-
នៅលើកំពូលចំណាត់ថ្នាក់នេះ មានប្រទេសចំនួន ៣ មកពីទ្វីបអាមេរិក

ដូចជា ម៉ិកស៊ិក កូស្តារីកា និងស៊ីលី ដែលមានចំនួនថ្ងៃធ្វើការច្រើនបំផុតក្នុងមួយឆ្នាំ បើធៀបនឹងប្រទេសផ្សេងៗក្នុងពិភពលោក។ ជាក់ស្ដែង ប្រជាជម៉ិកស៊ិកត្រូវធ្វើការចំនួន ២៧៦ថ្ងៃក្នុង ១ឆ្នាំ ខណៈកូស្ដារីកាត្រូវធ្វើការ ២៧១ថ្ងៃ។ ការណ៍នេះអាចបណ្តាលមកពីហេតុផលជាច្រើន រួមមាន រចនាសម្ព័ន្ធសេដ្ឋកិច្ច គោលនយោបាយសង្គម និងប្រាក់ឈ្នួលទាប។ នៅក្នុងសហភាពអឺរ៉ុប (EU) និយោជិតទាំងអស់មានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកដោយគិតប្រាក់ឈ្នួលយ៉ាងតិចបួនសប្តាហ៍ក្នុងមួយឆ្នាំ ដែលផ្ទុយពីមហាអំណាចអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយដែរក្នុងពិភពលោក តែមិនធានាបាននូវប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកសម្រាប់និយោជិតឡើយ – Visual Capitalist (នៅលើកំពូលចំណាត់ថ្នាក់នេះ មានប្រទេសចំនួន ៣ មកពីទ្វីបអាមេរិក Visual Capitalist #ams1minute
-
នៅឆ្នាំ ២០២៣ ចិនប្រើប្រាស់ឥន្ធនៈហ្វូស៊ីលចំនួន ១៤០ exajoules ស្មើនឹងប្រហែល ៥,៨ ពាន់លានតោននៃធ្យូងថ្ម

-
គ្រោះរញ្ជួយដីកម្រិតមធ្យមវាយប្រហារវៀតណាម ញាប់ញ័រដល់កម្ពុជា និងឡាវ

ហាណូយ៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៥រ៉ិកទ័រ បានវាយប្រហារស្រុក Kon Plong នៃខេត្ត Kon Tum របស់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ហើយវាគឺជាគ្រោះរញ្ជួយខ្លាំងបំផុតមិនធ្លាប់មាន នេះបើយោងតាមការិយាល័យព័ត៌មានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ស្ថិតក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃអាទិត្យ នៅក្នុងជម្រៅដីប្រហែល ៨.១គីឡូម៉ែត្រក្រោមផ្ទៃដី។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីការខូចខាតឬមនុស្សរងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយរញ្ជួយដីនេះនៅឡើយទេ។ ខេត្ត Kon Tum មានព្រំប្រទល់ជាប់ខេត្ត Sekong និង Attapeu របស់ប្រទេសឡាវ ព្រមទាំងខេត្តរតនគិរីរបស់កម្ពុជា។ ដោយសារចំណុចរំញ័រនៅមិនឆ្ងាយប៉ុន្មានពីតំបន់ព្រំប្រទល់ឡើយនោះ អ្នកដែលស្ថិតនៅកៀកតំបន់ព្រំដែនក្នុងប្រទេសឡាវ និងកម្ពុជា បានទទួលនូវអារម្មណ៍អំពីការញ័រតិចៗនៃគ្រោះរញ្ជួយដីនេះប៉ុន្មានវិនាទីផងដែរ។ យោងតាមស្ថិតិបានបង្ហាញថា គ្រោះរញ្ជួយដីរហូតដល់ ៦៥លើក ត្រូវបានកត់ត្រានៅទូទាំងប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះមាន ៥៤លើកនៅក្នុងខេត្ត Kon Tum តែមួយគត់ ដែលមានកម្រិតចាប់ពី ២.៥ ដល់ ៤រ៉ិកទ័រ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ព្យុះនៅវៀតណាម បាក់ស្រុតផ្ទះវីឡា ទឹកលិចជាង១ម៉ែត្រ

ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ព្យុះ Prapiroon បានជន់ពន្លិច លំនៅដ្ឋាន និងផ្លូវថ្នល់ជាច្រើនកន្លែង នៅក្នុងទីក្រុងហាណូយ ដោយតំបន់ខ្លះ ទឹកមានជម្រៅ ជាង១ម៉ែត្រ។ ប្រភពដដែលបន្តថា ផ្ទះវីឡាមួយកន្លែង ក្នុងសង្កាត់ Quoc Oai បានដួលរលំភ្លាម ក្រោយពីភ្លៀងធ្លាក់ ត្រឹមរយៈពេល៣០នាទី កាលពីព្រឹកថ្ងៃពុធ ប៉ុន្តែ គ្រួសារមានគ្នាប្រាំបីនាក់ បានជម្លៀសខ្លួន ទៅកាន់ផ្ទះសាច់ញាតិ ទាន់ពេលវេលា។ ព្យុះ Prapiroon បានបង្កឲ្យមានភ្លៀងធ្លាក់ តាំងពីយប់ថ្ងៃអង្គារ បន្តមកដល់ថ្ងៃពុធ បង្ខំឱ្យមាន ការជម្លៀសចេញ និងធ្វើឱ្យចរាចរណ៍ នៅតំបន់ជាច្រើន ក្នុងទីក្រុងហាណូយ បានជាប់គាំង ក្នុងទឹក។ អ្នកស្រុកខ្លះ ត្រូវប្រើទូក ធ្វើដំណើរជុំវិញភូមិមួយចំនួន ដែលទឹកជ្រៅបំផុត មានដល់ជាង១ម៉ែត្រ។ ទាហានបានមកជួយជម្លៀសប្រជាជន រាប់រយនាក់ ពីក្នុងផ្ទះ ទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ព្យុះ Prapiroon ក៏បានបង្កឲ្យបាក់ដី បំផ្លាញផ្ទះចំនួន ៥ខ្នងនៅក្នុងស្រុក Mai…
-
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft និង Amazon មានមជ្ឈមណ្ឌលទិន្នន័យនៅប្រទេសនានាច្រើនជាងគេលើពិភពលោក

-
ការចំណាយទៅលើការរៀបអាពាហ៍ពិពាហ៍ជាមធ្យមនៅអាមេរិកមានតម្លៃ ៣៥ ០០០ ដុល្លារក្នុងឆ្នាំ២០២៣

-
កាន់តែដូចជីវិតពិត មនុស្សយន្តជប៉ុនចេះញញឹម

តូក្យូ៖ បន្ទាប់ពីរយៈពេលមិនដល់១ខែ នៃការបង្កើតវិធីសាស្រ្តថ្មី ភ្ជាប់ជាលិកាស្បែក ទៅនឹងមនុស្សយន្ត ដូច មនុស្សពិត ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន នៅសាកលវិទ្យាល័យតូក្យូ ថ្មីៗនេះ បានឈានដល់កម្រិតថ្មីមួយទៀត នោះគឺជាការធ្វើឲ្យមនុស្សយន្តមានស្បែកដូចស្បែកមនុស្សនេះ ចេះញញឹម ជាលើកដំបូង ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមកាសែត JapanTimes។ អ្នកស្រាវជ្រាវបានពង្រីកកោសិកាស្បែក ឱ្យមានរាងដូចមុខមនុស្ស ហើយទាញវា ទៅជាស្នាមញញឹម ពព្រាយ ដោយប្រើឧបករណ៍ភ្ជាប់ ដូចសរសៃចងភ្ជាប់គ្នា។ អ្នកដឹកនាំការស្រាវជ្រាវ លោក Shoji Takeuchi បាននិយាយថា ទោះបីជាវាមើលទៅគួរឱ្យខ្លាចបន្តិចក៏ដោយ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតមនុស្សយន្តមានលក្ខណៈដូចជីវិតមនុស្សពិត កាន់តែខ្លាំង។ លោក Shoji Takeuchi សង្កត់ធ្ងន់ថា អ្នកស្រាវជ្រាវមានបំណងបន្ថែម ធាតុជាច្រើនទៀត ដល់ស្បែកដែលត្រូវបានចិញ្ចឹមតាមរយៈមន្ទីរពិសោធន៍ រួមទាំង ប្រព័ន្ធឈាមរត់ និងសរសៃប្រសាទ ទៀតផង។ ការណ៍នេះ ក៏អាចឆ្ពោះរកការតេស្តសុវត្ថិភាព លើគ្រឿងសំអាង និងថ្នាំស្រូបចូលតាមស្បែក ដែលជួយដល់ឧស្សាហកម្មវះកាត់ កែសម្ផស្ស។ គួរឲ្យដឹងថា មន្ទីរពិសោធន៍របស់ លោកសាស្រ្តាចារ្យ Takeuchi បានបង្កើតមនុស្សយន្តខ្នាតតូច…
-
ធ្លាក់យន្តហោះនេប៉ាល់ ស្លាប់មនុស្ស ១៨នាក់ តែអ្នកបើកបរនៅមានជីវិត

បរទេស៖ កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines នៅប្រទេសនេប៉ាល់ បានធ្លាក់ស្លាប់មនុស្ស ១៨នាក់ ប៉ុន្តែ អ្នកបើកបរ នៅមានជីវិត ដែលស្ទើរតែមិនគួរឲ្យជឿ។ នេះបើតាមគេហទំព័រ NDTV។ ប្រភពដដែលនេះបន្តថា យន្តហោះបានធ្លាក់ អំឡុងពេលហោះឡើង នៅក្នុងទីក្រុង Kathmandu។ អ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Karki បានប្រាប់ AFP ថា មានមនុស្ស១៩នាក់ នៅលើយន្តហោះ ហើយថា «អ្នកបើកយន្តហោះ ពិតជាត្រូវបានជួយសង្គ្រោះ និងកំពុងត្រូវបានព្យាបាល។ តែមិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកផ្សេងទៀតនៅលើយន្តហោះ បានទេ»៕ ប្រែសម្រួល៖ សារ៉ាត
-
២ អាទិត្យ ថៃរកចំណូលបាន ៥០០លានដុល្លារ ពីទេសចរណ៍

