-
រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអ្នកសារព័ត៌មានខេត្តកំពង់ធំដុសខាត់ពង្រឹងសមត្ថភាព (Video Inside)

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ត្រូវដុសខាត់ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពខ្លួនឯងជាបន្ថែមទៀត។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៣វិចិ្ឆកានេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី និងក្រុមសារព័ត៌មានលើកទៅធ្វើខែឧសភា (Video Inside)

ជំនួបប្រចាំឆ្នាំរវាងក្រុមអ្នកសារព័ត៌មានជាមួយនឹងប្រមុខរាជរដ្ឋាភិបាល នឹងត្រូវលើកពីដើមឆ្នាំ ដល់ខែ៥ឆ្នាំ២០២៤វិញ យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ គួរកត់សម្គាល់ថាជារៀងរាល់ឆ្នាំ, ពិធីជួបប្រជុំគ្នារវាងនាយករដ្ឋមន្ត្រី និងក្រុមអ្នកសារព័ត៌មាន តែងប្រារព្ធធ្វើនៅក្នុងខែមករា។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ការជួបប្រជុំប្រចាំឆ្នាំ នឹងត្រូវលើកទៅខែឧសភាវិញ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ក្នុងដំណើរទស្សនកិច្ចមួយ នៅខេត្តព្រះវិហារកាលពីថ្ងៃទី២វិច្ឆិកា បានថ្លែងថាជំនួបរវាងក្រុមអ្នកកាសែតជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងគ្រោងរៀបចំធ្វើនៅថ្ងៃទី៣ឧសភា ដែលស្របគ្នានឹងទិវាសេរីភាពសារព័ត៌មានពិភពលោក។ លោករដ្ឋមន្ត្រីបានថ្លែងក្នុងកម្មវិធី នៃជំនួបប្រចាំឆ្នាំនោះ គេនឹងផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា, ការលើកឡើងពីបញ្ហាសំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។ លោករដ្ឋមន្ត្រី បញ្ជាក់ថា ជំនួបក្នុងខែឧសភានោះ គឺជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជាផងដែរ។
-
កីឡាវាយសីកម្ពុជាទទួលមេដាយមាស (Video Inside)

ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា បានដណ្ដើមមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសី ជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលបានធ្វើតាំងពីថ្ងៃចន្ទរហូត ដល់ថ្ងៃសុក្រសប្តាហ៍នេះ បានចូលរួមពីកីឡាវ័យក្មេង មកពីប្រទេសទីម័រខាងកើត, កម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា ដែលមានការបែងចែកជា២ក្រុម គឺក្រុមមួយសម្រាប់វ័យក្រោម១៥ឆ្នាំ និងមួយក្រុមទៀតវ័យក្រោម១៧ឆ្នាំ។ ប្រទេសប្រុយណេបានមកចូលរួមផងដែរ ប៉ុន្តែបានរបូតចេញពីការប្រកួតតាំងពីពេលចាប់ផ្តើមប្រកួតនោះមក។ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ កីឡាការីនីកម្ពុជា បានឈ្នះ កីឡាការីនីប្រទេសទីម័រខាងកើត លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំក្នុងវគ្គផ្តាច់ព្រ័ត។ កីឡាការិនី លឿង ម៉ាលីនិច្ច និង សុខ សុម៉ាលីតា របស់កម្ពុជា បានឈ្នះលើក្រុមកីឡាការិនីទីម័រខាងកើត ដែលមានឈ្មោះ រីហាណា ដាកូស្តា និងកីឡាការិនី ម៉ារៀ ហ្វាទីម៉ា ពីនតូ ដាកូស្តា ក្នុងលទ្ធផល ២ទល់នឹងសូន្យ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះកីឡាការីនីកម្ពុជា ដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជាអន្តរជាតិនេះ។ គិតចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃចុងក្រោយបញ្ចប់នៅថ្ងៃសុក្រនេះ កម្ពុជាបានឈ្នះមេដាយ សរុប ១៤គ្រឿង ក្នុងនោះរួមមានមេដាយមាស១, មេដាយប្រាក់៦…
-
កម្ពុជាប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ (Video Inside)

កម្ពុជាបានប្តេជ្ញាចូលរួមការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការតាំងចិត្តខ្ពស់។ ការប្តេជ្ញាចិត្តនេះ បានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ក្នុងឱកាសបើកកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប។ ក្រុមអ្នកជំនាញបានរាយការណ៍ថា ភាពប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្សលោក បានធ្វើឱ្យពិភពលោករងនឹងការកើនឡើងកម្តៅបង្កការឆេះព្រៃ, ការជួបប្រទះគ្រោះទុរ្ភិក្ស, គ្រោះទឹកជំនន់ និងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរចំពោះពិភពលោក។ រដ្ឋមន្រ្តីបរិស្ថានកម្ពុជាបានថ្លែងថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ របស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧ បានផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជា នៃសកលភាវូបនីយកម្ម និរន្តរ ភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
-
កម្ពុជានិងសិង្ហបុរីចុះហត្ថលេខាលើពិធីសារ (Video Inside)

តំណាងរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើពិធីសារមួយដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលDTA»។ ពិធីចុះហត្ថលេខាលើ «ពិធីសារទី២» ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតសិង្ហបុរី លោកស្រី តេអូ ឡាយឆេង Teo Lay Cheng នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ «កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី» ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ គោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ។
-
ព្រះមហាក្សត្រខ្មែរយាងសម្ពោធស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត (Video Inside)

ព្រះមហាក្សត្រខ្មែរ ស្តេចនឹងទ្រង់យាងទៅកាន់ខេត្តសៀមរាបវេលាថ្ងៃទី៤វិច្ឆិកានេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត” ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែរព្រះរាជដំណើររបស់ព្រះអង្គ នៅក្នុងឱកាសយាងសម្ពោធការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងបណ្តាញសង្គមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ក្នុងពេលដែល «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ត្រូវបានជួសជុលនោះ ការធ្វើដំណើរចេញចូលទស្សនាប្រាសាទអង្គររបស់ទេសចរណ៍ជាតិ និងអន្តជាតិ បានធ្វើតាមស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរា បានថ្លែងថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ហើយ, ដើម្បីគ្រប់គ្រងនូវលំហូរដំណើរទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ គេនឹងប្រើប្រាស់ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ជាច្រកចូលសម្រាប់ការទស្សនា…ចំណែកស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត រក្សាទុកជាច្រកចេញ។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៣ករណីប៉ុណ្ណោះ ដែលបានកើតលើប្រទេសតែ២ នៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានថយចុះមកវិញចំនួន ១០៤ បើប្រៀបធៀបនឹងម្សិលមិញ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ២ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
-
ការដាច់ភ្លើងបណ្តោះអាសន្នមាននៅទីណាខ្លះ? (Video Inside)

-
អង្ករកម្ពុជានាំចេញដំបូងទៅប្រទេសឥណ្ឌូនេស៊ី (Video Inside)

កម្ពុជាបានចាប់ផ្តើមនាំចេញអង្ករលើកដំបូងទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងបរិមាណ ៣ពាន់ ៥០០តោន។ អង្ករសរបស់កម្ពុជានាំចេញជើងដំបូងទៅឥណ្ឌូនេស៊ីនេះ បានធ្វើនៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា កម្ពុជានឹងបន្តដឹកជញ្ជូនអង្ករស ចំនួន ២ជើងបន្ថែមទៀតទៅឥណ្ឌូនេស៊ី ក្នុងបរិមាណសរុប ១ម៉ឺនតោន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការនាំចេញនេះ ជាលទ្ធផល នៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារដែលជំរុញលើការនាំចេញអង្ករ។ គួរបញ្ជាក់ថាក្នុងជំនួបមួយរវាងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នាទីក្រុងហ្សាកាតា, កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករ ប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស។ ការព្រមព្រៀងនាំចូលអង្ករពីកម្ពុជារបស់ឥណ្ឌូនេស៊ី បានធ្វើឡើងបន្ទាប់ពីឥណ្ឌាបញ្ឈប់ការនាំចេញអង្ករ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ អ្នកពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មាន កាលពីពេលកន្លងទៅនេះថា ការព្រមព្រៀងផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ឥណ្ឌនេស៊ី គឺមានរយៈពេល៤ឆ្នាំ៕
-
សម្តេចធិបតីផ្ញើសារជូនអ្នកនយោបាយចាស់វស្សា (Video Inside)

សម្តេចធិបតីបានផ្ញើសារនៅថ្ងៃទី២វិច្ឆិកានេះ ជូនដល់អ្នកនយោបាយចាស់វស្សាម្នាក់ ដែលចូលចិត្តរករឿងដល់កូនក្មេង។ សម្តេចធិបតីមិនបានបញ្ជាក់ថា តើអ្នកនយោបាយចាស់វស្សា ដែលចូលចិត្តរករឿងកូនក្មេងនេះ ជាអ្នកណានោះឡើយ ប៉ុន្តែបាននិយាយបង្ហើបថាបុគ្គលនយោបាយរូបនោះ បានព្យាយាមតាមដានចង់ដឹងអំពីការសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកូនខ្មែរលើកដំបូង ដែលប្រឡងចេញពីសាលាថ្នាក់បណ្ឌិតយោធាអាមេរិកនៅ West Point ឆ្នាំ១៩៩៩។ សម្តេចធិបតី គឺជាអតីតនិស្សិតខ្មែរម្នាក់ដែលបាន ទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត PhD ផ្នែកសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសនៅឆ្នាំ២០០៨។