-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនប្រែប្រួលគោលនយោបាយចិនតែមួយ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការគាំទ្រគោលនយោបាយចិនតែមួយ និងការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ដែកថែបរវាងប្រទេសទាំង២ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ប្រសាសន៍ថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយទូរទស្សន៍ចិននៃកម្មវិធី Leader Talk ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ស្ទឹងត្រែងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៦ករណី និងបានកើតលើប្រទេសតែ២ ប៉ុណ្ណោះនៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានបន្តថយចុះបន្ថែមទៀត បើប្រៀបធៀបនឹងម្សិលមិញច្រើនដល់ ១១៦ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៥ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
-
ស្ពានអាកាសព្រះមុនីវង្សដំណាក់កាលទី១ បញ្ចប់មុនចូលឆ្នាំខ្មែរ (Video Inside)

ស្ពានអាកាសព្រះមុនីវង្សត្រូវគេរាយការណ៍ថាគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនចូលបុណ្យឆ្នាំខ្មែរក្នុងឆ្នាំ២០២៤។ អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា ស្ពានអាកាសព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែ ពោលគឺជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរឆ្នាំក្រោយ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរឆ្នាំ២០២៥។ ស្ពានអាកាសព្រះមុនីវង្សដែលកំពុងសំរុកសាងសង់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសព្រះមុនីវង្ស សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា OCIC ក្នុងថវិកាចំណាយជាង ៣៦លានដុល្លារ ។ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន មានស្ពានអាកាសចំនួន ៧ រួចមកហើយ គឺស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថាស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ និងស្ពានអាកាសឫស្សីកែវ លើកំណាត់ផ្លូវជាតិលេខ០៥៕
-
១០ខែប្រមូលពន្ធដាបានជាង៣ពាន់លានដុល្លារ (Video Inside)

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានចំនួន ៣ពាន់ ៦០លាន ៩៥ម៉ឺនដុល្លារអាមេរិក ក្នុងរយៈ១០ខែឆ្នាំ២០២៣នេះ។ ថវិកាប្រមូលពន្ធចំនួនសរុប ១ម៉ឺន ២ពាន់ ៣៩៦ក្បៀស៨៤ប៊ីលានរៀលនេះ គឺស្មើនឹង ៨៥ក្បៀស ៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំសរុបលទ្ធផលខែកញ្ញា និងប្រចាំត្រីមាសទី៣ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ។
-
អភិបាលខេត្តកោះកុងផ្តល់ថវិកា ៤លានរៀលដល់អ្នកបង្ហាញអត្តសញ្ញាណជនសម្លាប់សត្វឈ្លូសហែលក្នុងទឹក (Video Inside)

អភិបាលខេត្តកោះកុង បានប្រកាសផ្តល់ថវិកា ៤លានរៀល ចំពោះអ្នកដែលផ្តល់អត្តសញ្ញាណ អំពីបុរសម្នាក់ដែលបានយកដំបងជ្រុងវាយសម្លាប់កូនសត្វឈ្លូសហែលក្នុងទឹកសមុទ្ទ។ គូរបញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះ រូបវីដេអូមួយ ដែលបង្ហាញរូបបុរសម្នាក់ ប្រើដំបងវាយសម្លាប់សត្វឈ្លូស ដែលបានហែលក្នុងទឹកសមុទ្ទសម្តៅរកដីគោក បានធ្វើឱ្យមានការរិះគន់ក្នុងបណ្តាញសង្គមយ៉ាងខ្លាំងក្លា និងពូកគេបានស្នើឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ដាក់ទោស លើបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះ។ ហេតុការណ៍ដែលមានការសម្លាប់សត្វឈ្លូសនោះ ត្រូវគេបញ្ជាក់ថាបានកើតឡើងនៅថ្ងៃទី២៥ តុលា នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង។ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសបុក ថ្ងៃទី៣១តុលា សន្យាផ្តល់ថវិកា ៤លានរៀល ដល់អ្នកណាដែលផ្តល់ព័ត៌មាន និងអត្តសញ្ញាណ របស់ជនសម្លាប់សត្វឈ្លូសនោះ ដើម្បីការដាក់ទោសតាមច្បាប់។ លោកស្រីអភិបាលខេត្ត បានសន្យាថានឹងរក្សាការសម្ងាត់ ចំពោះប្រភពដែលបញ្ជាក់ប្រាប់អត្តសញ្ញាណជនសង្ស័យនោះថែមទៀត។
-
រាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តបង្កើនចំនួនកម្លាំងនារីបំពេញបេសកកម្មមួកខៀវ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ការតាំងចិត្តនឹងបញ្ជូនកម្លាំងនារី ក្នុងការចេញបំពេញបេសកកម្មកងកម្លាំងមួកខៀវអង្គការសហប្រជាជាតិ ឱ្យបានលើស ២០ភាគរយ ខណៈបច្ចុប្បន្នកម្ពុជាទទួលបានលេខរៀងទី១០ លើ១២៣ប្រទេស ផ្នែកបរិច្ចាគកងកម្លាំង និងលេខរៀងទី១ ក្នុងអាស៊ាន។ ការបញ្ជាក់ប្តេជ្ញាចិត្តនេះបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមួយនឹងឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកជំទាវ ជេន ហ្រ្វង់សេស ខូណ័រ Jane Frances Connors។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថាកម្ពុជា បានបញ្ជូនកម្លាំងនារី នៅតំបន់បេសកកម្មរហូតដល់ ៤៧ភាគរយនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង , ៤៨ភាគរយ នៅសាធារណរដ្ឋម៉ាលី និងក៏មានមេបញ្ជាការជានារី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។ លោកបានបញ្ជាក់ការតាំងចិត្ត នឹងបញ្ជូនកម្លាំងនារីឱ្យបានលើស ២០ភាគរយថែមទៀត។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យកាន់តែទូលំទូលាយ បានស្នើសុំដល់អង្គការសហប្រជាជាតិ ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្ម។ លោកជំទាវជេន ខូណ័រ Jane Connors បានសម្តែងក្តីរីករាយ ចំពោះសំណើរកការពង្រីកចំណេះដឹងនេះ…
-
នាយក្រឹមស្នើរកការអធ្យាស្រ័យ ជុំវិញសម្តីលើសលស់ (Video Inside)

ជម្លោះរិះគន់មួយដែលកើតឡើងដោយសារតែតារាកំប្លែងនាយក្រឹម ដែលគេចោទថា បាននិយាយប៉ះពាល់ដល់មនុស្សភេទទី៣ម្នាក់ បាននាំឱ្យមានការខឹងសម្បារពីអង្គការសហគមន៍ ឥន្ទធនូកម្ពុជា។ ក្នុងកម្មវិធី Cambodia’s Got Talent នារាត្រីថ្ងៃសៅរ៍ទី២៨តុលា, តារាកំប្លែងឈ្មោះ អ៊ូ បុណ្ណារ៉ាត់ ដែលស្គាល់ទូទៅថាជានាយក្រឹម ត្រូវបានអង្គការសហគមន៍ឥន្ទធនូកម្ពុជា ចោទថាការបញ្ចេញមតិរបស់លោក បានបង្កនូវភាពរើសអើងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បេក្ខជនមួយរួប ដែលគេចាត់ទុកថាជាមនុស្សស្រឡាញ់ភេទដូចគ្នា។ អង្គការសហគមន៍ឥន្ទធនូកម្ពុជា បានធ្វើលិខិតមកប្រធានសមាគមសិល្បៈករខ្មែរ និងបានបន្តប្តឹងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីរកការបញ្ចៀសនូវភាពរើសអើង និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលស្រឡាញ់ភេទដូចគ្នា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣១តុលានេះ បានចេញវីដេអូមួយដែលប្រមូលការជួបជុំនាយក្រឹម, ប្រធានសមាគមសិល្បៈករខ្មែរលោកស្រី ចន ចន្ទលក្ខិណា និងភាគីពីខាងសហគមន៍ឥន្ទធនូកម្ពុជា ដើម្បីរកការផ្សះផ្សាគ្នា បញ្ចៀសការភាន់ច្រឡំទាំងនេះ។ នាយក្រឹម បានថ្លែងក្នុងពេលនោះថា សម្តីរបស់លោកដែលមានចរឹតជាភាពកំប្លែង និងលើសលស់ខ្លះ មិនបានគិតថាបាននាំមកនូវភាពរើសអើងនោះទេ។ លោកបានស្នើសុំមិនឱ្យប្រកែប្រកាន់ឡើយ និងសុំរកការអធ្យាស្រ័យ។ នាយក្រឹមបានថ្លែងបញ្ជាក់បន្ទាប់មានការសម្របសម្រួលគ្នាចុងក្រោយមកនេះនាថ្ងៃទី៣១ តុលា ឆ្នាំ២០២៣។
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាចូលរួមវេទិកាសៀងសានលើកទី១០ នៅទីក្រុងប៉េកាំង (Video Inside)

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសកម្ពុជាបានថ្លែងថា កម្ពុជាគ្មានការរារែកបញ្ជូនកងទ័ព របស់ខ្លួនក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនោះឡើយ។ ប្រសាសន៍ថ្លែងរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលជាឧបនាយករដ្ឋមន្រ្តីផងដែរនោះ បានធ្វើទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពជាង ៦០ប្រទេស ដែលបានចូលរួមនៅក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣០តុលា។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបញ្ជាក់ប្រាប់អ្នកចូលរួមទៀតថា ការបញ្ជូនកងទ័ព របស់កម្ពុជា ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនោះ គឺជាសក្ខីភាព នៃការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការឲ្យតម្លៃចំពោះសន្តិភាព។ លោកបានថ្លែងបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលចូលរួមចំណែកបរិច្ចាគកងទ័ព ក្នុងប្រតិបត្តិការរក្សាសន្តិភាព, កម្ពុជានៅតែប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដែលជាសក្ខីភាព នៃការយកចិត្តទុកដាក់របស់យើង ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ និងដែលជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ កម្ពុជាក្នុងរយៈពេល១៧ឆ្នាំមកនេះ បានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩ពាន់ ២០៥នាក់ ក្នុងនោះនារីមានចំនួន ៧២៦នាក់។ ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួន ក្រោមឆត្រអង្គការសហប្រជាជាតិ គឺរួមមានប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល,…
-
សម្តេចធិបតីរំលេចសារៈសំខាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចសារៈសំខាន់ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខណៈដែលមានសេចក្តីរាយការណ៍ជុំវិញការទទួលបានភ្ញៀវទេសចរកើនឡើង ចាប់តាំងពីដាក់ឱ្យដំណើរការតាំងពីថ្ងៃទី១៦ តុលា ឆ្នាំ២០២៣នោះមក។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយ នៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។ សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី៣១តុលាថា «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេសនិយាយជារួម»។ សម្តេចធិបតីបានសរសេរទៀតថា «ការណ៍នេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាព្រលានយន្តហោះដែលអាចទទួលចុះចត នូវយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 និងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។