Category: ព័ត៌មានអន្តរជាតិ

  • ពិភពលោក បរិភោគមីកញ្ចប់សរុប ១២០ពាន់លានកញ្ចប់ក្នុងឆ្នាំ២០២៣

    ពិភពលោក បរិភោគមីកញ្ចប់សរុប ១២០ពាន់លានកញ្ចប់ក្នុងឆ្នាំ២០២៣

    ឈរនៅកំពូលតារាង ប្រទេសចិន (បូកទាំងទីក្រុង ហុងកុង) បរិភោគមីកញ្ចប់ប្រហែល ៤២ ពាន់លានកញ្ចប់។ បន្តនៅតំបន់អាស៊ីដដែល គឺ ឥណ្ឌូណេស៊ី មានប្រជាជនបរិភោគមីកញ្ចប់សរុបជាង ១៤,៥ពាន់លានកញ្ចប់។ ឥណ្ឌាឈរនៅលេខរៀងបន្ទាប់ ដោយបរិភោគមីកញ្ចប់សរុប ៨,៧ពាន់លានកញ្ចប់ ខណៈវៀតណាមបរិភោគ ៨,១ពាន់លានកញ្ចប់ ហើយជប៉ុនបរិភោគ៥,៨ពាន់លានកញ្ចប់ – Visual Capitalist #ams1minute

  • អង់គ្លេសបង្កើតថ្មសាកថាមពលពីខ្យល់រាវ លើកដំបូង

    អង់គ្លេសបង្កើតថ្មសាកថាមពលពីខ្យល់រាវ លើកដំបូង

    ក្រុមហ៊ុនស្តុកថាមពលអង់គ្លេស Highview Power បានបង្កើតរោងចក្រ ផលិតថ្មថាមពលអគ្គិសនី ចេញពីខ្យល់រាវដំបូងគេនៅចក្រភពអង់គ្លេស។ ថ្មខ្យល់រាវ ឬ liquid air battery ត្រូវបានគេស្គាល់ថាជា ស៊ីឡាំង Cryogenic ជាប្រភេទឃ្លាំងផ្ទុកថាមពលកកើតឡើងវិញ កើតចេញពីខ្យល់បក់ ឬ ពន្លឺថ្ងៃ។ ឃ្លាំងផ្ទុកថ្មីនេះ បញ្ចេញថាមពលអគ្គិសនី តាមតម្រូវការអ្នកប្រើប្រាស់។ ក្រុមហ៊ុន Highview ទទួលបានមូលនិធិ ចំនួនជិត៤០០លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអង់គ្លេសដើម្បីអភិវឌ្ឍន៍ថ្មសាកថាមពលនេះ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ The Next Web។ ការសាងសង់រោងចក្របានចាប់ផ្តើមហើយ នៅក្នុងទីក្រុង Manchester ដោយគ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២៦ ហើយក្រុមហ៊ុន Highview Power រំពឹងថា គម្រោងនេះនឹងជួយ បង្កើតការងារបាន ជាង៧០០កន្លែង។ The Next Web បានឲ្យដឹងបន្ថែមថា ពេលសាងសង់រួចរាល់ រោងចក្រមួយនេះ អាចផ្តល់ថាមពលបម្រុង សម្រាប់ប្រើប្រាស់ ដល់ប្រមាណ ៣០ម៉ឺនផ្ទះ ខណៈដែលថ្មប្រភេទនេះ អាចផ្ទុកថាមពលអគ្គិសនីបាន…

  • អាមេរិក ប្រើ Robot ជួសជុលរថយន្ត

    អាមេរិក ប្រើ Robot ជួសជុលរថយន្ត

    បរទេស៖ ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី ឬ Startup មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញប្រព័ន្ធ Robot ដែលប្រើ AI-eyes ឬ ភ្នែកសិប្បនិម្មិត ដើម្បីជួសជុលឡានអគ្គិសនី។ នេះបើតាមគេហទំព័រ Interesting Engineering ចេញផ្សាយ ក្នុងសប្តាហ៍នេះ។ ប្រភពបន្តថា រ៉ូបូត Kinetic Hub របស់ក្រុមហ៊ុន Kinetic Automation មានសមត្ថភាពរកឃើញបញ្ហាបានយ៉ាងឆាប់រហ័ស។ ឧបករណ៍នៅលើដៃរបស់រ៉ូបូត ស្កេនផ្នែកខាងមុខនៃរថយន្ត ដើម្បីកំណត់បញ្ហា បន្ទាប់មកក៏ចាប់ផ្តើមជួសជុល។ ក្រុមហ៊ុន Kinetic Automation ជឿថា សេវាកម្មនេះ គឺជាតម្រូវការបន្ទាន់។ ក្រុមហ៊ុន Start Up មួយនេះ មានគោលបំណង ផ្តល់សេវាកម្មនេះ ដល់ក្រុមហ៊ុនតាក់ស៊ីគ្មានមនុស្សបើក។ មានការរំពឹងទុកថា ប្រព័ន្ធរ៉ូបូតជួសជុលនេះ ទំនងជានឹងបង្កើនការលក់រថយន្តអគ្គិសនី ឡើងវិញ ខណៈដែលការលក់បានធ្លាក់ចុះ នៅឆ្នាំ២០២៤នេះ។ នេះបើតាម Interesting Engineering ដដែល៕ ប្រែសម្រួល៖ សារ៉ាត

