Category: ព័ត៌មានអន្តរជាតិ

  • លោក បៃដិន និងលោក ត្រាំ អំពាវនាវឱ្យរួបរួមគ្នា ក្រោយរួចជីវិតពីការធ្វើឃាត

    លោក បៃដិន និងលោក ត្រាំ អំពាវនាវឱ្យរួបរួមគ្នា ក្រោយរួចជីវិតពីការធ្វើឃាត

    វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោកJoe Biden បានព្យាយាមធ្វើឱ្យប្រទេសដែលបែកបាក់គ្នារួបរួមឡើងវិញ បន្ទាប់ពីគូប្រជែងរបស់គាត់ គឺលោក Donald Trump បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត។ លោក Biden បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចេញពីការិយាល័យ Oval ថា អ្នកដឹងទេ… កំណត់ត្រានយោបាយនៅក្នុងប្រទេសនេះបានឡើងកំដៅខ្លាំង ដូច្នេះវាជាពេលវេលា ដើម្បីបន្ថយសីតុណ្ហភាពនៃនយោបាយអរិភាពរបស់អាមេរិកហើយ។ លោក Biden បន្តថា នយោបាយសហរដ្ឋអាមេរិក មិនត្រូវប្រែក្លាយជាសមរភូមិពិតទេ ព្រោះព្រះជាម្ចាស់បានហាមឃាត់វាក្លាយជាវាលពិឃាត។ អ្នកប្រជាធិបតេយ្យវ័យ ៨១ឆ្នាំរូបនេះ បន្ថែមថា ភាគីទាំងពីរ (បក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ) មានទំនួលខុសត្រូវ ក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះនៅមុនការបោះឆ្នោត។ រីឯអតីតប្រធានាធិបតី លោក Donal Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ប្រជាជនអាមេរិកមិនគួរអនុញ្ញាតឱ្យ “អំពើអាក្រក់ឈ្នះ”ឡើយ ហើយថា វាជារឿងសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវក្រោកឈររួបរួមគ្នា។ អ្នកសាធារណរដ្ឋវ័យ ៧៨ឆ្នាំរូបនេះបន្ថែមថា គឺ ជា “ព្រះតែម្នាក់មួយគត់” ដែលបានជួយសង្គ្រោះអាយុជីវិតលោក។ ជាមួយគ្នានេះ ភរិយារបស់លោក Trump គឺអ្នកស្រី Melania បានហៅអ្នកបាញ់ប្រហារថា…

  • ភ្លើងឆេះព្រៃកាណាដា ជម្លៀសមនុស្ស៩ពាន់នាក់

    ភ្លើងឆេះព្រៃកាណាដា ជម្លៀសមនុស្ស៩ពាន់នាក់

    បរទេស៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ៩០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន នាភាគឦសាន ប្រទេសកាណាដា ដោយសារតែភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា។ អ្នកស្រុករស់នៅក្នុងខេត្ត Labrador បានប្រាប់ទូរទស្សន៍ CBC កាលពីថ្ងៃអាទិត្យថា «វាពិតជាគួរឲ្យតក់ស្លុតណាស់ ដែលបានឃើញផ្សែងភ្លើង យ៉ាងច្រើន»។ មន្ត្រីផ្នែកពន្លត់អគ្គីភ័យ លោក Jeff Motty បាននិយាយ កាលពីថ្ងៃអាទិត្យថា ដោយសារតែការឆេះខ្លាំងពេក សូម្បីតែយន្តហោះទម្លាក់ទឹកពន្លត់ភ្លើង ក៏ជួបការពិបាក។ បច្ចុប្បន្ន កាណាដា កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ប្រមាណ៥៧៤កន្លែង ក្នុងនោះ ជាង៤០០កន្លែង ត្រូវបានចាត់ទុកថា មិនអាចគ្រប់គ្រងបាន។ អគ្គីភ័យជាច្រើនបានកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ជាពិសេស នៅភាគខាងលិចនៃប្រទេស ដែលបានជួបប្រទះនឹងរលកកំដៅ។ កាលពីឆ្នាំមុន ប្រទេសនេះបានកត់ត្រា ពីរដូវកាលភ្លើងឆេះដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។យោងតាមអ្នកជំនាញបានឱ្យដឹងថា ស្ថានភាពកាន់តែស្ងួតនិងក្តៅ នៅក្នុងផ្នែកជាច្រើន នៃប្រទេសកាណាដា បង្កឡើងដោយការប្រែប្រួលអាកាសធាតុ បានបង្កើនហានិភ័យ នៃអគ្គីភ័យធំៗ នៅក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖…

  • ទិដ្ឋភាពជាក់ស្ដែង នៅពេលដែលការបាញ់ប្រហារលើលោក Trump បានកើតឡើង – Geopolitics Live

    ទិដ្ឋភាពជាក់ស្ដែង នៅពេលដែលការបាញ់ប្រហារលើលោក Trump បានកើតឡើង – Geopolitics Live
  • អតីតប្រធានាធិបតីអាមេរិក លោក Donald Trump រងការបាញ់ប្រហារ

    អតីតប្រធានាធិបតីអាមេរិក លោក Donald Trump រងការបាញ់ប្រហារ

    ក្នុងកំពុងពេលលោកឡើងថ្លែងសុន្ទរកថានៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania នាព្រឹកថ្ងៃទី១៤ កក្កដា។ បច្ចុប្បន្ន លោកពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ ក្រៅពីត្រូវរបួសត្រង់ស្លឹកត្រចៀកខាងស្ដាំ។ ប្រធានាធិបតីអាមេរិក លោក Joe Biden ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារនេះ – CNN #ams1minute

  • ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានប្រែក្លាយខ្លួនទៅជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក

    ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានប្រែក្លាយខ្លួនទៅជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក

    ពោលគឺចាប់តាំងពីឆ្នាំ ២០១៩មក ការនាំចេញរថយន្តអគ្គិសនី (EV) របស់ចិនបន្តហក់ឡើងគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ២០១៩ ការនាំចេញរថយន្ដ EV របស់ចិនមានទំហំត្រឹមតែ ៤៤០លានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចេញនេះបានស្ទុះឡើងដល់ ១,៥៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។ ដោយឡែក ក្នុងឆ្នាំ២០២១ ទំហំការនាំចេញកើនជាង ៥ដង ដោយសរុបជាទឹកប្រាក់ដល់ ៨,៥៩ពាន់លានដុល្លារ។ ឆ្នាំ២០២២ ហក់ឡើងដល់ ២០,០៩ពាន់លានដុល្លារ ហើយចុងក្រោយក្នុងឆ្នាំ២០២៣ ក៏កើនឡើងដល់ ៣៤,១៣ពាន់លានដុល្លារ – Statista #ams1minute

  • បុរសម្នាក់កាន់គ្រាប់បែក ចូលព្រលានយន្តហោះ Hawaii

    បុរសម្នាក់កាន់គ្រាប់បែក ចូលព្រលានយន្តហោះ Hawaii

    អាមេរិក៖ បុរសជនជាតិជប៉ុនម្នាក់ បានយកគ្រាប់បែកពីរគ្រាប់ ដាក់ក្នុងវ៉ាលី ហើយដើរចូលទៅក្នុងបរិវេណព្រលានយន្តហោះ Hawaii របស់អាមេរិក កាលពីថ្ងៃអង្គារ។ ប៉ូលីសហាវ៉ៃបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបោសសម្អាតគ្រាប់ផ្ទុះបានស៊ើបអង្កេតវត្ថុ គួរឱ្យសង្ស័យ តាមរយៈម៉ាស៊ីន X-ray។ ព្រលានត្រូវបានផ្អាក ក្នុងប្រតិបត្តិការ ជាងមួយម៉ោង។ អ្នកជំនាញបានកំណត់វត្ថុទាំងនោះ ថាជាគ្រាប់បែកដៃអសកម្ម ដែលមានន័យថា វាមិនមានគ្រោះថ្នាក់ទេ។ គ្រាប់បែកដៃអសកម្ម គឺជាឧបករណ៍ហ្វឹកហាត់ ដែលមានសុវត្ថិភាព ព្រោះវាត្រូវបានច្នៃ ឲ្យមានប្រហោង ហើយមិនផ្ទុះ ប៉ុន្តែមានរូបរាង ដូចនឹងគ្រាប់បែកសកម្ម។ យ៉ាងណាមិញ បុរសឈ្មោះ Akito Fukushima អាយុ ៤១ ឆ្នាំមកពីទីក្រុង Ishikawa ត្រូវបានចាប់ខ្លួនពីបទ «គំរាមកំហែងភេរវកម្ម» ហើយត្រូវបានចាប់ឃុំឃាំង។ ប៉ូលិសបានរំឭកសាធារណជនថា ការចម្លងគ្រឿងផ្ទុះ ដូចជា គ្រាប់បែកដៃ ជាដើម ត្រូវបានហាមឃាត់ ក្នុងការឆែកឆេរ និងដាក់អីវ៉ាន់៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

