-
ឡាន Tesla ៤ ម៉ូដែល ជិត ២លានគ្រឿងបិទដំបូលមុខអត់ជិត

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសប្រមូលឡានរបស់ខ្លួន ចំនួន១.៨លានគ្រឿង មកជួសជុលឡើងវិញ ព្រោះដំបូលឡានខាងមុខឡានបិទអត់ជិត ដែលនាំឲ្យមានហានិភ័យ នៃគ្រោះថ្នាក់ ដល់អ្នកបើកបរ នៅពេលកំពុងបើកបរ។ ក្រុមហ៊ុននេះ បញ្ជាក់ថា រថយន្តដែលត្រូវប្រមូលមកជួសជុលឡើងវិញ មាន៣ម៉ូដែល គឺ Tesla 3, Tesla S, និង Tesla X ដែលផលិតនៅចន្លោះពីឆ្នាំ២០២១ ដល់២០២៤ និង Tesla Y ដែលផលិតនៅចន្លោះ ឆ្នាំ ២០២០ ដល់២០២៤។ ក្រុមហ៊ុនពន្យល់ថា ដំបូលឡានទាំងនេះមិនអាចបិទជិតវិញបន្ទាប់ពីបើកគន្លឹះរួច ហើយមានឡានខ្លះ ដំបូលខាងមុខនេះស្រាប់តែបើកដោយឯកឯង ពេលកំពុងបើកបរទៀតផងដោយសារមានបញ្ហា Software។ ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបង្ហាញពីគ្រោះថ្នាក់ ដែលកើតឡើង ចំពោះឡាន ណាមួយ ក្នុងចំណោមមូឌែលខាងលើ នៅឡើយទេ។ Tesla មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ នៅពេលដែលទីភ្នាក់ងារព័ ត៌មាន AP ទាក់ទងទៅ។ Tesla បានចាប់ផ្តើមស៊ើបអង្កេតលើការត្អូញត្អែរ របស់អតិថិជន…
-
ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ស្បថចូលកាន់តំណែង

បរទេស៖ ប្រធានាធិបតីថ្មី របស់ប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងសភា កាលពីថ្ងៃអង្គារ បន្ទាប់ពីឈ្នះការបោះឆ្នោតមុនកំណត់ ក្រោយពេលមានហេតុការណ៍ធ្លាក់ឧទ្ទម្ភាគចក្រ ស្លាប់អតីតប្រធានាធិបតី Raisi កាលពីខែឧសភា។ លោក Pezeshkian ត្រូវបានស្គាល់ថា ជាអ្នកកំណែទម្រង់ ហើយលោកបានក្លាយជាប្រធានាធិបតីទី៩ របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ លោក Pezeshkian ទទួលបានភាពលេចធ្លោ សម្រាប់ជំហរប្រឆាំងនឹងការបង្ក្រាប លើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០០៩។ អ្នកជំនាញនិយាយថា លោកអាចជួយសម្រួលដល់ការសន្ទនា រវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច នេះបើតាមការចេញផ្សាយរបស់ CNN។ ពិធីនេះក៏មានការចូលរួម ដោយឥស្សរជនបរទេស ផងដែរ ហើយមានការផ្សាយផ្ទាល់ នៅលើទូរទស្សន៍រដ្ឋ។ លោក Pezeshkian បាននិយាយ ក្នុងពេលស្បថចូលកាន់តំណែងថា «ក្នុងនាមជាប្រធានាធិបតី នៅចំពោះមុខបរិសុទ្ធកូរ៉ាន និងប្រជាជនអ៊ីរ៉ង់ ខ្ញុំសូមស្បថចំពោះព្រះដ៏មានមហិទ្ធិឫទ្ធិថា ជាអ្នកការពារសាសនាផ្លូវការ និងប្រព័ន្ធសាធារណរដ្ឋអ៊ីស្លាម និងរដ្ឋធម្មនុញ្ញ នៃប្រទេស»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
បាក់ដីនៅចម្ការតែឥណ្ឌា ស្លាប់មនុស្ស ១០០នាក់

