-
ព្រះមហាក្សត្រខ្មែរយាងចូលរួមពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅខេត្តតាកែវ (Video Inside)
ព្រះមហាក្សត្រខ្មែរ បានយាងជាព្រះរាជាធិបតីក្នុងពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅក្នុងខេត្តតាកែវ។ ពិធីរុក្ខទិវា៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អប្សរាណិតរាយការណ៍
-
ស្លាប់ដោយសារទទួលទានត្រីក្រពតនៅកំពង់ឆ្នាំង (Video Inside)
បុរសវ័យ៦០ឆ្នាំម្នាក់ បានស្លាប់ដោយសារសង្ស័យថា បានពុលត្រីក្រពត បន្ទាប់ពីបានយកត្រីនោះ មកចំអិនហូបនៅខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិទី៣ នៃសង្កាត់ខ្សាម ដែលជនរងគ្រោះមានឈ្មោះ ចាន់ រដ្ឋា។ មន្ត្រីជំនាញក្រសួងសុខាភិបាល ធ្លាប់បានជូនដំណឹងឲ្យដឹងថា ត្រីក្រពតមានយ៉ាងហោច ៩ប្រភេទផ្សេងគ្នា ក្នុងនោះត្រីក្រពត ៥ប្រភេទ គឺជាប្រភេទត្រីដែលមានជាតិពុល។ យោងតាមក្រុមគ្រួសារជនរងគ្រោះ ការយកត្រីក្រពតមួយចំនួនបានធ្វើម្ហូបនោះ ត្រូវគេសង្ស័យថា អាចមានត្រីក្រពតមួយ ក្នុងចំណោមត្រីដែលមានជាតិពុល និងត្រូវបានគេបានហាមឃាត់។ បុរសអាយុ៦០ឆ្នាំ ក្រោយការទទួលទានរួចមក ក៏មានអាការៈវិលមុខ ក្អួតចង្អោរ វង្វេងវង្វាន់ ដៃជើងស្ពឹក និងពិកបាកក្នុងការដកដង្ហើម។ ក្រុមគ្រួសារបានប្រញាប់បញ្ជួនរូបគាត់ទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែនៅតែមិនធូរស្រាល ត្រូវបញ្ជូនបន្តមករាជធានីភ្នំពេញ។ គាត់បានបាត់បងជីវិតនៅតាមផ្លូវ ក្នុងពេលកំពុងបញ្ជូនមកពេទ្យ នៅរាជធានីភ្នំពេញនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤កក្កដាកន្លងមក នៅក្នុងខេត្តកំពង់ឆ្នាំងដដែលនោះ ក៏មានមនុស្ស ៧នាក់ ក្នុងមួយគ្រួសារបានបរិភោគត្រីក្រពតនេះ និងបានរងការពុល ប៉ុន្តែត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា នៅមន្ទីរពេទ្យបង្អែកខេត្ត។
-
ក្រុមគ្រួសារសម្តេចតេជោរៀបចំបុណ្យទៀនវស្សានៅវត្តក្តីល្វា (Video Inside)
បុណ្យទៀនព្រះវស្សាដែលមានការដុតទៀន ឬប្រទីប សម្រាប់ថ្ងៃចូលព្រះវស្សា កាន់តែរំកិលកៀកមកជាលំដាប់។ នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤, ទៀនព្រះវស្សាខ្នាតធំចំនួន ៤ដើម រួមនឹងចង្ហាន់បិណ្ឌបាត្រ ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគជាច្រើន ត្រូវបានយកទៅប្រគេនជូនព្រះសង្ឃ គង់ក្នុងវត្ត តាមរយៈឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន។ សូមទស្សនាសេចក្តីរាយការណ៍
-
នគរបាលហៅសារសម្លេងអះអាងការប្រើប្រាស់ Power Bank ដើម្បីលួចទិន្នន័យឯកជន តាមទូរស័ព្ទថា ជាការ «ប្រឌិតព័ត៌មានបំពុលបង្កប៉ះពាល់ដល់សន្តិសុខជាតិ» (Video Inside)
អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រញាប់បដិសេធនូវសម្លេងរបស់ស្ត្រីម្នាក់ តាមរយៈប្រព័ន្ធបណ្តាញសង្គម Telegram ដែលអះអាងថា ការប្រើប្រាស់ Power Bank នឹងនាំឱ្យមានការលូចយកទិន្នន័យ ឬការលួចលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ Power Bank គឺជាឧបករណ៍សម្រាប់សាកថ្មទូរសព្ទ ដែលក្រុមជំនាញនិយាយថា វាមិនជាប់ពាក់ព័ន្ធនឹងការលួចយកទិន្នន័យការលួចលុយពីគណនីធនាគារឡើយ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី៨ កក្កដាថា ការប្រើប្រាស់ Power Bank មិនអាចលួចយកទិន្នន័យ ឬលួចលុយពីគណនីធនាគារ តាមទូរសព្ទបានឡើយ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់ទុកសារសម្លេងនោះ គឺជាការ «ប្រឌិតព័ត៌មានបំពុល នាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ»។ អគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវសាធារណជន មិនត្រូវចែកចាយសារសម្លេង ដែលនិយាយប្រឌិតរឿងមិនពិតនោះ បង្កឱ្យមានការភ័ន្តច្រឡំក្នុងសង្គមឡើយ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនអនាមិក ដែលប្រឌិតព័ត៌មាននោះ។
-
កីឡាករជឺជីតស៊ូកម្ពុជាទទួលបានមេដាយមាស៩ ក្នុងការប្រកួត Regional Championship-Southeast Asia (Video Inside)
ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយចំនួន ២១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក តំបន់នៅអាស៊ីអាគ្នេយ៍ Regional Championship-Southeast Asia ក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្នុងការប្រកួតលើលើកោះបាលីចំនួន ៦ប្រទេស រវាងពីថ្ងៃទី៦ដល់៧ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់។ ជាលទ្ធផល ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលមេដាយមាស ៩គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៨គ្រឿង។ ប្រទេសទាំង៦ ដែលបានចូលរួមគឺឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ, កម្ពុជា, ថៃ, សឹង្ហបុរី, ហ្វីលីពីន និងវៀតណាម។ អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជាលោក ថោង បញ្ញាធន បានថ្លែងបង្ហាញនូវមោទនភាពយ៉ាងខ្លាំងក្លា ជាមួយការបញ្ជាក់ថា «សមត្ថភាព នៃការបង្ហាញរបស់កីឡាករកម្ពុជា បានសម្រេច ទទួលមេដាយជូនជាតិម្តងហើយម្តងទៀត ក្នុងចំណោមអត្តពលិកកម្រិតខ្ពស់បំផុត ក្នុងតំបន់ ដែលនេះគឺពិតជាសមិទ្ធិផលដ៏ឆ្នើម និងឆ្លុះបញ្ចាំងពីការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការហ្វឹកហាត់»។ តំណាងសហព័ន្ធជឺជីតស៊ូកម្ពុជា បានថ្លែងអំណរគុណវិទ្យាស្ថានខេមអេដ និងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមប្រកួត ព្រមទាំងដៃគូសហការផ្សេងទៀត ដែលនាំឲ្យក្រុមកីឡាជឺជីតស៊ូរបស់កម្ពុជា…
-
ព្រះមហាក្សត្រខ្មែរនឹងយាងចូលរួមពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា (Video Inside)
ព្រះមហាក្សត្រខ្មែរ គ្រោងនឹងយាងជាព្រះរាជាធិបតី ក្នុងពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅក្នុងខេត្តតាកែវ វេលាថ្ងៃទី៩កក្កដាថ្ងៃនេះ។ ពិធីរុក្ខទិវា៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រុក្ខទិវាជាតិ ថ្ងៃទី៩កក្កដា ដែលនឹងមានការដាំកូនឈើ ៩ពាន់ ៩៩៩ដើម គ្រោងនឹងធ្វើនៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ នៃខេត្តតាកែវ។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បំពេញទស្សនកិច្ច ៤ថ្ងៃនៅជប៉ុន (Video Inside)
មេបញ្ជាការកងទ័ពជើងគោកកម្ពុជានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ កំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ ក្នុងប្រទេសជប៉ុន ដែលដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា។ កម្ពុជា និងជប៉ុន គឺជាប្រទេស នៃ «ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន លោក មិណូរុ ហារ៉ា, ជួបអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន គឺនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីជិ និងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីជប៉ុន គឺនាយឧត្ដមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន»។ កងទ័ពជើងគោកកម្ពុជា និងជប៉ុន ក្នុងរយៈពេលកន្លងមក បានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្ររួម គឺឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិកា ររវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣។
