Category: កម្មវិធីព័ត៌មាន

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” នាព្រឹកថ្ងៃទី២៤តុលា និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនងាយរងហានិភ័យ”។ សម្តេចធិបតីបានមានប្រសាសន៍លើកទ្បើងថា «មន្ទីរពេទ្យជាតិតេជោសន្តិភាព» គឺជាមន្ទីរពេទ្យដែលធំជាងគេនៅកម្ពុជា ហើយអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាង មួយម៉ឺននាក់ សម្រាក និងព្យាបាលប្រកបដោយគុណភាព និងភាពជឿជាក់ ដើម្បីទទួលបានការជួយសង្គ្រោះអាយុជីវិត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានកើនឡើងមកវិញ ខណៈប្រេងម៉ាស៊ូតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ ចំនួន៤ពាន់៣៥០រៀល ក្នុង១ លីត្រ ដែលតម្លៃនេះ បានកើនឡើងមកវិញចំនួន៥០ រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៦៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺឋិតនៅថេរ បើប្រៀបធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ ថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៩៥០រៀល , កន្លែងខ្លះ គឺមានតម្លៃចំនួន៥ពាន់រៀល និងកន្លែងខ្លះទៀត មានតម្លៃ ចំនួន ៥ពាន់៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • កម្ពុជាសម្ពោធមជ្ឈមណ្ឌលអាណាចក្រទឹកកកកម្ពុជា (Video Inside)

    កម្ពុជាសម្ពោធមជ្ឈមណ្ឌលអាណាចក្រទឹកកកកម្ពុជា (Video Inside)

    មជ្ឈមណ្ឌលអាណាចក្រទឹកកកកម្ពុជា ដែលជួយបង្កើតការងារពលរដ្ឋច្រើនរយនាក់ និងជាផ្នែកមួយ នៃការជួយបង្កើនជីវភាព និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋខ្មែរ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣តុលាឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលអាណាចក្រទឹកកកកម្ពុជានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលក្រុមហ៊ុនបណ្តាក់ទុនរួមរវាងនិយោគិនកម្ពុជា និងបរទេស។ សូមទស្សនាសេចក្តីរាយការណ៍

  • គណៈប្រតិភូបោសសំអាតមីនប្រទេសអាមេនី ចាត់ទុកកម្ពុជាជាប្រទេសគំរូ នៃការបោសសំអាតគ្រាប់មីន (Video Inside)

    គណៈប្រតិភូបោសសំអាតមីនប្រទេសអាមេនី ចាត់ទុកកម្ពុជាជាប្រទេសគំរូ នៃការបោសសំអាតគ្រាប់មីន (Video Inside)

    គណៈប្រតិភូ នៃមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតមីនរបស់ប្រទេសអាមេនី បានថ្លែងកោតសសើរដល់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបោសសម្អាតមីន។ ការថ្លែងកោតសសើរនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានគណៈប្រតិភូ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន នៃប្រទេសអាមេនី លោក វ៉ាហ្គហ៊ីណាក់ សាគស៊ីយ៉ាន បានធ្វើទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២០ដល់២៣តុលា ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីគម្រោងសមាហរណកម្មបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារគ្រាប់មីនក្នុងប្រទេសកម្ពុជា។ ក្រុមគណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ច នៅក្នុងខេត្តប៉ៃលិន កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង និងនៅរាជធានីភ្នំពេញ។ ប្រធានគណៈប្រតិភូនេះ បានកោតសសើរ និងវាយតម្លៃខ្ពស់ និងចាត់ទុកថាកម្ពុជា គឺជាប្រទេសគំរូមួយ ដែលត្រូវរៀនសូត្រតាមជុំវិញ សកម្មភាពបោសសម្អាតមីន។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឲ្យដឹងថា ប្រទេសអាមេនីនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងពីការខិតខំ របស់ប្រតិបត្តិកររបស់កម្ពុជា ដែលមានបទពិសោធន៍បច្ចេកទេសគួបផ្សំ និងការធ្វើសមាហរណកម្មរវាងឧបករណ៍ជាមួយនិងសត្វសុនខ និងសត្វកណ្តុរហិតមីនលើសកម្មភាពបោសសម្អាតមីនទទួលជោគជ័យជាបន្តបន្ទាប់។ កម្ពុជាបានដាក់ផែនការបោសសំអាតសេសសល់ ក្នុងដីឱ្យអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

  • ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ (Video Inside)

    ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ (Video Inside)

    កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅតែមានភ្លៀងធ្លាក់ជាបន្តបើទោះបីជាខេត្តខ្លះ នឹងមានភ្លៀងធ្លាក់តិច និងកន្លែងខ្លះមានភ្លៀងធ្លាក់ច្រើនក៏ដោយ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, បណ្ដាខេត្តមួយចំនួន ក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែតុលា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ដែលគ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៥០ភាគរយ។ ចំណែកនៅរាជធានីភ្នំពេញ , នៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល ក៏នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង។

  • សម្តេចធិបតីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាពថ្ងៃទី២៤តុលានេះ (Video Inside)

    សម្តេចធិបតីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាពថ្ងៃទី២៤តុលានេះ (Video Inside)

