Category: កម្មវិធីព័ត៌មាន

  • ការចរចាប្រាក់ឈ្នួលអប្បបរមាមិនទាន់ត្រូវគ្នាជាចុងក្រោយ (Video Inside)

    ការចរចាប្រាក់ឈ្នួលអប្បបរមាមិនទាន់ត្រូវគ្នាជាចុងក្រោយ (Video Inside)

    កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ សម្រាប់កម្មករ និងនិយោជិត នៅតែមិនទាន់ត្រូវគ្នានៅឡើយ ប៉ុន្តែភាគីម្ចាស់ក្រុមហ៊ុនបានបង្ហាញសម្បទានបន្តិចថែមទៀត ខណៈដែលខាងសហជីពនៅតែរក្សាជំហរដដែល។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការចរចាប្រាក់ឈ្នួលអប្បបរមាជាលើកទី៤ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣, ភាគីម្ចាស់ក្រុមហ៊ុនបានបង្កើនតួលេខកន្លះដុល្លារថែមទៀត ដែលនាំឱ្យការស្នើតម្លើងពីភាគីនិយោជកនេះ មានចំនួន១ដុល្លារកន្លះហើយ។ បើសិនជាសហជីពយល់ព្រមនឹងតួលេខតម្លើងនេះ, ប្រាក់ឈ្នួលអប្បបរមានឹងឡើងចំនួន ២០១ដុល្លារកន្លះ។ ប៉ុន្តែភាគីសហជីពនៅថ្ងៃទី១១កញ្ញានេះ មិនបានយល់ព្រមឡើយ។ ភាគីសហជីពនៅតែទាមទារក្នុងតម្លៃឡើង១៥ដុល្លារជាដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ យោងតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តួលេខកំណត់ចុងក្រោយ នៃប្រាក់ឈ្នួលអប្បរមា នឹងរំពឹងដឹងនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នៅថ្ងៃទី១៣, ១៤ និង១៥តុលា។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំដើម្បីការចរចាប្រាក់ឈ្នួលនេះ នឹងមានយ៉ាងហោចចំនួន២ដងបន្ថែមទៀត គឺនៅថ្ងៃទី១៨កញ្ញា និងថ្ងៃទី២៥កញ្ញា ដែលជាថ្ងៃប្រជុំពិភាក្សាបញ្ចប់ជាចុងក្រោយ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការចួលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការចួលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ គ្រោងនឹងធ្វើដំណើរបំពេញទស្សនកិច្ច ចេញទៅក្រៅប្រទេសជាលើកទី២ ក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយនេះ គឺមិនត្រឹមតែចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ។ មហាសន្និបាតប្រចាំឆ្នាំអង្គការសហប្រជាជាតិដែលប្រមូលការជួបជុំប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីគ្រប់ទិសទី លើសកលលោក តែងប្រារព្ធធ្វើជាប្រចាំនៅក្នុងខែកញ្ញានេះ។ យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងគ្រោងឡើងថ្លែងសុន្ទរកថា លើវេទិកាពិភពលោកនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។ នៅក្រៅប្រទេសនោះផងដែរ, ពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងរស់នៅក្នុងប្រទេសកាណាដា បានថ្លែងថា គេគ្រោងនឹងទៅទទួល និងជួបស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើទឹកដីសហរដ្ឋអាមេរិក។

  • រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (Video Inside)

    រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (Video Inside)

    រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរកការជជែកពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ពីរ ពាក់ព័ន្ធនឹងការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។ មន្ត្រីរដ្ឋសភាបានថ្លែងថានៅថ្ងៃទី១៤កញ្ញាខាងមុខនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ដើម្បីរកការអនុម័តជាចុងក្រោយ លើសេចក្តីព្រាងច្បាប់ បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំង២ ត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យ និងឯកភាពលើការសិក្សា របស់ណៈកម្មការជំនាញរដ្ឋសភា តាមនីតិវិធីរួចរាល់នៅថ្ងៃចន្ទនេះមក។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្ងៃទី១១កញ្ញានេះ ក៏បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ផងដែរ៕