-
ក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបនាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលលើកឡើងនូវគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាល ជំនាញយានយន្ត (Toyota Academy) នៅក្នុងព្រះជាណាចក្រកម្ពុជា។ លោកហ៊្វូជីតា រីយ៉ូជី Fujita Ryoji ក្នុងជំនួបថ្ងៃទី៨កក្កដា ជាមួយសម្តេចធិបតី នាវិមានសន្តិភាព បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធ នឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។ លោកនាយកក្រុមហ៊ុន បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា បន្ទាប់ពីការសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងប្រសាសន៍ឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន នៃក្រុមហ៊ុនតូយ៉ូតា។ សម្ដេចធិបតី បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។ សម្ដេចធិបតីនៅបានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព ក្នុងការរៀបចំការបណ្តុះបណ្តាលនេះ ឱ្យមានលក្ខណៈទូលំទូលាយ…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ពាក់ព័ន្ធគ្រឿងញៀនជាង ២០គីឡូ (Video Inside)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ដែលជាប់ពាក់ព័ន្ធ នឹងអំពើជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានចាប់ជនសង្ស័យជាតិ នីហ្សេរីយ៉ាម្នាក់ នៅក្នុងខេត្តស្វាយរៀង។ បុរសជាតិនីហ្សេរីយ៉ាម្នាក់ជាមួយគ្រឿងញៀន ២០គីឡូក្រាម ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១កក្កដា នៅក្នុងខេត្តស្វាយរៀង។ គ្រឿងញៀនឆ្លងដែនទាំងនោះ រួមមានគ្រឿងញៀនហ៊ីរ៉ូអ៊ីន និងមេតំហ្វេតាមីន។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា គ្រឿងញៀនដែលចាប់បានពីជនជាតិនីហ្សេរីយ៉ា ទម្ងន់ជាង ២០គីឡូក្រាមនោះ ត្រូវបានរកឃើញថា មានប្រភពទាក់ទងក្នុងរាជធានីភ្នំពេញ ដោយមានការបញ្ជាទិញពីក្លឹបកំសាន្ត សប្បាយៗ និងជាប់ទាក់ទងនឹងមន្ត្រីជាន់ខ្ពស់ខ្លះដទៃទៀត។ ប្រសាសន៍បញ្ជាក់របស់លោករដ្ឋមន្ត្រី ស សុខា បានធ្វើកាលពីថ្ងៃទី៤កក្កដា និងរហូតមកទល់នឹងថ្ងៃទី៨ កក្កដា ឆ្នាំ២០២៤ នៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់លំអិតបន្ថែម ពីក្រុមនាំពាក្យក្រសួងមហាផ្ទៃនៅឡើយទេ។ ជនសង្ស័យឈ្មោះ ម៉ាឌូ ដានីញ៉ែល សូពូរូ អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនហួសសុពលភាព លេខ A06478250 ត្រូវបានតុលាការបានឃុំខ្លួនរួចមកហើយ ក្រោយការចាប់ខ្លួននៅយប់ទី១ កក្កដា នៅចំណុច ភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។ សម្តេចធិបតី ហ៊ុន…
-
ក្រុមវិនិយោគិនកម្ពុជា បារាំង បើកវេទិកាធុរកិច្ច ដើម្បីស្វែងរកឱកាសបណ្តាក់ទុន នៅកម្ពុជា (Video Inside)
វេទិកាធុរកិច្ចបារាំង-កម្ពុជា រយៈពេលបីថ្ងៃ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ វេទិកាធុរកិច្ចចាប់ផ្តើមថ្ងៃទី៨កក្កដានេះ គឺជាលើកទី២ហើយ គ្រាដែលវេទិកាធុរកិច្ចលើកទីមួយ បានរៀបចំធ្វើកាលពីខែមករា ឆ្នាំ២០២៤ លើទឹកដីនៃប្រទេសបារាំង។ អប្សរាណិតរាយការណ៍