-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះក្នុងថ្ងៃនេះ។ កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ។ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ថានឹងអាចបង្កគ្រោះថ្នាក់។ ដូច្នេះសូមធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។ សកម្មភាពក្នុងពេលនេះអាចជួបនឹងភាពប្រែប្រួលច្រើនដែលមិននឹកស្មានដល់ ដូច្នេះវានឹងកាន់តែប្រសើរ ប្រសិនបើអ្នករកឳកាសដើម្បីអ្នកជៀសវាងការសន្ទនាមិនល្អ ឬការធ្វើទំនាក់ទំនងថ្មីៗជាមួយមនុស្សដែលអ្នកមិនស្គាល់សោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យនឹងកើតឡើង ហើយបង្ករអស្ថេរភាពការងារយ៉ាងខ្លាំង។ សូមប្រកាន់គំនិតសុទិដ្ឋិនិយមជានិច្ច ប៉ុន្តែកុំរងចាំបំពេញបំណងប្រាថ្នាឡើង ចូរធ្វើវាឲ្យបានឆាប់ និងម៉ត់ចត់។ ចំពោះបញ្ហា និងមនុស្សដែលតែងរំខានការងាររបស់អ្នកគឺមិនទាន់អាចដោះស្រាយបានក្នុងពេលនេះទេ ប៉ុន្តែសូមបណ្តោយទៅតាមពេលវេលាសិន។ ដោយឡែកចំពោះកិច្ចការងារដែលអ្នកមិនពេញចិត្ត គឺគ្មានហេតុផលឲ្យអ្នករងចាំនោះទេ។ ឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ ពិបាកនឹងផ្តល់ជោគជ័យជាទីមោទនភាពខ្លាំងណស់ ដូច្នេះអ្នកមិនមានហេតុផលអ្វីដែលយកខ្លួនទៅ អោយមានផលលំបាកនោះទេ។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ធ្វើកិច្ច សហការលើកិច្ចការងារផ្សេងៗ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងនឹងផ្លូវចិត្តរបស់អ្នក។ ថ្ងៃនេះលោកអ្នកហាក់ដូចជាមានការព្រួយបារម្ភរឿងឥតប្រយោជន៍ច្រើន ដែលអាចជះឥទ្ធិពលដល់ការងារ។ ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ សូមចំណាយពេលវេលាគិតអំពីការងារ ពិសេសស្វែងយល់ពីស្ថានភាពជុំវិញខ្លួន។ ក្នុងនោះដែរ វាមានភាពចាំបាច់ណាស់ដែលអ្នកត្រូវស៊ូទ្រាំនឹងស្ថានភាពជុំវិញខ្លួន អត់ធ្មត់នឹងធ្វើអោយ ស្ថានភាពកាន់តែប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍ថ្ងៃនេះឡើងវិញ។ ភាពរស់រាយរាក់ទាក់ និងការដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំពោះការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់ច្រើន រួមទាំងខាតពេលវេលាទៀត ផង។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១ករណី (Video Inside)

នៅក្នុងអាស៊ានទាំងមូលមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសវៀតណាមនោះ មានចំនួន ៥១ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ៣ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ប្រទេសចំនួន ៩ទៀត រួមទាំងកម្ពុជាផងដែរ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៨ពាន់ ៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕
-
គជបត្រៀមបើកដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ (Video Inside)

គ.ជ.ប បានរៀបចំកិច្ចប្រជុំប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣”។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែសីហា ក្រោមវត្តមានប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ។ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់, មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ លោក ប្រាជ្ញ ចន្ទ ក្នុងកិច្ចប្រជុំបានថ្លែងបញ្ជាក់ថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត។ ប្រធាន គ.ជ.ប ដដែលបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ មានរយៈពេល១៩ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
-
ខេត្តព្រះសីហនុផ្លាស់ប្តូរស្នងការនគរបាលខេត្ត (Video Inside)

ខេត្តព្រះសីហនុ បានរៀបចំពិធីផ្លាស់ប្តូរស្នងការនគរបាលខេត្តថ្មី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ដោយស្នងការនគរបាលនគរបាលចាស់ លោក ជួន ណារិន ត្រូវបានប្តូរទៅកាន់តួនាទីថ្មី។ ស្នងការនគរបាលថ្មីខេត្តព្រះសីហនុ ត្រូវបានផ្ទេរភារកិច្ចទៅឲ្យលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាអគ្គស្នងការរងនគរបាលជាតិមកកាន់តួនាទីជំនួស។ ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងក្រោមអធិបតីភាពអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។
-
សិក្ខាសាលាបរិស្ថានរកវិធីទប់ទល់ការបំពុលផ្លាស្ទីក (Video Inside)

ក្រសួងបរិស្ថានបានថ្លែងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃការបំពុលដោយប្លាស្ទិក និងសំរាមសមុទ្រ បានបង្កើតជាបញ្ហាបរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ ការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ភាវ សុវុទ្ឋី បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ក្នុងពិធី «បើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំដែនការ សកម្មភាពជាតិ សម្រាប់កាត់បន្ថយសម្រាមសមុទ្រនៅកម្ពុជា»។ក្នុងសិក្ខាសាលានោះ បណ្ឌិតយ៉ាស៊ូហ៊ីកូ ហត់តា ដែលជាប្រធានគម្រោង JAIF និង IGES បានអញ្ជើញចូលរួមផងដែរ។ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានថ្លែងបន្តថា បញ្ហាបរិស្ថាន ដោយការបំពុលផ្លាស្ទីកនោះ បាន «បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ទាំងការខូចខាតខឿនសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងសមុទ្រជាងរៀងរាល់ឆ្នាំ ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់សហគមន៍នៅតាមឆ្នេរសមុទ្ររបស់កម្ពុជា» ថែមទៀត។ សិក្ខាសាលាបានផ្តោតលើការងារអាទិភាពនានាចាំបាច់ត្រូវបំពេញចំពោះមុខ ក្នុងនោះរួមមាន ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិតសំរាម, ការបែងចែកសំរាម និងការបង្កើនសកម្មភាព ក្នុងការរៀបចំសាលាមេត្រីភាពបរិស្ថាន, អារាមមេត្រីភាព មណ្ឌលសុខភាពមេត្រីភាពបរិស្ថាន និងភូមិឃុំមានសុវត្ថិភាព ដោយគិតគូរការងារបរិស្ថាន និងអនាម័យ។ សិក្ខាសាលានេះនឹងមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា…
-
ព្រះរាជក្រឹត្យបង្កើតការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (Video Inside)

ច្បាប់នៃការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានដាក់ចេញតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ «ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស…»។ ព្រះរាជក្រឹត្យឡាយព្រះហស្ថដោយព្រះមហាក្សត្របានចេញផ្សាយនៅថ្ងៃទី២៦សីហា ប៉ុន្តែទើបបានទទួលដោយបណ្តាញសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។ មាត្រាមួយ នៃជំពួកបទបញ្ញត្តិទូទៅ មានសរសេរថា គោលបំណង នៃការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺ «ដើម្បីប្រមូលធាតុចូល នៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ»។ យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាយន្តការដែលមានការចូលរួមពី គណបក្សនយោបាយទាំងឡាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នាយករដ្ឋមន្ត្រីថ្មីបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនាថ្ងៃទី២៤សីហា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងបញ្ជាក់ថា «រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូល ដែលមានលក្ខណៈជាទស្សនៈពហុគំនិត ពីបណ្តាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ការស្ថាបនាជាតិ»។ មាត្រា១៩ នៃអនុក្រឹត្យ បានសរសេរថាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, សមាសភាព នៃលេខាធិការដ្ឋាន និងជំនួយការរបស់ប្រធានប្រតិភូគណបក្សនយោបាយ ទទួលបានប្រាក់បំណាច់មុខងារ និងរបបឧបត្ថម្ភផ្សេងៗទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
-
ខេត្តជាប់ព្រំដែនបីប្រទេសពិភាក្សាការកសាងសំណង់ក្នុងតំបន់មុំបី (Video Inside)

ខេត្តជាប់ព្រំដែនគ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យកែសម្រួល និងកសាងសំណង់នៅក្នុងតំបន់បង្គាលព្រំដែនមុំ៣។ ខេត្តដែលស្ថិតជាប់ព្រំដែនមុំទាំងបី គឺខេត្តរតនគិរីរបស់កម្ពុជា, ខេត្តអត្ថពើ នៃប្រទេសឡាវ និងខេត្តកន្ទុមរបស់វៀតណាម។ កិច្ចប្រជុំរបស់មន្ត្រីខេត្តទាំង៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០សីហា នៅក្នុងខេត្តកន្ទុម ដោយពីភាគីកម្ពុជាដឹកនាំដោយអភិបាលរងខេត្តលោក ស៊ូ សិរី, ភាគីឡាវ ដឹកនាំដោយអភិបាលរង លោក ថានុសៃ បានសាលីត និងពីភាគីវៀតណាម ដឹកនាំដោយលោស្រី អ៊ី ង៉ុក ដែលជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទុម។ មន្ត្រីពីភាគីខ្មែរដែលបានចូលរួម បានថ្លែងថាអង្គប្រជុំធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា និងឯកភាពគ្នាលើខ្លឹមសារកំណត់ហេតុការងារ រវាងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មាធិការកិច្ចការព្រំដែនខេត្តរតគិរី នៃប្រទេសកម្ពុជា និងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តអត្តពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕
-
រដ្ឋបាលរាជធានីរកវិធីទប់ស្កាត់បញ្ចៀសជំនន់ទឹកភ្លៀងនៅភ្នំពេញ (Video Inside)

មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថា ភ្នំពេញបើទោះបីជាបានដាក់លូមានប្រវែងជាង ៩២៤គីឡូម៉ែត្រក៏ដោយ, ចំណោទនៃការលិចទឹកនៅតែបន្ត។ នារសៀលថ្ងៃទី៣០សីហា, មន្ត្រីជំនាញ ក្នុងខណ្ឌទាំង១៤ បានជួបប្រជុំគ្នា ក្រោមអធិបតីភាពអភិបាលរាជធានី លោក ឃួង ស្រេង ដើម្បីរៀបចំផែនការដោះស្រាយលើវិធីត្រូវរៀបចំធ្វើយ៉ាងណាទៀត ដើម្បីបញ្ចៀសការលិចដោយជំនន់ទឹកភ្លៀង។ លោក ឃួង ស្រេង បានជម្រុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយបញ្ចៀសការលិចលង់នេះ ឱ្យបានពីពី១៥ ទៅ ២០ឆ្នាំ។ ក្នុងកិច្ចប្រជុំនោះ, ក្រុមជំនាញបានពិនិត្យលើបញ្ហាលិចលង់ នៅដែនសន្តរស្ទឹងព្រែកត្នោតផងដែរ ដោយសារតែការលិចពីទំនប់ព្រែកត្នោតនោះ តែងបង្កឱ្យមានការលិចរោងចក្រសហគ្រាស និងភូមិករអ្នកស្រុក ដែលបង្ករការខាតបង់ធ្ងន់ធ្ងរ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងថា សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង គេបានស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ និងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ លោកបានថ្លែងថា គេបានដោះស្រាយបញ្ហាលិចលង់នេះបានចំនួន៣២កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀត ក៏ទើបបានដោះស្រាយបាន៧កន្លែងថ្មីដទៃទៀតផងដែរ៕
-
ឥណ្ឌាជួយកម្ពុជាដោះគ្រាប់មីនក្នុងស្រុកចំនួនបួន ក្នុងខេត្តកោះកុង (Video Inside)

អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា លើគម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង ដែលនឹងប្រើប្រាស់ថវិកាសរុបចំនួន ៤២ម៉ឺន ៦ពាន់ ៧០៩ដុល្លារអាមេរិក។ កម្ពុជាបានដាក់ចេញគម្រោងបោសសំអាតមីនឱ្យអស់ពីក្នុងប្រទេសនាឆ្នាំ២០២៥។ ខណៈដែលខេត្តមួយចំនួនត្រូវបានប្រកាសជាបន្តបន្ទាប់ជាខេត្តអស់គ្រាប់មីន ប៉ុន្តែខេត្តកោះកុងនៅមិនទាន់ក្លាយជាខេត្តអស់គ្រាប់មីននៅឡើយទេ។ នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង, អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ និងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេវីយ៉ានី ខូប្រាហ្គាឌី បានចុះហត្ថលេខាលើអនុស្សារណៈ MoU លើ “គម្រោងភូមិអស់មីននៅខេត្តកោះកុង” ដែលនឹងទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន។ ឥណ្ឌាក្នុងគម្រោងជួយបោសសំអាតមីន បានជួយកិច្ចការទាំងនេះនៅក្នុងស្រុកបុទុមសាគរ, ស្រុកស្រែអំបិល, ស្រុកថ្មបាំង និងស្រុកកោះកុង សរុបលើទំហំផ្ទៃដី ១លាន ៩៧ម៉ឺន ២ពាន់ ៩១ម៉ែត្រក្រឡា ដែលស្មើនឹង ៣៣ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុបជាង៤២ម៉ឺនដុល្លារ។ គម្រោងនេះ នឹងជួយឱ្យស្រុកទាំង៤ ដែលមានពលរដ្ឋ៨ម៉ឺន ៦ពាន់ ៣៦៧នាក់ ជា តំបន់ដែលគ្មានគ្រាប់មីន។