-
ព្រៃកោងកាងឥណ្ឌូណេស៊ី ជាជម្រករបស់សត្វ និងរុក្ខជាតិនានារបស់ពិភពលោក រួមមានសត្វស្លាប ១៧% ថនិកសត្វ ១២% និងរុក្ខជាតិ ១០%

យ៉ាងណាមិញ ចំនួនព្រៃកោងកាងថយចុះជាលំដាប់ នៅពេលដែលមានកំណើនប្រជាជន និងការតាំងទីលំនៅក្នុងប្រទេស។ ការណ៍នេះ ធ្វើឱ្យឥណ្ឌូណេស៊ី មានសត្វព្រៃជាច្រើនប្រភេទផុតពូជ។ ងាកមកមើលសហគមន៍អាស៊ានវិញ គេឃើញមានសត្វចំនួន ៤ប្រភេទផងដែរ (សត្វស្វាស៊ូម៉ាត្រានអូរ៉ង់ហ្គូតាន, សត្វស្វាតាប៉ានូលីអូរ៉ង់ហ្គូតាន ខ្លាកោះសាន់ដា និងសត្វរមាសជ្វា) ដែលស្ថិតក្នុងបញ្ជីសត្វដែលជិតផុតពូជបំផុតរបស់អង្គការ WWF – Visual Capitalist #ams1minute
-
មុនត្រូវប្រហារជីវិត សេដ្ឋីនីអចលនទ្រព្យវៀតណាមជាប់ចោទបន្ថែម

ហាណូយ៖ សេដ្ឋីនីវៀតណាម លោកស្រី Truong My Lan ដែលត្រូវបានតុលាការកាត់ទោសប្រហារជិវិត រឿងបន្លំប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក នាពេលថ្មីៗនេះ ត្រូវបានតុលាការកាត់ទោស ករណីលាងលុយ ជាង១៧ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។ ក្រៅពីការលាងលុយកង្វក់ លោកស្រី Lan ក៏ត្រូវបានចោទប្រកាន់ ពីបទជួញដូររូបិយប័ណ្ណឆ្លងដែនខុសច្បាប់ផងដែរ។ គួររម្លឹកថា កាលពីខែមេសា លោកស្រី Lan ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរកឃើញថា បានបន្លំប្រាក់ ២៧ពាន់លានដុល្លារ ប៉ុន្តែ សាលក្រមនេះ ត្រូវបានលោកស្រី ប្តឹងជំទាស់។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមផ្តោតខ្លាំងលើការបង្ក្រាបអំពើពុករលួយ លើធុរជនកំពូលៗ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ក្នុងចំណោមប្រទេសទាំង១០ ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាមជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ឈ្នួលអប្បបរមាទាបបំផុតនៅទូទាំងពិភពលោក

ចំណាត់ថ្នាក់នេះ ផ្អែកលើកម្រិតប្រាក់ឈ្នួលទាបបំផុតក្នុងតំបន់នៃប្រទេសនីមួយៗ។ ហ្វីលីពីនមានកម្រិតប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារក្នុងមួយខែ ខណៈឥណ្ឌូណេស៊ី មានប្រាក់ឈ្នួលអប្បបរមា ១៣០ដុល្លារក្នុងមួយខែ ហើយវៀតណាមមានតួលេខខ្ពស់ជាងបន្តិចគឺ ១៤០ដុល្លារក្នុងមួយខែ។ ស្ថិតិនេះបង្ហាញពីបញ្ហាប្រឈមសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសទាំងនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលទាប និងប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាជន – Seasia #ams1minute
-
វិស័យទេសចរណ៍មីយ៉ាន់ម៉ាប្រឈមការដួលរលំ ដោយសារជម្លោះប្រដាប់អាវុធ

ណៃពិដោ៖ នៅពេលមានការគាបសង្កាត់ពីទណ្ឌកម្មរបស់អន្តរជាតិ និងរូបិយប័ណ្ណខ្យាតក្នុងស្រុកធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារ របបយោធាបាននិយាយថា ខ្លួនចង់ឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង នាំយកប្រាក់របស់ពួកគេមកចាយនៅប្រទេសមីយ៉ាន់ម៉ា។ យោងតាមមន្ត្រីម្នាក់នៅក្រសួងសណ្ឋាគារ និងទេសចរណ៍របស់របបយោធា បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ជាងមួយលាននាក់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការមកដល់នៃភ្ញៀវទេសចរភាគច្រើនមកកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៣ គឺមកពីចិន និងថៃ។ ប្រទេសមីយ៉ាន់ម៉ាក៏ជាទីពេញនិយមរបស់អ្នកធ្វើដំណើរកំសាន្ត ដែលចង់ស្វែងរកគោលដៅទេសចរណ៍ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅច្រាំងទន្លេ អាយ៉េយ៉ាវ៉ាឌី បានក្លាយជាកន្លែងទេសចរណ៍មួយ បន្ទាប់ពីការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍ ត្រូវបានបន្ធូរបន្ថយនៅក្នុងឆ្នាំ ២០១១។ ប៉ុន្តែឧស្សាហកម្មទេសចរណ៍របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយលុកដោយជំងឺរាតត្បាត ហើយបន្ទាប់មកនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ យោធាបានដណ្តើមអំណាចម្តងទៀត ដោយបានបង្កជម្លោះនៅទូទាំងប្រទេស។ ក្នុងឆ្នាំក្រោយរដ្ឋប្រហារ ភ្ញៀវទេសចរអន្តរជាតិប្រហែល ២០០,០០០នាក់បានមកលេងកំសាន្តប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមតួលេខពីក្រសួងទេសចរណ៍របស់របបយោធា។ ៥ឆ្នាំមុនតួលេខនេះ គឺ ៣.៤លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ដូណាល់ ត្រាំ ទារថ្លៃការពារពីតៃវ៉ាន់

វ៉ាស៉ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារមកឱ្យសហរដ្ឋអាមេរិក ខណៈការអះអាងនេះ បានជះភាពស្រពេចស្រពិលលើទំនាក់ទំនង រវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មីនៅខែវិច្ឆិកាឆ្នាំនេះ។ នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានសាកសួរថាតើរូបលោកនឹងការពារកោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។ លោក ត្រាំ បានឆ្លើយតបថា ពួកគេ (តៃវ៉ាន់) បានយកប្រហែល ១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។ ដូច្នេះហើយ ខ្ញុំយល់ថា តៃវ៉ាន់គួរតែបង់លុយឱ្យយើងវិញ សម្រាប់ការការពារពួកគេ។ តើអ្នកដឹងទេ? យើងមិនខុសអ្វីពីក្រុមហ៊ុនធានារ៉ាប់រងឡើយ ប៉ុន្តែតៃវ៉ាន់មិនបានផ្តល់អ្វីឱ្យយើងសោះ។ តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ របស់តៃវ៉ាន់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អាមេរិកបានអនុម័តកញ្ចប់ជំនួយយោធាទំហំរាប់សិបពាន់លានដុល្លារ ដែលមានគោលដៅទប់ទល់ចិននៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ស៊ុយអែតដាក់ដំណើរការសាឡាងហោះអគ្គិសនីដំបូងគេលើលោក

បរទេស៖ សាឡាងហោះដំបូងបង្អស់នៅលើពិភពលោក Candela P-12 ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងប្រទេសស៊ុយអែត កាលពីពេលថ្មីៗនេះ។ ជាសាឡាដែលដំណើរការដោយអគ្គិសនីសុទ្ធ។ Candela P-12 ត្រៀមដាក់ឱ្យដំណើរការពេញលេញ ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ស្វាគមន៍ អ្នកដំណើរដំបូង នៅរដូវស្លឹកឈើជ្រុះ ក្នុងខែតុលាខាងមុខនេះ នៅក្នុងទីក្រុង Stockholm និង ត្រៀម ដាក់ឲ្យដំណើរការនៅប្រទេស នូវែល ហ្សេឡង់ ផងដែរ។ ក្រុមហ៊ុនស៊ុយអែត Candela បានអះអាងថា សាឡាង P-12 ប្រភេទនេះ អាចហោះហើរពីលើទឹក ក្នុង ល្បឿនជាង៤៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍សាឡាង Candela P-12 លោក Andrea Meschini បានចាត់ទុកថា នេះគឺជាបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យ។ ក្រុមហ៊ុនអះអាងថា ការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូននៅលើទឹក ដំណើរការដោយថាមពលស្អាតបែបនេះ ផ្តល់ជូននូវជម្រើស លឿនជាងមុន ប្រកបដោយនិរន្តរភាព និងចំណាយតិច សម្រាប់ការដឹកជញ្ជូនតាមសមុទ្រ ហើយនឹងកាត់បន្ថយពេលវេលាធ្វើដំណើរ ពាក់កណ្តាល បើធៀបនឹងសាឡាង ដែលប្រើប្រាស់…
-
ថៃធ្លាក់ភ្លៀងយ៉ាងគំហុក ដាច់ផ្លូវ ហៀរទំនប់ លិចស្រែរាប់រយហិកតា