  • Elon Musk ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២ ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២

    Elon Musk ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២ ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២

    បរទេស៖ បន្ទះឈីបខួរក្បាលរបស់ក្រុមហ៊ុនអាមេរិក Neuralink កំពុងវិឌ្ឍន៍ល្អ បន្ទាប់ពីបានដាក់ក្នុងក្បាលអ្នកជំងឺ ជាលើកដំបូង កាលពីដើមឆ្នាំ ហើយពេលនេះ លោក Elon Musk កំពុងត្រៀមដាក់បញ្ជូលទៅក្នុងក្បាលអ្នកជំងឺទី២។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី របស់មហាសេដ្ឋីរូបនេះឲ្យដឹងកាលពីថ្ងៃពុធ។ លោក Elon Musk បាននិយាយ តាមរយៈបណ្តាញសង្គម X ថា បច្ចេកវិទ្យាភ្ជាប់ខួរក្បាលនិងកុំព្យូទ័រ ឬ ផ្សាំខួរក្បាល មានភាពប្រសើរឡើង ហើយសង្ឃឹមថា ដំណើរការល្អបែបនេះ នាំឲ្យមានអ្នកជំងឺសរសៃប្រាសាទ ឬ ពិការខួរក្បាល ឬ ជំងឺផ្សេងៗទៀត ជាច្រើននាក់ អាចដាក់បន្ទះឈីបនេះបាន។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញរបស់អាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់លោក Musk កាលពីខែមករា បានដំឡើងការផ្សាំខួរក្បាល ដាក់បន្ទះឈីប ក្នុងខួរក្បាលអ្នកជំងឺ ឈ្មោះ Noland Arbaugh ដោយជោគជ័យ។ លោក Arbaugh មានជំងឺ ខ្វិនចាប់ពីស្មាចុះក្រោម ដោយសារតែឧបទ្ទវហេតុមុជទឹក កាលពី៨ឆ្នាំមុន។ ចាប់តាំងពីប្រតិបត្តិការផ្សាំមក លោក Arbaugh បានលេងអុក…

  • ឡាន BMW រាប់ម៉ឺនគ្រឿងប្រឈមផ្ទុះពោងសុវត្ថិភាព

    ឡាន BMW រាប់ម៉ឺនគ្រឿងប្រឈមផ្ទុះពោងសុវត្ថិភាព

    បរទេស៖ រថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BMW និង ក្រុមហ៊ុនអាមេរិក-អ៊ីតាលី-បារាំង Stellantis សរុបចំនួន៧២៥០០០គ្រឿង មានពោងសុវត្ថិភាពដែលអាចបណ្តាលឲ្យផ្ទុះ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនទាំងពីរកំពុងប្រមូលរថយន្តទាំងនេះមកជួសជុលយ៉ាងបន្ទាន់។ នេះបើតាមទីភ្នាក់ងាររដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA កាលពីថ្ងៃពុធ។ សេចក្តីជូនដំណឹងរបស់ NHTSA បានឲ្យដឹងថា ក្នុងចំណោមឡានជាង៧២ម៉ឹនគ្រឿង មានឡានរបស់ក្រុមហ៊ុន BMW ចំនួនជាង៣៩ម៉ឺនគ្រឿង ដែលផលិតនៅឆ្នាំ២០០៦ និង ២០១១។ ពោងសុវត្ថិភាព យីហោ Takata របស់ឡានទាំងនេះងាយនឹងផ្ទុះ និងអាចមកជាមួយនូវបំណែកដែកមុតស្រួច ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។ រីឯ ឡានក្រុមហ៊ុន Stellantis ចំនួន៣៣ម៉ឺនគ្រឿង មានបញ្ហាឧបករណ៍ចាប់សញ្ញាប្តូរខ្សែក្រវាត់ ដែលភ្ជាប់មិនបានត្រឹមត្រូវ ធ្វើឲ្យពោងសុវត្ថិភាពកៅអីខាងមុខដំណើរការមិនល្អ។ រថយន្តទាំងនោះមានម៉ូដែល Alfa Romeo និង Jeep ជាដើម ដែលផលិតនៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤។ បើតាម FCA ក្រុមហ៊ុនទាំងពីរនឹងជួលជុលរថយន្តមានបញ្ហាដោយមិនគិតថ្លៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ឥណ្ឌា និងរុស្ស៊ីដាក់គោលដៅជំរុញពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០៣០

    ឥណ្ឌា និងរុស្ស៊ីដាក់គោលដៅជំរុញពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០៣០

    មូស្គូ: ឥណ្ឌា និង រុស្ស៊ី បាន ព្រមព្រៀង គ្នា លើក កម្ពស់ពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ការព្រមព្រៀងនេះបានកើតចេញពីកិច្ចប្រជុំកំពូលទ្វេភាគីប្រចាំឆ្នាំលើកទី ២២ នៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ។ គោលដៅបង្កើនពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ រវាងរុស្ស៊ី និងឥណ្ឌា នឹងផ្តោតលើការវិនិយោគ, ការប្រើប្រាស់រូបិយប័ណ្ណ ជាតិសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ មានដូចជាថាមពល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់លើវិស័យសំខាន់ៗចំនួន៩ នៃកិច្ចសហប្រតិបត្តិការដែលលាតសន្ធឹងលើពាណិជ្ជកម្ម, ការទូទាត់ពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណជាតិ, បង្កើនការដឹកទំនិញតាមរយៈផ្លូវថ្មី មានដូចជាច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង, ការបង្កើនទំហំពាណិជ្ជកម្មកសិផល, ម្ហូបអាហារ និងជី។ លើសពីនេះ មេដឹកនាំទាំងពីរនៅបានព្រមព្រៀងគ្នា ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្មមិនមែនពន្ធដែលទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងរុស្ស៊ី ក៏ដូចជាការសន្ទនាក្នុងវិស័យសេរីភាវូបនីយកម្ម និងពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពនៃការលុបបំបាត់តំបន់ពាណិជ្ជកម្មសេរី EAEU-ឥណ្ឌា៕…

  • យូអិន៖ របបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមបំផ្លាញប្រទេសខ្លួនឯង

    យូអិន៖ របបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមបំផ្លាញប្រទេសខ្លួនឯង

    ណៃពិដោ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា របបយោធាមីយ៉ាន់ម៉ាទំនងជាកំពុងព្យាយាមបំផ្លាញប្រទេស ដែលខ្លួនមិនអាចគ្រប់គ្រងបាន។ អ្នករាយការណ៍សិទ្ធិមនុស្សមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា របបយោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងព្យាយាមបំផ្លាញប្រទេសដែលខ្លួនមិនអាចគ្រប់គ្រងបាន តាមរយៈការវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់ មានដូចជាការវាយលុកទៅលើសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ លោកបន្ថែមថា ការវាយប្រហារទាំងនោះ គឺពិតជាមានទំហំធំធេងខ្លាំងណាស់។ កាសែតរ៉យទ័របានរាយការណ៍ថា លោក Tom Andrews កាលពីពេលថ្មីៗនេះ ក៏បានអះអាងដែរថា នៅពេលមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរារាំងរបបសឹកមីយ៉ាន់ម៉ាពីការទិញសម្ភារៈយោធានោះ គេសង្កេតឃើញថា នៅតែមានការនាំចូលអាវុធក្នុងតម្លៃ ២៥៣លានដុល្លារសម្រាប់រយៈពេល ១២ខែ គិតមកទល់នឹងខែមីនា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណា ធនាគារកណ្តាលមីយ៉ាន់ម៉ាបានចេញមុខជំទាស់យ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោក Andrews និងបានអះអាងថា របាយការណ៍នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជនស៊ីវិលមីយ៉ាន់ម៉ា ព្រមទាំងទំនាក់ទំនងមីយ៉ាន់ម៉ា និងប្រទេសដទៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា