-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលប្រសើរបំផុត សម្រាប់កិច្ចការជាក្រុម។ ក្នុងនោះមនុស្សនៅក្បែរខ្លួនរបស់អ្នកក៏ចាំជួយទំនុកបម្រុងអ្នកច្រើន ផងដែរ។ ចំពោះកិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន ហើយផលចំណេញកើនឡើងទ្វេរដង។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺមិនអាចឃ្លាតពីគម្រោងផែនការបានទេ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការផ្លាស់ប្តូរ ដែលពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកជួបភាពរាំងស្ទះច្រើន ដូច្នេះវាលំបាក អោយអ្នកទទួលបានផល បើទោះបីជាលោកអ្នកដាក់ការតស៊ូ ដើមទុន និងកំលាំងច្រើន យ៉ាងណាក្តី។ ក្នុងស្ថានភាពនេះ ចូរបន្តការងាររបស់ខ្លួនធម្មតា កុំចំណាយដើមទុនច្រើន ហើយកុំទាន់ធ្វើការសាកល្បងចំពោះការងារថ្មី។ ចំពោះលោកអ្នកដែលមានបំណងចង់ ផ្លាស់ប្តូរការងារគួរផ្អាកសិនទើបល្អប្រសើរជាង។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

មានប្រទេសចំនួន ៤នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧៤ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៧៨ករណី កើនឡើងចំនួន ១ពាន់ ៤៣៥ បើប្រៀបធៀបនឹង ៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង ៤ នៅអាស៊ាន ដែលរកឃើញមានឆ្លង រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ១ពាន់ ៥២២ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ៧ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…
-
ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខទៀត (Video Inside)

-
ក្រសួងធនធានទឹកស្នើជប៉ុនលើគម្រោងចំនួន៣ (Video Inside)

-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាចិត្ត ដឹកនាំប្រទេសតាមប្រព័ន្ធពហុភាគី នៃសណ្តាប់ធ្នាប់អន្តរជាតិ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសតាមប្រព័ន្ធពហុភាគី នៃសណ្តាប់ធ្នាប់អន្តរជាតិ និងគោរពគោលការណ៍មិនជ្រៀតជ្រែក ដើម្បីការពារ និងលើកកម្ពស់សន្តិភាព នៅក្នុងប្រទេស និងក្នុងពិភពលោក។ ប្រសាសន៍ថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី វេលារសៀលថ្ងៃទី៤កញ្ញា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងចាប់ផ្តើមរវាងពីថ្ងៃទី៥ ដល់៧ កញ្ញា ឆ្នាំ២០២៣។ សម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានថ្លែងថា ខណៈដែលកំពុងប្រឈមនឹងឧបសគ្គនានា របស់សកលលោក យើងទាំងអស់កំពុងរស់ក្នុងគ្រាដ៏លំបាក ជាមួយនឹងភាពមិនប្រាកដប្រជាដ៏ខ្លាំងក្លា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ កំពុងរឹតបន្តឹងដែលបណ្តាលឱ្យមានការផ្លាស់ប្តូរឥតឈប់ឈរ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងតំបន់ និងពិភពលោក ហើយដាក់សម្ពាធកាន់តែខ្លាំងលើសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់អាស៊ានទាំងមូល… ជាពិសេសសង្រ្គាមអ៊ុយក្រែន ដែលកំពុងបន្តបានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់ប្រជាជនអ៊ុយក្រែន»។ លោកបានថ្លែងទៀតថា ប៉ុន្តែនៅឆ្ងាយហួសព្រំដែន នៃសង្រ្គាម ក៏មានមនុស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវជំហរដ៏ម៉ឺងម៉ាត់ របស់កម្ពុជាគាំទ្រគោលនយោបាយប្រទេសចិន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា គាំទ្រគោលនយោបាយប្រទេសចិនតែមួយ និងពង្រឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែស្អិតរមួត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក លី ជានឆាវ នាថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំការសិក្សាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន (Video Inside)

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមានការសិក្សាដើម្បីបញ្ចុះតម្លៃ ក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។ សេវាជាធម្មតារបស់លិខិតឆ្លងដែនបច្ចុប្បន្ន មានតម្លៃ១១៥ដុល្លារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៣ បានថ្លែងថា តម្លៃសេវាក្នុងការធ្វើលិខិត ឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន។ អភិសន្តិបណ្ឌិត ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានស្នើថា «ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ ក្នុងការធ្វើលិខិតឆ្លងដែន, ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីការអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ»។ ការធ្វើលិខិតឆ្លងដែនដែលមានសុពលភាពរយៈពេល១០ឆ្នាំ បានតម្រូវបង់សេវា១១៥ដុល្លារ ក្នុងរយៈពេលធ្វើធម្មតាចំនួន១ខែ ប៉ុន្តែតម្លៃនឹងត្រូវបង់ខ្ពស់ជាងនេះ បើសិនណាជាត្រូវការសេវាលឿនដែលរដ្ឋបានកំណត់ទុក។
-
សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី (Video Inside)

-
គណបក្សកុម្មុយនីស្តចិនគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល «ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា» (Video Inside)

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក លី ជានឆាវ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃក្នុងប្រទេសកម្ពុជា និងបានបញ្ជាក់ការប្តេជ្ញាចិត្ត របស់ចិន នូវការគាំទ្រកម្ពុជាដោយឥតងាករេ។ គណបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