-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣២ករណី (Video Inside)

នៅក្នុងអាស៊ានទាំងមូលមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសវៀតណាម ចំនួន ៣២ករណី ដែលជាតួលេខឆ្លងថយចុះចំនួន ២០ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញក្នុងក្របខណ្ឌអាស៊ានទាំងមូល។ ប្រទេសចំនួន ៩ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, ប្រុយណេ, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៥ពាន់ ២៣៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០០នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
រាជធានីបង្ក្រាបក្មេងទំនើងបួននាក់ក្រោយការរត់គេចខ្លួនពួនក្នុងបណ្តាខេត្ត (Video Inside)

-
សាស្ត្រាចារ្យច្បាប់ល្បីល្បាញលោក សាយ បូរី ស្នើសុំចូលរួមនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា (Video Inside)

សាស្ត្រាចារ្យច្បាប់ដ៏ល្បីល្បាញម្នាក់ ដែលព្យាយាមរក្សាអព្យាក្រឹត្យភាព ក្នុងវិស័យនយោបាយ រយៈពេលជិត៣០ឆ្នាំមកនេះ ទីបំផុតបានជ្រើសយកគណបក្សប្រជាជនកម្ពុជា ដើម្បីចួលរួមក្នុងជីវិតចុងក្រោយរបស់លោក។ បណ្ឌិត សាយ បូរី អាយុ៨៣ឆ្នាំ គឺជាសាស្ត្រាចារ្យច្បាប់ដ៏ល្បីល្បាញម្នាក់ ដែលពីអតីតជំនាន់សង្គមរាស្ត្រនិយមក៏ធ្លាប់ជាអតីតអភិបាលរងខេត្តសៀមរាប និងក្រោយប្រទេសបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល លោកបានចាកចេញទៅរស់នៅក្នុងប្រទេសបារាំង និងធ្លាប់បានប្រឡូកក្នុងនយោបាយ ក្នុងពេលវិលត្រឡប់មកពីប្រទេសបារាំងក្នុងឆ្នាំ១៩៩២ និងធ្លាប់ជាអតីតរដ្ឋមន្ត្រីម្តង ក្នុងកូតាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺន សាន និងក្រោយមកបានលាចេញពីគណបក្សនយោបាយនេះ ក្នុងឆ្នាំ១៩៩៥។ ប៉ុន្តែក្នុងជីវិតដែលមើលឃើញថា គណបក្សប្រជាជនកម្ពុជា ពិតជាគណបក្សដែលមានទស្សនវិជ្ជាបំរើជាតិពិតប្រាកដ, លោកបានស្នើសុំចូលរួមបំរើក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីការបំរើជាតិក្នុងជីវិតចុងក្រោយ។ អប្សរាណិតរាយការណ៍
-
រូបចម្លាក់លិបធ្វើពីថ្មភក់បាត់ជាង៣០ឆ្នាំ រកឃើញក្នុងប្រទេសបារាំង (Video Inside)

វត្ថុចម្លាក់បុរាណខ្មែរ ដែលត្រូវគេលួចចេញពីប្រទេសប្រមាណជាង៣០ឆ្នាំកន្លងមកនេះ ត្រូវបានរកឃើញក្នុងប្រទេសបារាំង និងត្រូវបានប្រគល់មកកម្ពុជាវិញ។ រូបចម្លាក់លិប ធ្វើពីថ្មភក់ដែលមានសរុបប្រាំបំណែក គឺជាវត្ថុបុរាណខ្មែរ កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមានទម្ងន់ប្រហែល ៣០០ គីឡូក្រាម។ រូបចម្លាក់លិបដែលរកឃើញវិញក្នុងទីតាំងក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណ នៅក្រុងលីយ៉ុង ប្រទេសបារាំង ជារូបចម្លាក់ត្រូវគេលួចចេញពីប្រាសាទព្រះខ័នកំពង់ស្វាយ នៃខេត្តពោធិ៍សាត់ ឬពីប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ។ រូបចម្លាក់នេះត្រូវបានគេលួចចេញទៅក្រៅប្រទេសកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុងក្របខ័ណ្ឌ នៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុងលីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ភ្នាក់ងារគយបារាំង បានប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលបានរឹបអូសបាន ប្រគល់ជូនដល់កម្ពុជាវិញ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោក កេត សោផាន់។ លោកឯកអគ្គរាជទូតកម្ពុជា បានធ្វើដំណើរទីកាន់ក្រុងលីយ៉ុង កាលពីថ្ងៃទី៤កញ្ញា ដើម្បីទទួលយករូបចម្លាក់បុរាណខ្មែរនោះមកវិញ។ កម្ពុជាក្នុងអតីតកាលសម័យសង្គ្រាម, រូបចម្លាក់ ក្នុងប្រាសាទបុរាណខ្មែរ ត្រូវបានគេលួចចេញយកទៅលក់នៅក្រៅប្រទេស។ ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, រូបវត្ថុបុរាណខ្មែរ ដែលបាត់បង់ ត្រូវបានគេរកឃើញជាបន្តបន្ទាប់ និងបានប្រគល់មកកម្ពុជា ដែលជាសាមីប្រទេសដើមវិញ។
-
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាចូលរួមវេទិកាក្រុងដាវ៉ូស (Video Inside)

