Category: កម្មវិធីព័ត៌មាន

  • ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាបើកដំណើរឆ្លងកាត់រយៈពេល១១ថ្ងៃទៀត (Video Inside)

    ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាបើកដំណើរឆ្លងកាត់រយៈពេល១១ថ្ងៃទៀត (Video Inside)

    ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅមុនព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល១១ថ្ងៃទៅមុខទៀតនេះ។ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ នៅក្នុងបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា «ពិធីប្រារព្ធតភ្ជាប់ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៣ ខណៈការសាងសង់ស្ពានទាំងមូល បានសម្រេចប្រមាណ៩២ភាគរយហើយ។ យោងតាមផែនការ, ស្ពានខ្សែកាបនេះឆ្លងកាត់ដៃទន្លេនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នាពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែនិងដាក់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បានសិន នៅមុនព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។ ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាប្រវែង៨២៤ម៉ែត្រ នឹងក្លាយជាស្ពានដ៏សំខាន់មួយ ក្នុងការជួយបញ្ចៀសការកកស្ទះចរាចរណ៍ដល់ពលរដ្ឋដែលតែងធ្វើដំណើរចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ។ ស្ពាននេះមានប្រវែងទទឹង ២៤ម៉ែត្រកន្លះ ហើយមាន៤គន្លង គឺ ២គន្លង សម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាតម្លៃ៣៨លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា OCIC ក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញ។

  • ក្រសួងមហាផ្ទៃបកស្រាយមូលហេតុពាក់ព័ន្ធនឹងរូបភាពធ្លាយទឹកក្នុងកន្លែងធ្វើការ (Video Inside)

    ក្រសួងមហាផ្ទៃបកស្រាយមូលហេតុពាក់ព័ន្ធនឹងរូបភាពធ្លាយទឹកក្នុងកន្លែងធ្វើការ (Video Inside)

    រូបភាពមួយដែលបណ្តាញសង្គមបានបង្ហោះពាក់ព័ន្ធនឹងការធ្លាយទឹកនៅជាន់កន្លែងធ្វើការថ្មី របស់ក្រសួងមហាផ្ទៃ បានប្រញាប់ឱ្យក្រសួងចេញលិខិតជូនព័ត៌មាន បកស្រាយនូវហេតុការណ៍ ដែលជាប់ពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃបានបកស្រាយពន្យល់ក្នុងលិខិតមួយនាថ្ងៃទី៣១ សីហា បញ្ជាក់ថា មានបុគ្គលក្នុងបំណងទុច្ចរិត ប្រព្រឹត្តនូវអំពើលូចបើកក្បាលទុយោទឹក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • នាយករដ្ឋមន្ត្រីបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញជួបកម្មករជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ (Video Inside)

    នាយករដ្ឋមន្ត្រីបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញជួបកម្មករជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ (Video Inside)

    នាយករដ្ឋមន្រ្តីកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងជួបសំណេះសំណាលជាមួយកម្មករ ប្រមាណជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅវេលាថ្ងៃទី១កញ្ញានេះ។ ដំណើរជួបសំណេះសំណាលជាមួយកម្មកររោងចក្រវេលាថ្ងៃសុក្រនេះ គឺជាដំណើរជួបកម្មករតាមរោងចក្រ ជាលើកទី២ហើយ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីឱ្យបន្តការដឹកនាំប្រទេសកម្ពុជាសម្រាប់អាណ្ណត្តិទី៧របស់រដ្ឋសភា។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្ឌិត ហេង សួរ បានថ្លែងថា ជំនួបសំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១ម៉ឺន៨ពាន់២៨៩នាក់មក ពីបណ្តារោងចក្រនិងសហគ្រាសចំនួន១៤។ ខេត្តកណ្តាលបច្ចុប្បន្នមានរោងចក្រ និងសហគ្រាសសរុបចំនួន៤៨៣កន្លែង ដែលមានកម្មករនិយោជិតជាង១៥ម៉ឺននាក់ ដែលស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥ករណី (Video Inside)