បរទេស៖ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការបាក់ដី នៅឯចំការតែជាច្រើនកន្លែង ស្ថិតក្នុងស្រុក Wayanad រដ្ឋ Kerala ប្រទេសឥណ្ឌា សម្លាប់មនុស្ស ១០៨នាក់ កាលពីថ្ងៃអង្គារ។ ប៉ុន្តែ មនុស្សយ៉ាងតិច ២៥០នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះពីភក់ និងកំទេចកំទី ទាន់ពេលវេលា។ អភិបាលរដ្ឋ លោក Pinarayi Vijayan បាននិយាយថា មនុស្ស១២៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងរបួស ហើយមនុស្សប្រមាណ ៣០០០នាក់ បានជ្រកកោន នៅក្នុងជំរុំសង្គ្រោះបន្ទាន់ ជុំវិញស្រុក។ លោកចាត់ទុកថា ជាគ្រោះធម្មជាតិ ដ៏អាក្រក់បំផុត ដែលពុំធ្លាប់កើតមាន នៅក្នុងរដ្ឋតំបន់ឆ្នេរ មួយនេះ។ ទាហានជាង២០០នាក់ ត្រូវបានបញ្ជូន ទៅកាន់តំបន់នោះ ដើម្បីជួយសហការ ជាមួយកងកម្លាំងសន្តិសុខរដ្ឋ និងក្រុមពន្លត់អគ្គីភ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា គ្រួសាររបស់អ្នកស្លាប់ នឹងទទួលបានប្រាក់សំណង ចំនួន២៤០០ ដុល្លារអាមេរិក។ នៅក្នុងស្រុក Wayanad នេះ…
-
អេស្ប៉ាញកោះហៅនាយករដ្ឋមន្ត្រីបំភ្លឺរឿងពុករលួយ

បរទេស៖ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez ត្រូវតុលាការកោះហៅឱ្យផ្តល់សក្ខីកម្ម ក្នុងការស៊ើបអង្កេត ករណីប្រព្រឹត្តអំពើពុករលួយ។ នាយករដ្ឋមន្ត្រីសង្គមនិយម ដែលបានកាន់តំណែង តាំងពីឆ្នាំ២០១៨ រូបនេះ ត្រូវបានចៅក្រមស៊ើបអង្កេត ដោយសង្ស័យថា ប្រើឥទ្ធិពលជានាយករដ្ឋមន្ត្រី ដើម្បីជួយប្រពន្ធរៃអង្គាសប្រាក់ និងស្វែងរកមូលនិធិសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ លោក Pedro Sanchez ក្លាយជានាយករដ្ឋមន្ត្រីអេស្ប៉ាញទី២ ដែលត្រូវកោះហៅសួរនាំអំពើអំពើពុករលួយ ។ កាលពីឆ្នាំ២០១៧ អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy ក៏ធ្លាប់ត្រូវបានកោះហៅ ឲ្យផ្តល់សក្ខីកម្ម នៅចំពោះមុខចៅក្រមដែរ។ កាលពីប៉ុន្មានឆ្នាំមុនៗ ក៏ធ្លាប់មានអតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ បីរូប អស់តំណែងហើយ ចូលទៅបំភ្លឺនៅតុលាការ ដូចគ្នា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ទេសចរបរទេសសម្រុកទៅថៃ ៧ខែបាន ២០លាននាក់

បាងកក៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈបណ្តាញសង្គម X ថា ក្នុងរយៈពេល៧ខែ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែកក្កដា ភ្ញៀវអន្តរជាតិចំនួន ២០លាននាក់ បានហោះហើរពីគ្រប់ទិសទី ចូលទៅលេងកំសាន្តនៅប្រទេសថៃ។ ចំនួននេះកើនឡើង ៣៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Srettha Thavisin បានកោតសរសើរវិធានការរបស់ក្រសួងពាក់ព័ន្ធដើម្បីលើកស្ទួយវិស័យទេសចរណ៍ថៃឲ្យស្ទុះឡើងមិននឹកស្មាន ក្នុងនោះ ការធ្វើដំណើរដោយគ្មានទិដ្ឋាការ ផ្តល់ជម្រើសហោះហើរកាន់តែច្រើន ការបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍ និងការកែលម្អកន្លែងទេសចរណ៍ ជាដើម។ ចំនួនអ្នកទេសចរមកពីឥណ្ឌា បានឈានដល់កម្រិតខ្ពស់ ជាប្រវត្តិសាស្ត្រ ដែលលោកលើកឡើងថាទំនងជាលទ្ធផលនៃគោនយោបាយកលើកលែងទិដ្ឋាការ។ គម្រោងនេះអនុញ្ញាតឱ្យភ្ញៀវ មកពី៩៣ប្រទេស ស្នាក់នៅក្នុងប្រទេសថៃ មិនចាំបាច់សុំទិដ្ឋាការ រហូតដល់ ៦០ថ្ងៃ។ គម្រោងនេះបានចាប់ផ្តើម កាលពីចុងឆ្នាំមុន ហើយឥឡូវនេះ ត្រូវបានបន្ត រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញរបាយការណ៍ថា ក្នុងពេល៧ខែមកនេះ ក្រៅពីឥណ្ឌា…
-
Kim Jong Un រៀបចំឲ្យកូនស្រីវ័យជំទង់ ស្នងតំណែង

