-
អាមេរិកឲ្យមេដឹកនាំឥណ្ឌា បញ្ជាក់ពីអធិបតេយ្យភាពអ៊ុយក្រែន ពេលជួបលោកពូទីន

បរទេស៖ លោក Matthew Miller អ្នកនាំពាក្យក្រសួងការទេសសហរដ្ឋអាមេរិក បានជំរុញឲ្យលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា សង្កត់ធ្ងន់អំពីអធិបតេយ្យភាព របស់អ៊ុយក្រែន ក្នុងពេលបំពេញទស្សនកិច្ចនៅរុស្ស៊ី និងជួបជាមួយលោក ពូទីន។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានទៅដល់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ។ មេដឹកនាំរូបនេះ និងប្រធានាធិបតីរុស្ស៊ី លោក Vladimir ជួបប្រជុំក្រៅផ្លូវការម្តងរួចមកហើយ កាលពីល្ងាចថ្ងៃចន្ទ ហើយគ្រោងនឹងជួបគ្នា ផ្លូវការ នៅថ្ងៃអង្គារនេះ។ លោក Matthew Miller ប្រាប់អ្នកសារព័ត៌មានថា «យើងជំរុញឱ្យឥណ្ឌា ដូចដែលយើងធ្វើជាមួយប្រទេសណាក៏ដោយ ដែលជួបជាមួយភាគីរុស្ស៊ី ដើម្បីឱ្យច្បាស់ថា ដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន ត្រូវតែជាការគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ , គោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព របស់អ៊ុយក្រែន»។ លោក Matthew Miller បាននិយាយថា «ឥណ្ឌាគឺជាដៃគូយុទ្ធសាស្រ្ត ក្នុងការសន្ទនាពេញលេញ និងដោយស្មោះត្រង់ ប៉ុន្តែយើងក៏ព្រួយបារម្ភ អំពីទំនាក់ទំនង ជាមួយរុស្ស៊ី»៕ ប្រភពពី AFP ប្រែសម្រួល៖…
-
ជប៉ុន និងអាល្លឺម៉ង់ ដែលជាអតីតសត្រូវធំបំផុតរបស់អាមេរិកក្នុងសង្គ្រាមលោកលើកទី២

ជាប្រទេសដែលមានកងកម្លាំងអាមេរិកឈរជើងច្រើនជាងគេ ពោលគឺជប៉ុនមានសរុបប្រមាណជាង ៥៤ម៉ឺននាក់ ខណៈអាល្លឺម៉ង់មានជាង ៣៥ម៉ឺននាក់។ ឈរនៅលេខទី៣ គឺកូរ៉េខាងត្បូងដែលមានចំនួនសរុបជាង ២៤ម៉ឺននាក់។ អ៊ីតាលី និងអង់គ្លេសមានជាង ១០ម៉ឺននាក់ ខណៈអេស្ប៉ាញមានប្រមាណ ៣ពាន់នាក់។ ចំនួនកងកម្លាំងអាមេរិកក្នុងប្រទេសទាំង១០នៅក្នុងតារាងនេះ ស្មើនឹង ៩០%នៃកងកម្លាំងអាមេរិកសរុបដែលឈរជើងនៅបរទេស – Visual Capitalist #ams1minute
-
ចិន ជាប្រទេសដែលផលិតអង្ករច្រើនជាងគេលើពិភពលោកដោយផលិតបានសរុប ២០៨លានតោនក្នុងឆ្នាំ២០២២

-
McDonald អូស្ត្រាលី រងផលប៉ះពាល់ពីជំងឺគ្រុនផ្តាសាយបក្សី

កង់បេរ៉ា៖ ហាងអាហាររហ័សទាន់ចិត្ត McDonald ក្នុងប្រទេសអូស្ត្រាលី បានកាត់បន្ថយម៉ោងបម្រើអាហារពេលព្រឹក ដោយសារការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅទូទាំងប្រទេសបានប៉ះពាល់ដល់ការផ្គត់ផ្គង់ស៊ុត។ ហាង McDonald នៅអូស្ត្រាលី បានបញ្ជាក់នៅក្នុងសារមួយទៅកាន់អតិថិជនថា យើងកំពុងគ្រប់គ្រងការផ្គត់ផ្គង់ស៊ុតដោយប្រុងប្រយ័ត្នបំផុត ដោយសារបញ្ហាប្រឈមផ្នែកឧស្សាហកម្មបច្ចុប្បន្ន។ ការបញ្ជាទិញអាហារពេលព្រឹកនឹងឈប់នៅម៉ោង ១០និង៣០នាទីព្រឹកជំនួសឱ្យម៉ោងថ្ងៃត្រង់។ យើងកំពុងធ្វើការយ៉ាងលំបាកជាមួយអ្នកផ្គត់ផ្គង់របស់យើង ដើម្បីឱ្យរឿងនេះត្រឡប់ទៅធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អាជ្ញាធរអូស្ត្រាលីបាននិយាយថា ជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 បានលេចឡើងនៅកសិដ្ឋានចិញ្ចឹមសត្វជិតរាប់សិបកន្លែងនៅទូទាំងរដ្ឋVictoria, New South Wales និងដែនដីផ្សេងទៀតរបស់អូស្ត្រាលី។ អ្នកវិទ្យាសាស្ត្របាននិយាយថា មេរោគគ្រុនផ្តាសាយបក្សីមានទំនាក់ទំនងហ្សែនទៅនឹងមេរោគ ដែលបានរកឃើញនៅក្នុងចំណោមបក្សីព្រៃរបស់ប្រទេសអូស្ត្រាលី មិនមែនជាមេរោគគ្រុនផ្តាសាយបក្សីប្រភេទ H5 ដែលកំពុងរីករាលដាលនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ទីក្រុងឌូបៃ បង្កើតស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២បន្ថែមទៀតនៅឆ្នាំ ២០៣០

ឌូបៃ៖ នៅក្នុងផែនការពង្រីកបណ្តាញផ្លូវដែកដ៏ធំមួយ ទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរំពឹងថា នឹងទទួលបានស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២ទៀតនៅឆ្នាំ ២០៣០។ ការប្រកាសនេះកើតឡើងនៅពេលដែលក្រុមប្រឹក្សាប្រតិបត្តិនៃទីក្រុងឌូបៃ បានអនុម័តផែនការសម្រាប់ការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងក្រោមដី “ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងបង្កើនចំណែកនៃការដឹកជញ្ជូនសាធារណៈដល់ ៤៥ភាគរយ និងកាត់បន្ថយការបំភាយកាបូនដល់ ១៦តោនក្នុងមនុស្សម្នាក់។ វិសាលភាពនៃផែនការអភិវឌ្ឍន៍តំបន់ស្ថានីយ៍រថភ្លើងក្រោមដី នឹងត្រូវពង្រីកពី ៦៤ស្ថានីយដែលកំពុងដំណើរការនៅលើផ្ទៃដី ៨៤គីឡូម៉ែត្រការ៉េ ដល់ ៩៦ស្ថានីយនៅលើផ្ទៃដី ១៤០គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០៣០។ ហើយតួលេខនេះ នឹងពង្រីកបន្ថែមទៀតរហូតដល់ចំនួន ១៤០ស្ថានីយនៅលើផ្ទៃដី ២២៨គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០៤០៕ ប្រភព: economymiddleeast ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឡាន GM អាមេរិករាប់លានគ្រឿងបន្លំបំភាយឧស្ម័នពុល ត្រូវបង់ពិន័យកប់ក្ដោង

