Category: កម្មវិធីព័ត៌មាន

  • ទូកនេសាទលិចនៅកណ្តាលសមុទ្ទ (Video Inside)

    ទូកនេសាទលិចនៅកណ្តាលសមុទ្ទ (Video Inside)

    មនុស្ស៣នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូករបស់ពួកគេបានលិចក្នុងសមុទ្ទ ក្នុងហេតុការណ៍ដែលមានអាកាសធាតុមិនល្អ បណ្តាលអោយមានភ្លៀង, ខ្យល់កន្ត្រាក់ និងរលកបោកបក់។ យោងតាមសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ហេតុការណ៍នេះបានកើតឡើងវេលារសៀលថ្ងៃទី៣ ខែកក្កដា ខណៈទូកនេសាទប្រវែងបណ្តោយ ១២ម៉ែត្រ និងទទឹង ២.៨ម៉ែត្រ ផ្ទុកមនុស្ស ៣នាក់នៅលើនោះ ត្រូវបានលិចចូលទៅក្នុងទឹក។ អ្នកនេសាទទាំងបីឈ្មោះ ពេជ វី អាយុ ៤៥ឆ្នាំ, ឈ្មោះ យ៉ិន ណិត អាយុ ៣២ឆ្នាំ និងឈ្មោះ ទើប ផៃ អាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានជួយសង្គ្រោះក្នុងពេលនោះ។

  • បុគ្គលិកឆ្មបពេទ្យស្ទឹងត្រង់រកការពិន័យ ក្រោយយកលុយអ្នកជម្ងឺ ៣០ម៉ឺនរៀល (Video Inside)

    បុគ្គលិកឆ្មបពេទ្យស្ទឹងត្រង់រកការពិន័យ ក្រោយយកលុយអ្នកជម្ងឺ ៣០ម៉ឺនរៀល (Video Inside)

    បុគ្គលិកឆ្មបម្នាក់ នៃមន្ទីរពេទ្យបង្អែកហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម បានរងការពិន័យ ក្រោយការយកលុយ ៣០ម៉ឺនរៀល ពីអ្នកជំងឺម្នាក់ ដែលមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល។ ការយកប្រាក់ពីស្ត្រីក្រីក្រឈ្មោះ ញ៉ែម សុខនាត ដែលមានកូនស្លាប់ក្នុងផ្ទៃ ក្នុងពេលនាងបានចូលសម្រាកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤ បានរងការរិះគន់តាមបណ្តាញសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ថ្ងៃទី៤កក្កដាបានបញ្ជាក់ការរកឃើញថា ស្ត្រីជាបុគ្គលិកឆ្មបនោះ គឺពិតជាបានយកលុយពីស្ត្រីអ្នកជម្ងឺនោះមែន និងថាបុគ្គលរូបនោះត្រូវបានមន្ទីរ «ណែនាំកែលម្អដល់បុគ្គលិកឆ្មប ដែលប្រព្រឹត្តកំហុស ព្រមទាំងទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យ ដើម្បីរៀនសូត្រ និងកែប្រែខ្លួនឱ្យបានល្អ ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈវេជ្ជសាស្ត្រ»។

  • កងទ័ពមួកខៀវកម្ពុជា ២៤៤នាក់ ចេញទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)

    កងទ័ពមួកខៀវកម្ពុជា ២៤៤នាក់ ចេញទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)

    កងទ័ពមួកខៀវកម្ពុជាចំនួន ២៤៤នាក់ ត្រូវបានបញ្ចូនទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ការចេញដំណើរនៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព នាយឧត្តមសេនីយ សែម សុវណ្ណនី បានថ្លែងក្នុងពិធីជូនដំណើរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ ៩ពាន់ ៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន ១២បេសកកម្ម នៅតាមបណ្តាចំនួន ១០ប្រទេស រួមមានសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឹស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

  • សម្តេចធិបតីបង្ហាញគុណភាពគ្រូបង្រៀន និងការជ្រើសរើសមនុស្សចូលបំរើការងារ (Video Inside)

    សម្តេចធិបតីបង្ហាញគុណភាពគ្រូបង្រៀន និងការជ្រើសរើសមនុស្សចូលបំរើការងារ (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ការជ្រើសរើសមនុស្សចូលបំរើការងារ ឬគ្រប់អង្គភាព និងស្ថាប័នជំនាញណាមួយ មិនមែនចេះតែរើសដោយគ្មានការកំណត់ស្តង់ដាឡើយ។ កម្ពុជាក្នុងសម័យអតីតកាលដែលប្រទេសប្រឈមនឹងភាពខ្សត់ខ្សោយផ្នែកធនធានមនុស្ស ការរើសមនុស្សចូលបំរើការ បានធ្វើដោយមិនបានតម្រែតម្រង់ទិសដៅឱ្យបានត្រឹមត្រូវឡើយ។ ការជ្រើសរើសមនុស្សចូលបំរើការខុសជំនាញរបស់ខ្លួននោះ បានធ្វើឱ្យដំណើរអភិវឌ្ឍន៍ទៅមុខរបស់ជាតិ មានសភាពយឺតយ៉ាវ។ ថ្លែងក្នុងពិធីចូលរួមប្រគល់សញ្ញាបត្រដល់គរុនិស្សិតនាវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ២០២៤, សម្តេចធិបតីបានបង្ហាញសាជាថ្មី នូវការតម្រែតម្រង់ទិសជ្រើសរើសមនុស្សចូលធ្វើការងារ ក្នុងអង្គភាព ជាពិសេសការរើសនាយកសាលាបំរើក្នុងវិស័យអប់រំ។ ការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាកិច្ចការអាទិភាព នៃគោលនយោបាយបញ្ចកោណទី១។ ចំណុចអាទិភាពដំបូងគេ ក្នុងចំណោមអាទិភាព៥ នៃបញ្ចកោណទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ, កីឡា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា, ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា និងការពង្រឹងការអប់រំកាយ និងកីឡា។

  • ប្រធានអង្គការស៊ីម៉ាក់ពន្យល់មូលហេតុអ្វីបានជាខេត្តប្រកាសអស់មីនមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីន (Video Inside)

    ប្រធានអង្គការស៊ីម៉ាក់ពន្យល់មូលហេតុអ្វីបានជាខេត្តប្រកាសអស់មីនមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីន (Video Inside)

    ប្រធានអង្គការស៊ីម៉ាក់បានថ្លែងថា «គ្រាប់មីនតោន, គ្រាប់បែកចង្កោម, គ្រាប់ទម្លាក់ពីលើយន្តហោះ និងគ្រាប់មិនទាន់ផ្ទុះ នៃសំណល់សង្គ្រាម គឺមិនមែនជាគ្រាប់ស្ថិតក្នុងនិយមន័យ ដែលបានប្រកាសថា «អស់គ្រាប់មីន» នោះទេ។ កម្ពុជាបានដាក់ចេញនូវគំរោងបំបាត់អស់គ្រាប់មីនទាំងស្រុងនៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែបើយោងតាមប្រធានអង្គការស៊ីម៉ាក់លោក ហេង រតនា «គ្រាប់មីនតោន» មិនបានស្ថិតក្នុងនិយមន័យ នៃការប្រកាសរបស់កម្ពុជាថា «អស់គ្រាប់មីន» នោះឡើយ។ ប្រសាសន៍ថ្លែងរបស់លោក ហេង រតនា នៅថ្ងៃទី៤កក្កដា បានធ្វើឡើងក្នុងការបកស្រាយតប ចំពោះសាធារណជនដែលឆ្ងល់ថាហេតុអ្វីបានជាខេត្តប្រកាសថាអស់មីន ស្រាប់តែនៅមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីនទៀត។ យោងតាមអគ្គនាយកនៃអង្គការស៊ីម៉ាក់រូបនេះ និយមន័យថាការ «អស់គ្រាប់មីន» ពីមូលដ្ឋាន ក្នុងខេត្តដែលប្រកាសនោះ គឺសម្តៅទៅលើមីនតូចៗ ដាក់បង្កប់សម្លាប់សត្រូវ Anti personnel landmines ដែលមិនមែនជាមីនតោនធំៗ សម្រាប់ដាក់បំផ្លាញរថក្រោះ និងយានយន្តយោធា របស់សត្រូវនោះឡើយ។ ករណីបុរសអាយុ៦៦ឆ្នាំឈ្មោះ ឡេង ថាន ដែលបានស្លាប់កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនោះ គឺជាករណីជីកប៉ះគ្រាប់មីនតោន ដែលជាគ្រាប់មីន មិនស្ថិតចូលក្នុងនិយមន័យ «អស់គ្រាប់មីន»…

  • រាជរដ្ឋាភិបាលបញ្ជាក់ការយកចិត្តទុកដាក់លើស្ត្រីអ្នកទោស ដែលមានគភ៌ និងមានកូនរស់ក្នុងពន្ធនាគារ (Video Inside)

    រាជរដ្ឋាភិបាលបញ្ជាក់ការយកចិត្តទុកដាក់លើស្ត្រីអ្នកទោស ដែលមានគភ៌ និងមានកូនរស់ក្នុងពន្ធនាគារ (Video Inside)

    ស្ត្រីអ្នកទោសដែលមានគភ៌ និងមានកូនមករស់នៅក្នុងពន្ធនាគារ នឹងត្រូវបានទទួលអត្ថប្រយោជន៍តាមប្រព័ន្ធគាំពារសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញបញ្ហាយកចិត្តទុកដាក់នេះ នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤។ អប្សរាណិតរាយការណ៍

  • ជម្ងឺទឹកនោមផ្អែមប្រភេទទីមួយវាយលុកលើកុមារ (Video Inside)

    ជម្ងឺទឹកនោមផ្អែមប្រភេទទីមួយវាយលុកលើកុមារ (Video Inside)

