-
អ៊ីរ៉ង់ច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យឈប់គំរាមវាយលុកអ៊ីស្រាអែល

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានទាត់ចោលការអំពាវនាវរបស់មេដឹកនាំលោកខាងលិច ឱ្យខ្លួនបោះបង់ចោលការគំរាមសងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោល Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ កាលពីចុងខែមុន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយថា សេចក្តីប្រកាសរបស់បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលមិនជំទាស់នឹងឧក្រិដ្ឋកម្មអន្តរជាតិនៃរបប អ៊ីស្រាអែល បានស្នើសុំឱ្យអ៊ីរ៉ង់បោះបង់ចោលការសងសឹកប្រទេស ដែលបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ លោក Kanani បន្ថែមថា សំណើបែបនេះ ខ្វះតក្កវិជ្ជានយោបាយ នៅចំពោះមុខគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ហើយបង្កើតជាការគាំទ្រជាសាធារណៈ និងជាក់ស្តែងដល់អ៊ីស្រាអែល។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការសម្លាប់លោក Haniyeh ខណៈដែលគាត់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ បច្ចុប្បន្ន អ្នកការទូតលោកខាងលិចបានព្យាយាមបញ្ចៀសការផ្ទុះសង្គ្រាមធំមួយនៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្ពស់រួចទៅហើយ ដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រឹបអូសកូកាអ៊ីន ២តោន ពីនាវាពាក់កណ្តាលមុជទឹក នៅកូស្តារីកា

បរទេស៖ ក្រសួងសន្តិសុខសាធារណៈនៃប្រទេស កូស្តារីកា បាននិយាយ កាលពីថ្ងៃចន្ទថា ឆ្មាំឆ្នេរសមុទ្រ បានស្ទាក់ចាប់នាវាពាក់កណ្តាលមុជទឹក ដែលផ្ទុកកូកាអ៊ីន ប្រហែល២តោន នៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងត្បូង របស់ប្រទេស ស្ថិតនៅក្នុងតំបន់អាមេរិកកណ្តាល មួយនេះ។ យន្តហោះល្បាតរបស់សហរដ្ឋអាមេរិកបានកំណត់ទីតាំងនាវា នៅពេលយប់ ហើយបានជូនដំណឹង ដល់អាជ្ញាធរកូស្តារីកា ដូច្នេះ ក្រុមអន្តរាគមន៍ឆ្មាំពិសេស បានស្ទាក់ចាប់ និងរឹបអូស ព្រមទាំងបានខ្លួនជនបរទេស ដែលជាជនជាតិ កូឡុំប៊ី និងអេក្វាទ័រ ទៀតផង។ មុនពេលរឹបអូស អាជ្ញាធរ កូស្តារីកា ធ្លាប់ត្រូវបានរដ្ឋាភិបាល កូឡុំប៊ី ដាស់តឿន ដោយទទូច ឲ្យតាមដានអំពីការដឹកជញ្ជូនគ្រឿងញៀន ក្នុងទ្រង់ទ្រាយបែបនេះ កន្លងមក។ នេះជាការបង្ក្រាបលើនាវាពាក់កណ្តាលមុជទឹកនៅកូស្តារីកា ជាលើកដំបូង ក្នុងឆ្នាំ២០២៤។ ការបង្ក្រាប លើកចុងក្រោយ កាលពីឆ្នាំ២០២៣ កើតមាន នៅខែសីហា។ តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន កូកាអ៊ីន ជាង៦តោន ត្រូវបានបំផ្លាញចោល នៅកូស្តារីកា នេះបើយោងតាមទិន្នន័យ ពីស្ថាប័នជំនាញ របស់ប្រទេសមួយនេះ៕…
-
តាលីបង់ថាបាននាំ «សន្តិសុខ» ដល់អាហ្វហ្គានីស្ថាន