បរទេស៖ និយតករសហព័ន្ធអាមេរិករកឃើញថា រថយន្តរបស់ក្រុមហ៊ុន General Motors ឬ GM ចំនួន ៥ លាន ៩ សែនគ្រឿង បានបន្លំបំភាយឧស្ម័នពុល ក្នុងកម្រិតច្រើនជាងសេចក្តីរាយការណ៍របស់ខ្លួន ។ ជុំវិញរឿងនេះ GM នឹងបង់ប្រាក់ពិន័យជិត ១៤៦ លានដុល្លារអាមេរិក ។ អ្នកនាំពាក្យ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ NHTSA បានប្រាប់ AFP ថា រថយន្តទាំងនេះ ត្រូវបានផលិត នៅចន្លោះឆ្នាំ ២០១២ និង ២០១៨ ។ តាមរយៈការធ្វើតេស្ត ឡានទាំងនេះបានបំភាយកាបូនឌីអុកស៊ីតខ្ពស់ជាង ១០ ភាគរយ ធៀបនឹងរបាយការណ៍របស់ក្រុមហ៊ុន GM នេះបើយោងតាមទីភ្នាក់ងារការពារបរិស្ថាន EPA ។ កាលពីឆ្នាំមុន ក្រុមហ៊ុន GM ធ្លាប់បានបង់ប្រាក់ពិន័យស្រដៀងគ្នានេះ ដល់រដ្ឋបាល NHTSA ចំនួន ១២៨លានដុល្លារ នៅពេលដែលរថយន្តភីកអាប់ ជាច្រើនគ្រឿង មិនបានបំពេញតាមស្តង់ដារ…
-
ជប៉ុនប្រើមនុស្សយន្តថែទាំផ្លូវរថភ្លើង

តូក្យូ៖ ក្រុមហ៊ុន West Japan Railway បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្តជាប់ជាមួយឡានដឹកទំនិញ ដើម្បីបំពេញការងារថែទាំ និងត្រួតពិនិត្យផ្លូវេថភ្លើង ដែលនឹងចាប់ផ្តើមដាក់ដំណើរចាប់ពីខែកក្កដានេះតទៅ។ ការប្រកាសនេះកើតឡើងនៅពេលដែលប្រតិបត្តិកររថភ្លើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីទប់ទល់នឹងកង្វះកម្លាំងពលកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព។ ក្រុមហ៊ុន JR West បានបង្កើតមនុស្សយន្តថ្មីមួយ ដែលខ្លួនវាជាប់ជាមួយឡានដឹកទំនិញ និងមានសមត្ថភាពអាចផ្ទុក វត្ថុ មាន ទម្ងន់ រហូត ដល់ ៤០គីឡូក្រាម។ មនុស្សយន្តនេះ អាចពន្លូតកម្ពស់បានរហូតដល់ ១២ម៉ែត្រ ហើយអាចជំនួសការងារផ្នែកលាបថ្នាំ និងកាត់ដើមឈើបាន។ ប្រតិបត្តិករគ្រប់គ្រងមនុស្សយន្តនេះ ដោយប្រើប្រាស់វ៉ែនតា (goggle headset) ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា។ នៅពេលអ្នកប្រើប្រាស់បង្វិលក្បាល រ៉ូបូតក៏ធ្វើដូចគ្នាដែរ។ ទម្ងន់នៃវត្ថុដែលបានលើកក៏អាចត្រូវបានគេដឹង តាមរយៈឧបករណ៍បញ្ជានេះផងដែរ។ ប្រធានក្រុមហ៊ុន West Japan Railway លោក Hasegawa Kazuaki បាននិយាយថា ការបង្កើនការប្រើប្រាស់មនុស្សយន្ត គឺមានសារៈសំខាន់ណាស់ ក្នុងការបំពេញនូវបញ្ហាប្រឈម ចំពោះកង្វះបុគ្គលិកបម្រើការងារផ្នែកថែទាំ និងធានានូវប្រតិបត្តិការផ្លូវដែក ដែលមានស្ថេរភាព និងនិរន្តរភាព។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន…
-
រត់គេចពីសត្រូវ! ទាហានកុងហ្គោ ២៥នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត

បរទេស៖ ក្រោយការបើកសវនាកា កាត់ទោសពេញមួយថ្ងៃ កាលពីថ្ងៃពុធ មេធាវីបានឱ្យដឹងថា ទាហាននៃប្រទេសកុងហ្គោ ចំនួន២៥នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់គេចពីសត្រូវ ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាម M23។ ជនជាប់ចោទសរុប ចំនួន៣១នាក់ រួមទាំងទាហាន២៧នាក់ និងប្រពន្ធជាជនស៊ីវិល៤នាក់ បានបង្ហាញខ្លួននៅចំពោះមុខតុលាការយោធា យោធភូមិភាគ Butembo នៅក្នុងខេត្ត North Kivu។ លោក Muvweko មេធាវីការពារក្តីម្នាក់ បានប្រាប់ AFP ថា ពួកគេបានប្រឈមមុខនឹងការចោទប្រកាន់ ជាច្រើនរួមទាំង ការរត់គេចពីសត្រូវ, ការរំសាយអាវុធយុទ្ធភណ្ឌ, ការរំលោភបំពានលើការបញ្ជាទិញ និងករណីចោរកម្មនានា។ លោក Muvweko បាននិយាយថា នៅចុងបញ្ចប់នៃសវនាការ មេធាវីការពារក្តីទាហាន ទាំង២៥នាក់ មានបំណងប្តឹងឧទ្ធរណ៍។ ករណីផ្សេងទៀត ទាក់ទងការលួច ពុំទាន់រកឃើញដាក់បន្ទុកគ្រប់គ្រាន់ ហើយគ្រោងនឹងបន្តបើកសវនាការ នៅពេលក្រោយទៀត។ តាំងពីចុងសប្តាហ៍មុន ចលនាឧទ្ទាម M23 ឬ ចលនា ២៣ខែមីនា បានវាយដណ្តើមយកទីក្រុងជាច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ «ចលនា២៣ខែមីនា» បានដណ្តើមការកាន់កាប់ទឹកដី…
-
ចោរលួចរូបសំណាក់ស្តេចស្វាគីងកុងនៅអូស្រ្តាលី

កង់បេរ៉ា៖ វីដេអូថតពីលើឧទ្ធម្ភាគចក្រប៉ូលិស បានបង្ហាញពីការរកឃើញរូបសំណាកគីងកុងមួយក្បាលដែលត្រូវបានចោរលួច នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយកន្លែង ដែលសភាពមានរយ៉េរញ៉ៃ។ រូបសំណាកស្តេចស្វាគីងកុងដ៏គួរឱ្យស្រឡាញ់ ដែលគេស្គាល់ថា ជា “Gorilla” ត្រូវបានចោរលួចចេញពីសហគមន៍ចូលនិវត្តន៍មួយកន្លែង នៅផ្លូវ St Helena នៅម៉ោងប្រហែល ៤រសៀលថ្ងៃទី០៦ ខែមិថុនា។ រូបសំណាកគីងកុងនេះ មានកម្ពស់ប្រវែង ១.៥ម៉ែត្រ បានក្លាយជាកម្មវត្ថុនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសយ៉ាងម៉ឺងម៉ាត់ ដើម្បីស៊ើបអង្កេតនាំយកវាត្រឡប់មកវិញ។ បន្ទាប់ពីបើកការស៊ើបអង្កេតយ៉ាងទូលំទូលាយ ដោយប្រើប្រាស់មធ្យោបាយទាំងតាមផ្លូវគោក និងផ្លូវអាកាសជាមួយនឹងប្រើប្រាស់ឧទ្ធម្ភាគចក្រ នៅទីបំផុត ប៉ូលីសអូស្រ្តាលីបានទទួលជោគជ័យ ក្នុងការស្រាវជ្រាវរកឃើញរូបសំណាកសត្វស្វាគីងកុងមួយក្បាល នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយកន្លែង។ ការនេះនាំឱ្យមានការបិទបញ្ចប់ដ៏គួរឱ្យរីករាយ នូវការស៊ើបអង្កេតមិនធម្មតាមួយ។ ហើយនៅរសៀលថ្ងៃអង្គារសប្តាហ៍នេះ ប៉ូលីសអូស្រ្តាលីបានប្រគល់រូបសំណាកនេះទៅឱ្យសហគមន៍ចូលនិវត្តន៍វិញ ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសប្បាយរីករាយជាខ្លាំង។ គិតមកទល់ពេលនេះ ដំណើរការស៊ើបអង្កេតស្វែងរកមុខចោរលួចនៅតែបន្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ទង់ដែង ត្រូវបានចាត់ទុកថាជាលោហៈធាតុសំខាន់សម្រាប់បដិវត្តកម្មថាមពលស្អាត ព្រោះអាចចម្លងអគ្គិសនីបានល្អ