បាងកក៖ ពិធីបុណ្យចំនួន២ដែលកើតឡើងនៅចុងសប្តាហ៍ពីរជាប់គ្នា បានជួយឲ្យប្រទេសថៃរកចំណូលបានប្រហែល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៥លាននាក់។ នោះគឺពិធីបុណ្យចូលព្រះវស្សា ដែលត្រូវរៀបចំឡើងកាលពីចុងសប្តាហ៍មុន និងព្រះរាជពិធីចម្រើនព្រះជន្មស្តេច ដែលនឹងប្រារព្ធឡើងនៅ ចុងសប្តាហ៍នេះ។ នេះបើតាមអាជ្ញាធរទេសសចរណ៍ថៃ ហៅកាត់ TAT ដែលដកស្រង់ចេញផ្សាយដោយកាសែត The Nation នៅថ្ងៃពុធនេះ។ បុណ្យចូលវស្សា កាលពីថ្ងៃទី២០-២២ ខែកក្កដា ប្រជាពលជនថៃសម្រុកទៅវត្ត និងប្រាសាទនានា បង្កើតប្រាក់ចំណូលសម្រាប់សហគ្រិនទេសចរណ៍ តាមរយៈការកត់សណ្ឋាគារ និងទិញទំនិញ សេវាកម្មនានា។ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ កក្កដា ខាងមុខនេះ ជាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មស្តេចថៃ ក៏ជាពេលដែលប្រជាពលរដ្ឋថៃឈប់សម្រាក ដើរកម្សាន្តផងដែរ រួមមានទាំង ការទស្សនាព្រះបរមរាជវាំង ព្រះរាជដំណាក់ Pantheon និង សារមន្ទីរជាតិ។ ប្រធានអាជ្ញាធរទេសសចរណ៍ថៃ លោកស្រី Thapanee បាននិយាយ កាលពីថ្ងៃអង្គារថា តំបន់ទាំងបីរំពឹងថា បង្កើតប្រាក់ចំណូលច្រើនបំផុត អំឡុងបុណ្យធំៗទាំងពីរនេះ រួមមាន បាងកក ដែលជាតំបន់កណ្តាល, បន្ទាប់មក គឺតំបន់ភាគខាងកើត…
-
ធ្លាក់យន្តហោះសមយុទ្ធ នៅអូស្ត្រាលី អ្នកបើកបរលោតចេញ

បរទេស៖ កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿងបានធ្លាក់ ក្នុងពេលធ្វើសមយុទ្ធយោធា នាភាគខាងជើង ប្រទេសអូស្ត្រាលី។ ក្រុមអ្នកឆ្លើយតបសង្គ្រោះបន្ទាន់ និងមន្ត្រីការពារជាតិអូស្ត្រាលី បាននិយាយថា អ្នកបើកយន្តហោះបានលោតចេញទាន់ពេលវេលា និងទាំងបង្ខំ ទើបមានសុវត្ថិភាព។ យន្តហោះនេះគឺជាកម្មសិទ្ធិរបស់យោធាបរទេស ដោយបានធ្លាក់ ក្នុងអំឡុងពេលសមយុទ្ធយោធាចម្រុះជាតិសាសន៍ដ៏ធំមួយ ឈ្មោះថា Pitch Black 24 ។ មន្ត្រីអ៊ីតាលីម្នាក់ បាននិយាយថា យន្តហោះនេះត្រូវបានគេជឿថា ជារបស់ប្រទេសអ៊ីតាលី ប៉ុន្តែ មិនមានព័ត៌មានលម្អិតបន្ថែមទៀតទេ។ មន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកចូលរួមនៅក្នុងសមយុទ្ធ Pitch Black 24 ផ្សេងទៀតមានសុវត្ថិភាពអំឡុងពេលប្រតិបត្តិការហោះហើរ” ។ ប៉ុន្តែ ក្រោយកើតហេតុការណ៍នេះ ការហោះហើរនៅសេសលស់ទាំងប៉ុន្មាន ត្រូវបានលុបចោល។ ជាការកត់សម្គាល់ កងទ័ពអាកាសអ៊ីតាលី បានចូលរួម ក្នុងសមយុទ្ធនេះ ជាលើកដំបូង។ យន្តហោះអ៊ីតាលី ចំនួន២១គ្រឿង បានចូលរួម។ សមយុទ្ធនេះមានទាំងវត្តមានយោធា សហរដ្ឋអាមេរិក ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត