-
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានផ្អាកតំណែង (Video Inside)
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនម្នាក់ ត្រូវបានផ្អាកមុខតំណែង ដើម្បីតាមដានក្នុងហេតុការណ៍ជម្លោះមួយ ជាប់សង្ស័យនឹងការបំពានអំណាច។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស វរសេនីយ៍ឯក ស ប៊ុនសឿង ត្រូវបានផ្អាកមុខតំណែងពីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយការតាមដានមួយជំហាន ក្នុងដំណាក់កាលដំបូង លើជម្លោះមួយ ដែលនាំឱ្យមានការចាប់ខ្លួន អ្នករត់តាក់ស៊ីម្នាក់ឈ្មោះ ហូ ទ្រី។ យោងតាមវីដេអូដែលចែកចាយនៅតាមបណ្តាញសង្គមបានឱ្យដឹងថា ជម្លោះនេះបានកើតតាំងពីថ្ងៃទី១២ មិថុនា ដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនោះ បានជួលឡាន អ្នករត់តាក់ស៊ីឈ្មោះ ហូ ទ្រី ដឹកកង់ហាត់ប្រាណរបស់លោក ក្នុងតម្លៃ ៨ម៉ឺនរៀល ប៉ុន្តែលោក ស ប៊ុនសឿង បានឱ្យអ្នករត់តាក់ស៊ីតែ ៦ម៉ឺនរៀលប៉ុណ្ណោះ។ សេចក្តីរាយការណ៍បន្តថាវរសេនីយ៍ឯក ស ប៊ុនសឿង មិនត្រឹមតែមិនឱ្យលុយគ្រប់ចំនួនទេ ប៉ុន្តែថែមទាំងនាំកូនចៅទៅចាប់អ្នករត់តាក់ស៊ីនោះថែម។ ព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីរឿងចាប់អ្នករត់តាក់ស៊ីនោះ បាននាំឱ្យការរិះគន់ ជាសាធារណៈតាមបណ្តាញសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថដដែលនៅជាមួយនឹងការផ្អាកមុខតំណែង របស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិននោះ បានបញ្ជាក់ថា គេបានធ្វើសំណើបង្កើតក្រុមវិន័យ «មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ» ដែល «ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន»។
-
ខេត្តចំនួន១៥ កំពុងរងការបំផ្លាញដំណាំដោយដង្កូវហ្វូង (Video Inside)
ខេត្តចំនួន១៥ របស់កម្ពុជា បាននិងកំពុងរងការបំផ្លិចបំផ្លាញដំណាំពីដង្កូវហ្វូង ខណៈដែលក្រុមជំនាញកំពុងរកមធ្យោបាយទប់ទល់។ ខេត្តដែលមានដង្កូវហ្វូង កំពុងបំផ្លាញកសិផលនេះ រួមមានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តតាកែវ, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។ អប្សរាណិតរាយការណ៍
-
រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាសប្តាហ៍នេះ (Video Inside)
រដ្ឋមន្ត្រីការបរទេសថៃ គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ដំណើររបស់លោក ម៉ារីស សាងៀម ផុងសា គ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមិថុនា ដោយលោកនឹងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីកម្ពុជាលោក សុខ ចិន្តាសោភា លើកិច្ចពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤នោះមក។ ភាគីទាំងពីរ ក៏នឹងពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនោះ, រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីការបរទេសថៃរូបនោះ នឹងជួបតំណាងសហគមន៍ធុរកិច្ចថៃ ក្នុងប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារថៃផ្សេងៗទៀត ដែលកំពុងបំពេញកិច្ចការងាររបស់ពួកគេ នៅក្នុងប្រទេសកម្ពុជាផងដែរ។
-
ក្រសួងបរិស្ថានកំពុងស្រាវជ្រាវរកការពិត នៃវីដេអូបង្ហាញសត្វខ្លារខិន (Video Inside)
មន្ត្រីនាំពាក្យក្រសួងបរិស្ថានៈបានថ្លែងថា គេកំពុងតាមដានស្រាវជ្រាវនូវរូបវីដេអូបង្ហោះមួយ ដែលបង្ហាញរូបសត្វខ្លារខិនចំនួន២ ចូលមកក្នុងភូមិអ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ ជាបន្តបន្ទាប់បង្ហាញនូវសត្វឆ្កែបានងាប់ដោយសារសត្វចម្លែកខាំ។ សេចក្តីរាយការណ៍ពីភូមិព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង និងនៅពីភូមិរំដួល, ភូមិវាល នៃឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា មានសត្វឆ្កែយ៉ាងហោចចំនួន ១១ក្បាល ត្រូវបានងាប់ ដោយសារសត្វចម្លែកបានខាំហែកយកគ្រឿងក្នុងរបស់វា ប៉ុន្តែមិនដឹងថាជាសត្វអ្វីឡើយ។ យោងតាមរូបភាពវីដេអូមួយបង្ហោះតាមបណ្តាញសង្គម បានបង្ហាញនូវរូបសត្វខ្លារខិនចំនួន ២ ដែលព្យាយាមចង់សម្លាប់សត្វឆ្កែមួយក្បាល ដែលព្រុសនៅក្នុងទ្រុង ប៉ុន្តែមិនអាចសម្លាប់សត្វឆ្កែជាប់ក្នុងទ្រុងនោះបានឡើយ។ មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា គេមិនមានប្រភពដឹងថា តើរូបវីដេអូដែលបង្ហោះនោះ មានប្រភពមកពីណាឡើយ និងបញ្ជាក់ថា គេកំពុងស្រាវជ្រាវរកការពិតដែលជាប់ទាក់ទង។
-
លិចទូក និងលិចសាឡង់ នៅដែនសមុទ្ទ, ៨នាក់ត្រូវបានជួយសង្គ្រោះ (Video Inside)
មនុស្ស៨នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍លិចទូក និងសាឡង់ នៅខេត្ដព្រះសីហនុ រយៈពេល២ថ្ងៃ បន្តបន្ទាប់មកនេះ។ ក្រសួងធនធានទឹក បានជូនដំណឹងតាំងពីសប្តាហ៍មុន នូវការព្យាករណ៍នូវអាកាសធាតុមិនល្អ ប៉ុន្តែមនុស្សនៅតែប្រថុយធ្វើដំណើរតាមផ្លូវទឹក ដោយមិនខ្លាចគ្រោះថ្នាក់ដល់ជីវិតឡើយ។ អប្សរាណិតរាយការណ៍
-
ក្រសួងយុត្តិធម៌ត្រៀមធ្វើសន្និសីទសារព័ត៌មាន ជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា (Video Inside)
ក្រសួងយុត្តិធម៌ ត្រៀមរៀបចំធ្វើសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹង “ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើសំណុំរឿងចំនួន២ ដែលទោសនីមួយអាចជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។ ករណីរឿងឃាតកម្មធ្វើឡើងដោយឈ្មោះ ស្រី ស៊ីណា នេះ ត្រូវបានអ្នកសរសេរបង្ហោះតាមបណ្តាញសង្គមមួយចំនួន បានទាមទារចង់ឱ្យច្បាប់ដាក់ទោសជាប់អស់មួយជីវិត ដោយសារការប្រៀបធៀប ក្នុងករណីកាត់ទោសឃាតកម្មមួយ នៅក្នុងខេត្តកណ្តាល ដោយជនល្មើសដែលសម្លាប់ម្ចាស់បំណុល ត្រូវគេរាយការណ៍ថា ទទួលបាននូវការកាត់ទោសជាប់គុកអស់មួយជីវិត…ចំណែកឈ្មោះ ស្រី ស៊ីណា នោះវិញ កំពុងតែប្រឈមនឹងការជាប់ទោស ១៥ឆ្នាំ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោសម្តែងមោទនភាពចំពោះក្រុមហ៊ុនខ្មែរលើកដំបូងបង្កើត CoolApp (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពដល់ក្រុមហ៊ុន CoolApp របស់កូនខ្មែរ ដែលបង្កើតជាលើកដំបូង នូវប្រព័ន្ធបណ្តាញសង្គមមួយនេះ សម្រាប់ប្រទេសកម្ពុជា អាចប្រើប្រាស់ដោយខ្លួនឯងបាន ដោយមិនបាច់ពឹងប្រព័ន្ធបណ្តាញសង្គមពីបរទេស។ សម្តេចតេជោបានសរសេរថា ក្នុងប្រទេសរបស់គេ គេមានប្រព័ន្ធទំនាក់ទំនងដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី, ចំណែកនៅកម្ពុជា គឺយើងមាន CoolApp។ អប្សរាណិតរាយការណ៍
-
តម្លៃប្រេងសាំងកើនឡើង (Video Inside)
តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបានកើនឡើង ចំនួន ១០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះ គឺកើនឡើងចំនួន ១៥០រៀល ក្នុង១លីត្រ ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ មិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រនៅតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៨០០រៀល និងនៅស្ថានីយ៍ខ្លះទៀត គឺមានតម្លៃចំនួន ៤ពាន់ ៨៥០រៀលក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ចាប់ជនសង្ស័យឃាតករសម្លាប់មនុស្សចាក់សាំងដុតទាំងរស់ (Video Inside)
ជនសង្ស័យឃាតករដែលសម្លាប់មនុស្សដោយចាក់សាំងដុតទាំងរស់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានគេចខ្លួន ពីខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា ករណីឃាតកម្មចាក់សាំងដុតសម្លាប់ជនជាតិចិន ក្នុងខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច និង៤០នាទី, ស្ថិតនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជនសង្ស័យជាឃាតករ បានចាក់សាំងដុតជនរងគ្រោះឈ្មោះ ហ្សាង គ័ងលី អាយុ ៤២ឆ្នាំ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ជនសង្ស័យបានរត់គេចខ្លួនក្រោយការធ្វើសកម្មភាពនោះរួចមក។ ជនសង្ស័យជាឃាតករអាយុ ៣៤ឆ្នាំ ជាតិខ្មែរ ឈ្មោះ គៀន គន្ធា ត្រូវបានចាប់ខ្លួន នៅក្នុងរោងចាំចំការឪពុករបស់ខ្លួន ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យជាឃាតករបានសារភាពប្រាប់នគរបាលថា ការចាក់សាំងដុតសម្លាប់មនុស្សនេះ គឺដោយសារតែបុរសជាតិចិននោះ បានមើលងាយរូបគាត់។ ជនជាតិចិនដែលត្រូវបានសម្លាប់នោះ បានបោកទូរស័ព្ទគាត់ និងមិនព្រមបើកប្រាក់ខែ ឱ្យរូបគាត់ថែមទៀត។
-
ក្រសួងធនធានទឹកអំពាវនាវប្រុងប្រយ័ត្នដល់ពលរដ្ឋតាមមាត់ឆ្នេរ (Video Inside)
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជានេសាទ និងប្រពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមទូក ឬកាណូត នៅតំបន់ឆ្នេរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈឥទ្ធិពលសម្ពាធទាបបានគ្របដណ្តប់មកលើឈូងសមុទ្ទថៃ, លើព្រះរាជាណាចក្រកម្ពុជា, លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើសមុទ្ទចិនខាងត្បូង។ អប្សរាណិតរាយការណ៍