-
កម្ពុជារំពឹងកំណើនក្រុមហ៊ុនបណ្តាក់ទុនសឹង្ហបុរី ក្រោយដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
ក្រុមហ៊ុនសឹង្ហបុរីជាច្រើនត្រូវគេរំពឹងថា នឹងបង្កើនការវិយោគនៅកម្ពុជា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃរួចមកនេះ។ សម្តេចធិបតីនៅថ្ងៃទី១៩មិថុនា បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដោយមានក្រុមហ៊ុនវិនិយោគចំនួន ៣៤៨ បានចូលរួម។ ក្នុងវេទិកាធុរកិច្ចនោះ តំណាងចូលរួមជាច្រើនបានលើកឡើងនូវវិស័យ ដែលសឹង្ហបុរីអាចធ្វើការបណ្តាក់ទុន ដូចជាវិស័យថាមពលបៃតង, វិស័យសុខភាពសន្តិសុខស្បៀងអាហារជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រាប់អ្នកចូលរួមក្នុងវេទិកាធុរកិច្ចនោះថា «វិនិយោគរបស់សឹង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា, ជំរុញកំណើនក្នុងវិស័យផ្សេងៗ ដូចជាផលិតកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងៗទៀត»។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ដើម្បីការស្វែងអូសទាញឱ្យមានការចូលមកបណ្តាក់ទុន ពីសឹង្ហបុរី មកក្នុងប្រទេសកម្ពុជានោះ, កម្ពុជាបានជួបពិភាក្សាជាមួយនឹងមន្ត្រីសឹង្ហបុរី និងបានជជែកជាច្រើន លើបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំង ២។ ទំហំពាណិជ្ជកម្មរវាងសឹង្ហបុរី និងកម្ពុជា បានកើនដល់ ៩១៧លាន និង៤៥ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងជាលំដាប់។ សេចក្តីរាយការណ៍ពីអង្គភាពបណ្តាក់ទុនផ្ទាល់បរទេស FDI សឹង្ហបុរី បានរាយការណ៍ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់ជាង ២ពាន់ ៥០០លានដុល្លារ។
-
កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ឈប់ដាក់ទោសទណ្ឌ ចំពោះមនុស្សស្រលាញ់ភេទដូចគ្នា (Video Inside)
កម្ពុជាបានចូលរួមជាមួយបារាំងគាំទ្រលើសេចក្តីថ្លែងការណ៍រួម ក្នុងការឈប់ដាក់ទោសទណ្ឌ ចំពោះមនុស្សស្រលាញ់ភេទដូចគ្នា។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃទី២០មិថុនា បានសរសេរបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាមួយបារាំងនេះ «បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក»។ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយប្រទេសបារាំង គាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកល ចំពោះការអ្នកស្រលាញ់ភេទដូចគ្នានេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។
-
សម្តេចធិបតីរំលឹកទិវាប្រវត្តិសាស្ត្រ ២០មិថុនា១៩៧៧ (Video Inside)
សម្តេចធិបតីបានអំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដែលប្រសាសន៍នេះ បានធ្វើឡើងនៅចំថ្ងៃខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧ – ២០មិថុនា២០២៤។ កម្ពុជាបានបាត់សន្តិភាពក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលអតីតរបបសាធារណរដ្ឋខ្មែរ បានផ្តួលរំលំរបបសង្គមរាស្ត្រនិយម ដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុនាជំនាន់នោះ។ ការបាត់បង់សន្តិភាពនោះហើយ បាននាំឱ្យកម្ពុជាបានធ្លាក់ចូលក្នុងរណ្តៅរបបនរកអវចីប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ សម្តេចធិបតីនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ បានអំពាវនាវពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសន្តិភាព កុំឱ្យបាត់បង់ដូចពីអតីតកាល។ ប្រទេសកម្ពុជាកាលពី៤៧ឆ្នាំមុននោះ បានស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលជារបបបំផ្លាញជាតិសាសន៍ និងសម្លាប់ពលរដ្ឋខ្មែរខ្លួនឯង ដោយសារតែភាពល្ងង់ខ្លៅ របស់មេដឹកនាំនាជំនាន់នោះ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០មិថុនាឆ្នាំ១៩៧៧ បានចាកចោលភរិយាជាទីស្រឡាញ់ ដែលកំពុងពរពោះក្នុងផ្ទៃ៥ខែ ធ្វើដំណើរកាត់ព្រៃឆ្លងកាត់ព្រំដែន ចូលមកកសាងកម្លាំងរំដោះជាតិ ក្នុងទឹកដីវៀតណាម។ តំបន់X16 ក្នុងឃុំទន្លូង, ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលសម្តេចធិបតីបានថ្លែងសុន្ទរកថា នៅថ្ងៃទី២០មិថុនា គឺជាអតីតទីកន្លែងប្រវត្តិសាស្ត្រ ដែលសម្តេចតេជោ បានធ្វើដំណើរឆ្លងកាត់ទឹកដីកម្ពុជា ចូលក្នុងទឹកដីវៀតណាម ដើម្បីកសាងកម្លាំងផ្តួលរំលំរបបកាប់សម្លាប់ខ្មែរក្រហម។ ផ្ដើមពីចលនាតស៊ូទាំងនេះហើយ, រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានាថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨…
-
ប្រធានរដ្ឋសភាកម្ពុជាគ្រោងទស្សនកិច្ចក្នុងប្រទេសថៃ (Video Inside)
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិត្តិការសភាប្រទេសទំាងពីរ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានថ្លែងថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅព្រះរាជាណាចក្រថៃ គឺតបតាមការអញ្ជើញ លោក វ៉ាន់មូហាម៉ាត់ ណ័រ ម៉ាក់ថា ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅស្របតាមកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីបម្រើផលប្រយោជន៍ប្រជាជន នៃប្រទេសទំាងពីរ។ ប្រធានរដ្ឋសភាប្រទេសទំាងពីរ អាចនឹងឈានដល់ការចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យស្របតាមសភាពការណ៍ជាក់ស្តែង ដើម្បីឆ្លើយតបដល់ប្រសិទ្ធភាព នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភា ប្រទេសទំាងពីរ ឱ្យបានខ្ពស់ឡើងបម្រើផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទំាងពីរ កាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា អតីតអនុស្សារណៈ នៃការយោគយល់គ្នា នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងតំាងពីឆ្នាំ២០០៧មកម្ល៉េះ។ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ច គ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ, ជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីថៃ និងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីថៃ លោក វ៉ាន់មូហាម៉ាត់ ណ័រ ម៉ាក់ថា។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ គឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសលើក៤ របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧ បានបង្កើតឡើងមកនេះ។
-
លទ្ធផលនៃដំណើរទស្សនកិច្ច២ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសសឹង្ហបុរី (Video Inside)
កម្ពុជា និងសឹង្ហបុរី បានឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។កម្ពុជា និងសិង្ហបុរី ជាប្រទេសមានទំនាក់ទំនងរវាងគ្នាដ៏យូរលង់ណាស់មកហើយ។ កម្ពុជា ជាប្រទេសទី១ ដែលបានទទួលស្គាល់សិង្ហបុរី បន្ទាប់ពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥។ អប្សរាណិតរាយការណ៍ជុំវិញលទ្ធផល នៃដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសសឹង្ហបុរី។
-
ខេត្តកំពង់ស្ពឺបង្ក្រាបក្មេងទំនើងបួននាក់ (Video Inside)
ក្មេងទំនើង៤នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចខេត្តកំពង់ស្ពឺ បន្ទាប់ពីរូបភាពរបស់ក្រុមទាំងនោះ ត្រូវបានពួកគេបង្ហោះដោយខ្លួនឯង តាមបណ្តាញសង្គម។ រូបភាពបង្ហោះរបស់ក្រុមក្មេងទំនើងនៅថ្ងៃទី១២មិថុនា ដែលបង្ហាញសកម្មភាពបើកកែបម៉ូតូ បង្ហាញកាំបិតចំនួន២ដើម នៅក្រោមកែប, អំពើសំញ៉ែងជិះម៉ូតូបង្ហាញឱ្យមនុស្សខ្លាច និងសកម្មភាពនានាជាច្រើន ត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យមានការរិះគន់ជាសាធារណៈ។ រូបភាពបង្ហោះតាមបណ្តាញសង្គមនោះ តាមពិតបានធ្វើនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រោយរួបភាពបង្ហោះនោះមក, សមត្ថកិច្ចនគរបាលស្រុកថ្ពងខេត្តកំពង់ស្ពឺ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសហការគ្នា ចាប់ខ្លួនក្មេងទំនើងទាំងបួនរូបនាក់នោះបាន នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤។ ក្នុងចំណោមក្មេងទំនើងទាំងបួននាក់នោះ រួមមាន ៣នាក់អាយុ ១៨ដល់ ១៩ឆ្នាំ ជាសិស្សសាលា និងម្នាក់ទៀតអាយុ ២០ឆ្នាំមុខរបរធ្វើចំការ។
-
សមត្ថកិច្ចនគរបាលរាជធានី បញ្ជាក់វិធានការជំហានទី២ «តាមចាប់ និងតាមរក» ក្មេងទំនើង (Video Inside)