  • ខ្យល់ពុលនៅព្រលានយន្តហោះអឺរ៉ុប គំរាមកំហែងសុខភាពមនុស្ស ៥០លាននាក់

    ខ្យល់ពុលនៅព្រលានយន្តហោះអឺរ៉ុប គំរាមកំហែងសុខភាពមនុស្ស ៥០លាននាក់

    បរទេស៖ អង្គការក្រៅរដ្ឋាភិបាល Transport & Environment នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ការបំពុលបរិយាកាស នៅអាកាសយានដ្ឋានអឺរ៉ុប បាននិងកំពុងគំរាមកំហែង ដល់សុខភាពមនុស្ស ៥២លាននាក់ ដែលរស់នៅក្នុងបរិវេណ ២០គីឡូម៉ែត្រ ជុំវិញព្រលាន។ ការបំពុលនេះគឺកើតឡើងតាមរយៈកំហាប់ខ្ពស់នៃភាគល្អិតតូចៗ ដែលបញ្ចេញដោយឥន្ធនៈអាកាសចរណ៍។ ភាគល្អិត Ultrafine ឬ ដែលមានទំហំតូចជាងសរសៃសក់របស់មនុស្សប្រហែល ១០០០ ដង ដែលអាចជ្រាបចូលទៅក្នុងជាលិការបស់មនុស្ស បានយ៉ាងងាយស្រួល។ អង្គការនេះបានផ្តល់យោបល់ឲ្យការកាត់បន្ថយចរាចរណ៍ផ្លូវអាកាស និងការកែលម្អគុណភាពឥន្ធនៈយន្តហោះ ជាដំណោះស្រាយបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ថៃបង្ហើបគម្រោងសាងសង់ផ្លូវរថភ្លើងថ្មី ចំនួន៣ខ្សែ តម្លៃជាង ៤ពាន់លានដុល្លារ

    ថៃបង្ហើបគម្រោងសាងសង់ផ្លូវរថភ្លើងថ្មី ចំនួន៣ខ្សែ តម្លៃជាង ៤ពាន់លានដុល្លារ

    កាសែតថៃ The Nation បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរផ្លូវដែករដ្ឋ នៃប្រទេសថៃ ហៅកាត់ SRT បានបង្ហាញឱ្យដឹងថា ផ្លូវរថភ្លើង Double-Track ឬ ប្រព័ន្ធរថភ្លើងពីរខ្សែស្របគ្នា តែរត់ក្នុងទិសដៅផ្ទុយគ្នា ចំនួនបីខ្សែ ត្រូវបានអនុម័ត សម្រាប់ការសាងសង់ ជាមួយនឹងការវិនិយោគ ជាង៤.៤ពាន់លានដុល្លារអាមេរិក។ ផ្លូវរថភ្លើងប្រវែងសរុប ៦៧៨គីឡូម៉ែត្រនេះ គឺជាផ្នែក នៃគម្រោងផ្លូវដែក Double-Track ចំនួន៧ ខ្សែដែលគ្រោងចំណាយ សរុប ជាង ៧.៣ពាន់លានដុល្លារអាមេរិក នេះបើតាមប្រភពដដែល។ The Nation បន្តថា ផ្លូវរថភ្លើង Double-Track ទាំងនេះ រួមមាន ពីចំណុចខេត្ត Chumporn ដល់ ខេត្ត Surat Thani ប្រវែង ជាង១៦៨គីឡូម៉ែត្រ, ចំណុចពីខេត្ត Surat Thani ទៅកាន់ខេត្ត Songkhla ប្រវែង៣២១គីឡូម៉ែត្រ និងចំណុចពីស្រុក Den Chai…

  • វៀតណាមខ្វះយន្តហោះដឹកអ្នកដំណើរ រហូតដល់ចុងឆ្នាំ២០២៥

    វៀតណាមខ្វះយន្តហោះដឹកអ្នកដំណើរ រហូតដល់ចុងឆ្នាំ២០២៥

    ផ្អែកតាមការចេញផ្សាយរបស់កាសែត VNexpress នាយកប្រតិបត្តិនៃក្រុមហ៊ុនរដ្ឋវៀតណាម Vietnam Airlines លោក Le Hong Ha បាននិយាយថា វៀតណាមនឹងខ្វះយន្តហោះដឹកភ្ញៀវពេញមួយឆ្នាំ ២០២៤ នេះ និងបន្តដល់ឆ្នាំក្រោយទៀត ដោយសារយន្តហោះខូចម៉ាស៊ីន។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃសុក្រ លោក Le Hong Ha បាននិយាយថាម៉ាស៊ីនយន្តហោះប្រហែល ៣៥០០គ្រឿង ត្រូវបានប្រមូលជួសជុល នៅទូទាំងពិភពលោក ហើយ១គ្រឿងៗ ត្រូវចំណាយពេល ពី៩០ ទៅ ៣០០ថ្ងៃ ដើម្បីជួសជុល ជាមធ្យម។ ម៉ាស៊ីនមួយចំនួន នៅក្នុងយន្តហោះធំៗ ដូចជា Airbus A350 និង Boeing B787 ក៏រងការខូចខាតដែរ។ ចំណែក ការបញ្ជាទិញយន្តហោះ ថ្មីៗ ពីក្រុមហ៊ុន Airbus និង Boeing ត្រូវចាំរហូតដល់ឆ្នាំ២០៣០ ឬ ២០៣១។ ការណ៍នេះ ធ្វើឲ្យក្រុមហ៊ុន Vietnam Airlines…

  • កម្ទេចយានអវកាស ធ្លាក់ចំផ្ទះ អ្នកស្រុកប្តឹងទារប្រាក់សំណង

    កម្ទេចយានអវកាស ធ្លាក់ចំផ្ទះ អ្នកស្រុកប្តឹងទារប្រាក់សំណង

    នាពេលថ្មីៗនេះថា គ្រួសារមួយនៅអាមេរិក បានទាមទារសំណង ជាង៨ម៉ឺនដុល្លារ ពីអង្គការយានអវកាសអាមេរិក NASA បន្ទាប់ពីកម្ទេចកម្ទីយានតូចមួយ បានធ្លាក់ចំពីលើដំបូលផ្ទះ របស់គ្រួសារមួយនោះ ដែលមានទីតាំង ស្ថិតនៅរដ្ឋ Florida ។ នេះបើយោងតាម ក្រុមហ៊ុនច្បាប់ Cranfill Sumner មានមូលដ្ឋាននៅរដ្ឋ North Carolina។ កាលពីថ្ងៃទី៨ ខែមីនា វត្ថុដែលមានទម្ងន់៧០០ក្រាម បានធ្លាក់មកបុកចំផ្ទះ របស់លោក Alejandro Otero ស្ថិតនៅទីក្រុង Naples ធ្វើឱ្យមានប្រហោង ដំបូលផ្ទះ។ ក្រោយមក NASA បានបញ្ជាក់ថា វាគឺជាផ្នែក នៃធុងផ្ទុកថ្ម ដែលប្រើរួច ដែលត្រូវបានបញ្ចេញ ចេញពីស្ថានីយអវកាសអន្តរជាតិ ឬ ហៅថា ជាកាកសំណល់។ ក្រុមហ៊ុនច្បាប់ Cranfill Sumner បានឲ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយថា កូនប្រុសម្នាក់ របស់លោក Otero បាននៅក្នុងហេតុការណ៍នោះ ប៉ុន្តែមិនមានរបួសនោះទេ។ យ៉ាងណាមិញ គេបានប្រឈមនឹងការការបាត់បង់ជីវិត ក្នុងហេតុការណ៍បែបនេះ។…

  • លោក Zelensky បណ្តេញមេទ័ពកំពូល អ៊ុយក្រែន

    លោក Zelensky បណ្តេញមេទ័ពកំពូល អ៊ុយក្រែន

    គៀវ៖ អំឡុងការថ្លែងសុន្ទរកថាប្រចាំថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា លោកបានសម្រេចបណ្តេញ មេដឹកនាំយោធាកំពូល ឧត្តមសេនីយ៍ឯក Yuriy Sodol ចេញពីតំណែង ក្រោយពេលរកឃើញថា អសមត្ថភាព។ លោក Zelensky បានអះអាង កាលពីថ្ងៃចន្ទថា លោកកំពុងត្រៀមឲ្យ ឧត្តមសេនីយ៍ទោ Andriy Gnatov ជំនួសតំណែងមន្ត្រីយោធាជាន់ខ្ពស់ រូបនេះ។ មុនពេលបណ្តេញចេញ លោក Yuriy Sodol បានដឹកនាំកងទ័ព នៅភាគខាងកើត។ យ៉ាងណាមិញ លោក Zelensky មិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផល សម្រាប់ការបណ្តេញចេញនោះទេ ប៉ុន្តែការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការរិះគន់ពីមេបញ្ជាការកងពលតូច Azov។ មុនពេលមានការបណ្តេញចេញមួយថ្ងៃ មេបញ្ជាការកងពលតូច Azov លោក Bogdan Krotevych បានដាក់ពាក្យបណ្តឹងទៅសេវាសន្តិសុខ SBU ដោយអំពាវនាវឱ្យមានការស៊ើបអង្កេត លើរូបលោក Sodol ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Krotevych មានការចោទប្រកាន់ លោក Sodol…

  • ការចំណាយជាសកលលើអាវុធនុយក្លេអ៊ែរកើនឡើង១៣,៤% ក្នុងឆ្នាំ២០២៣

    ការចំណាយជាសកលលើអាវុធនុយក្លេអ៊ែរកើនឡើង១៣,៤% ក្នុងឆ្នាំ២០២៣

    ខ្ទង់ចំណាយរបស់អាមេរិក កើនរហូតដល់ជិត ១៨% និងតាមពីក្រោយដោយអង់គ្លេស ដែលមានកំណើន ១៧,១%។ ការចំណាយសរុបសកល ស្មើនឹងប្រមាណ ៩១,៤ពាន់លានដុល្លារ ឬស្មើនឹង ១៧៣ ៨៨៤ដុល្លារ រៀងរាល់មួយនាទី។ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការចំណាយសកលបានកើនឡើង ៣៤% ខណៈទឹកប្រាក់សរុបចំនួន ៣៨៧ពាន់លានដុល្លារត្រូវបានចំណាយ ដើម្បីសាងសង់ និងថែទាំអាវុធនុយក្លេអ៊ែរក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ – Statista #ams1minute

  • ផ្ទុះអំពើភេរវកម្មនៅរុស្ស៊ី

    ផ្ទុះអំពើភេរវកម្មនៅរុស្ស៊ី

    មូស្គូ៖ មន្ត្រីរុស្ស៊ីបានរាយការណ៍ថា ខ្មាន់កាំភ្លើងបានវាយប្រហារនៅព្រះវិហារ និងសាលាប្រជុំនានាក្នុងតំបន់ Caucasus ខាងជើងនៃទីក្រុង Dagestan របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយបានសម្លាប់ប៉ូលិសយ៉ាងហោចណាស់ ៨នាក់, មន្ត្រីឆ្មាំជាតិ និងបូជាចារ្យម្នាក់។ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការវាយប្រហារដំណាលគ្នានៅឯ Makhachkala ដែលជាទីក្រុងដ៏ធំបំផុតរបស់តំបន់ Dagestan និងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Derbent។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មទៅលើ “អំពើភេរវកម្ម” នៅតំបន់ Dagestan ដែលជាតំបន់មានជនជាតិមូស្លីមភាគច្រើននៅក្នុងប្រទេសរុស្ស៊ី។ មេដឹកនាំតំបន់ Dagestan លោក Sergei Melikov បានបង្ហោះសារនៅលើទំនាក់ទំនងសង្គម Telegram ថា ល្ងាចនេះនៅ Derbent និង Makhachkala មានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានប៉ុនប៉ងធ្វើឱ្យស្ថានភាពនៅក្នុងសង្គមមានអស្ថិរភាព។ លោកបន្តថា យើងដឹងថា អ្នកណានៅពីក្រោយការវាយប្រហារភេរវកម្មទាំងនេះ និងមានគោលបំណងអ្វី ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតទេ តែលោកប្រហែលជាចង់សំដៅទៅលើសង្រ្គាមនៅអ៊ុយក្រែន។ លោកបន្ថែមថា ដំណាក់កាលសកម្មនៃប្រតិបត្តិការនៅ Derbent និង Makhachkala បានបញ្ចប់ហើយ ខ្មាន់កាំភ្លើង៦នាក់ត្រូវបានកម្ចាត់។ ជាមួយគ្នានេះ អាជ្ញាធរនឹងព្យាយាមស្វែងរកជនជាប់ពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំការវាយប្រហារ…