Category: កម្មវិធីព័ត៌មាន

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៣៧១ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៣៧១ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៣៧១ករណី។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦នៅអាស៊ាន លើកលែងតែប្រទេសម៉ាឡេស៊ី សឹង្ហបុរី ប្រុយណេ និងប្រទេសកម្ពុជា ដែលមិនមានការឆ្លងថ្មីឡើយ។ ក្នុងចំណោមប្រទេសទាំង ៦ ដែលរកឃើញឆ្លងថ្មីនោះ គឺប្រទេសហ្វីលីពីន មានការឆ្លងចំនួន ២៤៥ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ១ករណីប៉ុណ្ណោះ។ នារយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសហ្វីលីពីន។

  • ខេត្តពោធិ៍សាត់ត្រៀមធ្វើពិធីបុណ្យអុំទូក (Video Inside)

    ខេត្តពោធិ៍សាត់ត្រៀមធ្វើពិធីបុណ្យអុំទូក (Video Inside)

    បណ្តាខេត្តដែលជាប់នឹងមាត់ទន្លេទូទាំងប្រទេស បានរៀបចំធ្វើពិធីបញ្ចុះទូកក្នុងទឹក ដើម្បីការចូលរួមប្រណាំងអបអរសាទរក្នុងពិធីអកអំបុកសំពះព្រះខែ ដែលនឹងមកដល់នាពេលខាងមុខនេះ។ នៅក្នុងខេត្តពោធិ៍សាត់ពិធីក្រុងពាលីទូកងឈ្មោះ តេជៈសែនជ័យបារមីនាគស របស់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើនៅថ្ងៃទី៣០តុលានេះ។ អប្សរាណិតរាយការណ៍

  • កម្ពុជានៅមិនទាន់អស់ភ្លៀងធ្លាក់ទេ (Video Inside)

    កម្ពុជានៅមិនទាន់អស់ភ្លៀងធ្លាក់ទេ (Video Inside)

    កម្ពុជានៅមិនទាន់អស់ភ្លៀងទេបើទោះជាបានចេញរដូវវស្សាក៏ដោយ។ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថាបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅបន្ដកើតមានក្នុងសប្ដាហ៍ទៅមុខនេះទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ នៃប្រទេសចិន ដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ យោងតាមការព្យាករណ៍ ខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្ទ និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់លើផ្ទៃដីពី៣០ភាគរយ ទៅ៥០ភាគរយ។ ចំពោះរាជធានីភ្នំពេញ និងខេត្តមួយចំនួន នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ៤០ភាគរយ ទៅ ៦០ភាគរយ។ យោងតាមការព្យាករណ៍ដដែល, រវាងពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់លើខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្ទ និងតំបន់ខ្ពង់រាប ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៥០ភាគរយ។ ចំណែកនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ពី៤០ភាគរយ ទៅ ៦០ភាគរយ។

  • ក្រុមគ្រួសារត្រកូលហ៊ុនប្រារព្ធបុណ្យថ្ងៃដំបូងកឋិនទាន (Video Inside)

    ក្រុមគ្រួសារត្រកូលហ៊ុនប្រារព្ធបុណ្យថ្ងៃដំបូងកឋិនទាន (Video Inside)

    កម្ពុជាបានឈានចូលដល់បុណ្យកឋិនទានហើយដែលពុទ្ធបរិស័ទខ្មែរតែងប្រារព្ធធ្វើ រវាងពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិកជារៀងរាល់ឆ្នាំ។ ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន បានចូលរួមជាបរិស័ទនានា នៅថ្ងៃដំបូង នៃបុណ្យកឋិនទាននេះ ដែលប្រារព្ធធ្វើនាវត្តបុទុមវត្តីរាជវរារាម ដែលមានការដង្ហែរមកពីប្រទេសថៃផងដែរ។ សូមទស្សនាសេចក្តីរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញសារៈសំខាន់ នៃ «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» បន្ទាប់ពីគណៈរដ្ឋមន្ត្រី ទើបបានអនុម័តនាពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្នាក់ជាតិមួយសម្តៅលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និរន្តរភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សេចក្តីព្រាងព្រះរាជក្រឹត្យដែលរួមមាន ៦ជំពូក និង២២មាត្រា ស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ក្រោយការអនុម័តរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៧តុលា ត្រូវបានបញ្ជូនថ្វាយដល់ព្រះមហាក្សត្រខ្មែរ ដើម្បីព្រះអង្គយាងពិនិត្យ និងឡាយព្រះហស្ថលេខា ដើម្បីការប្រើប្រាស់ជាផ្លូវការ។

  • សម្តេចធិបតីកំណត់ឆ្នាំ២០២៤ ជាឆ្នាំត្រូវពិនិត្យសកម្មភាពអនុវត្តខ្លួនឯង (Video Inside)

