Category: ព័ត៌មានអន្តរជាតិ

  • មនុស្សសរុប ៨៧៧ ៥០០នាក់ទទួលបានសញ្ជាតិអាមេរិកក្នុងឆ្នាំ២០២៣

    មនុស្សសរុប ៨៧៧ ៥០០នាក់ទទួលបានសញ្ជាតិអាមេរិកក្នុងឆ្នាំ២០២៣

    ប្រជាជនម៉ិកស៊ិកសរុបចំនួន ១១១ ៥០០នាក់ទទួលបានសញ្ជាតិអាមេរិក ខណៈឥណ្ឌាមានប្រជាជនសរុប ៥៩ ១០០នាក់ទទួលបានសញ្ជាតិ។ ងាកមកតំបន់អាស៊ាន ហ្វីលីពីន មានប្រជាជនច្រើនជាងគេ ដែលទទួលបានសញ្ជាតិអាមេរិកពោលគឺសរុប ៤៤ ៨០០នាក់ ខណៈវៀតណាមមានសរុប ៣២ ៨០០នាក់ – Seasia #ams1minute

  • នាយកសេវាសម្ងាត់អាមេរិក (Secret Service) អ្នកស្រី Kimberly Cheatle លាលែងពីតំណែងនៅថ្ងៃទី២៣ កក្កដា

    នាយកសេវាសម្ងាត់អាមេរិក (Secret Service) អ្នកស្រី Kimberly Cheatle លាលែងពីតំណែងនៅថ្ងៃទី២៣ កក្កដា

    ក្រោយរងការរិះគន់យ៉ាងខ្លាំងចំពោះការបរាជ័យក្នុងការការពារអតីតប្រធានាធិបតី លោក Donald Trump ពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី១៣ ខែកក្កដា – Reuters #ams1minute

  • លោក Elon Musk ត្រៀមលក់មនុស្សយន្តទូទាំងពិភពលោកនៅឆ្នាំ ២០២៦

    លោក Elon Musk ត្រៀមលក់មនុស្សយន្តទូទាំងពិភពលោកនៅឆ្នាំ ២០២៦

    វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហើបឱ្យដឹងថា Tesla នឹងដាក់បញ្ចេញមនុស្សយន្តបម្រើការងារក្នុងក្រុមហ៊ុនខ្លួនចាប់ពីឆ្នាំ ២០២៥ ហើយមានផែនការផលិតចែកចាយទូទាំងពិភពលោកនៅឆ្នាំ ២០២៦។ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ លោក Elon Musk បាននិយាយថា មនុស្សយន្តនឹងត្រូវផលិតក្នុងចំនួនតិចតួចប៉ុណ្ណោះសម្រាប់រោងចក្ររបស់ក្រុមហ៊ុន Tesla។ ប៉ុន្តែលោកសង្ឃឹមថា មនុស្សយន្តទាំងនោះនឹងត្រូវផលិតក្នុងចំនួនដ៏ច្រើន សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនៅឆ្នាំ ២០២៦។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បាននិយាយកាលពីខែមេសាថា មនុស្សយន្ត Tesla Optimus នឹងអាចបំពេញការងារនៅក្នុង រោងចក្របាននៅត្រឹមចុងឆ្នាំ ២០២៤នេះ ហើយអាចត្រៀមខ្លួនរួចរាល់សម្រាប់លក់នៅចុងឆ្នាំ ២០២៥។ កន្លងមក លោក Musk ធ្លាប់បាននិយាយថា មនុស្សយន្ត Optimus នឹងក្លាយជា មនុស្សយន្តដែលមានសមត្ថភាពខ្លាំង ហើយមានតម្លៃសមរម្យចាប់ពី ២០,០០០ដុល្លារក្នុងមួយគ្រឿង។ លោក Musk ថែមទាំងបានអះអាងទៀតថា មនុស្សយន្ត Optimus នឹងកាន់តែអស្ចារ្យមិនគួរឱ្យជឿ នៅក្នុងរយៈពេលត្រឹមតែ ៥ ឬ ១០ឆ្នាំទៅមុខទៀត។…

  • បង់ក្លាដែសចាប់ខ្លួនមនុស្សកើនដល់ ២,៥០០នាក់ ក្រោយផ្ទុះបាតុកម្ម

    បង់ក្លាដែសចាប់ខ្លួនមនុស្សកើនដល់ ២,៥០០នាក់ ក្រោយផ្ទុះបាតុកម្ម

    ដាកា៖ ចំនួនមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួនទាក់ទិនអំពើហិង្សានៅក្នុងប្រទេសបង់ក្លាដែស បានកើនលើសចំនួន ២,៥០០នាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាដ៏កក្រើកពាក់ព័ន្ធនឹងកូតាការងារ ដែលបានបង្កឱ្យមានភាពចលាចលរីករាលដាលពាសពេញផ្ទៃប្រទេស។ អាជ្ញាធរបង់ក្លាដែសបានចាប់ខ្លួនមនុស្សកើនឡើងជាង ២,៥០០នាក់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ រួមទាំងមន្រ្តីប៉ូលីសជាច្រើននាក់ ក្រោយផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងកូតាការងារកាលពីសប្តាហ៍មុន។ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ទាក់ទិនអំពើហិង្សាដែលបានផ្ទុះឡើង ក្នុងបាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិត ប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ដោយបាននិយាយថា បម្រាមគោចរនឹងត្រូវបានដកចេញ នៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។ គិតមកទល់ពេលនេះ ស្ថានការណ៍ក្នុងប្រទេសបង់ក្លាដែសហាក់វិលទៅរកប្រក្រតីឡើងវិញ បន្ទាប់ពីតុលាការកំពូលបានបង្គាប់ឱ្យនិស្សិតបញ្ឈប់សកម្មភាពតវ៉ា និងបានយល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី ៥៦ភាគរយ មកនៅត្រឹម ៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឯករាជ្យឱ្យប្រទេសជាតិ។ បច្ចុប្បន្នកន្លែងការងារសម្រាប់ក្របខណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣ភាគរយ ដែលបើកចំហសម្រាប់ពលរដ្ឋបង់ក្លាដែសទូទៅដែលមានសមត្ថភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ឥណ្ឌូណេស៊ី មានចំនួនអ្នកប្រើប្រាស់ TikTok ច្រើនជាងគេរហូតដល់ ១២៧,៥លាននាក់ ខណៈអាមេរិក

    ឥណ្ឌូណេស៊ី មានចំនួនអ្នកប្រើប្រាស់ TikTok ច្រើនជាងគេរហូតដល់ ១២៧,៥លាននាក់ ខណៈអាមេរិក

    ជាប្រទេសទី២ ដោយមានអ្នកប្រើរហូតដល់ ១២១,៥២លាននាក់។ ក្នុងអាស៊ាន វៀតណាម ក៏មានចំនួនអ្នកប្រើប្រាស់ TikTok ច្រើន ពោលគឺសរុបជាង ៦៩លាននាក់។ ចំណែកថៃ ជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងសកលលោក ហើយលេខ ៣ នៅអាស៊ាន មានអ្នកប្រើសរុបជាង ៥៣លាននាក់។ ហ្វីលីពីន មានជាង ៤៨លាននាក់ និងម៉ាឡេស៊ីមានជាង ២៩លាននាក់ – Seasia #ams1minute