ព្យុងយ៉ាង៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ហៅកាត់ NIS បានទម្លាយឲ្យដឹង កាលពីថ្ងៃចន្ទ ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កំពុងរៀបចំកូនស្រីវ័យជំទង់របស់លោក ជាអ្នកស្នងតំណែងជំនួស ដើម្បីបន្តដឹកនាំរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មួយនេះ។ យុវតី Kim Ju Ae ដែលមិនត្រូវបានបញ្ជាក់អំពីអាយុជាក់លាក់ តែងតែមានវត្តមានជាមួយឪពុក នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ រួមទាំងទាក់ទងនឹងសកម្មភាពយោធា ក៏ដូចជា ក្នុងពេលត្រួតពិនិត្យការហ្វឹកហាត់ ជាដើម។ ការណ៍នេះបានជំរុញឱ្យមានការរំពឹងទុកថា លោក Kim Jong Un បានជ្រើសរើសនាង ជាអ្នកស្នងមរតកជាអ្នកដឹកនាំ ជំនាន់ទីបួន នៃការគ្រប់គ្រងតំណែងតពូជ ដោយគ្រួសារត្រកូល Kim។ នេះបើតាម NIS ដដែល។ សមាជិកសភា Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសន្និសីទសង្ខេប របស់ទីភ្នាក់ងារ NIS ថា លោក Kim Jong Un ឥឡូវនេះ លើសទម្ងន់…
-
WHO ជំរុញអភិវឌ្ឍវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានប្រកាសនូវគម្រោងថ្មីមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យា RNA ដ៏ទំនើបបំផុតនៅក្នុងបណ្តាប្រទេសក្រីក្រ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាហ្សង់ទីន Sinergium Biotech នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស ខណៈក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 រួចហើយ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមនេះបង្ហាញពីមូលហេតុដែល WHO បង្កើតកម្មវិធីផ្ទេរបច្ចេកវិទ្យា mRNA។ លោកអគ្គនាយកបន្ថែមថា កម្មវិធីដែលរាប់បញ្ចូលដៃគូផលិតកម្មចំនួន១៥ នៅក្នុងប្រទេស រាប់ចាប់ពីអាហ្វ្រិកខាងត្បូង, អ៊ុយក្រែន រហូតដល់វៀតណាមនេះ គឺមានគោលបំណងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតកម្មកាន់តែច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ តាមវិធីនោះ នៅពេលដែលជំងឺរាតត្បាតបន្ទាប់មកដល់ ពិភពលោកនឹងត្រៀមខ្លួនកាន់តែប្រសើរឡើងជាងមុន ដើម្បីបង្កើនការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសមធម៌ជាងមុន។ មេរោគគ្រុនផ្តាសាយបក្សី គឺស្ថិតក្នុងចំណោមមេរោគ ដែលត្រូវបានពិភពលោកចាត់ទុកថា មានសក្តានុពលនៃការផ្ទុះជំងឺរាតត្បាតនាពេលអនាគត។ ជំងឺផ្តាសាយបក្សី H5N1 ផ្ទុះឡើងលើកដំបូងកាលពីឆ្នាំ ១៩៩៦។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០មក…
-
កូរ៉េខាងជើងបញ្ចេញឧទ្ធម្ភាគចក្រជម្លៀសមនុស្សជាង ៥ពាន់នាក់ពីទឹកជំនន់

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកូរ៉េខាងជើងបានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿង ដើម្បីជម្លៀសប្រជាជនជាង ៥,០០០នាក់ ដែលជាប់គាំងនៅក្នុងតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីមានសុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បានចុះដឹកនាំបញ្ជាដោយផ្ទាល់ប្រតិបត្តិការយោធាសង្គ្រោះ ក្នុងនោះរួមមានឧទ្ធម្ភាគចក្រ និងទូកសង្គ្រោះនៃកងទ័ពជើងទឹកចំនួន ១០គ្រឿង ដើម្បីជម្លៀសប្រជាជនជាង ៥,០០០នាក់ចេញពីទឹកជំនន់ទៅកាន់តំបន់មានសុវត្ថិភាព។ នាឱកាសនោះដែរ លោក គីម បានស្តីបន្ទោសមន្ត្រីចំពោះការខកខានរបស់ពួកគេ ក្នុងការរៀបចំការឆ្លើយតបភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីមុន ដើម្បីបង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិក៏ដោយ។កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបើកកិច្ចប្រជុំឆ្លើយតបវិបត្តិមួយ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ ពីគ្រោះមហន្តរាយធម្មជាតិមកលើវិស័យកសិកម្ម។ កូរ៉េខាងជើងកំពុងទទួលរងគ្រោះទឹកជំនន់បង្កពីភ្លៀងធ្លាក់ខ្លាំងរហូតដល់បំបែកកំណត់ត្រា។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបាននិយាយថា វាជាកំណត់ត្រាខ្ពស់បំផុតមួយនៅកូរ៉េខាងជើង ក្នុងរយៈពេល ២៩ឆ្នាំ។ ទន្ទឹមគ្នា កូរ៉េខាងជើងក៏កំពុងធ្វើការដើម្បីការពារទឹកជំនន់ រួមទាំងការបញ្ចេញទឹកពីទំនប់នៅជិតព្រំដែនអន្តរកូរ៉េ ដែលបង្កើនការព្រួយបារម្ភអំពីទឹកជំនន់នៅភាគខាងត្បូង។ ទឹកជំនន់នៅរដូវក្ដៅនៅប្រទេសកូរ៉េខាងជើង តែងតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដីស្រែចម្ការ ដោយសារតែប្រព័ន្ធបង្ហូរទឹកមិនល្អ, ការកាប់បំផ្លាញព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កោះបាលី រឹបអូសសាច់ឆ្កែរាប់រយក្បាល

