Category: កម្មវិធីព័ត៌មាន

  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្តបកស្រាយភាពចម្រូងចម្រាស់ នៃការប្រើប្រាស់ប្រព័ន្ធសូឡា (Video Inside)

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្តបកស្រាយភាពចម្រូងចម្រាស់ នៃការប្រើប្រាស់ប្រព័ន្ធសូឡា (Video Inside)

    រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានពន្យល់នៅថ្ងៃទី១១កក្កដានេះ ក្នុងវគ្គទី២ ជុំវិញការប្រើប្រាស់ប្រព័ន្ធថាមពលសូឡា ដើម្បីបញ្ចៀសអំពើភ័ន្តច្រឡំ ដែលមានការបកស្រាយផ្សេងៗគ្នា នៃភាពចម្រូងចម្រាស់កន្លងមកនេះ។ ក្នុងវគ្គទីមួយ លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើការបកស្រាយជុំវិញចម្ងល់ពាក់ព័ន្ធនឹងរឿងប្រព័ន្ធសូឡា ដែលមិនតភ្ជាប់នឹងប្រព័ន្ធចរន្តអគ្គិសនី ដែលគេមិនចាំបាច់ត្រូវធ្វើស្វ័យប្រកាសឡើយ។ សូមទស្សនាវគ្គទី២ នៃការបកស្រាយរបស់លោករដ្ឋមន្ត្រី កែវ រតនៈ ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធសូឡា ដែលមានអនុភាព ១០គីឡូវ៉ាត់។ តើការប្រើប្រាស់ប្រព័ន្ធសូឡា ដែលមានអនុភាព១០គីឡូវ៉ាត់ នឹងតម្រូវឱ្យមានស្វ័យប្រកាសដែរឬទេ?

  • ក្រសួងសាធារណការជំរុញពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (Video Inside)

    ក្រសួងសាធារណការជំរុញពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (Video Inside)

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គេបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា ទើបតែមានប្រមាណ ២ពាន់ ៩៦៨គ្រឿងប៉ុណ្ណោះ ក្នុងនោះរថយន្តមានចំនួន ១ពាន់ ៦១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងទោចក្រយានយន្តចំនួន ៩១៤គ្រឿង។ ប្រភេទរថយន្តអគ្គិសនីដែលបានចុះបញ្ជីមានដូចជា៖ BYD , TOYOTA, TESLA, BMW, AION, MG, DENZA, VOLKSWAGEN, GAC, LETIN។ មន្ត្រីក្រសួងសាធារណការថ្លែងថា ការដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០នោះ គឺដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ, ការធានាសន្តិសុខថាមពលជាតិ និងចូលរួមកាត់បន្ថយការចំណាយ របស់ប្រជាជន លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។

  • ក្មេងទំនើងនៅមិនទាន់ស្ងប់…សមត្ថកិច្ចបន្តតាមចាប់ខ្លួននៅរាជធានី (Video Inside)

    ក្មេងទំនើងនៅមិនទាន់ស្ងប់…សមត្ថកិច្ចបន្តតាមចាប់ខ្លួននៅរាជធានី (Video Inside)

    ក្រុមក្មេងទំនើងចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា ក្រុមក្មេងទំនើងទាំង ៦នាក់នេះ គឺជាចំណោមក្មេងទំនើង ១០នាក់ នៃពីរក្រុមផ្សេងគ្នា ដែលបានប្រើដាវកាប់ចាក់គ្នាទៅវិញទៅមក ក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី៦កក្កដា នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងហេតុការណ៍នោះ ក្មេងទំនើងម្នាក់បានរងរបួសធ្ងន់។ សមត្ថកិច្ចបានថ្លែងថា ក្មេងទំនើងទាំង៦ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០កក្កដា និងគេកំពុងស្វែងតាមរកចាប់ក្មេងទំនើងបួននាក់ដទៃទៀត ដែលកំពុងគេចខ្លួន។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់នូវចំណាត់ការបង្ក្រាបក្នុងជំហានទី២ចំពោះក្មេងទំនើងតាមរយៈការ «តាមចាប់ និងតាមរក» ដោយមិនឱ្យមានកន្លែងណាមួយ ជាជំរករបស់ក្មេងទំនើងនោះឡើយ។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

  • ពិធីប្រសិទ្ធនាមជាផ្លូវការ «មហាវិថីស៊ីជីនពីង» ធ្វើនៅថ្ងៃទី១៩កក្កដា (Video Inside)

    ពិធីប្រសិទ្ធនាមជាផ្លូវការ «មហាវិថីស៊ីជីនពីង» ធ្វើនៅថ្ងៃទី១៩កក្កដា (Video Inside)

    ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលបានដាក់ឈ្មោះ លោកប្រធានាធិបតីចិន គ្រោងនឹងរៀបចំពិធីប្រសិទ្ធនាមជាផ្លូវការរបស់ខ្លួន នៅក្នុងពិធីមួយដែលនឹងត្រៀមធ្វើនៅថ្ងៃទី១៩កក្កដាសប្តាហ៍ក្រោយ។ នៅថ្ងៃទី១១ ខែកក្កដានេះ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន គឺលោក វ៉ាង វិនបិន និងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថីស៊ីជីនពីង» នោះ ដែលជាជំនួយហិរញ្ញប្បទាន ២៧៣លានដុល្លារ ពីរដ្ឋាភិបាលចិន។ «មហាវិថីស៊ីជីនពីង» ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់តំបន់ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែមករា ឆ្នាំ២០១៩។ ការសាងសង់មានរយៈពេល ៤ឆ្នាំ។ «មហាវិថីស៊ីជីនពីង» នេះ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៣។ «មហាវិថីស៊ីជីនពីង» នៃផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ បានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង, សង់ស្ពានឆ្លងកាត់ទន្លេចំនួន ២កន្លែង និងសាងសង់ស្ពានប្រវែងមធ្យម និងខ្លីចំនួន ៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង។

  • ស្ថានបេសកកម្មកម្ពុជា ក្នុងក្រុងហ្សឺណែវ បំភ្លឺមូលហេតុកាត់ទោសដាក់គុកសកម្មជនបរិស្ថាន (Video Inside)

    ស្ថានបេសកកម្មកម្ពុជា ក្នុងក្រុងហ្សឺណែវ បំភ្លឺមូលហេតុកាត់ទោសដាក់គុកសកម្មជនបរិស្ថាន (Video Inside)

    ការចោទប្រកាន់របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ដែលនិយាយថា ការកាត់ទោសដាក់គុកសកម្មជនបរិស្ថាន ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួននោះ ត្រូវបានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បដិសេធថា វាមិនមែនជាការពិតឡើយ។ សេចក្ដីថ្លែងការណ៍ចុះទី១០ កក្កដា ឆ្នាំ២០២៤ របស់ស្ថានបេសកកម្មកម្ពុជា ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានថ្លែងថា ការផ្តន្ទាទោសមនុស្សទាំង១០នាក់នោះ «ពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ»។ សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ ក្នុងចំណោម ១០នាក់ ត្រូវបានតុលាការកាត់ទោសដាក់គុកពី៦ទៅ៨ឆ្នាំ ពីបទល្មើសរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២កក្កដា។ សេចក្ដីថ្លែងការណ៍ដដែលរបស់កម្ពុជាបានបញ្ជាក់ថា «នៅកម្ពុជាក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់»។ សេចក្ដីថ្លែងការណ៍បញ្ជាក់បន្ថែមថា ការសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងជាក់ស្តែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។

  • សម្តេចធិបតីបញ្ជាក់ការធ្វើកិច្ចសហការ «មនុស្សធម៌ជាមួយជប៉ុនបោសសម្អាតមីន នៅតាមប្រទេសផ្សេងៗ» (Video Inside)

    សម្តេចធិបតីបញ្ជាក់ការធ្វើកិច្ចសហការ «មនុស្សធម៌ជាមួយជប៉ុនបោសសម្អាតមីន នៅតាមប្រទេសផ្សេងៗ» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបប្រធានអង្គការដោះមីន JMAS របស់ជប៉ុន ដែលបានវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជា «ក្នុងវិស័យបោសសម្អាតមីន ប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់»។ ជំនួបរវាងសម្តេចធិបតី និងប្រធានអង្គការដោះមីនជប៉ុន គឺនៅប៉ុន្មានថ្ងៃក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ដែលបញ្ជាក់ថា ជប៉ុននឹងធ្វើកិច្ចការជាមួយកម្ពុជា ដើម្បីការដោះគ្រាប់មីន ពីប្រទេសអ៊ុយក្រែន និងតាមប្រទេសដទៃ ដែលរងខ្ទេចខ្ទាំដោយសារសង្គ្រាម។ អប្សរាណិតរាយការណ៍

  • ៦ខែកម្ពុជានាំចេញផ្លែមៀនស្រស់ទៅបរទេស ១ម៉ឺន ៤ពាន់ ៨១៧តោន (Video Inside)

    ៦ខែកម្ពុជានាំចេញផ្លែមៀនស្រស់ទៅបរទេស ១ម៉ឺន ៤ពាន់ ៨១៧តោន (Video Inside)

    កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ១ម៉ឺន ៤ពាន់ ៨១៧តោន នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ដែលចំនួននេះមានការកើនឡើងជាង ១២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទីផ្សារដែលកម្ពុជានាំចេញផ្លែមៀនស្រស់ច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំង បានអនុញ្ញាតឱ្យកម្ពុជា នាំចេញមៀនស្រស់ទៅដោយផ្ទាល់ កាលពីឆ្នាំ២០២២។ មន្ត្រីក្រសួងកសិកម្មបានថ្លែងទៀតថា បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈ ជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីដាក់លក់ផ្លែមៀនស្រស់លើទីផ្សារអនឡាញនោះមក, ក្រុមហ៊ុនអាលីបាបា បានធ្វើឱ្យទីផ្សារមៀនស្រស់របស់កម្ពុជា កាន់តែរីកធំថែមទៀត ដោយមិនត្រឹមទៅដល់អ្នកដែលបញ្ជាទិញផ្ទាល់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅដល់អតិថិជន ដែលបញ្ជាទិញតាមទូរសព្ទដៃ យកទៅបរិភោគនៅតាមផ្ទះ ដោយគ្រាន់តែចុចបញ្ជានៅលើទូរសព្ទដៃប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសចិនជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានដាក់លក់ជាផ្លូវការនៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២។ តាមរយៈនោះ អតិថិជនកាន់តែច្រើនស្គាល់ពីផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំ ដែលមានប្រជាជនជាង ១ពាន់ ៤០០លាននាក់៕

  • ៦ខែកម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបរទេសជាង ២ម៉ឺន ៦ពាន់លានដុល្លារ (Video Inside)

    ៦ខែកម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបរទេសជាង ២ម៉ឺន ៦ពាន់លានដុល្លារ (Video Inside)

    ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ២ម៉ឺន ៦ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ទំហំទឹកប្រាក់ ២៦ពាន់លានដុល្លារ គឺជាការធ្វើពាណិជ្ជកម្មជាមួយប្រទេស នៃដៃគូសំខាន់ៗ ចំនួន ២០ប្រទេស និងជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ដែលកើនឡើងប្រមាណជាង ១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៣ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៣ពាន់លានដុល្លារកើនឡើងជាង ១២ភាគរយដូចគ្នា។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញរួមមាន ប្រទេសចិនជាង ៨០០លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤ពាន់ ៤០០លានដុល្លារ, វៀតណាម ជាង ២ពាន់លានដុល្លារ, ថៃ ៤៣៩លានដុល្លារ, ជប៉ុនជាង ៦២៨លានដុល្លារ, អាល្លឺម៉ង់ ជាង ៤២៤លានដុល្លារ, អេស្ប៉ាញ ៤៥១លានដុល្លារ, កាណាដា ៤៩៤លានដុល្លារ, អង់គ្លេស ៤២៧លានដុល្លារ, ហូឡង់ ៣៤៥លានដុល្លារ, កូរ៉េខាងត្បូង ១៥៥លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗមួយចំនួនទៀត។ ចំណែកការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ជិត…

  • ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ៤៧ថ្ងៃឃាត់ក្មេងទំនើង ១ពាន់ ១៧៧នាក់ (Video Inside)

    ៤៧ថ្ងៃឃាត់ក្មេងទំនើង ១ពាន់ ១៧៧នាក់ (Video Inside)

    ក្មេងទំនើងចំនួនជាង ១ពាន់នាក់ ត្រូវឃាត់ខ្លួននឹងបញ្ជូនទៅតុលាការ ក្នុងរយៈពេល៤៧ថ្ងៃ មកនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា គិតត្រឹមរយៈពេល ៤៧ថ្ងៃ រវាងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ករណី ដែលមានជនសង្ស័យចំនួន ១ពាន់ ៦១៦នាក់ ក្នុងនោះ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១ពាន់ ១៧៧នាក់ផងដែរ។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។