    មន្ទីរពេទ្យជាតិតេជោសន្តិភាពដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់វេលាថ្ងៃទី២៤តុលានេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ មន្ទីរពេទ្យជាតិតេជោសន្តិភាពដែលបានចាប់ផ្តើមកសាងតាំងពីខែកុម្ភៈឆ្នាំ២០២២នោះមក មានទីតាំងក្នុងភូមិកប់ស្រូវធំ, សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ធំបង្អស់ក្នុងប្រទេសកម្ពុជាដែលអាចផ្ទុកគ្រែអ្នកជម្ងឺ ចំនួន ៩ពាន់ ២៤៤គ្រែ ដោយមិនរាប់បញ្ចូលគ្រែសម្រាប់ក្រុមគ្រូពេទ្យប្រចាំការ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅឡើយ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នេះផងដែរ, សម្តេចធិបតី គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦ នៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថែមទៀត។ កម្មវិធីអាទិភាពទី១នេះ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២២ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២២ករណី (Video Inside)

    មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ២២ករណី ដែលបន្តថយចុះចំនួន ១៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ១៧ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៥ ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ១ពាន់ ៦០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួន ជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕

  • ក្រុមគ្រួសារសម្តេចតេជោចូលរួមបុណ្យកាន់បិណ្ឌទី១២ នៅវត្តក្តីល្វា (Video Inside)

    ក្រុមគ្រួសារសម្តេចតេជោចូលរួមបុណ្យកាន់បិណ្ឌទី១២ នៅវត្តក្តីល្វា (Video Inside)

    នៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយនឹងឈានមកដល់ហើយ។ ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន បានចួលរួមជាមួយពុទ្ធបរិស័ទខ្មែរធ្វើពិធីកាន់បិណ្ឌ ប្រពៃណីខ្មែរជាបន្តបន្ទាប់ នៅតាមវត្តព្រះពុទ្ធសាសនា ជាពិសេសនៅថ្ងៃកាន់បិណ្ឌទី១២នេះ ដែលរៀបចំធ្វើនាវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា ស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សូមទស្សនាសេចក្តីរាយការណ៍

  • ការនាំទំនិញកសិផលចេញក្រៅប្រទេស ៩ខែដើមឆ្នាំបានធ្លាក់ចុះ (Video Inside)

    ការនាំទំនិញកសិផលចេញក្រៅប្រទេស ៩ខែដើមឆ្នាំបានធ្លាក់ចុះ (Video Inside)

    ការនាំទំនិញកសិផលចេញក្រៅប្រទេសរបស់កម្ពុជា ត្រូវគេរាយការណ៍ថាបានថយចុះ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣។ របាយការណ៍របស់ក្រសួងកសិកម្ម បានសរសេរថាក្នុងរយៈពេល៩ខែដើមឆ្នាំនេះ, ការនាំទំនិញកសិផលបានប្រមាណ ៥លាន ៦សែនតោន និងទទួលចំណូលបានជាង ៣ពាន់ ២១៣លានដុល្លារ។ បើប្រៀបធៀបនឹង៩ខែដើមឆ្នាំ២០២២, ការនាំទំនិញកសិផលនេះ បានធ្លាក់ចុះអស់ជាង ១៣ភាគរយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញមូលហេតុពាក់ព័ន្ធនឹងការថយចុះការនាំទំនិញនេះឡើយ។ របាយការណ៍របស់ក្រសួងកសិកម្មដដែលបានបញ្ជាក់ថា កសិផលរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧១ប្រទេស ក្នុងនោះរួមមានអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវជាង ១លាន ៨សែនតោន និងទំនិញកសិផលនានាជាង ៣លាន៣សែនតោន។ របាយការណ៍ដដែលបញ្ជាក់ថា ការនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥លានដុល្លារ,ការនាំចេញស្រូវទទួលបានថវិកាជាង ៦៥៨លានដុល្លារ, ចំណែកការនាំទំនិញកសិផលផ្សេងៗដទៃទៀតមានចំនួនជិត ២ពាន់ ១៦០លានដុល្លារអាមេរិក។

  • កូរ៉េខាងត្បូងផ្តល់រថយន្តសង្គ្រោះ ១៥គ្រឿងដល់កម្ពុជា (Video Inside)

    កូរ៉េខាងត្បូងផ្តល់រថយន្តសង្គ្រោះ ១៥គ្រឿងដល់កម្ពុជា (Video Inside)

    រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ក្នុងពិធីមួយដែលអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតកូរ៉េលោក ផាក ជុង វុក PARK Jung-Wook ។ ពិធីប្រគល់រថយន្តទាំង ១៥គ្រឿងនៅថ្ងៃទី១២តុលានេះទៀត បានអញ្ជើញចូលរួមដោយ នាយក KOICA ប្រចាំប្រទេសកម្ពុជា គឺលោកស្រី ឆ័រ មូនជុង CHOI Moonjung។ ឯកអគ្គរដ្ឋទូតកូរ៉េបានថ្លែងក្នុងពិធីនោះថា “វិស័យសុខាភិបាល គឺជាវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការទ្វេភាគីរបស់យើង»។ លោកបានថ្លែងបញ្ជាក់ក្តីសង្ឃឹមថា «រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្ដល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស”។ កូរ៉េខាងត្បូង គឺជាប្រទេសដែលបានជួយកម្ពុជាជាច្រើនលើវិស័យសុខាភិបាល។ កូរ៉េខាងត្បូង ក្នុងពេលថ្មីៗកន្លងមកនេះ បានជួយកសាងសំណង់មន្ទីរពេទ្យដូចជាអគារពេទ្យភ្នែក, អគារត្រចៀក, ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង, អគារថែទាំសុខភាពមាតា និងទារកក្នុងខេត្តរតនគិរី និងមណ្ឌលគិរី, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងសមត្ថភាពបុគ្គលិកសុខាភិបាលជាដើម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានថ្លែងក្នុងពិធីចាត់ទុកថា “ជំនួយដ៏មានតម្លៃ របស់រដ្ឋាភិបាលកូរ៉េ នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការទ្វេភាគី»។