ប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកសាស្ត្រាចារ្យ ខ្លូស ស្ហ្វប់ Klaus Schwab បានបញ្ជាក់ការគាំទ្ររាជរដ្ឋាភិបាលថ្មី របស់កម្ពុជា និងបានអញ្ជើញសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ។ វេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវ៉ូស នឹងប្រារព្ធនាដើមខែមករា ឆ្នាំ២០២៤ រវាងពីថ្ងៃទី១៤ ដល់ ១៩មករា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការអញ្ជើញនេះ និងសម្តេចបានថ្លែងថា នឹងពិនិត្យលទ្ធភាពចូលរួមដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ។ អប្សរាណិតរាយការណ៍
-
កម្ពុជាហ្វីលីពីនចុះ MoU សម្រាប់ភាពជាដៃគូអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូធុនតូច និងមធ្យម (Video Inside)

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ សម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យម កម្ពុជា-ហ្វីលីពីន។ ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោក ហូសេ ម៉ា ខឹនសិបស្ហិន JOSE MA. A CONCEPCION ដែលជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នារសៀលថ្ងៃទី៥កញ្ញា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ប្រមុខដឹកនាំកម្ពុជា និងព្រុយណេ បញ្ជាក់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងព្រះមហាក្សត្រព្រុយណេ ដែលកាន់អំណាចក្នុងរដ្ឋាភិបាល បានជួបពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ ជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងព្រះចៅស៊ុលតង់ហាជី ហាសាណាល់ ប៊ុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានប្រព្រឹត្តទៅនៅថ្ងៃទី៦កញ្ញា ក្នុងក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ក្នុងឱកាសដែលថ្នាក់ដឹកនាំអាស៊ានទាំងអស់ កំពុងចួលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ មន្ត្រីកម្ពុជាបានថ្លែងថា កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំ នៃប្រទេសទាំង២ បានផ្តោតលើ «ទិសដៅអនាគត នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ ជាពិសេសលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំង២»។ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំង២»។ ក្នុងជំនួបដដែលនោះដែរ, ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចធិបតីកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រុយណេនាពេលខាងមុខ…និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបដោយវិជ្ជមាន និងបានអញ្ជើញព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញផងដែរ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបនាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Video Inside)

នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសចិនលោក លី ឈាង ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រមុខដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះបានធ្វើនារសៀលថ្ងៃទី៦កញ្ញា ក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងរូបឯកឧត្តមផ្ទាល់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្តេចធិបតីជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ, បានថ្លែងពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការ នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចធិបតី ទៅកាន់ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។
-
សម្តេចធិបតីនាយករដ្ឋមន្ត្រីវាយតម្លៃខ្ពស់ទំនាក់ទំនងល្អរវាងចិន និងអាស៊ាន (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់ ជុំវិញទំនាក់ទំនងល្អរវាងចិន និងអាស៊ាន ដែលបាននាំមកនូវផលប្រយោជន៍រួម ក្នុងអំឡុងពេលជិត៣ទសវត្សរ៍កន្លងមកនេះ។ ប្រសាសន៍វាយតម្លៃខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមូលអាស៊ាន-ចិន លើកទី២៦ ក្នុងក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