-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១៤៥ករណី (Video Inside)

មានប្រទេសចំនួន ៤ នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន តែ ១៤៥ករណី ដែលថយចុះច្រើនដល់ចំនួន ៣ពាន់ ៨៧៣ករណី បើប្រៀបធៀបការឆ្លង ៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងរួមមាន ប្រទេសវៀតណាម, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសថៃ មានការឆ្លងចំនួន ៩៥ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ២ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ នារយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ២ពាន់ ៧៣៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨២៨ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…
-
អាជ្ញាធរប្រឆាំងគ្រាប់មីន ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហូរតាមខ្សែទឹកជំនន់ (Video Inside)

មន្ត្រីអាជ្ញាធរប្រឆាំងគ្រាប់មីនបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ត្រូវប្រុងប្រយ័ត្នបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោយទឹកជំនន់បានស្រក។ ការអំពាវនាវនេះរបស់អាជ្ញាធរប្រឆាំងគ្រាប់មីន បានធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានខេត្តមួយចំនួនរបស់កម្ពុជា ពិសេសខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងជាដើម បានជួបនូវបញ្ហាទឹកជំនន់។ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង គឹជាខេត្តដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះកប់នៅក្នុងដី និងគ្រាប់ទាំងនេះ នឹងអាចហូរតាមខ្សែទឹកទៅកាន់ទីកន្លែងផ្សេង ដែលត្រូវបានគេដោះគ្រាប់មីនអស់ចេញពីក្នុងដី។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងអំពាវនាវក្នុងសេចក្តីថ្លែងការណ៍មួយសប្តាហ៍នេះ ដោយបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុងប្រយត្ន័គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្រោយទឹកជំនន់។ លោកបានថ្លែងទៀតថា សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់ នៅពេលជួបប្រទះគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌសង្គ្រាមផ្សេងៗ ដើម្បីការឆ្លើយតបបោសសម្អាត ជូនធានាសុខសុវត្ថិភាព»។
-
ស្នងការដ្ឋាននគរបាលរាជធានីតែងតាំងអ្នកនាំពាក្យថ្មី (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានី បានតែងតាំងអ្នកនាំពាក្យនគរបាល ខណៈដែលលោកឧត្តមសេនីយ៍ត្រី សាន សីហា ត្រូវបានផ្លាស់ប្តូរការងារថ្មី ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អ្នកនាំពាក្យនគរបាលថ្មី របស់ស្នងការដ្ឋាននគរបាលរាជធានី គឺលោកវរសេនីយ៍ឯក សំ វិច្ឆិកា ដែលជានាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
-
ក្រុមគ្រួសារត្រកូលហ៊ុនចូលរួមជាមួយពលរដ្ឋទូទាំងប្រទេសក្នុងពិធីកាន់បិណ្ឌ (Video Inside)

ពុទ្ធបរិស័ទខ្មែរ បានចាប់ផ្តើមពិធីកាន់បិណ្ឌ និងឈានដល់ភ្ជុំបិណ្ឌ ដែលនឹងមានរយៈពេល ១៥ថ្ងៃក្នុងថ្ងៃរនោចខែភទ្របទ។ នៅថ្ងៃកាន់បិណ្ឌទី១ដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី៣០ កញ្ញា, ពុទ្ធបរិស័ទ នៃក្រុមគ្រួសារត្រកូលហ៊ុន បានធ្វើដំណើរទៅកាន់បិណ្ឌនៅវត្តបារមី វង្កតបុរី ដែលជាវត្តចូលរួមកសាងឡើងដោយមាតា និងបិតា បង្កើតរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៨៩នោះមក។ សូមទស្សនាសេចក្តីរាយការណ៍
-
តម្លៃប្រេងសាំងចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

តម្លៃប្រេងសាំង បានថយចុះមកវិញ ខណៈប្រេងម៉ាស៊ូតគឺនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៥៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះមកវិញចំនួន ២០០រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៨៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជ កម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់ ២០០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ២៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ កម្ពុជានឹងពុំមានបញ្ហាខ្វះអគ្គិសនីទៀតទេ (Video Inside)

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងថា កម្ពុជានឹងពុំមានបញ្ហាខ្វះអគ្គិសនីទៀតឡើយ ខណៈសមត្ថភាពផលិតថាមពលមានច្រើនលើសពីតម្រូវការប្រើប្រាស់។ កម្ពុជាមានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ខណៈតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍
-
កម្ពុជាបន្តរងប្រព័ន្ធសម្ពាធទាប ITCZ ក្នុងសប្តាហ៍នេះ (Video Inside)

កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅបន្តរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលការព្យាករណ៍បានបង្ហាញថា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ នឹងគ្របដណ្តប់មកលើអាងទន្លសមេគង្គថៃ និងឡាវ ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលចុះមកក្រោម អូសបន្លាយមកលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែតុលា នៅបានបង្ហាញថា ព្យុះទី១៤ ឈ្មោះ កយនុយ ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក ក៏កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករណ៍ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច ប៉ុន្ដែព្យុះនេះ គឺមិនមានឥទ្ធិពលមកដល់កម្ពុជានោះទេ។យោងតាមការព្យាករណ៍ដដែល រវាងថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានា នៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០ទៅ៦០ ភាគរយ។ ចំណែកបណ្ដារាជធានី និងបណ្តាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្ទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី…
-
ជប៉ុនប្រគល់សំណង់អគារសុខាភិបាលទំនើប សម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប (Video Inside)

សំណង់អគារសុខាភិបាលដ៏ទំនើបមួយត្រូវបានប្រគល់ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២ តុលា ឆ្នាំ២០២៣នេះ សម្រាប់ការបំរើសេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងថា សំណង់អគារថ្មីនេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ JICA ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការរៀបចំបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតស្តង់ដារមន្ទីរពេទ្យ។ ពិធីប្រគល់ និងងទទួលអគារ ដែលមានឈ្មោះ “មណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តសៀមរាប” បានធ្វើនៅថ្ងៃចន្ទទី២តុលានេះ។ អគារសុខាភិបាលនេះ មានបួនជាន់កម្ពស់២៧ម៉ែត្រកន្លះ, ទំហំ២៦គុណនឹង៦៨ម៉ែត្រ សាងសង់ នៅលើផ្ទៃដីទំហំ ៣ពាន់ ៨១១ម៉ែត្រក្រឡា ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាមលក្ខណៈស្តង់ដារមន្ទីរពេទ្យ។
-
ក្រសួងសង្គមកិច្ចប្រារព្ធទិវាមនុស្សចាស់ (Video Inside)

ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រារព្ធទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី២ តុលានេះ ជាមួយការអំពាវនាវការយកចិត្តទុកដាក់មនុស្សចាស់។ ប្រធានបទ នៃទិវាមនុស្សចាស់ ដែលត្រូវបានប្រារព្ធក្នុងឆ្នាំ២០២៣នេះ បានស្ថិតក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»។ លោករដ្ឋមន្ត្រី បានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩, ចំនួនប្រជាជនដែលមានវ័យចាស់ចំនួន ប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង៨,៩% នៃចំនួនប្រជាជនសរុបជាង១៥លាននាក់។ លោកថាអ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំនៅមានកម្រិត។ លោកបានថ្លែងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ កំពុងបន្ដពង្រឹងពង្រីកសមាគម មនុស្សចាស់នៅតាមឃុំ សង្កាត់ ដើម្បីការជួយទ្រទ្រង់ និងយកចិត្តទុកដាក់មនុស្សចាស់ ស្របតាមគោលនយោបាយដាក់ចេញរបស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើតសមាគមមនុស្សចាស់ បានចំនួន ១ពាន់ ៦៤៦ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស និងបញ្ជាក់ទៀតថា ថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ ដោយបានបង្កើតសមាគមមនុស្សចាស់គំរូថ្មី នៅរាជធានី-ខេត្ដចំនួន ៩ រួមមាន៖ រាជធានី ភ្នំពេញ ខេត្ដព្រៃវែង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបកម្មករជិត២ម៉ឺននាក់នៅថ្ងៃទី៣នេះ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ។ ជំនួបជាមួយកម្មករ និងនិយោជិត ជាលើកទី៥ វេលាថ្ងៃអង្គារ ទី៣ តុលា ឆ្នាំ២០២៣ នឹងធ្វើឡើងនៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។ បណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករនិយោជិត ដែលចូលរួមសំណេះសំណាលក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានចំនួនសរុប ១ម៉ឺន ៨ពាន់ ៩៩នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះ ៦៨៩នាក់។ កម្មករ និយោជិតដែលនឹងចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស ចំនួន ២២ រួមមាន៖ រោងចក្រកាត់ដេរចំនួន១៨, រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន២, រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆ័ត្រចំនួន១។ បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសសរុបចំនួន៩ពាន់ ៥៩០កន្លែង និងមានកម្មករនិយោជិត កំពុងបម្រើការងារសរុប ៦៦ម៉ឺន ៥ពាន់នាក់ ដែលជួយផ្តល់ប្រាក់ឈ្នួលសរុប ជាង២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។