Category: ព័ត៌មានអន្តរជាតិ

  • ឥណ្ឌូណេស៊ីគ្រោងលក់ទុរេនឲ្យចិន តម្លៃ ៨ពាន់ដុល្លារក្នុងមួយឆ្នាំ

    ឥណ្ឌូណេស៊ីគ្រោងលក់ទុរេនឲ្យចិន តម្លៃ ៨ពាន់ដុល្លារក្នុងមួយឆ្នាំ

    ហ្សាកាតា៖ ឥណ្ឌូណេស៊ី ដែលជាប្រទេសដាំ និងនាំចេញផ្លែទុរេនធំជាងគេមួយរបស់ពិភពលោក បានដាក់គោលដៅពង្រីកការលក់ផ្លែឈើប្រភេទនេះទៅកាន់ប្រទេសចិនឲ្យបានដល់ ៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ នេះបើតាមកាសែត VNexpress ។ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានធ្វើការជាមួយវិទ្យាស្ថានជីណូមិច នៅទីក្រុងប៉េកាំង ដើម្បីធានាឲ្យបាន នូវទុរេនដែលមានគុណភាពខ្ពស់ សម្រាប់ការនាំចេញ ។ តាមរយៈកិច្ចសហការនេះ នឹងមានការពង្រីកផ្ទៃដីដាំទុរេនប្រហែល ១០០ ហិកតានៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង និងប៉ាពួខាងលិច ហើយគ្រោងនឹងពង្រីកបន្ថែម នៅក្នុងខេត្តផ្សេងៗទៀតផងដែរ ។ មន្ត្រីរូបនេះបានបន្ថែមថា ទីតាំងទាំងនោះអាចដាំទុរេន បានតាមតម្រូវការទីផ្សារប្រទេសចិន។ ឥណ្ឌូណេស៊ីបាននាំចេញទុរេន តម្លៃ ៤.៥ ពាន់លានដុល្លារទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ ហើយបានឈានដល់ ៦.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី ។ កាលពីឆ្នាំ ២០២៣ ប្រទេសប្រជុំកោះមួយនេះ ទទួលបានទិន្នផលទុរេន…

  • វៀតណាមកើបលុយ ៣ ពាន់លានដុល្លារពីការនាំចេញអង្ករ

    វៀតណាមកើបលុយ ៣ ពាន់លានដុល្លារពីការនាំចេញអង្ករ

    ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤ លាន ៦៨ ម៉ឺនតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ដោយកើបលុយបានជិត ៣ ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា តួលេខនេះកើនឡើង ១០.៤% សម្រាប់បរិមាណ ខណៈតម្លៃវិញកើនឡើង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ។ នៅឆមាសទី ១ ឆ្នាំ២០២៤ វៀតណាមបានប្រមូលផលស្រូវលើផ្ទៃដី ៣ លាន ៤៨ ហិកតា និងទទួលបានទិន្នផលសរុបជាង ២៣ លានតោន កើនឡើង ១.៦% ។ កាលពីឆ្នាំមុនប្រទេសវៀតណាមបាននាំចេញអង្ករជាង ៨ លានតោនក្នុងតម្លៃ ៤.៦ ពាន់លានដុល្លារ ។ ប្រទេស និងតំបន់ជុំវិញពិភពលោកប្រមាណ ១៨០ សុទ្ធសឹងតែជាអ្នកទិញអង្ករវៀតណាម ខណៈហ្វីលីពីនគឺជាប្រទេសទិញធំជាងគេ បន្ទាប់មកទៀតមានដូចជា ប្រទេសថៃ ឥណ្ឌា បង់ក្លាដែស…

