Category: កម្មវិធីព័ត៌មាន

  • ការដ្ឋានព្រែកជីកហ៊្វូណនតេជោ ចាប់ផ្តើមបុកគ្រឹះនៅក្នុងចំណុចភូមិព្រែកតាកែវ (Video Inside)

    ការដ្ឋានព្រែកជីកហ៊្វូណនតេជោ ចាប់ផ្តើមបុកគ្រឹះនៅក្នុងចំណុចភូមិព្រែកតាកែវ (Video Inside)

    ការដ្ឋានព្រែកជីកហ៊្វូណនតេជោ នឹងត្រូវបុកគ្រឹះសាងសង់ចាប់ផ្តើមដំបូង នៅក្នុងចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឧបករណ៍គ្រឿងចក្រត្រូវបានត្រៀមរួចរាល់ជាស្រេច សម្រាប់ដំណើរការនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ អប្សរាណិតរាយការណ៍

  • តម្លៃប្រេងសាំងបន្ដកើនឡើង (Video Inside)

    តម្លៃប្រេងសាំងបន្ដកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានបន្ដកើនឡើងតិចតួចបន្ថែមទៀត សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាង ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ២៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺកើនឡើងមកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺបានកើន ឡើងចំនួន៥០រៀល។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់៩០០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ៦ខែរកចំណូលជាង ២៤លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរ (Video Inside)

    ៦ខែរកចំណូលជាង ២៤លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរ (Video Inside)

    ការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារ។ សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងប្រាក់ចំណូលបានថ្លែងថា តួលេខនេះមានការកើនឡើងជាង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានដដែលថ្ងៃទី១កក្កដា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែមកនេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ មានចំនួន ៥២ម៉ឺន ១ពាន់ ៩៥០នាក់ ដោយរកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន ៧ពាន់ ៦៩៥ម៉ឺនដុល្លារ។

  • រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាសបន្តមិនយកពន្ធលើដីធ្វើកសិកម្ម (Video Inside)

    រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាសបន្តមិនយកពន្ធលើដីធ្វើកសិកម្ម (Video Inside)

    រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាសការប្តេជ្ញាចិត្តមិនយកពន្ធ លើដីធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ និងបញ្ជាក់ការជួយជំរុញកសិករ ក្នុងការបង្កបង្កើនផល និងជួយបញ្ចេញទំនិញកសិផល និងទំនិញជលផលទាំងឡាយ ទៅលក់លើទីផ្សារអន្តរជាតិថែមទៀត។ អប្សរាណិតរាយការណ៍

  • គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចជាង ៤១ភាគរយ (Video Inside)

    គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចជាង ៤១ភាគរយ (Video Inside)

    គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចបានជាង ៤១ភាគរយហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៣០ មិថុនា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣គីឡូនិង៤៥៩ម៉ែត្រ សម្រេចបាន ៤១,៨១ភាគរយហើយ។ សម្តេចធិបតីបានសរសេរទៀតថា គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦។ សម្តេចធិបតីបានសរសេរបន្តថា «ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ កិច្ចការអាទិភាពទី២ នៃយុទ្ធសាស្ត្របញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

  • សម្តេចធិបតីព្រមានដាក់ទោសអ្នកបំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប (Video Inside)

    សម្តេចធិបតីព្រមានដាក់ទោសអ្នកបំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវការរួមគ្នាថែរក្សាប្រព័ន្ធអេកូឡូស៊ី នៅព័ទ្ធជុំវិញបឹងទន្លេសាប ខណៈការលួចកាប់បំផ្លាញព្រៃលិចទឹក នៅតែមានសេចក្តីរាយការណ៍បង្ហាញ នូវបទល្មើសទាំងនេះនៅឡើយ។ ប្រសាសន៍អំពាវនាវនេះ បានធ្វើនៅក្នុងកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទន្លេសាប គឺជាបឹងបុរាណខ្មែរបន្សល់តាំងពីសម័យខ្មែរជំនាន់ដើមជាបន្តបន្ទាប់។ បឹងនេះអាចផ្ទុកទឹកច្រើនរហូតដល់ ៨០គីឡូម៉ែត្រគូប។ បឹងទន្លេសាប ដែលធ្លាប់ជួយផ្គត់ផ្គង់ត្រីដល់ប្រជាពលរដ្ឋ តាំងពីអតីតកាលមកនោះ គឺជាបឹងដែលមានជម្រៅជ្រៅតាមកន្លែងខ្លះ ១០ម៉ែត្រ និងកន្លែងខ្លះរាក់ជំរៅ ១ម៉ែត្រក៏មាន។ បឹងទន្លេសាបនេះ បើនៅក្នុងរដូវវស្សា ទឹកជំនន់ បានលាតសន្ធឹងផ្ទៃទឹកទំហំធំដល់ ១ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា…និងរដូវប្រាំងបានស្រកថយត្រឹម ២ពាន់ ៧០០គីឡូម៉ែត្រ។ បឹងទន្លេសាបនេះ គឺបានបង្កើតជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីចម្រុះ ដែលជាជម្រកដែនសត្វស្លាប និងទទួលបានការទាក់ទាញពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិថែមទៀតផងដែរ។ ប៉ុន្តែអំពើកាប់ទន្ទ្រាន និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី នៅបឹងទន្លេសាប ដោយក្រុមមនុស្សខិលខូចមួយចំនួននៅតែបន្ត។ សម្តេចធិបតីបានព្រមានការដាក់ទោសដល់ក្រុមជនខិលខូចណា ដែលនៅតែចិញ្ចឹមគំនិត ចង់បំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

  • រដ្ឋមន្ត្រីការបរទេសជប៉ុនគ្រោងទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីការបរទេសជប៉ុនគ្រោងទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា (Video Inside)

    រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃនៅក្នុងកម្ពុជានាចុងសប្តាហ៍នេះ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីបញ្ជាក់ការត្រៀមបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ (Video Inside)

    សម្តេចធិបតីបញ្ជាក់ការត្រៀមបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ នូវការត្រៀមរៀបចំជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ជាតិ ដើម្បីបើកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ។ ការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមរារាំងមិនឱ្យសំណង់ជាប្រវត្តិសាស្ត្ររបស់ជាតិ បានកើតឡើងនោះ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ជាពិសេសទណ្ឌិត សម រង្ស៊ី ជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរ មិនឱ្យសម្រេចបានឡើយ ប៉ុន្តែគោលបំណងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នោះ មិនបានសម្រេចឡើយ ដោយពលរដ្ឋបានគាំទ្ររាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ គិតគូរលើនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូន។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គីឡូម៉ែត្រនេះ នឹងគ្រោងចំណាយពេលសាងសង់ចន្លោះពី ៤ឆ្នាំ ទៅ៦ឆ្នាំ ដោយលាតសន្ធឹចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ…

  • យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បិទបញ្ចប់ (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បិទបញ្ចប់ (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១កក្កដា ដោយទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាង ៣លាន ៣០ម៉ឺនដុល្លារ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១មិថុនា។ សេចក្តីប្រកាសព័ត៍មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការបានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតរហូតមកទល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ បានចូលរួមពីពលរដ្ឋចំនួនជាង ២៤ម៉ឺននាក់ និងសរុបទឹកប្រាក់មានចំនួនជាង ៣លាន ៣០ម៉ឺនដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ បានបញ្ជាក់ថា ទោះបីជាយុទ្ធនាការ ”១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការក្នុងបេសកកម្មផ្តល់ការពិនិត្យ…

  • មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី លេចមុខប្រឆាំងនឹងប្រយោជន៍ជាតិទៀតហើយ (Video Inside)

    មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី លេចមុខប្រឆាំងនឹងប្រយោជន៍ជាតិទៀតហើយ (Video Inside)

    មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានលេចមុខប្រឆាំងនឹងផលប្រយោជន៍ របស់ជាតិខ្មែរទៀតហើយ ក្រោយភាពបរាជ័យនូវគំនិតទុច្ចរឹតរបស់ខ្លួន ដែលមិនអាចទប់ស្កាត់ការរសាងសង់សំណង់ព្រែកជីកហ៊្វូណនតេជោ។ ការប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនឯងថ្មីមួយនេះ គឺការរារាំងមិនឱ្យមានកូនខ្មែរដោនឡូតប្រើប្រាស់កម្មវិធី CoolApp ដែលជាស្នាដៃលើកដំបូងបង្អស់ពលរដ្ឋខ្មែររស់នៅក្នុងស្រុក។ អប្សរាណិតរាយការណ៍