-
អយ្យការរកឃើញកំហុសមួយទៀតចោទប្រកាន់ដាក់លើ ស្រី ស៊ីណា (Video Inside)

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្វែងរកទោសចោទប្រកាន់ដាក់លើអតីតឧកញ៉ា ស្រី ស៊ីណា ជាបន្ថែមទៀត ខណៈដែលសាធារណមតិចង់ឃើញជនល្មើសជាឃាតកររូបនោះ ជាប់គុកអស់មួយជីវិត។ ករណីឃាតកម្មថ្ងៃទី១៧មិថុនា ដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់ ដោយកាំភ្លើងខ្លី ទៅលើបុរស និងស្រ្តី ២រូប ជាគូដណ្តឹងឈ្មោះ ឡុង លីសុង និងកញ្ញា កញ្ចនា បានធ្វើឱ្យមានភាពរំជើបរំជួលដល់សាធារណមតិ។ អយ្យការសាលាដំបូងរាជធានី បានបញ្ចេញនូវការសម្រេចចោទប្រកាន់លើសំណុំរឿងចំនួន២ លើខ្មាន់កាំភ្លើង ស្រី ស៊ីណា ដែលទោសនីមួយអាចជាប់ពន្ធនាគាររយៈពេលពី១០ទៅ១៥ឆ្នាំ។ ប៉ុន្តែអយ្យការសាលាដំបូងរាជធានីមិនបញ្ឈប់ត្រឹមបទចោទប្រកាន់ លើសំណុំរឿងតែ២នោះប៉ុណ្ណោះទេ។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧មិថុនា បានឱ្យដឹងថា គេបានសម្រេចចោទប្រកាន់បន្ថែមលើឈ្មោះ ស្រី ស៊ីណា ពី «បទរំលោភលើលំនៅដ្ឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមអំពាវនាវឱ្យ «ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាធរមាន…
-
គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រាសម្រេចបានជាង១១ភាគរយ (Video Inside)

-
អ្នកភូមិប្រដាប់ដោយកាំបិតដេញតាមសត្វចម្លែកនៅស្រុកកំចាយមារ (Video Inside)

អ្នកភូមិក្នុងស្រុកកំចាយមារប្រដាប់ដោយកាំបិត, ដំបង និងខ្វែវ បានផ្អើលឆោឡោទាំងយប់ ក្នុងហេតុការណ៍មួយ ដែលគេបានប្រទះឃើញសត្វចម្លែកចូលមកក្នុងភូមិ។ រូបភាពវីដេអូ Live ពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៦វិច្ឆិកា បានឱ្យដឹងថា ហេតុការណ៍នាំគ្នាកាន់កាំបិត, ដំបង ផ្គាក់ និងខ្វែវ នៅនឹងដៃគ្រប់គ្នានេះ បានកើតឡើងនៅក្នុងភូមិព្រឹក្សា២ ស្រុកកំចាយមារ ខេត្តព្រៃវែង។ អប្សរាណិតរាយការណ៍
-
ស្ថាប័នកំពូលរបស់កម្ពុជាជំរុញពលរដ្ឋប្រើប្រាស់កម្មវិធី CoolApp នៃស្នាដៃដំបូងរបស់កូនខ្មែរ (Video Inside)

ស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងមោទនភាព នៃការបង្កើតកម្មវិធី CoolApp នៃស្នាដៃដំបូងរបស់កូនខ្មែរ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល បានចាត់ទុកកត្តាបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥។ កម្មវិធី CoolApp គឺជាកម្មវិធីបង្កើតជាលើកដំបូង ដោយក្រុមជំនាញបច្ចេកវិទ្យា នៃប្រព័ន្ធព័ត៌មានរបស់កូនខ្មែររស់នៅក្នុងស្រុក។ អប្សរាណិតរាយការណ៍
-
មន្ទីរបញ្ចកោណបញ្ជាក់ជំហរស្វែងរកទំនាក់ទំនងល្អជាមួយកម្ពុជា (Video Inside)

មន្ត្រីអនុព័ន្ធយោធាស្ថានទូតអាមេរិក បានបញ្ជាក់សាជាថ្មី នូវជំហររបស់មន្ទីរបញ្ចកោណ ចង់ស្វែងរកទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជា។ ប្រសាសន៍បញ្ជាក់របស់លោកវរសេនីយ៍ឯក ចាំង ជេគីលី បានធ្វើនៅថ្ងៃទី២៧មិថុនានេះ ក្នុងឱកាសជួបជម្រាបលានាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រោយបញ្ចប់បេសកកម្មការទូតបីឆ្នាំរបស់ខ្លួននៅកម្ពុជា។ អប្សរាណិតរាយការណ៍
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
ឃាត់ខ្លួនគ្រូមន្តអាគមដែលប្រើអាវុធខុសច្បាប់ (Video Inside)

គ្រូមន្តអាគមអូមអាមអាយុ ៥៤ឆ្នាំម្នាក់ ដែលបានដកកាំភ្លើងខ្លីបាញ់ពោះខ្លួនឯងជាច្រើនគ្រាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់។ ឃ្លីបវីដេអូបង្ហោះរូបភាពលោកគ្រូមន្តអាគម ណុប សក្តា នៃខណ្ឌព្រែកព្នៅ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត នៅថ្ងៃទី២៤មិថុនា ដោយគេបានឃើញរូបគាត់ដកកាំភ្លើងខ្លី បាញ់ពោះខ្លួនឯង ក្នុងការសម្តែងឫទ្ធានុភាព នៃមន្តអាគម។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ក្បោះក្បាយថា តើអំពើនោះ គឺជាការសម្តែងឬយ៉ាងណានោះឡើយ។ ប៉ុន្តែក្រោយការបង្ហោះឃ្លីបនោះរួចមក, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាស្រាវជ្រាវ និងកោះហៅគ្រូមន្តអាគមរូបនោះ មកសាកសួរអំពីករណីមានអាវុធខុសច្បាប់។ គ្រូមន្តអាគមរូបនោះ បានសារភាពថាឃ្លីបវីដេអូបង្ហោះនោះ គឺតាំងពីខែមេសា ឆ្នាំ២០២២ ក្នុងពិធីមួយដែលធ្វើនៅផ្ទះរបស់គាត់។ ចំណែករឿងកាំភ្លើង គាត់បាននិយាយថា ជាកាំភ្លើងខ្លី ម៉ាកឡុក ដែលគាត់រើសបាន។ មិនមានការបញ្ជាក់ថា តើការរើសបានកាំភ្លើងនោះនៅកន្លែងណាមួយឡើយ។ គ្រូមន្តអាគមរូបនោះ បានប្រាប់សមត្ថកិច្ចថា កាំភ្លើងនោះសោតទៀត ក៏ត្រូវបានគាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែង ក្នុងខេត្តក្រចេះផងដែរ។ ក្រោយការសាកសួររួច, សមត្ថកិច្ចបានឃាត់ខ្លួនបុរសនោះពីបទប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់របស់កម្ពុជា។
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្តេជ្ញាមិនឱ្យជនល្មើស ស្រី ស៊ីណា រួចខ្លួនពីសំណាញ់ច្បាប់ (Video Inside)

-
ស្ទឹងត្រែងដុតគ្រឿងញៀនជាង ៧០០គីឡូ (Video Inside)

ខេត្តស្ទឹងត្រែងបានដុតកម្ទេចគ្រឿងញៀនជាង ៧០០គីឡូក្រាម នៅថ្ងៃទី២៦មិថុនានេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អភិបាលរងខេត្ត លោក ធូ ចាន់ពៅ បានថ្លែងថា គ្រឿងញៀនដែលបានដុតមានសរុប ៧០២គីឡូក្រាម និង១៣៦,១៨ក្រាម ដែលជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន ICE, គ្រឿងញៀន ហេរ៉ូអ៊ីន, កេតាមីន, អ៊ិចស្តាស៊ី និងសារធាតុញៀនផ្សេងៗទៀត។ អប្សរាណិតរាយការណ៍ពីខេត្តស្ទឹងត្រែង
-
ខេត្តព្រះសីហនុសង្គ្រោះមនុស្ស២នាក់លិចទូកក្នុងសមុទ្ទ (Video Inside)