    សម្តេចធិបតីកំណត់ឆ្នាំ២០២៤ ជាឆ្នាំត្រូវពិនិត្យសកម្មភាពអនុវត្តខ្លួនឯង (Video Inside)

    សម្តេចធិបតីបានថ្លែងថាឆ្នាំ២០២៤ គឺជាឆ្នាំដែលត្រូវពិនិត្យការវាយតម្លៃលើកិច្ចការរបស់ខ្លួនឯង ដែលបានធ្វើកន្លងមក។ គួរកត់សម្គាល់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយការឡើងកាន់តំណែងភ្លាមនោះមក បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវធ្វើរហូតដល់ចុងឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់កិច្ចការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់កិច្ចការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើគំរោងការណ៍កាត់បន្ថយ និងឈានបំបាត់បញ្ហាគ្រឿងញៀន ដែលជាផ្នែកអទិភាពដ៏ធំមួយ ដាក់ចេញក្នុងវិធានការគន្លឹះ នៃគោលនយោបានបញ្ចកោណ។ បញ្ហាគ្រឿងញៀន គឺចំណោទមួយដែលតែងមានក្តីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ខណៈតាមតំបន់ខ្លះត្រូវពលរដ្ឋរាយការណ៍ការជុំវិញការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀន បើទោះបីជាមានការបង្ក្រាបពីសមត្ថកិច្ចអាជ្ញាធរក៏ដោយ។ ភូមិឃុំណាដែលមានបញ្ហាគ្រឿងញៀន ត្រូវគេកត់សម្គាល់ថា តែងក្លាយជាភូមិដែលគ្មានសុវត្ថិភាព និងសន្តិសុខឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៣០តុលា ក្នុងពិធីមួយនាខេត្តកំពង់ស្ពឺ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងអាណ្ណត្តិទី៧ ដើម្បីបោសសំអាតគ្រឿងញៀនមានការតាំងចិត្តខ្ពស់បំផុត។ កម្ពុជាក្នុងឆ្នាំ២០២២កន្លងមក បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៦ពាន់ ៣៩០ករណី, រឹបអូសគ្រឿងញៀនបាន ១៤តោន និង៦១៩គីឡូក្រាមក្បៀស៤៦៧ក្រាម និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១ម៉ឺន ៥ពាន់ ២នាក់ ក្នុងនោះរួមមានស្ត្រី ៩៥២នាក់។ ដោយឡែកក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣, កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនចំនួន ៣ពាន់ ១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ពាន់ ៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនចំនួន ៨៣៨គីឡូក្រាម និង៧៧២ក្បៀស៦ក្រាម។

  • សកម្មជនគន្លឹះគណបក្សភ្លើងទៀន ១២នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនគន្លឹះគណបក្សភ្លើងទៀន ១២នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនគន្លឹះ នៃគណបក្សភ្លើងទៀនយ៉ាងហោចចំនួន ១២នាក់ បានចាកចេញពីគណបក្សរបស់ខ្លួន កាលពីសប្តាហ៍កន្លងមកនេះ។ សកម្មជនជនទាំង១២ ដែលរួមមានទាំងអ្នករស់នៅ ក្នុងនិងក្រៅប្រទេស បានប្រកាសបញ្ជាក់ការចាកចេញដោយខ្លួនឯងបង្ហោះតាមបណ្តាញសង្គម និងអ្នកចាកចេញទាំងនេះ បានស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងចំណោមសកម្មជនដែលបានចាកចេញពីគណបក្សភ្លើងទៀននោះ រួមមាន លោក ថន រិទ្ធី អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ដែលបានបញ្ជាក់នូវការចាញ់ឧបាយកល គណបក្សប្រឆាំង ក្នុងនោះរួមមានទាំងការដើរប្រមូលថវិកា ដើម្បីឱ្យមេដឹកនាំក្រុមប្រឆាំងប្រើប្រាស់ផ្ទាល់ខ្លួន។ សកម្មជនផ្សេងទៀតដែលបានចាកចេញកាលពីសប្តាហ៍កន្លងមកនេះទៀត រួមមាន ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ, ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ឆ្នាំង និងប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើង ទៀនខេត្តកំពង់ស្ពឺផងដែរ។ ប្រធានគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺលោក ទី ប៊ុនថេង បាន បរិហាកេរ្តិ៍អំពើបក្ខពួកនិយមគណបក្សភ្លើងទៀនយ៉ាងនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងទទួលយកសកម្មជនគណបក្សប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលស្នើសុំចូលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។

  • ទូកនាគកម្ពុជាឈ្នះមេដាយមាសនៅម៉ាឡេស៊ី (Video Inside)

    ទូកនាគកម្ពុជាឈ្នះមេដាយមាសនៅម៉ាឡេស៊ី (Video Inside)

