-
អ៊ុយក្រែន ជាប្រទេសដែលទទួលជំនួយបរទេសច្រើនជាងគេ

ដោយសរុបប្រមាណជាង ១១,២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ទំហំទឹកប្រាក់នេះមានការកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំ២០២១ ដែលមានត្រឹម ៤១៩លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ន ជំនួយបរទេសដែលបញ្ជូនទៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៣ បានកើនដល់ ១៦,៧ពាន់លានដុល្លារ។ ក្រៅពីអ៊ុយក្រែន ប្រទេសបន្ទាប់ដែលទទួលជំនួយយ៉ាងច្រើនពីបរទេសគឺអ៉ីស្រាអែល ពោលគឺទទួលបានជាង ៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ មួយចំណែកធំនៃប្រទេសដែលទទួលបានទឹកប្រាក់ជំនួយពីបរទេសធំបំផុត គឺស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក – Visual Capitalist #ams1minute
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ

បដិសេធចំពោះការអត្ថាធិប្បាយ របស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។ ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថាន មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការកម្ពុជា។ កម្ពុជា ក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់។ ការដែល ជាសកម្មជនបរិស្ថាន ឬសម្ព័ន្ធជាមួយអង្គការស្តីពីសិទ្ធិណាមួយ មិនផ្តល់ឱ្យពួកគេធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។ សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១។ #ams1minute
-
អ្នកជំងឺទឹកនោមផ្អែម អាចប្រើ AI វាស់ជាតិស្ករ និង សម្រួលការគេង

បរទេស៖ ឆាប់ៗនេះ អ្នកជំងឺទឹកនោមផ្អែម នៅប្រទេសស្វីសនឹងអាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីវាស់ ស្ទង់កម្រិតជាតិស្ករអ្នកជំងឺទឹកនោមផ្អែម នៅពេលយប់ ដូច្នេះ ជួយអ្នកជំងឺគេងលក់ ដោយគ្មានការ ព្រួយបារម្ភ។ នេះបើយោងតាមចុះផ្សាយរបស់ Medical Express។ បច្ចេកវិទ្យាថ្មីប្រើ AI នេះត្រូវបានផលិតដោយក្រុមហ៊ុន ឱសថដ៏ធំរបស់ប្រទេសស្វីស Roche។ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃ កើតឡើងពីកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ ជំងឺនេះអាចរំខានដំណេក និងមានពេលខ្លះ ត្រូវចូលពេទ្យភ្លាមៗ នៅពេលជាតិស្ករចុះឬឡើងខ្លាំងនៅពេលយប់។ ក្រុមហ៊ុនស្វីស Roche អះអាងថា បច្ចេកវិទ្យាតាមដានជាតិស្ករចុងក្រោយបំផុតរបស់ខ្លួន ប្រើឧបករណ៍ ចាប់សញ្ញា កម្រិតជាតិស្ករក្នុងឈាម រៀងរាល់ ៥ នាទីម្តង ដោយភ្ជាប់ជាមួយកម្មវិធី AI ។ បច្ចេកវិទ្យានេះ កាត់បន្ថយការព្រួយបារម្ភ អំពីការថយចុះជាតិស្ករក្នុងឈាម នៅពេលយប់។ ក្រុមហ៊ុន Roche រំពឹងថា ដំណោះស្រាយ AI ថ្មីនេះ នឹងវិនិច្ឆ័យ ស្របតាមស្តង់ដារសុខភាព និងសុវត្ថិភាពអឺរ៉ុប។ យោងតាមអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ…
-
អាមេរិកព្រមលុបបំណុលឥណ្ឌូណេស៊ី ជាថ្នូរនឹងថ្មប៉ប្រះទឹក