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល តាលីបង់ បាននិយាយ កាលពីថ្ងៃចន្ទថា ពួកគេបាននិងកំពុងនាំ «សន្តិសុខ» ដល់ប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid និយាយថា ពួកគេបាន «ទទួលជោគជ័យ» ក្នុងការនាំយកសន្តិសុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាមានការភ័យខ្លាច ចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយសាខារបស់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏ដោយ។ លោក Mujahid បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ AFP ថា «ប្រសិនបើអ្នកក្រឡេកមើលប្រទេសអាហ្វហ្គានីស្ថាន សព្វថ្ងៃនេះ អ្នកនឹងឃើញថា យើងមានកម្លាំងសន្តិសុខខ្លាំង នៅក្នុងជួរកងទ័ព ប៉ូលីស និងសេវាស៊ើបការណ៍សម្ងាត់»។ យ៉ាងណាមិញ លោក Mujahid បានបដិសេធ មិនឆ្លើយសំណួរ ចោទសួរពីសិទ្ធិស្ត្រី នៅអាហ្វហ្គានីស្ថាន។ ទោះបីជាមានការពង្រឹងសន្តិសុខ រយៈពេលបីឆ្នាំ បន្ទាប់ពីការបញ្ចប់នៃការបះបោររបស់ពួកតាលីបង់ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅតែទ្រឹង ហើយចំនួនប្រជាជនរបស់ខ្លួន កំពុងស្ថិតក្នុងវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ទៅៗ។ មួយភាគបីនៃប្រជាជនអាហ្វហ្គានីស្ថានប្រហែល ៤០ លាននាក់ រស់នៅ…
-
ក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់កើនប្រាក់ចំណេញទ្វេដង ដោយសារសង្គ្រាមអ៊ុយក្រែន

ប៊ែរឡាំង៖ Rheinmetall ដែលជាក្រុមហ៊ុនផលិតលក់សព្វាវុធឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ប្រកាសថា ខ្លួនកើនឡើងប្រាក់ចំណេញស្ទើរតែទ្វេដង នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ជាមួយនឹងការបញ្ជាទិញជាង ៥០ពាន់លានដុល្លារ។ ក្រុមហ៊ុន Rheinmetall បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់យោធូបករណ៍នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ បានកើនឡើងមួយភាគបីដល់ ៤.១៤ពាន់លានដុល្លារ។ ដោយឡែក ប្រាក់ចំណេញប្រតិបត្តិការរបស់ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់នេះ ក៏បានកើនឡើងចំនួន ៩១ភាគរយដល់ ៤៤០លានដុល្លារផងដែរ។ បើតាមក្រុមហ៊ុន Rheinmetall សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួនប្រសើរឡើងគួរឱ្យកត់សម្គាល់។ សេចក្តីថ្លែងការណ៍ដដែលបន្តថា សៀវភៅបញ្ជាទិញរបស់ក្រុមហ៊ុន Rheinmetall ឥឡូវនេះមានតម្លៃ ៥៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុន Rheinmetall បានរំពឹងថា ការធ្វើអាជីវកម្មជាមួយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ និងប្រទេសជាដៃគូនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ រួមជាមួយនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន នឹងបន្តកាន់តែប្រសើរឡើងថែមទៀត។ បច្ចុប្បន្ន Rheinmetall កំពុងសាងសង់រោងចក្រថ្មីមួយនៅរដ្ឋ Lower Saxony ដែលត្រូវបានគេរំពឹងថា នឹងផលិតគ្រាប់កាំភ្លើងធំប្រហែល ១០០.០០០គ្រាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំទីពីរនៃប្រតិបត្តិការរបស់ខ្លួនតទៅ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បន្តផ្អាកជើងហោះហើរទៅលីបង់

បារាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Transavia France បានបន្តផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីបេរូត ប្រទេសលីបង់ រហូតដល់ថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ដោយសារតែភាពតានតឹងនៅតែបន្តកើតមានក្នុងតំបន់។ ក្រុមហ៊ុន Air France និងក្រុមហ៊ុនបុត្រសម្ព័ន្ធតម្លៃទាបរបស់ខ្លួន Transavia France បានផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីបេរូត របស់ប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីអ៊ីស្រាអែលបានប្តេជ្ញាសងសឹកវិញ ក្រោយមានការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ ដែលបានសម្លាប់មនុស្ស ១២នាក់នៅតំបន់ Golan Heights។ ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏បានបញ្ឈប់ជើងហោះហើរទៅកាន់ទីក្រុងបេរូតផងដែរ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Eurowings និង Lufthansa បានលុបចោលជើងហោះហើរចំនួន៣ជើងទៅកាន់ទីក្រុងបេរូត ដែលបានគ្រោងទុកនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះបើយោងតាមក្រុមប្រឹក្សាព័ត៌មាននៅឯអាកាសយានដ្ឋាន និងគេហទំព័រតាមដានជើងហោះហើរ Flightradar24។ រីឯក្រុមហ៊ុនអាកាសចរណ៍តួកគីក៏បានលុបចោលជើងហោះហើរចំនួនពីរជើងកាលពីថ្ងៃទី២៨ ខែកក្កដា ហើយក្រុមហ៊ុនដឹកជញ្ជូនថវិកាដែលមានមូលដ្ឋាននៅប្រទេសតួកគី SunExpress, ក្រុមហ៊ុនបុត្រសម្ព័ន្ធតួកគី AJet, ក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines, ក្រុមហ៊ុន Ethiopian Air និង MEA…
-
អាមេរិកថា អ៊ីរ៉ង់ត្រៀមផ្គត់ផ្គង់មីស៊ីល ទៅឲ្យរុស្ស៊ី

បរទេស៖ សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា មានគម្រោងបញ្ជូនកាំជ្រួចផ្លោង ទៅកាន់ប្រទេសរុស្ស៊ី ដោយបានព្រមានថា ខ្លួននឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ បើអ៊ីរ៉ង់ហ៊ានធ្វើ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ។ លោក វ៉េដាន ប៉ាតែល (Vedant Patel) បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបានទាក់ទងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប លើរបាយការណ៍ដែលថា អ៊ីរ៉ង់កំពុងរៀបចំផែនការបញ្ជូនកាំជ្រួចផ្លោងរាប់រយគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការណ៍នេះបង្ហាញពីការគាំទ្ររបស់អ៊ីរ៉ង់ កាន់តែខ្លាំង ចំពោះសង្គ្រាមឈ្លានពាន របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ រុស្ស៊ីបាននិងកំពុងងាកទៅរកប្រទេស ដែលស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ រួមទាំង កូរ៉េខាងជើងផងដែរ ដើម្បីទទួលបានការផ្គត់ផ្គង់សម្ភារៈយោធា គាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន នៅអ៊ុយក្រែន។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្ម លើអ្នកផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ហៅកាត់ UAV របស់អ៊ីរ៉ង់ ដល់រុស្ស៊ីផងដែរ។ តែ មន្រ្តីអ៊ីរ៉ង់ បន្តបដិសេធ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិករូបនេះដដែល ប៉ុន្តែលោក ប៉ាតែល បន្ថែមទៀតថា បើទោះបីជាបដិសេធ ពិភពលោកបានឃើញច្បាស់ថា រុស្ស៊ីតែងតែប្រើ UAV ក្នុងសង្គ្រាមនេះ៕ ប្រភពពី AFP…
-
លោក Kagame ស្បថចូលកាន់តំណែងជាប្រធានាធិបតី រវ៉ាន់ដា អាណត្តិទី៤

បរទេស៖ ប្រជាជន រ៉វ៉ាន់ដា រាប់ពាន់នាក់ បានចូលរួម ក្នុងពិធីស្បថចូលកាន់តំណែង របស់ លោក Paul Kagame ជាប្រធានាធិបតីប្រទេស រវ៉ាន់ដា សម្រាប់អាណត្តទី៤ រយៈពេល៥ឆ្នាំទៀត កាលពីថ្ងៃអាទិត្យ។ បុរសខ្លាំង វ័យ ៦៦ ឆ្នាំរូបនេះ បានទទួលសម្លេងឆ្នោតគាំទ្រ ច្រើនជាង ៩៩ ភាគរយ នៅក្នុងការបោះឆ្នោត កាលពីខែមុន។ លោកបាននិយាយថា សន្តិភាពក្នុងតំបន់ គឺជា «អាទិភាព» នៅចំពោះមុខជម្លោះ ដែលកំពុងបន្តមាន នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាប្រទេសជិតខាង។ របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បាននិយាយថា ទាហាន រ៉វ៉ាន់ដា ប្រមាណពី ៣ ទៅ ៤ពាន់នាក់ កំពុងប្រយុទ្ធ ជាមួយក្រុមបះបោរ M23។ ប្រទេសអាហ្វ្រិកមួយនេះថា ជាការគ្រប់គ្រងជាក់ស្តែង លើក្រុមដែលបង្កហានិភ័យ នៃអស្ថិរភាព នៅតាមព្រំដែន។ សកម្មជនសិទ្ធិមនុស្សបានរិះគន់ជ័យជម្នះដ៏លើសលប់របស់បុរស ដែលគ្រប់គ្រងប្រទេស តាំងពីឆ្នាំ១៩៩៤មករូបនេះ ដោយចោទថា គឺជារបបគាបសង្កត់…
-
រអិលបាក់ដីនៅទីតាំងចាក់សំរាមនៅអ៊ូហ្គង់ដា សម្លាប់មនុស្ស ១៩នាក់ ក្នុងនោះកុមារ ៥នាក់

