Category: កម្មវិធីព័ត៌មាន

  • ក្រុមហ៊ុនមីនីបៀសន្យាកៀរគរអ្នកវិនិយោគជប៉ុនរកស៊ីក្នុងប្រទេសកម្ពុជា (Video Inside)

    ក្រុមហ៊ុនមីនីបៀសន្យាកៀរគរអ្នកវិនិយោគជប៉ុនរកស៊ីក្នុងប្រទេសកម្ពុជា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានទទួលជួបប្រធានក្រុមហ៊ុនមីនីបៀ ដែលបានសន្យាថានឹងជួយកៀរគរបណ្តាក្រុមហ៊ុនធំៗ របស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនមីនីបៀ ដែលផលិតគ្រឿងអេឡេត្រូនិច នាំចេញទៅក្រៅប្រទេស គឺជាក្រុមហ៊ុនដែលបានធ្វើការបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា រយៈពេល ១២ឆ្នាំរួចមកហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កម្ពុជាបញ្ជាក់ប្រាប់រុស្ស៊ីនូវគោលនយោបាយការបរទេសមិនប្រែប្រួលរបស់ខ្លួន (Video Inside)

    កម្ពុជាបញ្ជាក់ប្រាប់រុស្ស៊ីនូវគោលនយោបាយការបរទេសមិនប្រែប្រួលរបស់ខ្លួន (Video Inside)

    កម្ពុជាបានបញ្ជាក់ប្រាប់រុស្ស៊ីនូវគោលនយោបាយការបរទេសរបស់ខ្លួន ដែលមិនមានការប្រែប្រួលអ្វីឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី។ ការបញ្ជាក់ប្រាប់នេះ បានធ្វើឡើងនៅថ្ងៃទី២៦តុលា ឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា លោក អាណាតូលី បូរីវីក Anatoly Borovik ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ អប្សរាណិតរាយការណ៍

  • ព្រះរាជពិធីរំលឹកខួបលើកទី១៩ នៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ នឹងមកដល់ចុងសប្តាហ៍នេះ (Video Inside)

    ព្រះរាជពិធីរំលឹកខួបលើកទី១៩ នៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ នឹងមកដល់ចុងសប្តាហ៍នេះ (Video Inside)

    កម្ពុជាត្រៀមនឹងរៀបចំព្រះរាជពិធីរំលឹកខួបលើកទី១៩ នៃការឡើងគ្រងរាជសម្បត្តិព្រះករុណា ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុននី នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលនឹងមានការរៀបបាញ់កាំជ្រួច និងការសម្តែងតន្តី្រសិល្បៈបុរាណ និងសម័យជូនពលរដ្ឋទស្សនាកំសាន្តថែមទៀត។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ បោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទនៅថ្ងៃទី១៤ តុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចយកថ្ងៃទី២៩ តុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានថ្លែងថា នៅមុនថ្ងៃព្រះរាជពិធីរំលឹកខួបឡើងគ្រងរាជ្យ នឹងឈានមកដល់ គេនឹងមានការរៀបចំតុបតែងលម្អភ្លើងពណ៌, លើកទង់ជាតិ, ទង់សាសនា, ទង់ព្រះមហាក្សត្រ និងមានការរៀបចំក្រុមតន្ត្រីនៅតាមទីសាធារណៈ ក្នុងរាជធានី និងតាមបណ្តាខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយនៅទូទាំងប្រទេស។ នៅជាមួយគ្នានេះដែរ គេបានចាត់តាំងឱ្យមានកម្មវិធីចុះសួរសុខទុក្ខអ្នកជម្ងឺ តាមមន្ទីរពេទ្យបង្អែក, តាមកុមារកំព្រា, ជនពិការនិងចាស់ជរាគ្មានទីពឹង។ យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ពិធីអុជកាំជ្រួចអបអរសាទរ នៅចំថ្ងៃអាទិត្យ ទី២៩ តុលា នឹងធ្វើនៅម៉ោង៧យប់។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១២៣ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១២៣ករណី (Video Inside)

    ប្រទេសហ្វីលីពីន ដែលបាត់មិនមានករណីឆ្លងជំងឺកូវីដ១៩ ជាង ១០សប្តាហ៍មកហើយ ថ្ងៃនេះស្រាប់តែមានការឆ្លងជាថ្មីច្រើនដល់១១៥ករណី។ ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២៣ករណី និងបានកើតលើប្រទេសចំនួន៣ នៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានកើនឡើងចំនួន ១១៨ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន មានការឆ្លង ១១៥ករណីច្រើនជាងគេ, ប្រទេសវៀតណាមមានការឆ្លង ៥ករណី និងប្រទេសឡាវ មានការឆ្លង ៣ករណីតិចជាងគេ។

  • ការដាច់ភ្លើងបណ្តោះអាសន្នមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងបណ្តោះអាសន្នមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងបណ្តោះអាសន្នប្រចាំសប្តាហ៍ បានមកដល់ទៀតហើយ។ ការដាច់ភ្លើងក្នុងសប្តាហ៍នេះ មានរយៈពេល៤ថ្ងៃ គឺរវាងពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ តុលា ដែលមានរយៈពេលពី៦ម៉ោង ទៅដល់៩ម៉ោង។ តើការដាច់ភ្លើងដែលនឹងមានក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងសប្តាហ៍នេះ នឹងមាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍

  • កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន ពង្រឹងចំណងកិច្ចសហប្រតិបត្តិការ (Video Inside)

    កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន ពង្រឹងចំណងកិច្ចសហប្រតិបត្តិការ (Video Inside)

    កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពពង្រឹងចំណងកិច្ចសហការទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែស៊ីជំរៅ និងកាន់តែរឹងមាំ។ ការឯកភាពគ្នានេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១ រវាងក្រុមការងារក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន និងក្រុមការងារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រព្រឹត្តទៅនៅទីក្រុងតូក្យូក្នុងថ្ងៃទី២៤តុលា។ មន្ត្រីកម្ពុជាបានថ្លែងថា កិច្ចសហការពង្រឹងទំនាក់ទំនងទ្វេភាគីនេះ បានផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត, ការផ្លាស់ប្តូរអ្នកជំនាញ និងវគ្គហ្វឹកហ្វឺន, ការផ្លាស់ប្ដូរបទពិសោធន៍, វគ្គបណ្ដុះបណ្ដាល និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន, បច្ចេកវិទ្យានិងសម្ភារៈយោធា។ កិច្ចប្រជុំរវាងកងទ័ព នៃប្រទេសទាំង២នេះ ត្រូវគេបញ្ជាក់ថាគឺអនុលោមតាមស្មារតីលក្ខខណ្ឌ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ដែលបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំយោធា នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២៣កន្លងមក នៅរាជធានីភ្នំពេញ៕

  • សម្តេចធិបតីអំពាវនាវប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    សម្តេចធិបតីអំពាវនាវប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេសមួយចំនួន ដែលគ្មានសន្តិភាព មានសង្គ្រាម និងអំពើចលាចលកើតឡើង បង្កការស្លាប់ និងរបួសដល់ពលរដ្ឋស្លូតត្រង់។ ប្រសាសន៍អំពាវនាវការថែរក្សាសន្តិភាពនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន ២ពាន់នាក់ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៥តុលា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ក្រសួងព្រះបរមរាជវាំងបដិសេធសារលិខិតប្រើប្រាស់ព្រះនាមព្រះមហាក្សត្រ និងសម្តេចម៉ែ (Video Inside)

    ក្រសួងព្រះបរមរាជវាំងបដិសេធសារលិខិតប្រើប្រាស់ព្រះនាមព្រះមហាក្សត្រ និងសម្តេចម៉ែ (Video Inside)

    ក្រសួងព្រះបរមរាជវាំង បានបដិសេធសារលិខិតមួយ ដែលបានប្រើប្រាស់ព្រះនាមព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ។ សារលិខិតមួយដែលក្លែងព្រះហស្ថលេខាព្រះមហាក្សត្រ និងសម្តេចម៉ែ ចុះថ្ងៃទី២៤តុលា បានសរសេរអញ្ជើញ និងនិមន្តព្រះសង្ឃព្រះនាម វន វាសី ចន្ទមុនី ដើម្បីសម្តែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន ថ្វាយបរមរតនកោដ្ឋនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៣ នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ នៃឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ក្រសួងព្រះបរមរាជវាំង ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៥តុលា បានបញ្ជាក់ថា សារលិខិតនោះ គឺជាសារលិខិតក្លែងក្លាយ ដែលត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយជនអនាមិក។ ការក្លែងព្រះរាជសារព្រះមហាក្សត្រត្រូវគេចាត់ទុកថា គឺជាទោសមួយដែលច្បាប់បានហាមឃាត់។ មិនមានសេចក្តីរាយការណ៍ថា តើអ្នកណា ឬក្រុមណាដែលបានក្លែងព្រះរាជសារនេះឡើយ។

  • សម្តេចតេជោចាត់ទុកការចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការការពាររបបរាជានិយម, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពាររដ្ឋធម្មនុញ្ញ (Video Inside)

    សម្តេចតេជោចាត់ទុកការចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការការពាររបបរាជានិយម, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពាររដ្ឋធម្មនុញ្ញ (Video Inside)

    គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៨ បានចុះហត្ថលេខាចងសម្ព័ន្ធភាពនយោបាយជាមួយគ្នានៅថ្ងៃទី២៥ តុលា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជាជាមួយនឹងគណបក្សនយោបាយ២៨ នាពេលនេះ គឺជាកិច្ចការដែលការពាររបបរាជានិយម, ការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ អប្សរាណិតរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥ករណី (Video Inside)

    ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥ករណី និងបានកើតលើប្រទេសតែ២ ប៉ុណ្ណោះនៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានបន្តថយចុះបន្ថែមទៀត បើប្រៀបធៀបនឹងម្សិលមិញច្រើនដល់ ២៣៥ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៤ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤៤ម៉ឺន ៥ពាន់ ៤៨៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៥១ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