-
ប្រទះឃើញសត្វជ្រូកទឹកនៅក្នុងសហគមន៍ខ្មែរខេត្តកំពត (Video Inside)
សត្វជ្រូកទឹកមួយក្បាលដែលជាប្រភេទសត្វកម្រជិតដាច់ពូជ ត្រូវបានគេប្រទះឃើញនៅក្នុងខេត្តកំពត។ សត្វជ្រូកទឹកនេះ ត្រូវគេបានប្រទះឃើញវាមកស៊ីស្មៅសមុទ្រ ក្នុងដែនសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ មន្ត្រីជំនាញបានថ្លែងថា ការប្រទះឃើញជ្រូកទឹកកាលពីសប្តាហ៍មុននោះ គឺជាការឃើញលើកទី៥ហើយ នៅតំបន់វាលស្មៅសមុទ្រ ព្រោះចំណីជ្រូកទឹកនោះ គឺស្មៅសមុទ្រ។ នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានថ្លែងថា វត្តមានជ្រូកទឹកនៅទីនោះ គឺជាការបង្ហាញថា មជ្ឍដ្ឋានសមុទ្រខេត្តកំពត សំបូរធនធាន និងជីវៈចម្រុះច្រើន មានទីជម្រក សំបូរចំណីអាហារ និងមានសុវត្ថិភាពសម្រាប់ពពួកសត្វកម្រ, សត្វងាយរងគ្រោះ និងសត្វជិតផុតពូជ។ លោកបានបញ្ជាក់ដែរថា ពួកសត្វកម្រ និងងាយរងគ្រោះ រួមមានសត្វជ្រូកទឹក, អណ្តើកសមុទ្រ, ត្រីសេះសមុទ្រ និងត្រីផ្សោតជាដើម ដែលពពួកសត្វទាំងនេះ វារស់នៅតែក្នុងតំបន់ណា ដែលមានសុវត្ថិភាព, គ្មានការរំខាន, មានទីជ្រក និងសំបូរចំណីអាហារតែប៉ុណ្ណោះ។
-
ចាប់ជនសង្ស័យបែកគ្រឿងញៀនសម្លាប់មនុស្សក្រោយគេចខ្លួន៩ថ្ងៃ (Video Inside)
ជនសង្ស័យជាឃាតករដែលបានរត់ភៀសខ្លួនក្រោយការសម្លាប់ស្ត្រីវ័យចំណាស់ ដោយការកាប់នឹងកាំបិតនៅកណ្តាលហ្វូងមនុស្ស ក្នុងក្រុងបាត់ដំបង ទីបំផុតត្រូវបានចាប់ខ្លួនហើយ។ ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំដែលជាមនុស្សបែកគ្រឿងញៀន ត្រូវ «កម្លាំងអធិការដ្ឋានក្រុងបាត់ដំបង និងកម្លាំងអធិការនគរបាលស្រុកបាណន់ រួមទាំងកម្លាំងប្រជាការពាររាប់សិបនាក់» បានសហការគ្នាតាមប្រមាញ់ តាំងពីថ្ងៃទី៦កក្កដា ក្រោយការជិះកង់កាន់កាំបិតកាប់លើស្ត្រីចំណាស់អាយុ ៧៧ឆ្នាំម្នាក់ ដែលកំពុងដើរនៅតាមថ្នល់ នៃភូមិច្រាបក្រសាំង សង្កាត់វត្ត-គ ក្នុងក្រុងបាត់ដំបង។ ជនសង្ស័យរូបនោះបានរត់គេចខ្លួនមកពួកនៅតំបន់ជួរភ្នំតាគ្រាមដែលជាតំបន់មានព្រៃ និង ដីចំការដ៏ធំល្វឹងល្វើយ។ សមត្ថកិច្ចបានពង្រាយកម្លាំងតាមចាប់ជនសង្ស័យបែកគ្រឿងញៀននោះ បើទោះបីជាសម្ងំលាក់ខ្លួន នៅក្នុងព្រៃយ៉ាងណាក៏ដោយ។ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានថ្លែងថាជនសង្ស័យជាឃាតកររូបនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ គឺ៩ថ្ងៃបន្ទាប់ពីថ្ងៃកើតហេតុនោះមក។
-
កម្ពុជាពន្យា៥ឆ្នាំទៀតលើគំរោងបោសសំអាតគ្រាប់មីន (Video Inside)
កម្ពុជាបានពន្យារគំរោងបោសសំអាតមីនរយៈពេល៥ឆ្នាំទៅមុខជាបន្ថែមទៀត ខណៈបានដាក់គោលដៅមុននេះថា នឹងបំបាត់គ្រាប់មីនក្នុងដីឱ្យអស់នៅឆ្នាំ២០២៥។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា ហេតុអ្វីបានជាមានការប្រកាសពន្យារយៈពេល៥ឆ្នាំ ជាបន្ថែមទៀត លើគំរោងបំបាត់គ្រាប់មីន ដែលនឹងមកដល់នៅឆ្នាំក្រោយឡើយ។ ប៉ុន្តែការប្រកាសពន្យាពេលលើកគំរោងបំបាត់គ្រាប់មីនពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ បានធ្វើឡើងក្រោយស្ថានការណ៍រកឃើញនៅសេសសល់គ្រាប់មីនជាច្រើន តាមកន្លែងខ្លះ និងក៏មានមនុស្សរងគ្រោះថ្នាក់ដោយសារគ្រាប់មីនថ្មីៗចុងក្រោយថែមទៀត ជាពិសេសនៅក្នុងអតីតតំបន់សមរភូមិប្រយុទ្ធ ដែលស្ថិតជាប់នឹងប្រទេសថៃផងដែរ។ អប្សរាណិតរាយការណ៍
-
អាជ្ញាធរកំពុងបន្តស្វែងរកឧទ្ធម្ភាគចក្រ Z9-MH-912 បាត់នៅក្នុងព្រៃ (Video Inside)
ការរុកឧទ្ធម្ភាគចក្រនៅតែបន្តក្រោយការដាច់សញ្ញាទាក់ទងតាំងពីល្ងាចថ្ងៃទី១២កក្កដា។ វាសនារបស់មនុស្ស ២នាក់ ដែលម្នាក់ជាប្រធានក្រុមអ្នកបើកបរ និងម្នាក់ទៀតជាពីឡុតបើកបរ នៅមិនទាន់មានព័ត៌មានបញ្ជាក់ឱ្យដឹងយ៉ាងណានៅឡើយទេ។ អាជ្ញាធរបានពង្រាយកម្លាំង ក្នុងរង្វង់ប្រតិបត្តិការស្វែងរកទំហំ ៥០គីឡូម៉ែត្របួនជ្រុង ដើម្បីស្វែងរក។ អប្សរាណិតរាយការណ៍
-
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសការផ្សាយព័ត៌មានប្រឌិតញុះញង់ចង់ឱ្យមានបាតុកម្ម (Video Inside)
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាធិការបណ្តុំអង្គការសង្គមស៊ីវិល បានថ្កោលទោសការផ្សាយរបស់ជនមួយក្រុម ដែលនិយាយថា «រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនី ក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា»។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកការផ្សាយនោះ គឺធ្វើឡើងដោយ «ជនអគតិជ្រុលនិយម ដែលតែងតែប្រឌិតបង្កើតព័ត៌មានក្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល»។ ការចេញសេចក្តីថ្លែងការណ៍រួមថ្ងៃទី១៥កក្កដា បានធ្វើឡើងបន្ទាប់ពីមានសារព្រមានមួយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានព័ត៌មានដែលចង់បង្ករកការញុះញង់ ឱ្យក្រុមរត់ម៉ូតូឌុប, ម៉ូតូកង់បី និងរថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដោយសារព័ត៌មានចោទថា «រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា»។ សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាធិការបណ្តុំ អង្គការសង្គមស៊ីវិល បានថ្លែងគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងហៅការផ្សាយព័ត៌មានចោទថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនី ក្រុមហ៊ុនបរទេសមកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា» នោះ គឺជា «នយោបាយខ្មៅកខ្វក់ជ្រុលនិយម របស់ជនអគតិមួយក្តាប់តូច គឺជាជម្ងឺសង្គមដែលយើងត្រូវរួមគ្នាកំចាត់ចោល»។ សេចក្តីថ្លែងការណ៍ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវមហាជនខ្មែរ «រួមសាមគ្គីគ្នាបណ្តុះមនសិការស្នេហាជាតិ ឱ្យកាន់តែរឹងមាំ ពិសេសសូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាចាត់វិធានការច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិត និងបង្កើតព័ត៌ក្លែងក្លាយ រូបភាពកេងចំណេញនយោបាយ…
-
៥០ថ្ងៃកាត់ទោសក្មេងទំនើងបានចំនួន ១,៦១៦នាក់ (Video Inside)
ក្រសួងយុត្តិធម៌បានថ្លែងថា ក្នុងរយៈពេល៥០ថ្ងៃកន្លងមកនេះ សំណុំរឿងក្មេងទំនើង ដែលត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី និងខេត្តទូទាំងប្រទេស បានចាត់ការមានសរុបជិត ៣០០ករណី។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ឧសភា បានដាក់ចេញនូវបទបញ្ជាបង្ក្រាបករណីក្មេងទំនើង ចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។ សម្តេចធិបតីនៅបានដាក់បទបញ្ជាត្រូវរៀបចំដោយម៉ឺងម៉ាត់ ជាមួយនឹងការរៀបចំវិន័យដ៏តឹងតែង ដើម្បីអប់រំក្មេងទំនើងឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សេចក្តីរាយការណ៍នៅតែបង្ហាញថា ក្នុងរយៈពេលបង្ក្រាបប្រមាណ ៥០ថ្ងៃរូចមកនេះ ស្ថានភាពក្មេងទំនើង បើទោះបីជាមានការធ្លាក់ចុះ ប៉ុន្តែនៅមិនទាន់អស់នៅឡើយទេ។ ក្រសួងយុត្តិធម៌បានថ្លែងថា «គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ មកទល់ពេលនេះ «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានទទួលសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៩៧ ដែលមានជ័យសង្ស័យចំនួន ១ពាន់ ៦១៦នាក់ ជាកម្មវត្ថុ នៃការអនុវត្តវិធានការតាមផ្លូវច្បាប់»។ ក្រសួងយុត្តិធម៌បានអំពាវនាវឱ្យឱពុកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ខិតខំតាមដានអប់រំ…
-
កម្ពុជាជ្រើសយកខែតុលារៀងរាល់ឆ្នាំ សម្រាប់រៀបចំការប្រកួតក្បាច់គុនខ្មែរគ្រប់ទម្រង់ (Video Inside)
កម្ពុជាបានកំណត់យកខែតុលាជារៀងរាល់ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤នេះទៅ សម្រាប់រៀបចំការប្រកួតក្បាច់គុណបុរាណខ្មែរគ្រប់ទម្រង់។ ការកំណត់ជាផ្លូវការនេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១១ កក្កដា ក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្ពុជាដែលបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីអតីតកាល, វិស័យកីឡាបានធ្លាក់ចុះជាខ្លាំង។ ប៉ុន្តែក្រោយសង្គ្រាមបានបញ្ចប់ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន វិស័យកីឡាបានចាប់ផ្ដើមរីកចម្រើនជាលំដាប់សាជាថ្មីមកវិញ។ សម្តេចធិបតីបានថ្លែងកត់សម្គាល់លើការរីកចំរើននៃវិស័យក្បាច់គុន។ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានកីឡាករខ្មែរជាច្រើន បានចេញប្រកួតក្នុងកម្រិតពិភពលោក និងក្នុងតំបន់ជាមួយនឹងការទទួលមេដាយមាស, មេដាយប្រាក់ និងសំរិទ្ធ ដែលធ្វើឱ្យកិត្តិនាមរបស់កម្ពុជា លើវិស័យកីឡា កាន់តែជួយលើកតម្កើងអត្ថិភាពជាតិ។
-
ក្រុមគ្រួសារត្រកូលហ៊ុន ធ្វើពិធីបង្សុកូលរំលឹកខួប ១១ឆ្នាំ ដល់បិតាបង្កើតរបស់សម្តេចតេជោ (Video Inside)
ក្រុមគ្រួសារត្រកូលហ៊ុន បានធ្វើពិធីរំលឹកខួប១១ឆ្នាំ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលជាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងព្រះជន្ម ៩០ឆ្នាំ ដោយជរាពាធ។ សួមទស្សនាសេចក្តីរាយការណ៍
-
សម្តេចធិបតីជួបជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត (Video Inside)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដែលបង្កើតចាប់តាំងពីអាណ្ណត្តិទី៥ នៃរដ្ឋសភា គឺជាយន្តការមួយសម្រាប់រុញមន្ត្រីថ្នាក់ជាតិ ចុះជួយការងារផ្នែកអភិវឌ្ឍ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់ជាទីបំផុត។ នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភានេះ។
-
តម្លៃប្រេងសាំងបន្ដកើន ម៉ាស៊ូតថេរ (Video Inside)
តម្លៃប្រេងសាំង នៅតែបន្ដកើនឡើងថែមទៀត ខណៈតម្លៃប្រេងម៉ាស៊ូត គឺនៅថេរ សម្រាប់ ការលក់ក្នុងរយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបន្ដកើនឡើងចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃ ចំនួន ៤ពាន់២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺនៅថេរ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់រៀលក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។