-
ក្រុមហ៊ុន Evercore ពិនិត្យលទ្ធភាពពង្រីកអាជីវកម្មលើទឹកដីកម្ពុជា (Video Inside)

-
កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ចាប់ទទួលពាក្យសប្តាហ៍ក្រោយ (Video Inside)

កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះហើយ។ កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ គឺជាកម្មវិធីជួយបង្កើនធនធានមនុស្សដល់ប្រទេសកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានថ្លែងនៅថ្ងៃនេះថា មុខជំនាញសម្រាប់បណ្តុះបណ្តាល ក្នុងជំហានដំបូង មានចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ វិស័យអាទិភាពទាំង១០ ដែលបានជ្រើសរើសនោះ រួមមាន៖ សំណង់ អគ្គិសនី និងថាមពលអេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតថ្មី។
-
កម្ពុជានិងអាមេរិក ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន (Video Inside)

កម្ពុជា-អាមេរិកបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការពង្រឹងកាន់តែខ្លាំងលើក្រុមការងារ Task Force លើការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្រុមការងារ Task Force គឺជាក្រុមការងារដែលបានបង្កើតឡើងរួមគ្នារួចមកហើយ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុម FBI របស់សហរដ្ឋអាមេរិក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កម្ពុជានិងចិន ប្តេជ្ញាពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Video Inside)

មន្ត្រីជាន់ខ្ពស់ នៃប្រទេសកម្ពុជា និងប្រទេសចិន បានប្តេជ្ញាពង្រឹងបន្ថែមទៀត នូវក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងជំរុញការវិនិយោគរបស់ចិនឱ្យបានកាន់តែច្រើននៅកម្ពុជា។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺជាកិច្ចសហប្រតិបត្តិការដែលពង្រឹងនូវចំណុចអាទិភាព ចំនួន៦ រួមមានកិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ និងទំនាក់ទំនងប្តូរប្រជាជនទៅប្រជាជន។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកកម្ពុជា-ចិន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រទិសដៅ នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា។ ប្រសាសន៍បញ្ជាក់ការគាំទ្រនេះ បានធ្វើនារសៀលថ្ងៃទី៨វិច្ឆិកា ក្នុងឱកាសអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកចិន នាយឧត្តមសេនីយ៍ លី ឈីវមីង ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។ នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ និងត្រូវបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ នាយឧត្តមសេនីយ៍កងទ័ពជើងគោកចិន បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហើយប្រទេសកម្ពុជានឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត។ សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ច របស់មេបញ្ជាការកងទ័ពជើងគោកចិន និងបានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ឈាំង និងនាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន។ សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើន នៃទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧ករណី (Video Inside)

មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ១៧៤ករណី ដែលថយចុះចំនួន ១៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន មានការឆ្លង ១៦៩ករណីច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងតែ ៥ករណីប៉ុណ្ណោះ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕
-
ខេត្តកំពង់ឆ្នាំងជួយប្រជាជន ៩២៣គ្រួសារមានសិទ្ធិកាន់កាប់ដីស្របច្បាប់ (Video Inside)

-
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor (Video Inside)

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយលើកទី៧ “នៅតំបន់ប្រាសាទអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor ត្រៀមនឹងធ្វើឡើងក្នុងសប្តាហ៍ទី៤ ខែមករា ក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទេសរដ្ឋមន្តី្រ ថោង ខុន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor ក្នុងតំបន់ប្រាសាទអង្គរ គ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។ ព្រឹត្តិការណ៍នេះ ត្រូវគេរំពឹងថានឹងមានអ្នកចូលរួមរត់សរុបប្រមាណ ១ម៉ឺន ២ពាន់នាក់ មកពី៤៤ប្រទេស ដែលរួមមានមកពីប្រទេសបារាំង កម្ពុជា និងវៀតណាមផងដែរ។ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ មានវិញ្ញាសារត់ចម្ងាយ ប្រវែង១០០ គីឡូម៉ែត្រ, ប្រវែង៦៤គីឡូម៉ែត្រ, ប្រវែង៤២គីឡូម៉ែត្រ, ប្រវែង៣២គីឡូម៉ែត្រ, ប្រវែង១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ៕
-
កម្ពុជានិងចិន បានបង្ហើបនូវគំរោងសាងសង់សមិទ្ធផលក្នុងគំរោងខ្សែក្រវាត់ និងផ្លូវ (Video Inside)

កម្ពុជានិងចិន បានបង្ហើបនូវគំរោងសាងសង់សមិទ្ធផលដទៃទៀត ដែលស្ថិតក្នុងគំរោងខ្សែក្រវាត់ និងផ្លូវ នៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ ការបង្ហាញនូវគំរោងកសាងសមិទ្ធផលថ្មី ក្រោមគំរោងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជានេះ បានធ្វើឡើងក្នុងពិធីមួយនាថ្ងៃទី៧វិច្ឆិកា ដែលអបអរខួបមួយឆ្នាំ នៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចធិបតីជំរុញក្រសួងដែនដីវាស់វែងដីធ្លីជូនពលរដ្ឋ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឱ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវវាស់វែងដីធ្លី ដើម្បីប្រគល់ជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ការថ្លែងជំរុញនេះ បានធ្វើនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តតែងមានសេចក្តីរាយការណ៍ ជុំវិញទំនាស់ដីកន្លងមករវាងប្រជាពលរដ្ឋ និងឧកញ៉ា ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាងមួយម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ, សម្តេចធិបតីបានថ្លែងជំរុញក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការវាស់វែងដីធ្លីដល់ប្រជាជនដើម្បីការអាចប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គម។