Category: ព័ត៌មានអន្តរជាតិ

  • វៀតណាម ៦នាក់ដេកស្លាប់ ក្នុងសណ្ឋាគារ ក្រុងបាងកក

    វៀតណាម ៦នាក់ដេកស្លាប់ ក្នុងសណ្ឋាគារ ក្រុងបាងកក

    បាងកក៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ថៃបាននិយាយថា មនុស្សចំនួន៦នាក់ដែលគេជឿថា ជាជនជាតិវៀតណាម និង អាមេរិកដើមកំណើតវៀតណាម ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារមួយ នៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃអង្គារ។ ប្រភពបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងទៀតថា «បុគ្គលិកសណ្ឋាគារបានរកឃើញសាកសពរបស់ពួកគេ នៅក្នុងបន្ទប់ នៅប្រហែលម៉ោង ៥ល្ងាច»។ នគរបាលសង្ស័យថា ជាករណីពុលចំណីអាហារ ខណៈដែលមិនឃើញមានស្នាមរបួសអ្វី នៅលើសពទាំងនេះ ប៉ុន្តែ មូលហេតុពិតប្រាកដនឹងត្រូវបន្តស៊ើបបន្ថែមទៀត។ ភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ ជាផ្លូវការ អំពីឈ្មោះសណ្ឋាគារ ដែលជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែប៉ូលីស និងអ្នកស៊ើបអង្កេត ត្រូវបានគេមើលឃើញ មានវត្តមាននៅខាងក្រៅ សណ្ឋាគារ Grand Hyatt Erawan ក្នុងតំបន់ Ratchaprasong។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា បានទៅដល់ទីតាំងកើតហេតុទាំងយប់។ លោកបញ្ជាឲ្យស៊ើបអង្កេតបន្ថែមទៀត ហើយចាត់វិធានការបន្ទាន់ រំងាប់អារម្មណ៍អ្នកទេសចរ និងសាធារណជន។ លោកចាត់ទុកថា ជារឿងដ៏នឹកស្មានមិនដល់ ប៉ុន្តែសង្ឃឹមថា មិនប៉ះពាល់ដល់វិស័យទេសចរណ៍ នេះបើតាមកាសែត បាងកកប៉ុស្តិ៍៕ ប្រភពពី AFP ប្រែសម្រួល៖…

  • វៀតណាមបានចំណូល៦ពាន់លានដុល្លារ ពីការនាំចេញកាបូប,ស្បែកជើង ក្នុងឆមាសដំបូង

    វៀតណាមបានចំណូល៦ពាន់លានដុល្លារ ពីការនាំចេញកាបូប,ស្បែកជើង ក្នុងឆមាសដំបូង

    ហាណូយ៖ កាសែតវៀតណាម បានចេញផ្សាយថា ចំណូលបានពីការនាំចេញស្បែកជើង និងកាបូប របស់ប្រទេសមួយនេះ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៤ មាន៦.៥ពាន់លានដុល្លារអាមេរិក។ ផ្អែកតាមការចុះផ្សាយរបស់ VNepxress កាលពីអង្គារ បានឲ្យដឹងថា ការនាំចេញទំនិញស្បែកទាំងនេះ ក្នុងឆមាសទី១ កើនឡើង៥.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមសមាគមស្បែក, ស្បែកជើង និងកាបូប វៀតណាម។ លោកស្រី Phan Thi Thanh Xuan អនុប្រធានសមាគម និងជាអគ្គលេខាធិការ បានមានប្រសាសន៍ថា វៀតណាមបានផ្តោតសំខាន់លើទីផ្សារធំៗ ចំនួន៥ គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងចិន។ វិស័យនេះកំពុងពង្រីក ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេស បណ្តាក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ FTA ជាមួយវៀតណាម។ វិស័យនេះនៅតែទាក់ទាញអ្នកវិនិយោគបរទេស ដោយសារកម្លាំងពលកម្មមានច្រើន និងតម្លៃឈ្នួលថោក។ វៀតណាមរំពឹងថា ចំណូលបានពីទំនិញស្បែក នឹងឈានដល់ចន្លោះពី ២៦ទៅ២៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ នេះបើតាមកាសែតវៀតណាម VNepxress…

  • ១ថ្ងៃ! ព្យុះភ្លៀងសម្លាប់មនុស្ស ៣៥នាក់ នៅអាហ្វហ្គានីស្ថាន

    ១ថ្ងៃ! ព្យុះភ្លៀងសម្លាប់មនុស្ស ៣៥នាក់ នៅអាហ្វហ្គានីស្ថាន

    បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ចំនួន៣៥នាក់បានស្លាប់ និង ២៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីមានព្យុះភ្លៀង នៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន។ លោក Quraishi Badloon ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ ប្រចាំខេត្ត Jalalabad បានប្រាប់ AFP ថា «ព្យុះភ្លៀង បានកើតមាននៅក្នុងខេត្តមួយនេះ និងស្រុកមួយចំនួននៃខេត្ត Nangarhar កាលពីល្ងាចថ្ងៃចន្ទ»។ លោកបាននិយាយថា អ្នកស្លាប់និងរបួស រងគ្រោះពីការដួលរលំដើមឈើ, ជញ្ជាំង និងដំបូលផ្ទះ របស់ប្រជាជន។ លោកបានបន្តថា ចំនួនអ្នកស្លាប់និងរបួស អាចនឹងកើនឡើង។ អាជ្ញាធរបានអះអាងថា ផ្ទះចំនួន ៤០០ខ្នង បានរងការខូចខាត ខណៈដែលមានការដាច់ចរន្តអគ្គិសនី នៅក្នុងខេត្ត Jalalabad។ សោកនាដកម្មនេះ បានកើតឡើង បន្ទាប់ពីទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភា និងបានលិចលង់ដីកសិកម្ម ៨០ភាគរយ។ ជាប្រទេសក្រីក្របំផុតមួយ ក្នុងពិភពលោក អាហ្វហ្គានីស្ថានត្រូវបានប៉ះពាល់យ៉ាងខ្លាំង ចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ហើយនៅឆ្នាំនេះ…

  • ចិនបើកដំណើរការឧទ្យានទឹកកកធំបំផុត នៅលើពិភពលោក

    ចិនបើកដំណើរការឧទ្យានទឹកកកធំបំផុត នៅលើពិភពលោក

    ប៉េកាំង៖ ប្រទេសចិនថ្មីៗនេះបានបើកដំណើរការសួនកម្សាន្តទឹកកក និងព្រិលដ៏ធំជាងគេនៅលើពិភពលោក។ ឧទ្យាននេះ ឲស្ថិតនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសាន ប្រទេសចិន។ នេះបើតាមគេហទំព័រ CNN។ ចម្លាក់ទឹកកក ដូចជីវិតពិត បំភ្លឺដោយភ្លើងចម្រុះពណ៌ ទាក់ទាញអ្នកទេសចរ ហើយនៅខាងក្នុងសួន មាន កន្លែងជិះស្គី និងម្ហូបអាហារចម្រុះប្រភេទផងដែរ។ ក្រុមហ៊ុន Harbin Ice and Snow World បានទទួលនូវវិញ្ញាបនបត្រសម្រាប់ការបង្កើតសួនកម្សាន្តទឹកកក និងព្រិលដ៏ធំបំផុត ពីមន្ត្រី Guinness World Records។ បើកដំណើរការដំបូង កាលពីទី៦ ខែកក្កដា ឧទ្យាននេះបានទាក់ទាញបានអ្នកទស្សនាជាង ៣ពាន់នាក់ ប៉ុន្តែមិនមានការបញ្ជាក់ពីតម្លៃសំបុត្រចូលទស្សនាទេ។ ការបើកដំណើរនេះ ស្របពេលដែល សីតុណ្ហភាពនៅខាងក្រៅទីក្រុង Harbin បានឡើងកម្តៅ ខណៈពេលដែលសួនកម្សាន្តនេះ មានសីតុណ្ហភាពត្រជាក់ ចន្លោះពី ដក៨ ដល់ ដក១២ អង្សារសេ។ ឧទ្យានមួយនេះ គ្របដណ្តប់លើផ្ទៃដី ជិត២៤០០០ម៉ែត្រការ៉េ ហើយទឹកកក ដែលប្រើក្នុងការ…

  • ដាច់ភ្លើង ខ្វះទឹក ផ្ទុះបាតុកម្មនៅអ៊ីរ៉ាក់

    ដាច់ភ្លើង ខ្វះទឹក ផ្ទុះបាតុកម្មនៅអ៊ីរ៉ាក់

    បរទេស៖ ប្រជាជនអ៊ីរ៉ាក់ រាប់រយនាក់ នៅក្នុងខេត្ត Diwaniyah ភាគខាងត្បូង បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការដាច់ចរន្តអគ្គិសនី និងការខ្វះខាតទឹក ក្នុងអំឡុងពេលកំដៅឡើងខ្លាំង នារដូវក្តៅ។ សង្គ្រាមជាច្រើនទស្សវត្ស បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសមួយនេះ ស្ថិតក្នុងស្ថានភាពដ៏គួរឱ្យរន្ធត់ ជាមួយនឹងការដាច់ចរន្តអគ្គិសនី កាន់តែអាក្រក់ទៅៗ ចំពេលរដូវក្តៅដ៏លំបាក។ សីតុណ្ហភាពបានឡើងដល់៥០អង្សាសេ ភាគច្រើន នៅក្នុងខេត្ត ភាគខាងត្បូង។ ភូមិរាប់សិបកន្លែង នៅក្នុងទីក្រុង Diwaniyah ក៏ទទួលរងការខ្វះខាតទឹក អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែគ្រោះរាំងស្ងួត រយៈពេលបួនឆ្នាំ និងមានការបន្ថយនៃលំហូរទឹកទន្លេ។ បាតុករ ឈ្មោះ Youssef Kamel បាននិយាយថា «យើងមិនមានអគ្គិសនីទេ.. មួយថ្ងៃ! យើងធ្លាប់ប្រើភ្លើង បានត្រឹមតែ២ម៉ោង ហើយពេលខ្លះ ប្រើបានមានត្រឹមតែ១ម៉ោង ឬ ១៥នាទី ប៉ុណ្ណោះ»។ លោកបានមានប្រសាសន៍ទៀតថា «យើងមិនមានទឹក ធ្វើកសិកម្មទេ» ដោយបន្ថែមទៀតថា «កសិករបាននាំគ្នា ចាកចេញទៅរកការងារ ធ្វើជាកម្មករ ក្នុងទីក្រុង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ប្រមុខការទូតអង់គ្លេសជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងសង្គ្រាមហ្គាហ្សា

    ប្រមុខការទូតអង់គ្លេសជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងសង្គ្រាមហ្គាហ្សា

    ហ៊្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន។ លោក David Lammy បានគូសបញ្ជាក់ថា ខ្ញុំមកទីនេះ ដើម្បីជំរុញឲ្យមានបទឈប់បាញ់បន្ទាន់។ ការបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជារឿងគួរឱ្យរន្ធត់ណាស់ ដូច្នេះវាត្រូវតែបញ្ឈប់។ លោក Lammy ក៏បានជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា និងការកើនឡើងនៃលំហូរជំនួយទៅកាន់ទឹកដីនេះផងដែរ។ លោក Lammy បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa កាលពីថ្ងៃអាទិត្យ។ នៅក្នុងជំនួបជាមួយលោក Mustafa លោក Lammy បាននិយាយថា អង់គ្លេសនឹងជំរុញឱ្យមានសន្តិភាព និងស្ថិរភាព នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X ដោយស្ថានកុងស៊ុលអង់គ្លេសនៅទីក្រុងហ្សេរុយសាឡឹម។ រីឯនៅព្រឹកថ្ងៃចន្ទ លោក Lammy បានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ។ លោក Lammy បាននិយាយមុនកិច្ចប្រជុំថា…

  • ក្រៅពីអង្ករ វៀតណាមដណ្តើមបានទីផ្សារនាំចេញម្រេចខ្មៅ ប្រមូលវាល់លាន

    ក្រៅពីអង្ករ វៀតណាមដណ្តើមបានទីផ្សារនាំចេញម្រេចខ្មៅ ប្រមូលវាល់លាន

    ហាណូយ៖ វៀតណាមមិនមែនខ្លាំងតែខាងផលិតនិងនាំចេញអង្ករទេ។ ប្រទេសជាប់របងដីខ្មែរមួយនេះ ក៏ជើងឯកផលិត និងនាំចេញម្រេចផងដែរ។ នៅឆមាសទី១នៃឆ្នាំនេះ វៀតណាមលក់ម្រេចទៅទីផ្សារអន្តរជាតិ បានជាង ៦៣៤លានដុល្លារ កើនឡើងជាង ៣០ភាគរយធៀបនឹងឆ្នាំមុន។ ម្រេចខ្មៅរបស់វៀតណាម លក់បានតម្លៃជាង ៤.៣០០ដុល្លារក្នុងមួយតោន និងម្រេចសថ្លៃជាង ៦.០០០ដុល្លារក្នុងមួយតោន។ តម្លៃម្រេចបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ តួយ៉ាង បច្ចុប្បន្នតម្លៃនាំចេញជាមធ្យមបានកើនឡើង ១.០០០ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ ទំហំនាំចេញនេះ មិនមែនវៀតណាមផលិតបានខ្លួនឯងទាំងស្រុងនោះទេ។ VN Express រាយការណ៍ថា វៀតណាម បានទិញម្រេច ជាង ១៨,០០០តោន អស់លុយជាង ៦៩លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនាផងដែរ កើនឡើងប្រហែល១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសប្រេស៊ីល កម្ពុជា និងឥណ្ឌូនេស៊ី គឺជាអ្នកផ្គត់ផ្គង់ម្រេចដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម ហើយវៀតណាម យកទៅវេចខ្ចប់លក់បន្តក្នុងតម្លៃខ្ពស់។ ទីផ្សារធំៗរបស់ម្រេចដែលវៀតណាមនាំចេញមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ឥណ្ឌា និងអារ៉ាប់រួម៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមហាម៉ាស់ប្រកាសដើរចេញពីការចរចាលើបទឈប់បាញ់នៅហ្គាហ្សា

    ក្រុមហាម៉ាស់ប្រកាសដើរចេញពីការចរចាលើបទឈប់បាញ់នៅហ្គាហ្សា

    ហ្គាហ្សា: មន្ត្រីក្រុមហាម៉ាស់មួយរូបកាលពីថ្ងៃអាទិត្យបាននិយាយថា ពួកគេកំពុងដកខ្លួនចេញពីកិច្ចចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើមេបញ្ជាការក្រុមសកម្មប្រយុទ្ធ Mohammed Deif ទោះបីជាគាត់មិនមានគ្រោះក៏ដោយ។ មន្ត្រីក្រុមហាម៉ាស់បានប្រាប់កាសែតបារាំង AFP ថា មេបញ្ជាការ Mohammed Deif បានរួចផុតជីវិត ក្រោយអ៊ីស្រាអែល បាន បើក ការ វាយឆ្មក់ ទម្លាក់ គ្រាប់ បែក ដ៏ ធំ មួយ លើ ជំរុំជនភៀសខ្លួន នៅ តំបន់ ហ្គាហ្សា ភាគ ខាង ត្បូង កាល ពី ថ្ងៃ សៅរ៍ ដែល ខ្លួន បាន និយាយ ថា ជា ការ ប៉ុនប៉ង សម្លាប់ លោក Deif។ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតមកពីក្រុមអ៊ិស្លាមគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមរយៈពេល ៩ខែជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ក្រុមហាម៉ាស់កំពុងដកខ្លួនចេញពីកិច្ចចរចាលើបទឈប់បាញ់ដោយសារតែការសម្លាប់រង្គាលរបស់អ៊ីស្រាអែល និងអាកប្បកិរិយារបស់ប្រទេសនេះក្នុងការចរចា។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស…

  • ឥណ្ឌា មានអ្នកប្រើប្រាស់តេលេក្រាមច្រើនជាងគេលើពិភពលោក

    ឥណ្ឌា មានអ្នកប្រើប្រាស់តេលេក្រាមច្រើនជាងគេលើពិភពលោក

    ពោលមានសរុប ១០៤លាននាក់ ខណៈរុស្ស៊ីឈរលេខ២ ដោយមានអ្នកប្រើជាង ៣៤លាននាក់។ ងាកមកក្នុងតំបន់អាស៊ានវិញ ឥណ្ឌូណេស៊ី និងវៀតណាម ជាប្រទេសពីរក្នុងចំណោមប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់តេលេក្រាម ច្រើនជាងគេលើពិភពលោក ដោយឥណ្ឌូណេស៊ី មានអ្នកប្រើប្រាស់ជាង ២៧លាននាក់ ខណៈវៀតណាម មានអ្នកប្រើប្រាស់ជិត ១២លាននាក់ – Seasia #ams1minute

  • បាក់អគារសាលារៀន នីហ្សេរីយ៉ា ស្លាប់មនុស្ស២០នាក់

    បាក់អគារសាលារៀន នីហ្សេរីយ៉ា ស្លាប់មនុស្ស២០នាក់

    បរទេស៖ កាកបាទក្រហម និងសាក្សី បាននិយាយថា អគារសាលារៀនមួយកន្លែង នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា បានបាក់រលំ សម្លាប់មនុស្ស យ៉ាងហោចណាស់ ២១នាក់ ដែលភាគច្រើន ជាសិស្ស ហើយរបួស ជាច្រើននាក់ទៀត ពោលគឺក្នុងពេលដែលពួកគេ កំពុងអង្គុយប្រឡង។ សាលា Saint មានទីតាំងស្ថិតនៅក្នុងសង្កាត់ Jos North នៃរដ្ឋ Plateau ដោយហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសុក្រ។ លោក Caleb Mutfwang អភិបាលរដ្ឋ Plateau ដែលបានទៅដល់ទីតាំងកើតហេតុ បានប្រាប់ថា «ត្រូវតែទទួលខុសត្រូវ ចំពោះជីវិតមនុស្ស យើងមិនឲ្យមានគ្រោះមហន្តរាយបែបនេះ ម្តងទៀត បានទេ»។ គ្រោះមហន្តរាយបាក់អគារ កើតមាន ជាញឹកញាប់ នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត ប្រចាំនៅទ្វីបអាហ្រ្វិក មួយនេះ ដោយសារតែការអនុវត្តស្ដង់ដារសំណង់មានភាពយឺតយ៉ាវ, ការធ្វេសប្រហែស និងសម្ភារៈដែលមានគុណភាពទាប ព្រមទាំង អំពើពុករលួយ គេចពីការត្រួតពិនិត្យ តាមច្បាប់។ ជាកស្តែង កាលពីឆ្នាំ២០២១ មនុស្ស៤៥នាក់បានស្លាប់…