  • ន័រវេស ត្រៀមបើកដំណើរការផ្លូវសាកឡានអគ្គិសនីដោយស្វ័យប្រវត្តិ

    ន័រវេស ត្រៀមបើកដំណើរការផ្លូវសាកឡានអគ្គិសនីដោយស្វ័យប្រវត្តិ

    បរទេស៖ នៅឆ្នាំក្រោយ ប្រទេសន័រវេស នឹងដាក់ឲ្យសាកល្បងប្រើផ្លូវមួយខ្សែ នៅទីក្រុង Trondheim ភាគកណ្តាលប្រទេស ដែលអាចសាកថ្មឲ្យរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិពេលរថយន្តនោះកំពុងបើក។ បើតាមការចេញផ្សាយរបស់ គេហទំព័រព័ត៌មានបច្ចេកវិទ្យា Tech Dad នាពេលថ្មីៗនេះ។ ក្នុងការសាកល្បង ផ្លូវដែលអាចសាកថ្មីបាននេះមានប្រវែងតែ ១០០ម៉ែត្រប៉ុណ្ណោះ និងត្រូវប្រើឡានក្រុង អគ្គិសនីផលិតឡើងដោយក្រុមហ៊ុន Yuton និង Higer របស់ប្រទេសចិន។ ចំណែក ផ្លូវសាកថ្មីបាននេះ ត្រូវបានតម្លើងឧបករណ៍សាកដោយក្រុមហ៊ុនមានមូលដ្ឋាន នៅអ៊ីស្រាអែល Electreon Wireless។ ការចំណាយជំហានដំបូងសម្រាប់ផ្លូវ ១០០មែត្រនេះ ត្រូវបានប៉ាន់ប្រមាណថា មានជាង ២លានដុល្លារអាមេរិក។ នេះបើតាម Tech Dad ដដែល។ រដ្ឋាភិបាលន័រវេស រំពឹងថា បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ នឹងកាត់បន្ថយការបំភាយកាបូន ដោយអនុញ្ញាតឱ្យរថយន្តក្រុងសាកថ្ម ដោយមិនចាំបាច់ឈប់សម្រាប់ការបញ្ចូលថ្ម៕ ប្រែសម្រួល ៖ សារ៉ាត

  • ឥណ្ឌានាំមុខគេលើពិភពលោក ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ច្រើនជាងគេ រហូតដល់ ៣៧៨លានគណនី

    ឥណ្ឌានាំមុខគេលើពិភពលោក ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ច្រើនជាងគេ រហូតដល់ ៣៧៨លានគណនី

    ការណ៍នេះបានឆ្លុះបញ្ចាំងពីចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន និងការប្រើប្រាស់អ៊ីនធឺណិតយ៉ាងទូលំទូលាយក្នុងប្រទេស។ អាមេរិកឈរនៅលេខ២ ដោយមានអ្នកប្រើប្រាស់ ១៩៣,៨ លានគណនី។ ឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់ទី៣នៅទូទាំងពិភពលោក ដោយមានអ្នកប្រើប្រាស់សរុប ១១៩លានគណនី។ ប្រទេសអាស៊ានផ្សេងទៀត រួមមានហ្វីលីពីន (៨៧,៧លានគណនី) វៀតណាម (៧៥,៣លានគណនី) និងថៃ (៥០លានគណនី) – Seasia #ams1minute

  • ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសដកខ្លួនចេញពីបេក្ខភាពឈរឈ្មោះ

    ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសដកខ្លួនចេញពីបេក្ខភាពឈរឈ្មោះ

    បោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងអាណត្តិក្រោយ​ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។ លោកបានគាំទ្រអនុប្រធានាធិបតី ​អ្នកស្រី​ Kamala Harris ឱ្យឈរឈ្មោះជាបេក្ខភាពតំណាងមកពីគណបក្សប្រជាធិបតេយ្យវិញ​ ស្របពេលដែលលោក Trump កាន់តែមានភាពជឿជាក់ក្នុងការយកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ – Reuters #ams1minute

  • អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព នៅវ័យ៨០ឆ្នាំ ដោយរោគាពាធ

    អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព នៅវ័យ៨០ឆ្នាំ ដោយរោគាពាធ

    –Aljazeera #ams1minute

  • ដំណើរការជើងហោះហើរ ធនាគារ និងក្រុមហ៊ុននានាក្នុងប្រទេសសិង្ហបុរី

    ដំណើរការជើងហោះហើរ ធនាគារ និងក្រុមហ៊ុននានាក្នុងប្រទេសសិង្ហបុរី

    អាមេរិក អង់គ្លេស ឥណ្ឌា និងអូស្ដ្រាលី ត្រូវបានរាំងស្ទះ ក្រោយមានបញ្ហារអាក់រអួលកម្មវិធី Windows របស់ក្រុមហ៊ុន Microsoft។ ការរអាក់រអួលនេះ ហាក់ដូចជាកើតឡើងមកពីក្រុមហ៊ុនការពារសុវត្ថិភាពសាយប័រ CrowdStrike – CNA #ams1minute