    ជម្ងឺទឹកនោមផ្អែម គឺជាជម្ងឺមួយដែលបានកើតឡើងលើមនុស្សជាច្រើន ក្នុងពិភពលោកនេះ។ នៅក្នុងឆ្នាំ២០២១ តួលេខរបស់ពិភពលោកបានបង្ហាញថា មនុស្សពេញវ័យចំនួន ៥៣៧លាននាក់អាយុពី២០ដល់៧៩ឆ្នាំបានរស់នៅជាមួយនឹងរោគទឹកនោមផ្អែម។ ចំនួនអ្នកកើតជម្ងឺទឹកនោមផ្អែមនេះ ត្រូវគេរំពឹងថា នឹងកើនដល់ ៦៤៣លាននាក់ នៅក្នុងឆ្នាំ២០៣០ និងកើនដល់ ៧៨៣លាននាក់ក្នុងឆ្នាំ២០៤៥។ ជម្ងឺទឹកនោមផ្អែម ជាជម្ងឺមួយដែលបង្កភាពលំបាកដល់ការរស់នៅរបស់មនុស្សទូទៅ ពីព្រោះកាលណាបើកើតឡើងហើយ មនុស្សនោះនឹងត្រូវតមអាហារជាច្រើន ជាពិសេសជាតិផ្អែម និងត្រូវផ្លាស់ប្តូរការរស់នៅក្នុងជីវិតថ្មីមួយថែមទៀត។ នៅក្នុងប្រទេសកម្ពុជា គេបានរកឃើញថា ជម្ងឺទឹកនោមផ្អែមប្រភេទទីមួយ បានកើតឡើងច្រើនលើកុមារ។ អប្សរាណិតរាយការណ៍

  • ១០៧នាក់ស្លាប់ និងរបួស ដោយករណីគ្រោះធម្មជាតិរយៈពេល៦ខែដើមឆ្នាំ (Video Inside)

    ១០៧នាក់ស្លាប់ និងរបួស ដោយករណីគ្រោះធម្មជាតិរយៈពេល៦ខែដើមឆ្នាំ (Video Inside)

    យ៉ាងហោចមនុស្សចំនួន១០៧នាក់បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤។ គ្រោះធម្មជាតិគឺជាគ្រោះថ្នាក់ដែលបង្កដោយខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ជាដើម។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធគឹម កុលមុនី បានថ្លែងនៅថ្ងៃទី៣ខែកក្តដាថា មនុស្សដែលស្លាប់ដោយសារករណីរន្ទះបាញ់ មានចំនួន ៤៥នាក់ ខណៈអ្នករងរបួសចំនួន ៣៦នាក់ រវាងពីដើមខែមករាដល់ចុងខែមិថុនា ឆ្នាំ២០២៤។ គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សច្រើនសិបនាក់ក្នុងមួយឆ្នាំៗ និងមិនមានឆ្នាំណា ដែលគ្មានអ្នករងគ្រោះ ដោយសារគ្រោះរន្ទះបាញ់ឡើយ ដោយសារតែកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងទូទាំងប្រទេសឡើយ។ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់នោះវិញ ចំនួនមនុស្សដែលបានបាត់បង់ជីវិត មានចំនួន ៣នាក់ និងរបួស ២៣នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ផ្ទះ សាលារៀន និងសំណង់តូចធំជាច្រើន គិតសរុបប្រមាណជាង ៤ពាន់ខ្នង ត្រូវបានរងការខូចខាត ក្នុងមួយឆមាសកន្លងមកនេះ ដោយសារតែករណីខ្យល់កន្ត្រាក់។

  • ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ៤០ថ្ងៃដាក់គុកក្មេងទំនើងបានជាង ១ពាន់នាក់ (Video Inside)

    ៤០ថ្ងៃដាក់គុកក្មេងទំនើងបានជាង ១ពាន់នាក់ (Video Inside)

    ការបង្ក្រាបក្រុមក្មេងទំនើងនៅតែមានសកម្មភាពគួរឱ្យកត់សម្គាល់នៅឡើយ ជាពិសេសក្នុងរយៈពេលជាង ៤០ថ្ងៃកន្លងមកនេះ ចាប់តាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាបង្ក្រាបក្រុមបង្កចលាចលក្នុងសង្គមនេះ។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងនៅថ្ងៃនេះថា ក្នុងរយៈពេល៤០ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា ដល់២ កក្កដា ឆ្នាំ២០២៤ តុលាការរាជធានី និងខេត្ត បានឃាត់ខ្លួនក្មេងទំនើងបានចំនួន ១ពាន់ ៧៣នាក់ ក្នុងចំណាត់ការសំណុំរឿងក្មេងទំនើងចំនួន ២៦៨ករណី។ នៅថ្ងៃទី៣កក្កដានេះផងដែរ កងកម្លាំងរាជអាវុធហត្ថបានថ្លែងថា គេទើបបានបង្ក្រាបករណីក្មេងទំនើង ២១នាក់ នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងដែលដាក់ឈ្មោះជាអក្សរឡាតាំង TTP មានន័យថា ទួលទំពួង ត្រូវបានបង្ក្រាបនៅថ្ងៃទី៣០មិថុនា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើងឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។