-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន៤ពាន់២៧នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានការកើនឡើង៣ករណី បើប្រៀប ធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៥៨៦ករណី, ចំណែកការឆ្លងចូលក្នុង សហគមន៍កាលពីម្សិលមិញមានចំនូន៥៨៣ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១២៥ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន៤ពាន់២៧នាក់ ហើយ ។
-
ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជាង៣លាន៧សែននាក់ហើយ (Video Inside)

-
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសថ្មីរបស់អសប (Video Inside)

-
ប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាការបន្តបង្ក្រាបគ្រឿងញៀន (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបន្តបង្ក្រាបគ្រឿងញៀនបើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងការគម្រាម កំហែងដោយសារការឆ្លងនឹងជម្ងឺកូវីដ១៩ក៏ដោយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារលិខិតក្នងឳកាស ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦មិថុនា បានថ្លែងថាបើទោះបីជាសកលលោកក៏ដូចជា កម្ពុជានៅតបន្តរងទទួលនូវឥទ្ធិពលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ក៏ដោយ, រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេច បន្តរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិក្រោមប្រធានបទ «គ្មានគ្រឿងញៀន និងគ្មានជម្ងឺកូវីដ១៩, សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍» ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមនិងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់បានក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។
-
ចាប់ជនសង្ស័យគ្រឿងញៀន ១៦នាក់ថ្ងៃ២៤ មិថុនា (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន១៦នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ មិថុនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១៦នាក់មានមុខសញ្ញាជួញដូរគ្រឿង ញៀនចំនួន១៥នាក់ និងអ្នកប្រើប្រាស់០១នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២៤មិថុនា នេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ៦៩៩ក្រាម និង៥កញ្ចប់តូច ។
-
សមត្ថកិច្ចបង្ក្រាបចោរឆក់កាបូប នៅកណ្តាលរាជធានី (Video Inside)

-
សត្វឈ្លូសយក្សមានវត្តមានសាឡើងវិញនៅក្នុងព្រៃកម្ពុជា (Video Inside)

-
រកឃើញគ្រាប់មិនទាន់ផ្ទុះ ជិត១០០គ្រាប់ ក្នុងពេលស្តារប្រឡាយ ក្នុងខណ្ឌដង្កោ (Video Inside)

គ្រាប់មិនទាន់ផ្ទុះជិត១០០គ្រាប់ ត្រូវបានរកឃើញកប់ក្នុងដីក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។ គ្រាប់មិនទំាងផ្ទុះ នោះ ត្រូវបានអាជ្ញាធររាយការណ៍ទៅមន្ត្រីជំនាញស៊ីម៉ាក់មកទទួលយកនៅថ្ងៃនេះ និងមិនទាន់មានរបាយ ការណ៍លម្អិតណាមួយបញ្ជាក់ពីចំនួន និងប្រភេទគ្រាប់ពិតប្រាកដជាគ្រាប់អ្វីខ្លះនោះនៅឡើយទេ។ គ្រាប់ផ្ទុះទាំង ជិត១០០គ្រាប់នោះ ត្រូវក្រុមការងារស្តារប្រឡាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រទះឃើញក្នុងពេលកំពុង ប្រើគ្រឿងចក្រកាយស្តារប្រឡាយម័ល ក្នុងខណ្ឌដង្កោ នៅថ្ងៃទី២៤មិថុនានេះ។
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្សារឯកជនមានសណ្តាប់ធ្នាប់ (Video Inside)

-
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាលើកដំបូង ជាមួយអ្នករាយការណ៍ពិសេសថ្មីអង្គការសហប្រជាជាតិ (Video Inside)