កំប៉ាឡា៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៩នាក់ រួមទាំងកុមារ ៥នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដីនៅឯទីតាំងចាក់សំរាមដ៏ធំនៅក្នុងរដ្ឋធានីកំប៉ាឡា របស់ប្រទេសអ៊ូហ្គង់ដា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ូហ្គង់ដាបានរាយការណ៍ថា លំនៅដ្ឋាន ប្រជាជន និងសត្វពាហនៈជាច្រើនបានកប់ក្រោមភ្នំសំរាម នៅឯទីតាំងចោលកាកសំណល់ដ៏ធំមួយនៅរដ្ឋធានីកំប៉ាឡា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។អាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់មានចំនួន ១៩នាក់ ក្នុងនោះមានកុមារ ៥នាក់។ បេសកកម្មជួយសង្គ្រោះកំពុងបន្ត ប៉ុន្តែមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត។ អាជ្ញាធរមូលដ្ឋានកំពុងបង្កើតជម្រកបណ្ដោះអាសន្ន សម្រាប់ជនរងគ្រោះ។ ភ្លាមៗ ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បាននិយាយថា លោកបានដឹកនាំកងកម្លាំងពិសេស ចុះជួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយបានទាមទារឱ្យស្វែងរកអ្នកណាដែលអនុញ្ញាតឱ្យមនុស្សរស់នៅក្បែរទីតាំង ដែលអាចមានហានិភ័យ និងគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែអាជ្ញាធរបានស្តីបន្ទោសប្រជាជនមួយចំនួន ដែលបានផ្តួលរលំបង្គោលរបងនៅទីតាំងកើតហេតុ ដើម្បីតាំងទីលំនៅ ទើបបង្កឱ្យមានមនុស្សបាត់បង់ជីវិតច្រើនក្នុងគ្រោះថ្នាក់នេះ។ ទោះបីជាយ៉ាងណា ប្រធានាធិបតីអ៊ូហ្គង់ថា លោក Museveni បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានបញ្ជាឱ្យបង់ប្រាក់សំណងទៅឱ្យគ្រួសារជនរងគ្រោះចំនួន ១.៣០០ដុល្លារ សម្រាប់អ្នកស្លាប់ម្នាក់ៗ…
-
ប៉ូឡូញចាយ ៨៥៥លានដុល្លារ ទិញមីស៊ីលរាប់រយគ្រាប់ពីអាមេរិក