  • ខ្យល់កួចយន្តហោះអេស្ប៉ាញបោកមនុស្សខ្ទប់ដំបូល របួស ៤០ នាក់

    ខ្យល់កួចយន្តហោះអេស្ប៉ាញបោកមនុស្សខ្ទប់ដំបូល របួស ៤០ នាក់

    ពរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa បានជួបហេតុការណ៍ញ័ររញ្ជួយមួយ ដោយសារតែខ្យល់កួច ឬខ្យល់កន្ត្រាក់ បណ្ដាលឲ្យអ្នកដំណើរលើយន្តហោះបោកខ្ទប់ដំបូល និងរបួសចំនួន ៤០ នាក់ ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa កំពុងហោះធ្វើដំណើរពីទីក្រុង Madrid ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ប៉ុន្តែបានចុះចតបន្ទាន់ នៅប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ដ៏អាក្រក់នេះ ។ យន្តហោះប្រភេទ Boeing 787-9 Dreamliner ដែលដឹកមនុស្ស ចំនួន ៣២៥ នាក់ ត្រូវបានបង្វែរទិសដៅ ទៅកាន់អាកាសយានដ្ឋាន Natal នៅភាគឦសានប្រទេសប្រេស៊ីល ខណៈរថយន្តសង្គ្រោះ រាប់សិបគ្រឿង បានមករង់ចាំដើម្បីជួយសម្រួលស្ថានការណ៍នៅទីនោះ ។ បើតាមមន្ត្រីសុខាភិបាលប្រេស៊ីលបានប្រាប់ AFP ថា អ្នកដំណើរទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងគ្លីនិក ដើម្បីព្យាបាល ។ ក្នុងចំណោមអ្នករងរបួស រួមមាន អ្នកដំណើរសញ្ជាតិអេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្គាយ អ៊ីស្រាអែល…

  • មនុស្សម្នាកាន់តែច្រើនក្នុងប្រទេសនានា ងាកមកប្រើប្រាស់ TikTok ធ្វើជាប្រភពព័ត៌មាន

    មនុស្សម្នាកាន់តែច្រើនក្នុងប្រទេសនានា ងាកមកប្រើប្រាស់ TikTok ធ្វើជាប្រភពព័ត៌មាន

    ក្នុងនោះ ថៃមានចំណែកខ្ពស់បំផុតនៃអ្នកឆ្លើយតបដែលបានប្រើប្រាស់ TikTok ជាប្រភពព័ត៌មាន (៣៩%) តាមពីក្រោយគឺកេនយ៉ា (៣៦%) ម៉ាឡេស៊ី (៣១%) និងឥណ្ឌូណេស៊ី (២៩%) ។ ដោយឡែក ការងាកទៅប្រើ TikTok ជាពិភពព័ត៌មាន គឺមិនសូវមានច្រើនទេនៅក្នុងអាមេរិក (៩%) និងប្រទេសមួយចំនួននៅអឺរ៉ុប (៤% នៅអង់គ្លេស អូទ្រីស និងសាធារណរដ្ឋឆែក ហើយមានតែ ៣%ប៉ុណ្ណោះនៅដាណឺម៉ាក) – Statista #ams1minute

  • រថយន្តបុករះអ្នកថ្មើរជើង ស្លាប់មនុស្ស ៩នាក់ នៅសេអ៊ូល

    រថយន្តបុករះអ្នកថ្មើរជើង ស្លាប់មនុស្ស ៩នាក់ នៅសេអ៊ូល

    ប៉ូលិសបាននិយាយថា មនុស្សយ៉ាតិចណាស់ ចំនួន៩នាក់បានស្លាប់ និង៤ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿង ត្រូវបានគេបើក ជ្រុលទៅបុកអ្នកថ្មើរជើង នៅជិតសាលាក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។ អ្នកពន្លត់អគ្គីភ័យ ឈ្មោះ Kim Chun-soo បាននិយាយថា មានអ្នកស្លាប់ចំនួន ៦ នាក់នៅកន្លែងកើតហេតុ ខណៈដែល ៣នាក់ផ្សេងទៀតត្រូវបានគេប្រកាសថា បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកបើកបរអាយុ ៦៨ ឆ្នាំបានបុកមនុស្សដែលកំពុងរង់ចាំសញ្ញាចរាចរណ៍។ យ៉ុនហាប់ បាននិយាយថា គាត់បានបើកបរក្នុងទិសដៅខុស ហើយបានបុករថយន្ត ពីរផ្សេងទៀត មុនពេលដែលបុករះអ្នកថ្មើរជើង។ លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូននៅការិយាល័យសង្កាត់ Jung-gu នៃទីក្រុងសេអ៊ូល បាននិយាយថា បុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ជុំវិញឧប្បត្តិហេតុនេះ។ លោក Kim បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថា តើជាគ្រឿងញៀន ឬគ្រឿងស្រវឹងមានជាប់ពាក់ព័ន្ធ ឬយ៉ាងណា។ អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានពណ៌នាថាជា…

  • កូដកម្ម ៣ថ្ងៃ កាណាដាលុបជើងហោះហើរ ៤០០លើក

    កូដកម្ម ៣ថ្ងៃ កាណាដាលុបជើងហោះហើរ ៤០០លើក

    អំឡុងការធ្វើកូដកម្ម រយៈពេលបីថ្ងៃ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតលំដាប់ទី២ របស់ប្រទេសកាណាដា WestJet បានលុបចោលជើងហោះហើរ ចំនួនជាង៤០០លើកគិតចាប់តាំងពីថ្ងៃសៅរ៍មក ដែលនាំឲ្យប៉ះពាល់ដល់អ្នកដំណើរ ជាង៥ម៉ឺន៥ពាន់នាក់។ កូដកម្មនេះកើតឡើង ពីការធ្វើពហិកា មិនបំពេញការងារ របស់បុគ្គលិកផ្នែកមេកានិចពាក់ព័ន្ធនឹងជម្លោះកិច្ចសន្យាលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ ប្រធានក្រុមហ៊ុន WestJet លោក Diederik Pen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយទម្លាក់កំហុស ទៅលើសមាគមសម្ព័ន្ធមិត្ត ផ្នែកម៉ាស៊ីនយន្តហោះ ចំពោះការធ្វើកូដកម្មនេះ។ រដ្ឋាភិបាលកាណាដាបានបញ្ជាឱ្យមានអាជ្ញាកណ្តាល ដោះស្រាយបញ្ចប់ជម្លោះជាបន្ទាន់។ ប៉ុន្តែមិនបានហាមឃាត់ការធ្វើកូដកម្មនោះទេ។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ WestJet កំពុងធ្វើប្រតិបត្តិការហោះហើរយន្តហោះពាណិជ្ជកម្ម ទៅកាន់គោលដៅ ជាង១០០ទីតាំង នៅប្រមាណ ៣០ប្រទេស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • លេចចេញសាកសពអ្នកឡើងភ្នំ Everest រាប់រយនាក់ ពេលទឹកកករលាយ

    លេចចេញសាកសពអ្នកឡើងភ្នំ Everest រាប់រយនាក់ ពេលទឹកកករលាយ

    នៅពេលដែលទឹកកកករលាយ សាកសពមនុស្សរាប់រយនាក់ ត្រូវបានប្រទះឃើញ ក្នុងតំបន់មរណៈ នៃភ្នំ Everest ដែលជាខ្ពស់បំផុតលើពិភពលោកស្ថិតនៅប្រទេសនេប៉ាល់។ ការរកឃើញសាកសពទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសម្អាតភ្នំ នាពេលថ្មីៗនេះ ដោយក្រុមអ្នកជួយសង្គ្រោះ រួមមានទាំង យោធាផង បានចំណាយពេល បំបែកទឹកកកដោយពូថៅ និងបច្ចេកទេសផ្សេងៗទៀត។ សពទាំងនោះមិនត្រូវបានបញ្ចេញអត្តសញ្ញាណ និងចំនួនពិតប្រាកដ នៅឡើយទេ ដោយសពភាគច្រើន នៅសល់បំណែកដងខ្លួន ប៉ុន្តែ ខ្លះទៀត នៅសល់តែគ្រោងឆ្អឹង។ លោក Aditya Karki ប្រធានក្រុមដឹកនាំយុទ្ធនាការនេះ បាននិយាយថា «ដោយសារតែឥទ្ធិពលនៃការឡើងកំដៅផែនដី សាកសព និងសំរាម ត្រូវបានមើលឃើញកាន់តែច្បាស់ ខណៈដែលគម្របព្រិលទឹកកកាន់តែស្តើង»។ មានការអះអាងថា មនុស្សជាង ៣០០នាក់បានបាត់បង់ជីវិត នៅលើភ្នំ Everest ដែលមានកម្ពស់ជាង ៨ពាន់ម៉ែត្រ ចាប់តាំងពីឆ្នាំ ១៩២០មក។ ប៉ុន្តែ ការបាត់ខ្លួនភាគច្រើននៅតែជាអាថ៌កំបាំង។ ជាក់ស្តែង សាកសពរបស់លោក George Mallory ដែលជាអ្នកឡើងភ្នំជនជាតិអង់គ្លេស បានបាត់ខ្លួន ក្នុងឆ្នាំ ១៩២៤ តែទើបតែរកឃើញសព ក្នុងឆ្នាំ១៩៩៩។ ដៃគូឡើងភ្នំរបស់លោក ឈ្មោះ Andrew…

  • អាហ្សង់ទីន និងឥណ្ឌាមានអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មខ្ពស់បំផុតគឺ ៣៥%

    អាហ្សង់ទីន និងឥណ្ឌាមានអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មខ្ពស់បំផុតគឺ ៣៥%

    នៅក្នុងចំណោមក្រុមប្រទេស G20 ខណៈ អាមេរិក និងរុស្ស៊ីយកត្រឹម ២១% និង ២២%។ នៅអាស៊ី ជប៉ុនមានអត្រាពន្ធសាជីវកម្មរហូតដល់៣១% ខណៈចិនយកពន្ធសាជីវកម្ម ២៥% ចំណែកកូរ៉េខាងត្បូងយកពន្ធសាជីវកម្ម ២៤%។ ដោយឡែក ក្នុងអាស៊ាន ឥណ្ឌូណេស៊ី យកពន្ធសាជីវកម្ម ២២% – Visual Capitalist #ams1minute

  • នេប៉ាល់ប្រារព្ធពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ

    នេប៉ាល់ប្រារព្ធពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ

    កាម៉ាន់ឌូ៖ ប្រទេសនេប៉ាល់បានប្រារព្ធពិធីបុណ្យស្រូវជាតិ ដែលជាពិធីបុណ្យប្រចាំឆ្នាំរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ជាថ្ងៃដែលប្រជាជននេប៉ាល់ចាត់ទុកថា ជាថ្ងៃចាប់ផ្តើមរដូវដាំដុះស្រូវ។ កសិកររាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសនេប៉ាល់ បានប្រមូលផ្តុំគ្នាដាំកូនឈើ លេងនៅវាលភក់ ច្រៀង រាំ និងទទួលទានអាហារក្នុងពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ ដែលធ្វើឡើងក្នុងថ្ងៃដែលគេចាត់ទុកថា ជាថ្ងៃល្អសម្រាប់ការដាំដុះស្រូវ។ ពិធីបុណ្យនេះ ជាទូទៅ ប្រជាជននេប៉ាល់តែងតែរៀបចំឡើងក្នុងអំឡុងខែមិថុនា និងខែកក្កដា ជារៀងរាល់ឆ្នាំ។ កសិករ និងក្រុមគ្រួសាររបស់ពួកគេបានច្រៀងចម្រៀងប្រពៃណី ដើម្បីស្វាគមន៍ទឹកភ្លៀង និងអរគុណព្រះដែលបានផ្ញើទឹកភ្លៀងមកទាន់ពេលវេលា។ ក្រោយពីដាំស្រូវរួច កសិករចូលរួមកម្មវិធីទាំងនោះ បាននាំគ្នាលេងដីភក់ និងខ្សាច់ ហើយរាំលេងកំសាន្ត មុននឹងធ្វើពិធីបុណ្យ។ នៅកន្លែងផ្សេងទៀតក្នុងប្រទេសនេប៉ាល់ ប្រជាជនបាននាំគ្នាញ៉ាំទឹកដោះគោជូរ និងអង្ករសម្រូបជាមួយផ្លែស្វាយ និងចេក ដើម្បីប្រារព្ធពិធីបុណ្យនេះនៅតាមផ្ទះរៀងៗខ្លួន។ រដ្ឋាភិបាលនេប៉ាល់ក៏បានប្រកាសពិធីបុណ្យស្រូវជាតិ ជាថ្ងៃឈប់សម្រាកផងដែរ ហើយព្យាយាមជំរុញប្រជាជនឱ្យបន្ត ឬវិលមកធ្វើស្រែវិញ ខណៈដែលមនុស្សជាច្រើនបានងាកទៅចាប់អាជីពផ្សេងៗទៀត។ គួរបញ្ជាក់ថា ស្រូវគឺជាអាហារសំខាន់សម្រាប់ប្រជាជននេប៉ាល់រាប់លាននាក់ ហើយជាទូទៅដំណាំនេះត្រូវបានដាំម្តងក្នុងមួយឆ្នាំ គឺនៅក្នុងអំឡុងខែមិថុនា និងខែកក្កដា ហើយប្រមូលផលប្រហែលបួនខែក្រោយមក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ការឆ្លងមេរោគលើស្បែកកំពុងរីករាលដាល ក្នុងចំណោមកុមារ នៅGaza

    ការឆ្លងមេរោគលើស្បែកកំពុងរីករាលដាល ក្នុងចំណោមកុមារ នៅGaza

    ហ្គាហ្សា៖ ការឆ្លងមេរោគលើស្បែក បាននិងកំពុងរីករាលដាល នៅក្នុងចំណោមកុមារ នៅតំបន់ Gaza ដែលរស់ក្នុងតង់ គេចចេញពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន អូសបន្លាយ ជិត៨ខែមកនេះ។ លោក ឱសថការី Sami Hamid បាននិយាយថា ចំនួននៃការឆ្លងមេរោគលើស្បែក បានកើនឡើង ជាពិសេស ជំងឺ កមរមាស់ និងជំងឺអុតស្វាយ។ លោកថា កំដៅក្តៅខ្លាំង, កង្វះទឹកស្អាត និងការបំពុលបរិស្ថានធ្ងន់ធ្ងរ ជាមូលហេតុកើតមានមេរោគ លើស្បែកកុមារ។ លោកស្រី Wafaa Elwan ស្នាក់ក្នុងតង់នៅ Deir el-Balah បាននិយាយថា «មិនមានទឹកស្អាត ឬផលិតផលដែលមានអនាម័យ នៅក្នុងទីក្រុង នោះទេ។ លោកស្រី Elwan បានប្រាប់ AFP ថា «យើងលែងមានទឹក លាងសម្អាតកូនរបស់យើង ដូចពីមុនទៀតហើយ រីឯការព្យាបាល គឺមិនមានទូលំទូលាយនោះទេ។» លោកស្រីបាននិយាយទៀតថា «យប់ឡើង កូនប្រុសរបស់ខ្ញុំ មិនអាចគេងលក់ស្រួលបានទេ ដោយសារតែគាត់ មិនឈប់អេសរមាស់»។ អង្គការសហប្រជាជាតិ…