-
៤៧ថ្ងៃឃាត់ក្មេងទំនើង ១ពាន់ ១៧៧នាក់ (Video Inside)

ក្មេងទំនើងចំនួនជាង ១ពាន់នាក់ ត្រូវឃាត់ខ្លួននឹងបញ្ជូនទៅតុលាការ ក្នុងរយៈពេល៤៧ថ្ងៃ មកនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា គិតត្រឹមរយៈពេល ៤៧ថ្ងៃ រវាងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ករណី ដែលមានជនសង្ស័យចំនួន ១ពាន់ ៦១៦នាក់ ក្នុងនោះ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១ពាន់ ១៧៧នាក់ផងដែរ។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។
-
ខេត្តបាត់ដំបងពង្រាយកម្លាំងចាប់ជនសង្ស័យឃាតករបែកថ្នាំញៀន (Video Inside)

កម្លាំងនគរបាល និងកម្លាំងប្រជាការពារជាច្រើនសិបនាក់ នៅក្នុងខេត្តបាត់ដំបង ត្រូវបានដាក់ពង្រាយក្នុងរយៈពេល ៤ថ្ងៃមកនេះ ដើម្បីតាមចាប់ជនសង្ស័យឃាតករម្នាក់ ដែលបានសម្លាប់ស្ត្រីចំណាស់អាយុ ៧៧ឆ្នាំ ដែលបានដើរតាមថ្នល់។ ជនសង្ស័យជាឃាតករនោះ ត្រូវកាមេរ៉ាសុវត្ថិភាពបង្ហាញភិនភាគ ជាបុរសស្លៀកខោខ្មៅ ពាក់អាវក្រហម ដែលគេនិយាយថា ជាមនុស្សបែកថ្នាំញៀន។ អប្សរាណិតរាយការណ៍
-
កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

កងទ័ពជើងគោកនៃប្រទេសកម្ពុជា និងកងស្វ័យការពារជប៉ុន បានប្តេជ្ញាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ការប្តេជ្ញាចិត្តរបស់មេបញ្ជាការកងទ័ព នៃប្រទេសទាំង២នេះ បានលើកឡើងក្នុងកិច្ចប្រជុំទ្វេភាគីមួយ រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៩ កក្កដា ឆ្នាំ២០២៤។ អប្សរាណិតរាយការណ៍
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បំពេញទស្សនកិច្ច២ថ្ងៃក្នុងប្រទេសថៃ (Video Inside)

-
ចលនាផ្តាច់ខ្លួនក្នុងក្រុមប្រឆាំងកើតឡើងជាច្រើនកន្លែង ក្រោយឃើញ សម រង្ស៊ី បន្តប្រឆាំងផលប្រយោជន៍ជាតិ (Video Inside)

-
ប្រធានរដ្ឋនៃប្រទេសវៀតណាមនឹងបំពេញទស្សនកិច្ច២ថ្ងៃក្នុងសប្តាហ៍នេះ (Video Inside)

-
កម្ពុជាបណ្ដេញជនជាតិវៀតណាមចំនួន ២១នាក់ ចេញពីប្រទេស

ជនជាតិវៀតណាមចំនួន ២១នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៩កក្កដា។ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃអង្គារនេះ បានសរសេរថា ជនជាតិវៀតណាមទាំង ២១នាក់ ដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជានោះ គឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់, គ្មានលិខិតឆ្លងដែន និងមានការជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនផងដែរ។
-
សត្វគោបីក្បាលមេកូន ត្រូវរន្ទះបាញ់សម្លាប់ នៅស្វាយរៀង (Video Inside)

សត្វគោ៣ក្បាលមេ និងកូន ត្រូវបានរន្ទះបាញ់ងាប់ទាំងអស់ នៅក្នុងហេតុការណ៍មួយនាខេត្តស្វាយរៀង។ ករណីរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី៨ ខែកក្កដា ក្នុងពេលដែលមេឃមានពពកខ្មៅ និងមានភ្លៀងរលឹមស្រិចៗ ស្ថិតនៅភូមិបន្លាស្អិត ឃុំក្រោលគោ នៃស្រុកស្វាយជ្រំ។ គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា តែងសម្លាប់មនុស្ស និងសត្វពាហនៈជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ដោយសារកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងនៅទូទាំងប្រទេសឡើយ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ បាតុភូតគ្រោះរន្ទះបាញ់ បានកើតឡើង ៨២លើក ក្នុងនោះបានសម្លាប់មនុស្ស ៤៥នាក់, របួស ៣៦នាក់, ងាប់គោក្របី ២៦ក្បាល និងខូចខាតផ្ទះពលរដ្ឋចំនួន ២២ខ្នង។
-
ក្រសួងសុខាភិបាលអំពាវនាវសាជាថ្មី ខណៈអ្នកស្លាប់ដោយសារសត្វត្រីក្រពតមានបន្ត (Video Inside)

-
យុវតីបីនាក់បងប្អូនស្លាប់ដោយលង់ទឹកនៅបឹង ក្នុងក្រុងតាខ្មៅ (Video Inside)

យុវតី៣នាក់ជាបងប្អូនដែលបាត់ចេញពីផ្ទះជាច្រើនម៉ោង ត្រូវបានសមត្ថកិច្ចរកឃើញសាកសពលិចនៅក្នុងទឹកបឹងមួយកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្មេងស្រីទាំងបីដែលគេមិនបញ្ចេញអត្តសញ្ញាណ ត្រូវក្រុមគ្រួសារបានថ្លែងថា ពួកគេទាំងបីបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី៨កក្កដា។ យោងតាមកាមេរ៉ាសុវត្ថិភាព ក្មេងស្រីទាំងបីដែលរស់នៅក្នុង «បុរីរណបសុភមង្គល» ក្នុងក្រុងតាខ្មៅ បាននាំគ្នាដើរចេញពីផ្ទះវេលាម៉ោងប្រមាណ ៨កន្លះព្រឹក។ ក្រុមគ្រួសារក្រោយមិនឃើញក្មេងស្រីទាំងបីវិលត្រឡប់មកបាយថ្ងៃត្រង់ បានចាប់ផ្តើមដើររក និងក្រោយមកបានប្រទះឃើញសម្ភារៈស្បែកជើង និងសម្លៀកបំពាក់របស់ពួកគេ នៅក្បែរមាត់បឹងមួយ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ជាមួយនឹងការសន្និដ្ឋានថាក្មេងស្រីទាំងបីអាចលង់ទឹកក្នុងបឹងនោះ សមត្ថកិច្ចខេត្តកណ្តាល ដឹកនាំដោយអភិបាលខេត្តថ្មី លោក គួច ចំរើន បានបញ្ជាកម្លាំងចុះរាវរកក្មេងស្រីទាំងបី។ អស់ពេលជាច្រើនម៉ោងតាំងពីល្ងាច រហូតដល់ម៉ោង១០កន្លះយប់ ទើបសមត្ថកិច្ចអាចរកឃើញសាកសពយុវតីទាំង៣នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងទឹកបឹងនោះ។ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសពក្មេងស្រីទាំងបី និងបានបញ្ជាក់ថា ពួកគេពិតជាបានស្លាប់ដោយសារលង់ទឹកនោះមែន។