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះ ពត៌មានដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់ បង់ពត៌មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យ ឲ្យបានច្រើន រក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ច ទំនាក់ទំនងឲ្យស្ថិតនៅក្នុងរង្វង់តូចចង្អៀត ហើយបើអាចធ្វើបានកុំចូលទៅពាក់ព័ន្ធនឹងការ ពិភាក្សា ដែលតម្រូវឲ្យមានការសម្រេចចិត្ត។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះ ដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រង បាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះសូមលោកអ្នករក្សាកំលាំងធ្វើយ៉ាង ណាគួរ បំពេញការងារឲ្យមានតុល្យភាព។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ សូមលោកអ្នកធ្វើការទទួលខុសត្រូវនូវរាល់ការងារទាំងឡាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួយផលល្អប្រសើរណាស់។ អ្នកអាចធ្វើអ្វីៗបានទៅតាមបំណងប្រាថ្នា បញ្ហានៅពេលនេះត្រូវបានដោះស្រាយជ្រះ ស្រឡះ ហេតុនេះសូមកុំមានការព្រួយបារម្ភ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសូមបំពេញការងារ ជាមួយនឹងគម្រោងផែនការជាប់ជានិច្ច ពីព្រោវានឹងជួយបញ្ចៀសរាល់ការលំបាក ឬដែលធ្វើ អោយអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងភាពអសកម្មដែលអាចកើតឡើង។ ដោយឡែក សម្រាប់ទំនាក់ទំនងចូរព្យាយាមរក្សាខ្លួនអោយនៅក្នុងដៃជានិច្ច ពីព្រោះភាព រកាំរកូស ការមិនយល់ចិត្ត ឬការយល់ច្រលំចំពោះគ្នាអាចកើតឡើងបាន។ ក្រៅពីនេះ លោក អ្នកក៏រំពឹងថាទទួលបានការតម្លើងប្រាក់បៀវត្សរ៍ ឬទទួលបានលាភសំណាងផ្សេងៗ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានលាភសំណាងជា សំខាន់លើផ្នែកហិរញ្ញវត្ថុ ហេតុនេះសូមកុំខកខានឳកាសក្នុងការបណ្តាក់ទុន បង្កើតមុខរបរ ថ្មី ឬធ្វើការចរចាលើគម្រោងផែនការការងារដែលត្រូវចំណាយលុយកាក់ជាដើម។ ក្នុងនោះ ដែរមនុស្សដែលនៅក្បែរលោកអ្នកតែងជួយទំនុកបម្រុងលោកអ្នកបានល្អ ហេតុនេះបញ្ហាក៏ មិនកើតឡើងដែលធ្វើអោយអ្នកព្រួយបារម្ភនោះដែរ។ ផ្ទុយទៅវិញ សូមលោកអ្នកកុំជឿទុក ចិត្តដោយងាយ ពិនិត្យតាមដាន វិនិច្ឆ័យលើករណីដែលកំពុងកើតឡើង ហើយធ្វើការសម្រប សម្រួលអោយបានល្អបំផុត។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលក្នុងការ ដោះស្រាយបញ្ហាផ្ទៃក្នុងជាពិសេស ហេតុនេះសូមកុំចំណាយពេល បណ្តែតបណ្តោយអស្ថេរ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ករណី (Video Inside)

    មានប្រទេស ៣នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ បានថយចុះអស់ ២៧១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៣ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម មានការឆ្លងចំនួន ៣២ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ២ករណី តិចជាងគេក្នុងចំណោមប្រទេសទាំង ៣ ដែលរកឃើញឆ្លង។ ប្រទេសចំនួន ៧ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ, សឹង្ហបុរី, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ២នាក់។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មាន ចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ៦៦ករណី,…

  • ៨ខែទទួលចំណូលពីការលក់កៅស៊ូបានជិត៤៨០លានដុល្លារ (Video Inside)

    ៨ខែទទួលចំណូលពីការលក់កៅស៊ូបានជិត៤៨០លានដុល្លារ (Video Inside)

    កម្ពុជានាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ដោយរកចំណូលបាន ៤៧៩លាន ៣៩ម៉ឺន និង៦ពាន់ដុល្លារក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសប្តាហ៍នេះបានសរសេរថា តួលេខនេះមានការកើនឡើងជាង ៥៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ បើគិតត្រឹមចំណូលក្នុងមួយខែសីហាកន្លងមកនេះ ការនាំចេញកៅស៊ូ និងផលិតផល ទទួលបានចំណូលជាង ៩៤លានដុល្លារ ដែលកើនឡើង ១៣៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ តម្លៃលក់ជ័រកៅស៊ូតាមគ្រួសារនៅចម្ការ ជាមធ្យមគិតក្នុងខែសីហា គឺទឹកជ័រមានតម្លៃ ចាប់ពី ៤ពាន់ ៥០០រៀលក្នុង១គីឡូក្រាម។ កម្ពុជាគិតត្រឹមឆ្នាំ២០២២មានផ្ទៃដីដាំដំណាំកៅស៊ូសរុបជាង ៤០ម៉ឺនហិកតា។ ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕

  • បណ្តាញសង្គមបង្ហោះរូបភាពចោរលួចម៉ូតូ ដើម្បីស្វែងរកកិច្ចសហការចាប់ខ្លួន (Video Inside)

    បណ្តាញសង្គមបង្ហោះរូបភាពចោរលួចម៉ូតូ ដើម្បីស្វែងរកកិច្ចសហការចាប់ខ្លួន (Video Inside)