ហ្សាកាតា៖ ប្រធានសណ្តាប់ធ្នាប់សាធារណៈ នៅលើកោះបាលី លោក Dharmadi បានអះអាង នាពេលថ្មីៗនេះថា មន្ត្រីជំនាញបានរឹបអូសសាច់ឆ្កែរាប់រយក្បាល និងសាច់ឆៅរាប់សិបគីឡូក្រាម នៅតំបន់រមណីយដ្ឋានដ៏ល្បី មួយនេះ។ ប្រភពដដែលនេះបានអះអាងថា ក្នុងពេលរឹបអូស កាលពីសប្តាហ៍មុន អាជ្ញាធរបានរកឃាត់ខ្លួនអ្នកលក់សាច់ឆ្កែ ចំនួនបីនាក់ បានរឹបអូសសាច់ឆ្កែចំនួន ៥០០ ក្បាល ព្រមទាំង រឹបអូសសាច់សត្វឆ្កែឆៅ ចំនួន៥៦ គីឡូក្រាម ពីអ្នកលក់ម្នាក់ទៀត នៅស្រុក Jembrana។ នៅឥណ្ឌូនេស៊ី ការលក់សាច់ឆ្កែ ជារឿងខុសច្បាប់។ សម្រាប់កោះបាលី អាជ្ញាធរបានហាមឃាត់ការជួញដូរសាច់ឆ្កែ កាលពីឆ្នាំមុន។ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារ ៣ខែ ឬ ពិន័យជាប្រាក់ ជាង៣ពាន់ដុល្លារអាមេរិក ប្រសិនបើត្រូវបានរកឃើញថា មានកំហុស ប៉ុន្តែ ការជួញដូរនៅតែមាន។ លោក Dewa បាននិយាយថា អាជ្ញាធរកំពុងបន្តស៊ើបអង្កេតករណីឧក្រិដ្ឋកម្មតូចតាច ស្វែងរកជនល្មើសលក់សាច់ឆ្កែ ពីព្រោះអាជ្ញាធរចង់ផ្តល់ឱកាសឱ្យអ្នកលក់សាច់ឆ្កែទាំងនោះ ផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេ ឡើងវិញ៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
-
អ្នកទេសចររាប់សិបនាក់ពុលអាហារនៅវៀតណាម

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា អ្នកទេសចរជិត៥០នាក់ បានពុលអាហារ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗនៅតំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Mui Ne នៃខេត្ត Binh Thuan ។ អាជ្ញាធរសុខាភិបាល បានឱ្យដឹងថា អ្នកទេសចរទាំងនេះស្ថិតក្នុងក្រុមទេសចរណ៍សរុបជិត២០០ នាក់ ដែលទៅដើរកម្សាន្តនៅខេត្ត Binh Thuan ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនបានបង្ហាញពីសញ្ជាត ឬព័ត៌មានលម្អិតអំពីភ្ញៀវទាំងនោះទេ។ កាសែតវៀតណាមដដែលផ្សាយថា កាលពីថ្ងៃសុក្រ អ្នកទេសចរទាំងនេះបានទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋាន Canh Buom Vang។ នៅថ្ងៃសៅរ៍ ពួកគេបានទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយ ក្នុងរមណីយដ្ឋាន Sailing Bay។ លុះដល់រសៀលថ្ងៃដដែល ភ្ញៀវទេសចរ ចំនួន៤៨នាក់ ឈឺពោះ រាគ និងក្អួត។ មន្ទីរសុខាភិបាលខេត្ត Binh Thuan បានបើកការចុះត្រួតពិនិត្យ ប្រមូលសំណាកអាហារ នៅតាមភោជនីយដ្ឋានទាំងនោះ។ លទ្ធផលនៃការត្រួតពិនិត្យ អាចនឹងត្រូវបានប្រកាស ក្នុងរយៈពេល ប្រមាណ ពី៣ ទៅ៥ថ្ងៃ…