    មានប្រទេសតែ ២ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួនតែ ៤៥ករណី ដែលជាតួលេខឆ្លងថយចុះចំនួន ៣៩ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ២ នៅអាស៊ាន រួមមានប្រទេសវៀតណាម, និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាមមានការឆ្លងចំនួន ៣៩ករណី ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៦នាក់។ ប្រទេសចំនួន ៨ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងប្រទេសអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៨ពាន់ ២១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…

  • ៧ខែរកចំណូលពីកៅស៊ូបានជិត២៣០លាន (Video Inside)

    ៧ខែរកចំណូលពីកៅស៊ូបានជិត២៣០លាន (Video Inside)

    កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នារយៈពេល៧ខែឆ្នាំនេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន២២៨លាន ៥០ម៉ឺន ២៣ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១លាន ១ម៉ឺន ៦ពាន់ ៦៣៩ដុល្លារ»។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ពាន់ ៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង១តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០ម៉ឺន ៤ពាន់ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួន ៣១ម៉ឺន៥ពាន់៣៣២ហិកតា។ ក្នុងឆ្នាំ២០២២កន្លងទៅ, កម្ពុជារកចំណូលបានពីដំណាំកៅស៊ូមានចំនួនជាង ៥៣១លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៥២៧លាន ៧៧ម៉ឺន ៤ពាន់ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤លាន ៨ម៉ឺន ៩ពាន់…

  • កម្ពុជា និងថៃ ពិភាក្សាសក្តានុពលខេត្តពោធិ៍សាត់ និងខេត្តត្រាត (Video Inside)

    កម្ពុជា និងថៃ ពិភាក្សាសក្តានុពលខេត្តពោធិ៍សាត់ និងខេត្តត្រាត (Video Inside)

    ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងសិក្សាស្ថានភាពសេដ្ឋកិច្ចនៅក្នុងខេត្តរបស់កម្ពុជា ដែលជាខេត្តជាប់នឹងព្រំដែនប្រទេសថៃ។ ដំណើរទស្សនកិច្ចនៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដោយអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា។ តើភាគីថៃចាប់អារម្មណ៍លើសក្តានុពលអ្វីខ្លះក្នុងខេត្តពោធិ៍សាត់? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ក្រសួងមហាផ្ទៃបកស្រាយប្រតិកម្មភ័ន្តច្រឡំរបស់បណ្តាញសង្គម (Video Inside)

    ក្រសួងមហាផ្ទៃបកស្រាយប្រតិកម្មភ័ន្តច្រឡំរបស់បណ្តាញសង្គម (Video Inside)

    ប្រតិកម្មតាមបណ្តាញសង្គមពាក់ព័ន្ធប្រសាសន៍របស់រដ្ឋមន្ត្រីថ្មី នៃក្រសួងមហាផ្ទៃ ជុំវិញសម្តីដែលនិយាយអំពីការសិក្សាធ្វើបណ្ណបើកបរម៉ូតូ ដែលមានកម្លាំងម៉ាស៊ីនចាប់ពី៦០CC ឡើងទៅ បានប្រញាប់ឱ្យក្រសួងមហាផ្ទៃធ្វើការបកស្រាយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • តុលាការឃុំខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន (Video Inside)

    តុលាការឃុំខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន (Video Inside)

    តុលាការបានឃុំខ្លួនក្រុមជាប់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន ខណៈការតាមស្វែងរកជនសង្ស័យពាក់ព័ន្ធដទៃទៀត រត់ចេញទៅខាងក្រៅប្រទេសនៅតែបន្តធ្វើ។ មន្ត្រីសាលាដំបូងរាជធានី បានថ្លែងថាមេខ្លោងគ្រឿងចិនតៃវ៉ាន់ និងបក្ខពួក១១នាក់ទៀតរួមមាន ខ្មែរ និងបរទេស ត្រូវបានឃុំខ្លួននៅថ្ងៃទី៣០សីហានេះ ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់ របស់តុលាការកម្ពុជា។ ការធ្វើសកម្មភាពរំដោះអ្នកទោសមេខ្លោងគ្រឿងញៀនចិនតៃវ៉ាន់ឈ្មោះ ឈិន ស៊ីងហាង បានធ្វើឡើងវេលាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ គ្រាដែលអ្នកទោសជាតិចិននោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនីកធ្មេញ «ជុំចិន្តា» ស្ថិតនៅភូមិតាភុល, សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងចំណោមមនុស្សដែលរំដោះអ្នកទោសនោះ រួមមានខ្មែរអាមេរិកាំង៦រូប មកពីក្រុង Long Beach រដ្ឋកាលីហ្វ័រនីញ៉ា ដែលជាក្រុមស៊ីឈ្នួលរំដោះអ្នកទោស ប៉ុន្តែក្រុមឧក្រិដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមួយថ្ងៃក្រោយការធ្វើសកម្មភាពរួចមក។ គិតត្រឹមថ្ងៃទី២៣សីហា, សមត្ថកិច្ចបានចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធទាំងអស់សរុប១៣ នាក់ ប៉ុន្តែទើបបានបញ្ជូនទៅតុលាការចំនួន១១នាក់តែប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីកម្ពុជាកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមត្ថភាពរបស់កងកម្លាំង និងបានចាត់ទុកការបំពេញជោគជ័យ តាមចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់នោះថា ជា «ការចូលរួមចំណែកធានាការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។

  • មន្ត្រីអង្គការសហប្រជាជាតិកោតសរសើរកម្ពុជាក្នុងគម្រោង Decent work and Social Protection (Video Inside)

    មន្ត្រីអង្គការសហប្រជាជាតិកោតសរសើរកម្ពុជាក្នុងគម្រោង Decent work and Social Protection (Video Inside)

    មន្ត្រីអង្គការសហប្រជាជាតិបានកោតសរសើរកម្ពុជា ដែលបានចូលជាប្រទេសត្រួសត្រាយផ្លូវ នៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។ គំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» គឺជាគម្រោងសកម្មភាពការងារមួយដែលបានស្របនឹងចំណុចអាទិភាពដាក់ចេញទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ អប្សរាណិតរាយការណ៍

  • ក្រសួងអប់រំផ្តល់កំណែទម្រង់លើការជ្រើសរើសគ្រូបង្រៀន (Video Inside)

    ក្រសួងអប់រំផ្តល់កំណែទម្រង់លើការជ្រើសរើសគ្រូបង្រៀន (Video Inside)

    សិស្សដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុបក្នុងនិទ្ទេស A, B និង C នឹងអាចចូលធ្វើជាគ្រូបង្រៀនដោយមិនឆ្លងកាត់ការប្រលង។ សេចក្តីសម្រេចនេះ បានធ្វើឡើងតាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ និងជាការចាប់ផ្តើមធ្វើកំណែទម្រង់មួយ បន្ទាប់ពីមានរាជរដ្ឋាភិបាលថ្មី ទើបបានចូលបំពេញការងាររយៈពេលប្រមាណ១សប្តាហ៍។ ឯកសារបានសរសេរបញ្ជាក់ថា សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA, B និង C នឹងជ្រើសរើសចូលជាគ្រូបង្រៀន តាមរយៈការវាយតម្លៃទៅតាមលក្ខណៈវិនិច្ឆ័យ ដោយអាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង។ ឯកសារដដែលបានសរសេរថា «សម្រាប់កូតាគ្រូបង្រៀន ដែលនៅសល់សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស ដូចធម្មតាដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាង ទីស្តីការគណៈរដ្ឋមន្ត្រី»។ ឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ថាផងដែរថា ក្រសួងអប់រំនឹងរៀបចំរង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត, ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ។ ឯកសារសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ នេះត្រូវបានដាក់ចេញក្នុងពេលដែលរាជរដ្ឋាភិបាលថ្មី កំពុងជម្រុញការអនុវត្តគោលនយោបាយអាទិភាពទាំង៦ ដែលចាប់ផ្តើមចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៣។