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់នូវការបង្កើនវិធានការបង្ក្រាបកាន់តែក្តៅ ចំពោះក្មេងទំនើង តាមរយៈការ «តាមចាប់ និងតាមរក» ក្មេងទំនើង នៅគ្រប់ទីកន្លែង។ ការបញ្ជាក់នូវវិធានការកាន់តែក្តៅនេះ ខណៈក្មេងទំនើងដែលបង្ក្រាបជាបន្តបន្ទាប់ នៅតែបង្ហាញភាពផ្គើន ដែលខ្លះបង្ហាញភាពមិនខ្លាច នឹងចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជា ការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។ ជាមួយនឹងបទបញ្ជាដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីខែឧសភានោះមក, ការបង្ក្រាបក្មេងទំនើងបានធ្វើជាបន្តបន្ទាប់ ប៉ុន្តែតាមកន្លែងមួយចំនួន ជាពិសេសក្នុងរាជធានី, ករណីក្មេងទំនើង បើទោះពីជាមានសភាពស្ងប់ស្ងាត់ខ្លះ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុងឡើយ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺឈានចូលថ្ងៃទី១៨មិថុនា ករណីក្មេងទំនើង ២ក្រុម បានបង្កការដេញកាប់ចាក់គ្នា នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌមួយតែងមានសេចក្តីរាយការណ៍ជារឿយៗ ពាក់ព័ន្ធនឹងបទល្មើស ជាពិសេសករណីក្មេងទំនើង។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងលោកនឹងបញ្ចេញចំណាត់ការកាន់តែក្តៅ ក្នុងជំហានទី២នេះ ដោយ «ការតាមរក និងតាមចាប់» ក្មេងទំនើងទៅដល់ផ្ទះ…
-
ខ្មាន់កាំភ្លើង និងមនុស្ស ២នាក់ ជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារបញ្ជូនទៅតុលាការ (Video Inside)
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស និងសហចារី ២រូប ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤។ សហចារីម្នាក់ក្នុងចំណោមមនុស្សទាំង២ ត្រូវគេរាយការណ៍ថាជាបុគ្គលិក បំរើការម្នាក់នៅបុរីប៉េងហួតបឹងស្នោ។ បុរសម្នាក់នោះ ត្រូវបានគេអះអាងថា នៅថ្ងៃកើតហេតុនោះ ក្នុងពេលដែលគាត់កំពុងជិះម៉ូតូ Zoomer X ក្នុងបុរី ត្រូវបានជនបង្កបានបក់ដៃសុំជិះ ដើម្បីឱ្យជូនទៅមុខបុរី។ ដោយសារតែ ឃើញជនបក់ដៃនោះស្លៀកពាក់ត្រឹមត្រូវ និងមិនដឹងថាជាខ្មាន់កាំភ្លើង ទើបបានជួយដឹកបុរសម្នាក់នោះ បើទោះបីជាមិនបានស្គាល់គ្នាក៏ដោយ។ ការអះអាងនេះទោះជាយ៉ាងណាក៏ដោយ គឺជាការអះអាងពីភាគីមួយចំហៀងដែរ។ អប្សរាណិតរាយការណ៍
-
១៨ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបរិច្ចាគចំនួនជាង ២លាន ៧២ម៉ឺនដុល្លារ (Video Inside)
មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២លាន ៧២ម៉ឺន ៥២៨ដុល្លារ ក្នុងរយៈពេល ១៨ថ្ងៃ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលមួយខែ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការរបស់ខ្លួន កាលពីថ្ងៃទី១មិថុនា។ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចន ណារិទ្ធ ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤ ក្នុងបរិវេណក្រសួងព័ត៌មាន។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១៨ថ្ងៃមកនេះ មានអ្នកគាំទ្រចំនួនជាង ១៧ម៉ឺននាក់ហើយ។ មន្ត្រីគ្រប់គ្រងថវិកាបានថ្លែងថា គិតជាមធ្យមក្នុងរយៈពេលមួយម៉ោង មូលនិធិបានទទួលប្រាក់បរិច្ចាកយ៉ាងហោច ១ពាន់ដុល្លារ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណចំពោះការគាំទ្រ «យ៉ាងផុលផុស» ចំពោះយុទ្ធនាការនេះ ក្នុងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” របស់ប្រជាជាតិទាំងមូល។ លោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្ររហូតដល់ថ្ងៃបិទយុទ្ធនាការ។
-
ផ្ទះជាង៤០០ខ្នង និងស្ត្រី២នាក់ រងរបួសនៅកំពត ដោយសារខ្យល់កន្ត្រាក់ (Video Inside)
មនុស្ស២នាក់បានរងរបួស ខណៈផ្ទះជាង៤០០ខ្នង នៅក្នុងខេត្តកំពត ត្រូវបានខូចខាត និងដួលរលំដោយសារគ្រោះធម្មជាតិកាលពីចុងសប្តាហ៍នេះ។ យោងតាមគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ផ្ទះជាង៤០០ខ្នង ដែលរងគ្រោះបានកើតឡើង នៅក្នុងស្រុកចំនួន៥ គឺស្រុកទឹកឈូរ, ស្រុកកំពង់ត្រាច, ស្រុកដងទង់, ស្រុកឈូក និងស្រុកជុំគីរី។ ក្នុងចំណោមស្រុកទាំង៥ គឺស្រុកទឹកឈូបានរងគ្រោះខ្លាំងជាងគេ ដោយមានផ្ទះ២២៣ខ្នង បានរងការប៉ះពាល់ និងស្ត្រី២នាក់ក្នុងនោះម្នាក់មានផ្ទៃពោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត នៅក្នុងស្រុកបវេលខេត្តបាត់ដំបង ផ្ទះចំនួន ២៤ខ្នង បានរងនឹងគ្រោះធម្មជាតិកន្ត្រាក់ផងដែរ វេលាល្ងាចថ្ងៃទី១៦មិថុនា។ ករណីគ្រោះធម្មជាតិក្នុងភូមិចំនួន២ នៃឃុំឃ្លាំងមាសនោះ មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។