វ៉ាសូវី៖ ទីភ្នាក់ងារអាវុធជាតិបាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីល Air-to-Air រាប់រយគ្រាប់ ដែលនេះជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរបស់យោធាប៉ូឡូញ។ ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីល Air-to-Air រាប់រយគ្រាប់ ក្នុងតម្លៃ ៨៥៥លានដុល្លារ ជាមួយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារអាវុធជាតិប៉ូឡូញបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា មីស៊ីល AIM-120C AMRAAM របស់អាមេរិកដែលទិញនេះ នឹងត្រូវចែកចាយនៅចន្លោះឆ្នាំ ២០២៩ និង ២០៣៣ សម្រាប់យន្តហោះចម្បាំងរបស់កងទ័ពអាកាស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ូឡូញ បានឱ្យដឹងថា ទីក្រុងវ៉ាសូវី និងវ៉ាស៊ីនតោននៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-64E Apache ដែលផលិតដោយអាមេរិកចំនួន ៩៦គ្រឿង មានតម្លៃជាង ៩ពាន់លានដុល្លារ។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញក្នុងសប្តាហ៍នេះ ក៏បានប្រកាសផងដែរថាកិច្ចព្រមព្រៀងមួយទៀត ក៏នឹងត្រូវចុះហត្ថលេខាផងដែរ ដើម្បីទទួលបាននូវប្រព័ន្ធការពារមីស៊ីលដែនអាកាសប៉ាទ្រីយ៉ូត ដែលផលិតដោយអាមេរិកចំនួន ៤៨គ្រឿងផងដែរ។សហរដ្ឋអាមេរិកបានបើកភ្លើងខៀវសម្រាប់កិច្ចព្រមព្រៀងទិញលក់សព្វាវុធជាមួយប៉ូឡូញកាលពីឆ្នាំមុន ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាសូវីជំនួសឧទ្ធម្ភាគចក្រ Mi-24 ដែលនៅសេសសល់តាំងពីសម័យសូវៀត។ ប្រទេសនៅអឺរ៉ុបខាងកើតបានពន្លឿនការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ជាក់ស្តែង ប្រទេសប៉ូឡូញបានប្រកាសកន្លងមកថា ខ្លួននឹងចំណាយថវិកា ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន…
-
ចិនប្តឹងអឺរ៉ុបដល់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការតម្លើងពន្ធឡានអគ្គិសនី

ប៉េកាំង៖ ទីក្រុងប៉េកាំងបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការតម្លើងពន្ធបន្ថែមរបស់សហភាពអឺរ៉ុប លើការនាំចូលឡានអគ្គិសនីពីប្រទេសចិន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឱ្យមានយន្តការដោះស្រាយវិវាទនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញវិធានការតម្លើងពន្ធរបស់សហភាពអឺរ៉ុបលើការនាំចូលឡានអគ្គិសនី (EVs) របស់ចិន។ ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា ការប្តឹងឧទ្ធរណ៍នេះធ្វើឡើងមានគោលបំណងការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍នៃឧស្សាហកម្មឡានអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបៃតងជាសកល។ ក្រសួងបន្ថែមថា សេចក្តីសម្រេចបឋមរបស់អឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ ហើយបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដូច្នេះយើងជំរុញឱ្យអឺរ៉ុបកែតម្រូវជាបន្ទាន់ នូវការអនុវត្តខុសរបស់ខ្លួន ហើយរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មឡានអគ្គិសនី។ សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា អឺរ៉ុបបានតម្រូវឱ្យក្រុមហ៊ុននាំចូលឡានអគ្គិសនីចិនត្រូវបង់ពន្ធបន្ថែមថ្មីចំនួន៣៨ភាគរយ បន្ទាប់ពីអឺរ៉ុបបានស៊ើបអង្កេតរកឃើញថា រដ្ឋចិនលួចជួយឧបត្ថម្ភដោយខុសច្បាប់ដល់សហគ្រាសផលិតឡានអគ្គិសនីក្នុងស្រុកចិន ដើម្បីធ្វើឱ្យតម្លៃលក់ឡានចិននៅអឺរ៉ុបមានតម្លៃថោកជាងឡានអឺរ៉ុប។ គណៈកម្មការអឺរ៉ុបធ្លាប់បានចាត់ទុកករណីនេះថា ជាការដើរខ្សែលើ និងជាការប្រកួតប្រជែងមិនស្មោះត្រង់ពីសំណាក់ប្រទេសចិន។ ការតម្លើងពន្ធនេះ នឹងត្រូវចូលជាធរមាននៅខែវិច្ឆិកាខាងមុខ ហើយមានសុពលភាព៥ឆ្នាំ ប៉ុន្តែវានៅរង់ចាំការបោះឆ្នោតគាំទ្រដោយរដ្ឋសមាជិកចំនួន២៧ របស់សហភាពអឺរ៉ុបជាមុនសិន។ យោងតាមក្រុមប្រឹក្សាអាត្លង់ទិកបានឱ្យដឹងថា ការលក់ឡានអគ្គិសនីរបស់ចិននៅក្រៅប្រទេស បានកើនឡើង ៧០ភាគរយក្នុងឆ្នាំ២០២៣ ដែលឈានដល់ទឹកប្រាក់ ៣៤.១ពាន់លានដុល្លារ។ ក្នុងនោះ…