បរទេស៖ សហរដ្ឋអាមេរិកបានយល់ព្រមលុបបំណុលចំនួន ៣៥ លានដុល្លារដល់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេល ៩ ឆ្នាំខាងមុខ ជាថ្នូរនឹងការស្ដារ ក៏ដូចជាថែរក្សាថ្មប៉ប្រះទឹក ឬផ្កាថ្ម ដោយសារតែឥណ្ឌូណេស៊ីជាកន្លែង ផ្ទុកជីវចម្រុះច្រើនបំផុតរបស់ពិភពលោក ។ ថ្មប៉ប្រះទឹកនៅទូទាំងពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែង កាន់តែខ្លាំងឡើង ដោយសារតែការ ប្រែប្រួលអាកាសធាតុ បង្កឲ្យទឹកសមុទ្រឡើងកម្ដៅ ។ ទិន្នន័យ នៅក្នុងខែឧសភាបានបង្ហាញថា ជិត ២ ភាគ ៣ នៃផ្កាថ្មត្រូវបានទទួលរងនូវផលប៉ះពាល់ កាលពីឆ្នាំមុន ។ យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា បំណុលចំនួន ២៦ លានដុល្លាររបស់ទីក្រុងហ្សាកាតា ក្រោមច្បាប់អភិរក្សព្រៃឈើត្រូពិច និងផ្កាថ្មីត្រូវបានលុបចោល ហើយបំណុលដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវអង្គការអភិរក្សរបស់អាមេរិកមួយចំនួនទៀតដូចជា អង្គការ The Nature Conservancy បានចូលរួមផ្តល់ជាវិភាគទាន ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់ប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹក ក៏ដូចជា ដល់ការចិញ្ចឹម ជីវិតប្រកបដោយនិរន្តរភាព សម្រាប់អ្នកដែលពឹងផ្អែក លើធនធានទាំងនេះ ។ ឥណ្ឌូណេស៊ីមានផ្កាថ្ម ប្រហែល ១៨% នៃចំនួនថ្មប៉ប្រះទឹកសរុប របស់ពិភពលោក…
-
នៅអាស៊ាន ហ្វីលីពីន ឈរនៅចំណាត់ថ្នាក់កំពូល ដោយទទួលបានលុយបញ្ញើពីបរទេសសរុប ៤០ពាន់លានដុល្លារ

ការណ៍នេះឆ្លុះបញ្ចាំងពីចំនួនដ៏ច្រើននៃពលករហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅបរទេស។ កម្មករហ្វីលីពីនធ្វើការនៅតាមប្រទេសនានានៅទូទាំងពិភពលោក ដែលនេះបានរួមចំណែកដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសហ្វីលីពីន តាមរយៈការផ្ទេរប្រាក់ទៅក្នុងស្រុកវិញ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ ផ្តល់មូលនិធិដល់ការអប់រំ និងលើកកម្ពស់កម្រិតជីវភាពសម្រាប់គ្រួសារជាច្រើន – Seasia #ams1minute
-
ប្រធានាធិបតីអាមេរិក លោក Joe Biden គឺជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រអាមេរិក

យោងតាមការស្ទង់មតិថ្មីមួយដោយសារព័ត៌មាន The New York Times និង Siena College គេឃើញថា ៧៤% នៃអ្នកមានសិទ្ធិបោះឆ្នោត គិតថាលោកមានអាយុចាស់ពេកហើយក្នុងការធ្វើជាប្រធានាធិបតី ខណៈដែលមានប្រជាជនត្រឹម ៤៣%ប៉ុណ្ណោះដែលគិតដូច្នេះចំពោះលោក Donald Trump។ ជាងនេះទៅទៀត ៦២%នៃប្រជាជនដែលបោះឆ្នោតឱ្យលោក Joe Biden កាលពី២០២០ ដោយក្នុងនោះមាន ៥៩%ជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ក៏គិតថាលោកមានវ័យកាន់តែចំណាស់ខ្លាំងដែរ – Statista #ams1minute
-
រកឃើញសពអ្នកឡើងភ្នំព្រិលប៉េរូ ក្រោយបាត់ខ្លួន ២២ឆ្នាំ

បរទេស៖ សាកសពរបស់អ្នកឡើងភ្នំ ជាបុរជនជាតិអាមេរិកម្នាក់ ទើបត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានឡើងភ្នំព្រិល Huascaran កម្ពស់ ជាង៦៧០០ម៉ែត្រ នៅប្រទេសប៉េរូ កាលពី២២ឆ្នាំមុន។ លោក William Stampfl ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន នៅក្នុងខែមិថុនា ឆ្នាំ២០០២ ហើយធ្លាក់ព្រិលទឹកកកបានកប់រូបលោកស្លាប់ នៅលើភ្នំ Huascaran ។ ភ្នំ Huascara ស្ថិតនៅក្នុងតំបន់ Ancash ចម្ងាយប្រហែល៤០០ គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានីលីម៉ា របស់ប្រទេសប៉េរូ។ ភ្នំមួយនេះ ជាទីពេញចិត្តរបស់អ្នកឡើងភ្នំ មកពីជុំវិញពិភពលោក។ ប៉ុន្តែប្រឈមនឹងការបាត់បង់ជីវិត។ កាលពីខែឧសភា សាកសពរបស់អ្នកឡើងភ្នំ ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានគេរកឃើញ នៅទីនោះ បន្ទាប់ពីគេបានបាត់ខ្លួន ជិតមួយខែ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ចិនផលិតឆ្កែយន្តជើង ៦ ធ្វើជាជំនួយការអ្នកពិការភ្នែក

ប៉េកាំង៖ សាលាវិស្វកម្មមេកានិច នៃសាកលវិទ្យាល័យចិន Shanghai Jiao Tong បានបង្កើតឆ្កែយន្ត ជើងប្រាំមួយ មានកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាសម្គាល់សញ្ញាចរាចរណ៍ ធ្វើជាជំនួយការរបស់អ្នកពិការភ្នែក។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering កាលពីពេលថ្មីៗនេះ។ ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ឆ្កែយន្តនេះ អាចយល់ និងឆ្លើយតបទៅនឹងការបញ្ជា ដោយសំឡេង ពីអ្នកប្រើប្រាស់ដែលពិការភ្នែក ជាមួយនឹងភាពត្រឹមត្រូវ ជាង ៩០% និងពេលវេលាឆ្លើយតបយ៉ាងលឿន ពោលគឺតិចជាងមួយវិនាទី។ វាអាចប្រតិបត្តិតាមពាក្យបញ្ជា ដូចជា ចាប់ផ្តើម, ឈប់, ទៅមុខ បកក្រោយ បង្កើនល្បឿន និងបន្ថយល្បឿន ជាដើម។ នៅប្រទេសចិន មានឆ្កែពិតនាំផ្លូវ ៤០០ប្រភេទ រួមទាំងឆ្កែ Labradors សម្រាប់មនុស្សពិការភ្នែក ជិត២០លាននាក់ តែវាមានតម្លៃថ្លៃ។ នេះបើតាម Interesting Engineering ដដែល។ សាស្ត្រាចារ្យ Gao Feng ដែលដឹកនាំការស្រាវជ្រាវបង្កើតឆ្កែយន្ត បានប្រាប់ Reuters ថា…
-
អាមេរិក បញ្ចេញបន្ទះសូឡាភ្ជាប់លើដំបូលឡាន សម្រាប់សាកឡានអគ្គិសនី

បរទេស៖ ក្រុមហ៊ុនអាមេរិក GoSun បានបញ្ចេញបន្ទះសូឡាសាកថាមពលពន្លឺព្រះអាទិត្យចល័តថ្មី ដែលអាចឱ្យរថយន្តអគ្គិសនី ឬ EV បញ្ចូលថ្ម ពេលកំពុងធ្វើដំណើរ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering។ បន្ទះ GoSun មានទម្ងន់ស្រាល និងមានប្រសិទ្ធភាពខ្ពស់។ ឧបករណ៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើម ទប់ទល់គ្រប់លក្ខខណ្ឌអាកាសធាតុ ហើយអាចបត់បន្ទះគ្របលើរថយន្តបានថែមទៀតផង។ បើតាមគេហទំព័ររបស់ក្រុមហ៊ុន Gosun បានឲ្យដឹងថា អតិថិជនអាចកក់ទិញបានពីឥលូវទៅហើយពួកគេនឹងទទួលបានបន្ទះសូឡានេះ នៅឆ្នាំ២០២៥ ក្នុងតម្លៃជិត៣ពាន់ដុល្លារ។ ក្រុមហ៊ុននឹងតម្លើងឲ្យដោយប្រើពេលតែ ២០នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន GoSun ចាត់ទុកឧបករណ៍នេះ ទំនើបខ្លាំង និងប្រកបដោយសក្តានុពល ដែលនឹងជួយដោះស្រាយបញ្ហាការរងចាំសាកឡានអគ្គិសនីនៅតាមស្ថានីយ និងដោះស្រាយបញ្ហាអស់ថ្មតាមផ្លូវ។ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមសម្រេចឲ្យឯកជនលក់សូឡាលើដំបូលផ្ទះ មិនបាច់សុំអាជ្ញាធរ

ហាណូយ៖ បន្ទះសូឡាសាកថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ និងថាមពលកកើតឡើងវិញ ផ្សេងៗទៀត ឥឡូវនេះ អាចលក់ដោយផ្ទាល់ តាមរយៈបណ្តាញបញ្ជូនឯកជន ដោយមិនចាំបាច់ឆ្លងកាត់អគ្គិសនីវៀតណាម ហៅកាត់ EVN។ នេះបើតាម VNexpress ចេញផ្សាយ កាលពីពេលថ្មីៗនេះ។ ដោយយោងក្រឹត្យរបស់រដ្ឋាភិបាលស្តីពីកិច្ចព្រមព្រៀងទិញថាមពលដោយផ្ទាល់ ហៅកាត់ DPPA សម្រាប់ថាមពលកកើតឡើងវិញ VN Express ផ្សាយថាការបំពាក់ និងប្រើប្រាស់ថាមពលលើដំបូលផ្ទះដូចជា ខ្យល់, ជីវម៉ាស, មីក្រូវារីអគ្គិសនី,ថាមពលកម្តៅ Geothermal ក្នុងផែនដី, រលក និងរោងចក្រអគ្គិសនីដើរដោយកម្លាំងជំនោរខ្យល់ សុទ្ធតែមិនចាំបាច់ឆ្លងអាជ្ញាធរជំនាញរដ្ឋ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមឲ្យដឹងបន្ថែមថា រោងចក្រកាកសំណល់ដែលបំប្លែងទៅជាថាមពលមិនត្រូវបានរាប់បញ្ចូលទេ ដោយសារមិនត្រូវបានចាត់ថ្នាក់ ជាផ្លូវការថា ជាប្រភពដែលអាចកកើតឡើងវិញ។ មិនមានការកំណត់សមត្ថភាព លើការលក់បន្ទះសូឡាលើដំបូល នោះទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់ ឬបញ្ជូនភ្លើងឯកជនត្រូវតែមានអាជ្ញាប័ណ្ណ ក្នុងការផ្គត់ផ្គង់អគ្គិសនី។ នៅក្នុងប្រទេសវៀតណាម មានឧបករណ៍សូឡា នៅលើដំបូលផ្ទះ ជាង១០ម៉ឺន៣ពាន់ ដែលមានសមត្ថភាពថាមពល សរុបជាង៩៥០០មេហ្គាវ៉ាត់ (MW) ហើយគ្រោងនឹងបង្កើនដល់ ប្រហែល ១២០០០ MW នៅឆ្នាំ ២០៣០…