-
២៤ម៉ោងនៅអាស៊ានមានការឆ្លងកូវីដ១៩ ចំនួនជាង ៣ពាន់ករណី (Video Inside)

-
ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូ ក្នុងប្រទេសកម្ពុជាបំបែកឯតទ្ទកម្មពិភពលោក (Video Inside)

ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទ្ទគ្គកម្មពិភពលោក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ យោងតាមក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ផោន ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញ កាលពីឆ្នាំ២០២២ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ បានឱ្យដឹងថា ចាប់តាំងពីធ្វើការដោះលែងវាមក គេបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបាន ពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic ដែលបំពាក់ ហើយសញ្ញានេះនឹងជួយឱ្យគេបានដឹង ដើម្បីការពារប្រភេទសត្វជិតផុតពូជនេះ»៕
-
កម្ពុជា និងពិភពលោកប្រារព្ធទិវាមនុស្សចាស់ (Video Inside)

កម្ពុជាបានចូលរួមជាមួយនឹងពិភពលោក ដើម្បីការប្រារព្ធទិវាមនុស្សចាស់ថ្ងៃទី១តុលា។ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលា ត្រូវបានរៀបចំធ្វើស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧ ដល់២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសារាចរស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការ:របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ុំពូមីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។ ប្រធានបទ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលាខាងមុខនេះ នឹងស្ថិតក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»។ សារាចរ ១០ចំណុច ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ បានណែនាំការរៀបចំ និងជួយផ្សព្វផ្សាយទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា ដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ (Video Inside)

ពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ បានប្រារព្ធធ្វើនៅថ្ងៃទី២៩កញ្ញានេះ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត។ ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ខេត្តកំពង់ឆ្នាំងធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក (Video Inside)

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កត្តាបរិស្ថាន ប្រសិនណាបើគ្មានចំណាត់ការពីបច្ចុប្បន្ននេះឡើយ។ កង្វល់នៃការកើនឡើងបរិមាណថង់ប្លាស្ទិក គឺជាកង្វល់រួមរបស់ពិភពលោក។ ជារៀងរាល់ឆ្នាំមានប្លាស្ទិក ១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានរៀងរាល់មួយនាទីម្ដងចូលក្នុងសមុទ្ទ។ បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញមានថនិកសត្វ, ត្រី និងបក្សីជាង ១លានក្បាល ដែលរងគ្រោះថ្នាក់ដោយសារការលេបប្លាស្ទិកចូលទៅ ក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ ដើម្បីការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក, ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង វេលាថ្ងៃទី៣០កញ្ញានេះ នឹងប្រារព្ធយុទ្ធនានេះ ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទីកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅក្នុងក្រុងកំពង់ឆ្នាំង។ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត និងអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន វណ្ណារិទ្ធ នឹងអញ្ជើញចូលរួមជាអធិបតី។ សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅថ្ងៃដែលមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងមានការចុះអនុស្សារណៈយោគយល់ជាមួយគ្នា ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផងដែរ។
-
សម្តេចធិបតីចេញអនុក្រឹត្យកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលើការកែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិ ជាមួយការបញ្ជាក់ថា ការបញ្ចុះអត្រាអាករនាំចេញនេះ «ក្នុងគោលដៅជួយសម្រួលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ»។ អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ បានសម្រេចបញ្ចុះ «អត្រាអាករនាំចេញលើមុខទំនិញនាំចេញមួយចំនួនពី ៣០% មក ១០%» «ពី៣០ភាគរយ មក៥ភាគរយ» «ពី២០ភាគរយមកសូន្យភាគរយ» លើមុខទំនិញថ្មធម្មជាតិមិនទាន់កែច្នៃ ដែលមានលេខរៀងខុសៗគ្នា។ សម្តេចធិបតីនៅបានថ្លែងបញ្ជាក់ជាមួយនឹងការកែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិនោះទៀតថា អនុក្រឹត្យកែសម្រួលនេះ គឺជាការឆ្លើយតបនឹងសំណូមពរ ដែលប្រមុខរាជរដ្ឋាភិបាលទទួលបាន និងបន្ទាប់ពីមានកិច្ចប្រជុំរវាងស្ថាប័នជំនាញជាមួយនឹងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ ជាមួយនឹងការដាក់ចេញនូវដំណោះស្រាយ ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិរបស់កម្ពុជា ឲ្យបានកាន់តែប្រសើរឡើង។ សម្តេចធិបតីបានបញ្ជាក់ថា «ជាលទ្ធផលកិច្ចប្រជុំបានរៀបចំជាសំណើ ដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល» ដែលសម្តេចត្រូវចុះហត្ថលេខា លើអនុក្រឹត្យអនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ។
-
រាជរដ្ឋាភិបាលបង្ហាញការចំណាយជាង ១ពាន់ ២០០លានដុល្លារក្នុងកម្មវិធីឧបត្ថម្ភចំនួន៣ (Video Inside)

រាជរដ្ឋាភិបាលបានបង្ហាញនូវការចំណាយប្រាក់ជាង ១ពាន់ ២០០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភចំនួន៣ ក្នុងរយៈពេលដែលកម្ពុជា បានជួបនឹងវិបត្តិកូវីដ១៩។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថាបើទោះបីប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមាន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ។ អប្សរាណិតរាយការណ៍
-
កម្ពុជា និងថៃ ជម្រុញទំហំពាណិជ្ជកម្មឱ្យដល់ ១៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៥ (Video Inside)

កម្ពុជា និងប្រទេសថៃ បានជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានទំហំ ១៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៥។ ការជម្រុញកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ របស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាក់វីស៊ីន ដែលបានជ្រើសយកកម្ពុជា គឺជាប្រទេសលោកដំបូងគេបង្អស់ ក្នុងការធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ខ្លួន។ ដំណើរទស្សនកិច្ចថ្ងៃទី២៨កញ្ញា បានធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងទឹកជំនន់ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាដល់បណ្តាខេត្ត, រាជធានី និងបណ្តាគ្រប់កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមធ្វើកិច្ចសហការ ដើម្បីជួយសង្គ្រោះពលរដ្ឋតាមកន្លែង ដែលកំពុងរងលិចដោយសារជំនន់ទឹកភ្លៀង។ ការដាក់បទបញ្ជាតាមសារសម្លេងនៅថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ បានទន្ទឹមនឹងបណ្តាខេត្តនានា បានស្ថិតក្នុងការលិចដោយជំនន់ទឹកភ្លៀង និងទន្ទឹមនឹងការព្យាករណ៍អាកាសធាតុ នៅថ្ងៃសុក្រនេះបញ្ជាក់ថា បណ្តាខេត្ត និងរាជធានីរបស់កម្ពុជា នឹងបន្តការធ្លាក់ភ្លៀងថែមទៀត ក្នុងកម្រិតខ្សោយពីមធ្យម ដោយសារតែការឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយលើអាងមេគង្គថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យម។ ការដាក់បទបញ្ជានេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជុំវិញស្ថានភាពទឹកលិចធ្ងន់ធ្ងរ។ នៅក្នុងខេត្តពោធិ៍សាត់, កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារមានភ្លៀងធ្លាក់ នៅតំបន់ជួរភ្នំក្រវាញ, ស្ទឹងអារ៉ៃ និងស្ទឹងធំ។ នៅក្នុងខេត្តពោធិ៍សាត់នោះផងដែរ, កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ត្រូវគេឃើញបានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋ។ ចំណែកនៅក្នុងខេត្ដបាត់ដំបងវិញ, សេចក្តីរាយការណ៍នៅថ្ងៃទី២៩កញ្ញានេះ បានបង្ហាញថា ទឹកបានជន់លិចចូលដល់ក្រុងបាត់ដំបង, ចួលក្នុងភូមិសាស្ត្រស្រុកបាណន់ និងស្រុកឯកភ្នំ ផងដែរ។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះមានចំនួន ២៨ករណី ដែលបានកើតឡើងលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងចំនួន ២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជា មិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម មានការឆ្លងចំនួន ១៨ករណីច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៧ម៉ឺន ៧ពាន់ ៦៣២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