបួស។ ការបាញ់គ្រាប់រ៉ុក្កែត ចុងក្រោយនេះ បានកើតឡើង ស្រពេលនឹងការភ័យខ្លាច កាន់តែខ្លាំងឡើង ដែលថា អាចនឹងមានការវាយប្រហារ ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ទៅលើអ៊ីស្រាអែល ជាការសងសឹក ចំពោះការសម្លាប់មេកំពូលក្រុមហាម៉ាស និងក្រុម ហេសបូឡា ថ្មីៗនេះ៕…

  • លីបង់អាចជាទីតាំងផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល-អ៊ីរ៉ង់

    លីបង់អាចជាទីតាំងផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល-អ៊ីរ៉ង់

    បរទេស៖ ប្រទេសធំៗ ចំនួន១០ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កាណាដា កូរ៉េខាងត្បូង អារ៉ាប៊ី សាអូឌីត ជប៉ុន ទួកគី និងហ្ស៊កដានី នាពេលថ្មីៗនេះ បានជំរុញឱ្យពលរដ្ឋរបស់ពួកគេ ចាកចេញពីប្រទេសលីបង់ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ៊ីរ៉ង់បានព្រមានថា នឹងសងសឹក លើអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំ Hamas និង Hezbollah។ មន្ត្រីលោកខាងលិចអះអាងថា ក្រុម Hezbollah ជាកងជីវពល គាំទ្រដោយអ៊ីរ៉ង់ ហើយចលនានយោបាយមានមូលដ្ឋាន នៅលីបង់ ដូច្នេះ លីបង់ អាចជាទីតាំងអាទិភាព ក្នុងការសងសឹក ហើយវានឹងបង្កឱ្យមានការឆ្លើយតប យ៉ាងធ្ងន់ធ្ងរ ពីអ៊ីស្រាអែលវិញ។ មួយវិញទៀត ការភ័យខ្លាចនៃការកើនឡើងអរិភាព ដែលអាចវាយលុកលីបង់ គឺខ្ពស់បំផុត ដោយសារតែក្រុម Hezbollah នៅលីបង់ ធ្លាប់បានបង្កើនការវាយប្រហារ លើអ៊ីស្រាអែល មួយថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏សាហាវ របស់ពួកហាម៉ាស លើអ៊ីស្រាអែល ភាគខាងត្បូង…

  • តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី៧ សីហានេះ សម្រេចរំលាយគណបក្ស Move Forward

    តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី៧ សីហានេះ សម្រេចរំលាយគណបក្ស Move Forward

    ដែលជាគណបក្សទទួលបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពី​ឆ្នាំ២០២៣ ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ​។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ – The Nation #ams1minute

  • បំណុលជាតិអាមេរិក បានកើនឡើងដល់ ៣៥ ទ្រីលានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤

    បំណុលជាតិអាមេរិក បានកើនឡើងដល់ ៣៥ ទ្រីលានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤

    បំណុលអាមេរិកក្នុងមនុស្សម្នាក់ៗ ស្មើនឹងជាង ១០ម៉ឺនដុល្លារ។ ចាប់ពីខែមករាមក បំណុលអាមេរិកកើន ១ ទ្រីលានដុល្លារ ដែលធ្វើឱ្យសមាមាត្របំណុលធៀបនឹង GDP សរុបកើនដល់ ៩៨% ហើយអាចនឹងកើនឡើងដល់ ១៤០% ក្រោមគោលនយោបាយបច្ចុប្បន្ន។ នេះបើយោងតាមការព្យាករណ៍របស់ IMF។ បំណុលជាតិអាមេរិកកើនឡើងចំនួន ៧,២ទ្រីលានដុល្លារ ក្នុងអាណត្តិ លោក Biden ខណៈ អាណត្តិលោក Donald Trump បានបន្ថែម ៧,៨ទ្រីលានដុល្លារ – Visual Capitalist #ams1minute

  • អាមេរិកដកទ័ពចុងក្រោយ ចេញពីនីហ្សេ

    អាមេរិកដកទ័ពចុងក្រោយ ចេញពីនីហ្សេ

    បរទេស៖ កាលពីថ្ងៃចន្ទ យោធាអាមេរិកបានដកខ្លួន ចេញពីមូលដ្ឋានចុងក្រោយ នៅក្នុងប្រទេសនីហ្សេ ជាប្រទេសដែលរងគ្រោះ ដោយសកម្មភាព របស់ពួកសកម្មប្រយុទ្ធ ជីហាដ ជាងមួយឆ្នាំ។ កិច្ចព្រមព្រៀងស្តីពីការដកខ្លួនរបស់អាមេរិក បន្តបន្ទាប់ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំរដ្ឋប្រហារ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទាមទារឱ្យទាហានអាមេរិក ចាកចេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សហរដ្ឋអាមេរិក និងបារាំង កំពុងប្រយុទ្ធប្រឆាំងនឹងពួកជីហាដ នៅអាហ្វ្រិកខាងលិច ចាប់តាំងពីយោធា បានដណ្តើមអំណាច នៅក្នុងប្រទេសម៉ាលី និង បួគីណា ហ្វាសូ។ រដ្ឋប្រហារថ្ងៃទី ២៦ ខែកក្កដា ឆ្នាំមុន នៅប្រទេសនីហ្សេដែលបានផ្ដួលរំលំប្រធានាធិបតី ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ របបថ្មីនេះ បង្ខំកងទ័ពបារាំង និងអាមេរិក ចេញពីប្រទេស តាំងពីខែឧសភា។ រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុក វត្តមានរបស់ទាហានអាមេរិក ឥឡូវនេះ គឺ “ខុសច្បាប់” ហើយអះអាងអំពីអធិបតេយ្យភាព របស់ខ្លួន។ ជាការកត់សម្គាល់ នីហ្សេ កំពុងមានទំនោរទៅរករុស្ស៊ី យ៉ាងខ្លាំង ដូចនឹង…

  • អតីតសេដ្ឋីអាកាសចរណ៍វៀតណាម ជាប់គុក២១ឆ្នាំ

    អតីតសេដ្ឋីអាកាសចរណ៍វៀតណាម ជាប់គុក២១ឆ្នាំ

    ហណូយ៖ អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាម លោក Trinh Van Quyet កាលពីថ្ងៃចន្ទ ត្រូវបានតុលាការ ប្រកាសសាលក្រម ឱ្យជាប់ពន្ធនាគារ រយៈពេល ២១ឆ្នាំ ពីបទក្លែងបន្លំ លើផ្សារភាគហ៊ុន ដែលមានតម្លៃ ១៤៦លានដុល្លារ។ លោក Trinh Van Quyet ស្ថិតក្នុងចំណោមជនជាប់ចោទ៥០នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញថា មានពិរុទ្ធនេះ។ តុលាការបាននិយាយថា លោក Quyet បានប្រព្រឹត្តកំហុស នៅចន្លោះឆ្នាំ ២០១៧ និង ២០២២។ តុលាការបានបន្ថែមថា មានជនរងគ្រោះ ពីការបក្លែងបន្លំនេះ មានចំនួន២ម៉ឺន៥ពាន់នាក់។ ករណីនេះគឺជាផ្នែកមួយនៃការបង្រ្កាបអំពើពុករលួយថ្នាក់ជាតិ របស់វៀតណាម ដែលបានបោសសម្អាតមន្ត្រី និងសមាជិកឥស្សរជនធុរកិច្ច ជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ កាលពីខែមេសា មហាសេដ្ឋីអចលនទ្រព្យវៀតណាមកំពូលម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងករណីឆបោក តម្លៃ ២៧ពាន់លានដុល្លារ។ ក្រោយមក ក្នុងខែនោះ ដដែល ប្រធានក្រុមហ៊ុនភេសជ្ជៈកំពូលម្នាក់ទៀត ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ…

  • ឧស្សាហកម្ម K-Pop ល្បីល្បាញរបស់កូរ៉េ ប្រឈមបាត់ឈ្មោះ

    ឧស្សាហកម្ម K-Pop ល្បីល្បាញរបស់កូរ៉េ ប្រឈមបាត់ឈ្មោះ

    សេអ៊ូល៖ កាសែតអាមេរិក Bloomberg បានចេញផ្សាយអត្ថបទវិភាគមួយនាពេលថ្មីៗនេះថា ឧស្សាហកម្ម K-Pop ដែលធ្លាប់តែទទួលបានចំណូលប្រចាំឆ្នាំ ១០ពាន់លានដុល្លារ កំពុងប្រឈមមុខនឹងវិបត្តិថមថយអត្តសញ្ញាណ ឈានទៅរកការបាត់បង់ទៀតផង ដោយសារតែ ក្រុមហ៊ុនបណ្តាញសង្គម និង ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងដណ្តើមអ្នកគាំទ្រ ពី K-Pop។ ក្រុមហ៊ុនបណ្តាញសង្គមចិន ByteDance បានផ្លាស់ប្តូរការនិយមទស្សនាការតន្ត្រី តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ រីឯ ក្រុមហ៊ុននៅអូស្ត្រាលី Adobe និង អាមេរិក Canva កំពុងបង្កើនឱកាសច្នៃប្រឌិតសម្រាប់សិល្បករ និងអ្នកគាំទ្រ ឲ្យបង្វែរមកគាំទ្រសិល្បៈជាតិ។ ប្រទេសផ្សេងៗទៀតក៏កំពុងតែព្យាយាម បង្កើតអ្វីដែលថ្មីដូចគ្នាដែរ។ Bloomberg លើកឡើងថា ដើម្បីរួចពីវិបត្តិបាត់អត្តសញ្ញាណនេះ K-Pop ត្រូវតែផ្លាស់ប្តូរ និងច្នៃប្រឌិតទម្រង់សិល្បៈរបស់ខ្លួន។ គួរបញ្ជាក់ថា K-pop ឬ Korean Pop ជាប្រភេទតន្ត្រីបង្កើតឡើងរាប់សិបឆ្នាំមកហើយ រួមបញ្ចូល រចនាបទតន្ត្រីចម្រុះ ដូចជា ប៉ុប, ហ៊ីបហប R&B, ជាដើម។ សិល្បករ នៅក្នុងពិភព K-pop ឬ តារា K-pop ទទួលបានការហ្វឹកហាត់…

  • ប្រាក់ គឺជាលោហធាតុដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក និងត្រូវបានប្រើប្រាស់ជាគ្រឿងអលង្ការ និងកាក់ជាដើម

    ប្រាក់ គឺជាលោហធាតុដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក និងត្រូវបានប្រើប្រាស់ជាគ្រឿងអលង្ការ និងកាក់ជាដើម

    ក្នុងឆ្នាំ២០២៣ មានប្រទេស ៣ គ្រប់គ្រងការជីកយករ៉ែប្រាក់សកល រួមមាន ម៉ិកស៊ិក (២៤%) ចិន (១៣%) និងប៉េរូ (១៣%)។ ការជីករ៉ែប្រាក់របស់ប្រទេសទាំង៣នេះរួមបញ្ចូលគ្នា ស្មើនឹងជាងពាក់កណ្តាលនៃផលិតកម្មប្រាក់ក្នុងសកល។ សារៈសំខាន់នៃការប្រើប្រាស់ប្រាក់ក្នុងបច្ចេកវិទ្យាទំនើប ជំរុញឱ្យមានការបង្កើនផលិតកម្មនៅក្នុងប្រទេសមួយចំនួន។ ជាក់ស្ដែង ស៊ីលីមានកំណើនផលិតកម្មប្រាក់ ២៤% នៅចន្លោះឆ្នាំ២០២២ និង២០២៣ ហើយប៉ាពួញូហ្គីណេមានកំណើន ៤២% – Visual Capitalist #ams1minute