បាងកក៖ នៅប្រទេសថៃ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លា ជន់លិចដីស្រែ ៤៨០ហិកតា នៅក្នុងស្រុកចំនួនបួន ក្នុងនោះ នៅស្រុក Nonrasi នៃខេត្ត Maha Sarakham ផ្លូវជាតិមួយខ្សែ ត្រូវបានទឹកហូរកាត់ផ្តាច់ តម្រូវឲ្យធ្វើ ដំណើរតាមផ្លូវវាង ប្រវែង២០គីឡូម៉ែត្រ។ នេះបើតាមកាសែត The Nation។ ប្រភពព័ត៌មានបានរាយការណ៍ កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់យ៉ាងគំហុក ផ្តល់ផលប៉ះពាល់ ចាប់តាំងពី ថ្ងៃអាទិត្យ បណ្តាលឱ្យទំនប់ស្តុកទឹក Huay Chiang Kham ហៀរចេញ ដោយបានបញ្ចេញទឹក យ៉ាងច្រើន ចូលទៅក្នុងចម្ការស្រូវរបស់ប្រជាពលរដ្ឋ។ មានការចុះផ្សាយថា ទំនប់មួយនេះ ខូចខាតខ្លាំងឈានដល់ការបាក់រលំ។ ប៉ុន្តែ លោក Chonlasak នាយកគម្រោងធារាសាស្ត្រប្រចាំខេត្ត Maha Sarakham បានបដិសេធ។ លោកជំរុញអ្នកភូមិដែលរស់នៅខាងក្រោមទំនប់ រក្សាភាពស្ងប់ស្ងាត់ ព្រោះមិនមានការខូចខាតអ្វីធំដុំ នៅក្នុងរចនាសម្ព័ន្ធនោះទេ។ លោកបានបន្ថែមថា ស្ថាប័នជំនាញកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ ហើយនឹងចាប់ផ្តើមជួសជុលច្រាំងទំនប់ ឲ្យបានឆាប់។ លោកបានបញ្ជាក់ថា «នាយកដ្ឋានធារាសាស្ត្រកំពុងពង្រីកទ្វារទឹក…
-
ផលិតកម្មស្រូវសាលីសកលបានកើនលើសពី ៨០០លានតោនក្នុងឆ្នាំ២០២២

ដែលនេះបានធ្វើឱ្យស្រូវសាលីក្លាយជាគ្រាប់ធញ្ញជាតិដែលត្រូវបានដាំដុះច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីពោត។ ប្រទេសផលិតស្រូវសាលីធំៗចំនួន៣ ដែលទទួលទិន្នផលលើសពី ១០០លានតោនក្នុងមួយឆ្នាំ រួមមាន ចិន ឥណ្ឌា និងរុស្ស៊ី។ អាមេរិកឈរនៅលេខ៤ ដោយផលិតស្រូវសាលីសរុប ៤៥លានតោន ខណៈអូស្ត្រាលីទទួលបានទិន្នផលសរុប ៣៦លានតោន។ ដោយឡែក អ៊ុយក្រែនដែលជាប្រទេសផលិតស្រូវសាលីដ៏សំខាន់ ទទួលទិន្នផលបាន ២១លានតោនក្នុងឆ្នាំ២០២២។ គេឃើញការនាំចេញរបស់ប្រទេសនេះមានការធ្លាក់ចុះយ៉ាងគំហុក ដែលជាហេតុនាំអោយអាហារមានការកើនឡើងតម្លៃ – Visual Capitalist #ams1minute
-
ជប៉ុនប្រឈមកង្វះបុគ្គលិកថែទាំមនុស្សចាស់ធ្ងន់ធ្ងរ

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ប្រទេសខ្លួននឹងប្រឈមមុខនូវកង្វះបុគ្គលិកថែទាំរហូតដល់ ៥៧០,០០០នាក់ ដើម្បីមើលថែទាំប្រជាជនវ័យចំណាស់ក្នុងឆ្នាំសារពើពន្ធ ២០៤០។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។ បុគ្គលិកថែទាំដែលមានលិខិតបញ្ជាក់ការងារនៅប្រទេសជប៉ុន នឹងទទួលបានប្រាក់ខែជាមធ្យមពី ២,០០០ ទៅ ២,៣០០ដុល្លារ រួមជាមួយការផ្តល់ប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផ្សេងទៀត។ មន្ត្រីជប៉ុនបានព្យាករណ៍ពីចំនួនបុគ្គលិកថែទាំ ដែលត្រូវការសម្រាប់មើលថែមនុស្សចាស់ ដោយផ្អែកលើផែនការដែលបានបង្កើតឡើងដោយខេត្តនីមួយៗរៀងរាល់បីឆ្នាំម្តង។ ក្រសួងសុខាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនបុគ្គលិកថែទាំដែលត្រូវការនៅក្នុងសារពើពន្ធ ២០២៦ គឺមានចំនួន ២.៤លាននាក់ ហើយនៅក្នុងសារពើពន្ធឆ្នាំ ២០៤០ មានចំនួន ២.៧២លាននាក់។ គិតត្រឹមឆ្នាំសារពើពន្ធ ២០២២ មានតែបុគ្គលិកថែទាំចំនួន ២.១៥លាននាក់ប៉ុណ្ណោះ ដែលកំពុងមើលថែទាំមនុស្សចាស់។ ដើម្បីបំពេញតាមតម្រូវការ ប្រទេសជប៉ុនត្រូវការបុគ្គលិកថែទាំបន្ថែមចំនួន ៣២,០០០នាក់នឹងជារៀងរាល់ឆ្នាំជាមធ្យមរហូតដល់ឆ្នាំ ២០៤០។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុង ចាត់ វិធានការ ដើម្បដើម្បីជំរុញចំនួនបុគ្គលិកថែទាំមនុស្សចាស់ តាមរយៈការកែលម្អលក្ខខណ្ឌការងារ និងសម្រួលដល់ដំណើរការជួលបុគ្គលិកពីក្រៅប្រទេស។ ប៉ុន្តែវិធានការទាំងនោះ មិនទាន់គ្រប់គ្រាន់ ដើម្បីបំពេញគម្លាត និងទ្រទ្រង់សេវាកម្ម ក្រោមកម្មវិធីធានារ៉ាប់រងថែទាំរយៈពេល វែងរបស់ប្រទេសនេះទេ៕ ប្រភព: NHK ប្រែសម្រួលដោយ: ឈឹម…
-
លោក Musk សន្យាផ្តល់ប្រាក់ ៤៥លានដុល្លារក្នុងមួយខែជួយលោក Trump

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយថា លោកនឹងផ្តល់ប្រាក់ចំនួន ៤៥លានដុល្លារក្នុងមួយខែ ដល់គណៈកម្មាធិការសកម្មភាពនយោបាយថ្មីមួយ ហៅកាត់ថា (PAC) ដែលគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ។ ការប្រកាសរបស់លោក Musk ធ្វើឡើងនៅថ្ងៃតែមួយដែលលោក Trump ត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់គណបក្សសាធារណរដ្ឋ ហើយបន្ទាប់មកលោកបានតែងតាំងសមាជិកព្រឹទ្ធសភា លោក JD Vance ជាអនុប្រធានាធិបតីរបស់គាត់។ គណៈកម្មាធិការសកម្មភាពនយោបាយ (PAC) ដែលគាំទ្រលោក Trump នឹងផ្តោតជាចម្បងលើការផ្សព្វផ្សាយទៅកាន់អ្នកបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងចុះឈ្មោះ ដោយមានបំណងប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការស្រដៀងគ្នាដ៏រឹងមាំជាប្រពៃណីរបស់គណបក្សប្រជាធិបតេយ្យ។ គណៈកម្មាធិការ PAC ត្រូវបានបង្កើតឡើងក្នុងខែឧសភា ហើយបានចុះបញ្ជីក្នុងរដ្ឋតិចសាស់ នេះបើយោងតាមឯកសារសហព័ន្ធ។ PAC រៃអង្គាសប្រាក់បានចំនួន ៨.៧៥លានដុល្លារនៅក្នុងត្រីមាសទីពីរ នេះបើយោងតាមឯកសារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ហើយមានសាច់ប្រាក់តិចជាង ១០០,០០០ដុល្លារនៅក្នុងដៃគិតត្រឹមចុងខែមិថុនា។ លោក Musk នឹងចាប់ផ្ដើមការបរិច្ចាគប្រាក់របស់គាត់ក្នុងខែនេះ នេះបើយោងតាមកាសែត Journal។ លោក Musk…