    បណ្តាញសង្គម បានបង្ហោះរួបភាពចោរលួចម៉ូតូមួយគ្រឿងរបស់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍មួយ ដែលបានកើតឡើងនាវេលាព្រឹកម៉ោង ៩ និង ៤០នាទីនៅថ្ងៃសុក្រទី៨កញ្ញានេះ។ ការបង្ហោះនេះ ត្រូវគេចាត់ទុកថា ដើម្បីការស្វែងរកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីស្វែងរកជនសង្ស័យជាចោរចំនួន២នាក់ ដែលត្រូវបានកាមេរ៉ាសុវត្ថិភាពថតបាន ក្នុងអំពើលួចនាថ្ងៃទី៨ កញ្ញា ក្នុងភូមិអង្គ, សង្កាត់ចោមចៅទី៣, ខណ្ឌពោធិ៍សែនជ័យ។ យោងតាមកាមេរ៉ា ជនសង្ស័យជាចោរទាំង២នោះ បានជិះម៉ូតូពីមុខផ្ទះម្តងរួចទៅហើយនៅលើផ្លូវដ៏ស្ងាត់មួយ។ ខណៈដែលបានឃើញម៉ូតូមួយគ្រឿង បានចតចោលពីមុខផ្ទះ និងគ្មានមនុស្សនៅថែមទៀតនោះ, ជនសង្ស័យទាំង២ ដែលពាក់មួកសុវត្ថិភាព បានជិះវិលត្រឡប់មកវិញ ហើយធ្វើសកម្មភាពលួច។ សកម្មភាពនោះ ត្រូវបានឃើញដោយអ្នកជិតខាងម្នាក់ ដែលស្រែកឱ្យគេជួយចាប់ និងមានអ្នកភូមិប្រុសស្រី បាននាំគ្នាចេញមកដេញតាមជនសង្ស័យដែលលួចម៉ូតូនោះបានសម្រេចយ៉ាងប្រផិតប្រផើយ។ ប្រសិនណាបើពលរដ្ឋបានប្រទះឃើញ ជនសង្ស័យជាប់ពាក់ព័ន្ធ ដូចក្នុងរូបភាពតាមកាមេរ៉ាសុវត្ថិភាពនេះ សូមរាយការណ៍ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

  • ៨ខែកម្ពុជានាំទំនិញចេញបានចំណូលជាង១ម៉ឺន៥ពាន់លានដុល្លារ (Video Inside)

    ៨ខែកម្ពុជានាំទំនិញចេញបានចំណូលជាង១ម៉ឺន៥ពាន់លានដុល្លារ (Video Inside)

    ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រយៈពេល ៨ខែឆ្នាំ២០២៣ បានទទួលចំណូលជាង ១ម៉ឺន ៥ពាន់ ៦៩២លានដុល្លារ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញនេះ មានការកើនឡើងប្រមាណ ០,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ កាលពីឆ្នាំ២០២២ ក្នុងរយៈពេល៨ខែដើមឆ្នាំ ចំណូលបានមកពីការនាំទំនិញសំខាន់ៗ ចេញក្រៅប្រទេស មានចំនួន១៥,៦៤១ លានដុល្លារ។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញ រួមមាន៖ សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារថយចុះ ៤.៨%, ចិន មានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាមមានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុនមានតម្លៃជាង ៧៧០លានដុល្លារថយចុះ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦៣លានដុល្លារ ថយចុះ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ, កៅស៊ូ…

  • ខ្មែរកម្ពុជាក្រោមសម្តែងមោទកភាពចំពោះប្រជាប្រីយ៍ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិ (Video Inside)

    ខ្មែរកម្ពុជាក្រោមសម្តែងមោទកភាពចំពោះប្រជាប្រីយ៍ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិ (Video Inside)

    ភាពលេចធ្លោនៃប្រជាប្រីយ៍ភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើឆាកអន្តរជាតិ នៃបេសកកម្មចេញក្រៅប្រទេសលើកដំបូង បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលថ្មី បានធ្វើឱ្យសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម មានមោទកភាពចំពោះជាតិខ្មែរជាខ្លាំង។ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់លើទឹកដីកម្ពុជាបច្ចុប្បន្ន ត្រូវបានប៉ាន់ប្រមាណថាមានយ៉ាងហោចមួយលាននាក់ និងមានខ្មែរកម្ពុជាក្រោមរស់នៅក្រៅប្រទេសក៏មានប្រមាណ ១លាននាក់ គ្រាដែលប្រមាណ៨លាននាក់ផ្សេងទៀត បានរស់នៅលើអតីតទឹកដីកម្ពុជាក្រោម។ អប្សរាណិតរាយការណ៍