    ក្រុមកីឡាករប្រណាំងទូកនាគកម្ពុជា បានឈ្នះមេដាយមាសលើកដំបូង ពីព្រឹត្តិការណ៍អន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នៅទីក្រុងសារ៉ាវ៉ាក់ Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេស និងតំបន់ចំនួន១៨ បានចូលរួមប្រកួត។ អគ្គហិរញ្ញិកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កញ្ញា មាស តឿ បានថ្លែងថា នេះជាលើកដំបូងហើយ សម្រាប់ការប្រកួតកីឡាទូកនាគអន្តរជាតិកម្ពុជា ដែលទទួលបានមេដាយមាស ខណៈការប្រកួតបានចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២៣។ មេដាយមាស១គ្រឿងដែលកម្ពុជាទទួលបាននេះ គឺធ្វើលើវិញ្ញសាប្រណាំងចម្ងាយ ៣០០ម៉ែត្រ នៃទូកបុរសចំណុះ ១២នាក់។ ប្រទេស និងតំបន់ទាំង១៨ ដែលបានចូលរួមក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិរួមមាន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កាតា, អេស្ប៉ាញ, ហុងកុង, ចិន, ឥណ្ឌូណេស៊ី, ព្រុយណេ, កោះតៃវ៉ាន់, រុស្ស៊ី, ចក្រភពអង់គ្លេស, អូស្ត្រាលី, សហរដ្ឋអាមេរិក, ហ្វីលីពីន, ថៃ,អៀរឡង់, ជប៉ុន និងកម្ពុជា។

  • សម្តេចធិបតីប្រកាសខេត្តកំពង់ស្ពឺជាខេត្តទី១៣ អស់គ្រាប់មីន (Video Inside)

    សម្តេចធិបតីប្រកាសខេត្តកំពង់ស្ពឺជាខេត្តទី១៣ អស់គ្រាប់មីន (Video Inside)

    ខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តអស់មីនទី១៣ របស់កម្ពុជា ក្នុងពិធីថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ខេត្តកំពង់ស្ពឺ ក្នុងអតីតកាលសង្គ្រាមស៊ីវិល គឺជាខេត្តដែលធ្លាប់មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរាយប៉ាយជាច្រើន និងបង្កការគំរាមកំហែងដល់ជីវិតមនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងបញ្ជាក់ នាថ្ងៃទី៣០តុលា បានថ្លែងអំណរគុណដល់ប្រតិបត្តិករដោះមីនទាំងឡាយ ដែលបានជួយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាខេត្តទី១៣ ដែលគ្មានគ្រាប់មីន។ ខេត្តកំពង់ស្ពឺដែលទើបប្រកាសជាខេត្តគ្មានគ្រាប់មីន គឺជាខេត្តដែលស្ថិតមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានទេ។ សម្តេចធិបតីបានថ្លែងថាមុននឹងក្លាយជាខេត្តដែលអស់គ្រាប់មីន ខេត្តកំពង់ស្ពឺ គឺជាខេត្តនៃអតីតសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លារវាងអតីតកងកម្លាំងរដ្ឋាភិបាល និងក្រុមកម្លាំងខ្មែរក្រហម និងជាខេត្តនៃឈ្នួនផ្ទុះការបែកបាក់ផ្ទៃ ក្នុងកម្លាំងខ្មែរក្រហម ដែលកាលនោះអតីតមេដឹកនាំកងពលទ័ពខ្មែរក្រហមលេខ១៨ គឺលោក កែវ ពង្ស បានផ្តាច់ខ្លួនចេញពីប៉ុលពត មកចុះចូលជាលើកដំបូង ជាមួយនឹងកម្លាំងរាជរដ្ឋាភិបាលនាទិសភ្នំឱរ៉ាល់ នាដើមឆ្នាំ១៩៩៦។ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះទំហំសរុប ១ពាន់ ៨៨៥គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនទំហំ ៥៦៣គីឡូម៉ែត្រក្រឡា, ផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩គីឡូម៉ែត្រក្រឡា និងផ្ទៃដីដែលមានសេសសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតទំហំ ៥៩៣គីឡូម៉ែត្រក្រឡា ដែលកម្ពុជាបានប្តេជ្ញាថានឹងបោសសំអាតឱ្យអស់ក្នុងឆ្នាំ២០២៥។ ដោយឡែកផ្ទៃដីទំហំ ២ពាន់ ៥៤៤គីឡូម៉ែត្រក្រឡា ត្រូវបានក្រុមប្រតិបត្តិការជួយរំដោះ និងបានក្លាយជាដីបង្កបង្កើនផលសាឡើងវិញ សម្រាប់កសិកររហូតមកទល់ពេលនេះ។ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន…