Category: កម្មវិធីព័ត៌មាន

  • បញ្ជូនក្មេងទំនើង១២នាក់ទៅតុលាការ (Video Inside)

    បញ្ជូនក្មេងទំនើង១២នាក់ទៅតុលាការ (Video Inside)

    ក្មេងទំនើង១២នាក់ ក្នុងចំណោមជនសង្ស័យ ១៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ បន្ទាប់ពីបានបង្ហាញមុខជាសាធារណៈដល់ក្រុមអ្នកសារព័ត៌មាន។ ការបង្ក្រាបក្មេងទំនើង គឺជាកិច្ចការអទិភាពមួយដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមទំនើងប្រើដាវសាំមូរ៉ៃ បានបង្កឱ្យមានភាពភ័យខ្លាចដល់ពលរដ្ឋក្នុងសហគមន៍។ យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្មេងទំនើង ១២នាក់នោះ គឺជាក្រុមក្មេងទំនើងដែលតែងតែជិះម៉ូតូដេញកាប់ចាក់គ្នា បង្កភាពអាណាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ បានជំរុញសមត្ថកិច្ចបន្តបង្ក្រាបក្រុមក្មេងទំនើងនេះ ឱ្យអស់ពីមូលដ្ឋានក្នុងសហគមន៍។ យោងតាមក្រសួងយុត្តិធម៌ ក្នុងរយៈពេល២៤ថ្ងៃចុងក្រោយនេះ គិតត្រឹមថ្ងៃទី១៦មិថុនា, តុលាការបានចាត់ការលើសំណុំរឿងក្មេងទំនើប ១៥១ករណី ដែលមានជនសង្ស័យចំនួន ៩៧១នាក់ ក្នុងនោះតុលាការបានឃាត់ខ្លួនក្មេងទំនើងបាន ៦៧០នាក់ និងមានក្មេងទំនើង៣០១នាក់កំពុងរត់គេចខ្លួន។ ក្រៅពីក្មេងទំនើងទាំង១២នាក់ ដែលបង្ហាញមុខមុនបញ្ជូនទៅតុលាការនៅថ្ងៃនេះ, សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យម្នាក់ ដែលឃាតករសម្លាប់ទារកអាយុ ៤ខែ ក្នុងហេតុការណ៍មួយ ដែលបានកើតឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ខណ្ឌទួលគោក រាជធានីភ្នំពេញកន្លងមកនេះផងដែរ។

  • សម្តេចធិបតីធ្វើទស្សនកិច្ច២ថ្ងៃនៅសឹង្ហបុរី (Video Inside)

    សម្តេចធិបតីធ្វើទស្សនកិច្ច២ថ្ងៃនៅសឹង្ហបុរី (Video Inside)

    ប្រទេសកម្ពុជា និងសឹង្ហបុរី គ្រោងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់សឹង្ហបុរីចាប់ផ្តើមនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤។ យោងតាមក្រសួងការបរទេស, ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី។ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក ឡរ៉េន វ៉ុង។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នា អំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន និងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។ សម្ដេចធិបតី ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១៨ និង១៩មិថុនា នឹងជួបសម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយប្រធានាធិបតីសិង្ហបុរី លោក មេន ស្សាន មូហ្គារ៉ាត់ណា និងជួបទេសរដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង។ សម្តេចធិបតី…

  • សមត្ថកិច្ចតាមចាប់ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ២នាក់ នៅបុរីប៉េងហួតបឹងស្នោ (Video Inside)

    សមត្ថកិច្ចតាមចាប់ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ២នាក់ នៅបុរីប៉េងហួតបឹងស្នោ (Video Inside)

    មនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហាររបស់ខ្មាន់កាំភ្លើង នៅក្នុងគេហស្ថានជនរងគ្រោះ ស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ នារសៀលម៉ោងជិតបួនថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើមូលហេតុដែលបណ្តាលឱ្យមានការចូលទៅធ្វើឃាត នៅក្នុងគេហស្ថានលេខ២៦ ផ្លូវP10F នៃគម្រោង៧ នៃបុរីប៉េងហួត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ បានជាប់ពាក់នឹងអ្វីពិតប្រាកដឡើយ។ សេចក្តីរាយការណ៍ពីសាក្សីដែលរងគ្រោះបាននិយាយថា អំពើបាញ់ប្រហារនោះ បានផ្តើមពីការជជែកតឹងសសៃកគ្នា រវាងម្ចាស់ផ្ទះ និងបុរសជាជនល្មើសម្នាក់ ដែលមានកាំភ្លើងខ្លីសៀតនឹងចង្កេះ។ ទំនាស់ដែលបង្កការឈ្លោះប្រកែកគ្នានោះ ត្រូវសាក្សីនិយាយថា បានចាប់ផ្តើមពីបញ្ហាព្រំប្រទល់ដី ប៉ុន្តែមិនមានការបញ្ជាក់រៀបរាប់ក្បោះក្បាយ លំអិតអំពីរឿងនេះឡើយ។ សាក្សីនិយាយថា នៅពេលមានការជជែកគ្នាខ្លាំងនោះ ជនសង្ស័យបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់ដាក់លើម្ចាស់ផ្ទះនោះជាច្រើនគ្រាប់ ហើយជនល្មើសបានប្រញាប់គេចខ្លួន។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងរថយន្តពេលធ្វើដំណើរគេចខ្លួន ដល់ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ជុំវិញមូលហេតុដែលជាប់ពាក់ព័ន្ធទាំងនេះឡើយ។

  • ពិព័រណ៍ «រូបចម្លាក់ខ្មែរ» រយៈពេល៦ខែ បើកនៅចំថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ (Video Inside)

    ពិព័រណ៍ «រូបចម្លាក់ខ្មែរ» រយៈពេល៦ខែ បើកនៅចំថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ (Video Inside)

    ពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» នឹងបើកឱ្យពលរដ្ឋចូលទស្សនា រយៈពេល៦ខែ ដែលចាប់ផ្តើមពីថ្ងៃទី១៨មិថុនា នៅសារមន្ទីរជាតិកម្ពុជា។ ថ្ងៃទី១៨មិថុនា គឺជាទិវាគំរប់ព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគំរប់ ៨៨យាងចូល៨៩ព្រះវស្សា។ សេចក្តីជូនដំណឹងរបស់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីចំរើនព្រះជន្មសម្តេចម៉ែ, សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរ ដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល ៦ខែ គឺរវាងពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

  • «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» ភ្ជាប់រាជធានី និងខេត្តកណ្តាល ចាប់ផ្តើមបុកគ្រឹះសំណង់ (Video Inside)

    «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» ភ្ជាប់រាជធានី និងខេត្តកណ្តាល ចាប់ផ្តើមបុកគ្រឹះសំណង់ (Video Inside)

    ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារនេះ គឺជាការរៀបចំទុកជាមុនមួយ ខណៈចក្ខុវិស័យមើលឃើញការរីកចំរើននាភាគខាងត្បូងប្រទេស កាន់តែមានសន្ទុះខ្ពស់ឡើងជាលំដាប់។ អប្សរាណិតរាយការណ៍

  • រកឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ កប់ក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង (Video Inside)

    រកឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ កប់ក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង (Video Inside)

    គ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ កប់ក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែងត្រូវបានគេប្រទះឃើញ។ យោងតាមសេចក្ដីរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែង ការប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមចំនួន ៦ពាន់ ៥១០គ្រាប់ ដែលកប់ដីនៅបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ក្នុងនោះមានគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់ ប្រភេទគ្រាប់ AR15 ចំនួន ១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK ចំនួន ៤១០០គ្រាប់។ ក្រោយដឹងព័ត៌មាននេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា បានចុះត្រួតពិនិត្យនៅទីតាំងនេះ។ បច្ចុប្បន្នគ្រាប់ទាំងអស់នេះ ត្រូវបានកម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូនមន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន HaloTrust កម្ពុជា រួចរាល់៕

  • រកឃើញគ្រាប់បែកទម្លាក់មិនទាន់ផ្ទុះ MK82 ក្នុងរណ្តៅដីនៅខណ្ឌកំបូល (Video Inside)

    រកឃើញគ្រាប់បែកទម្លាក់មិនទាន់ផ្ទុះ MK82 ក្នុងរណ្តៅដីនៅខណ្ឌកំបូល (Video Inside)

    គ្រាប់បែកទម្លាក់មិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK82 ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រទះឃើញនៅក្នុងរណ្តៅដីមួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ អគ្គនាយកមជ្ឈមណ្ឌលអង្គការស៊ីម៉ាក់ លោក ហេង រតនា បានសរសេរនៅលើបណ្តាញសង្គមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា គ្រាប់MK82នោះ ត្រូវបានរកឃើញក្នុងរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែក ដោយយន្តហោះសហរដ្ឋអាមេរិក នៅទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង…និងបើគិតជាទម្ងន់សរុប មានចំនួនជាង ៤លានតោន និងក៏មានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ក្រោមការទម្លាក់គ្រាប់បែកចំនួនជាង ៥០ម៉ឺនដង ដោយយន្តហោះសហរដ្ឋអាមេរិក។

  • ១៤ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង ១លាន ៥៧ម៉ឺនដុល្លារ (Video Inside)

    ១៤ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង ១លាន ៥៧ម៉ឺនដុល្លារ (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង ១លាន ៥៧ម៉ឺនដុល្លារ ក្នុងរយ:ពេល១៤ថ្ងៃនៃយុទ្ធនាការ។ គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៤ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។ ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែមិថុនានេះ ក្នុងគោលបំណងចម្បងចំនួន២ គឺដើម្បីលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងការបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា។ លោកបានបន្តថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាននិងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះផងដែរ។ សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១…

  • អាជ្ញាធរដុតកម្ទេចគ្រឿងញៀនជាង ៤តោន តម្លៃរាប់សិបលានដុល្លារអាមេរិក (Video Inside)

    អាជ្ញាធរដុតកម្ទេចគ្រឿងញៀនជាង ៤តោន តម្លៃរាប់សិបលានដុល្លារអាមេរិក (Video Inside)

    គ្រឿងញៀនជាង ៤តោន តម្លៃច្រើនសិបលានដុល្លារអាមេរិក ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងទីតាំងមួយស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការដុតកម្ទេចចោលនេះ បានធ្វើនៅក្នុងពិធីមួយដោយមានការចូលរួមពីតំណាងអង្គភាព អនុវត្តច្បាប់នានាដែលបានចូលរួមក្នុងការបង្ក្រាបគ្រឿងញៀនទាំងនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ ក្នុងរយៈពេល៦៩ថ្ងៃគិតត្រឹមថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ បន្ទាប់ពីមានការដាក់ចេញបទបញ្ជា មន្ត្រីក្រោមឱវាទតាមក្រសួង និងមន្ទីរសរុបចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់ ត្រូវបានគេរកឃើញថា មាន ៧៦នាក់ មានសារធាតុញៀនក្នុងខ្លួន និងអ្នកទាំង ៧៦នាក់នេះ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ នៃអង្គភាពរដ្ឋ។

  • សម្តេចធិបតីថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី (Video Inside)

    សម្តេចធិបតីថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា។ នៅក្នុងលិខិតថ្វាយព្រះពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤មិថុនានេះ បានបញ្ជាក់ថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា របស់ហ្លួងម៉ែជាអម្ចាស់ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរ សិរីវឌ្ឍនា ជយាមង្គល វិបុលសុខ បវរមហាប្រសើរ។ លិខិតថ្វាយព្រះពរបានបន្តថា សូមហ្លួងម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ជាម្លប់ដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងជនរួមជាតិជាបងប្អូន កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោន ត្រជាក់ត្រជុំសុខសាន្តមនោរមជានិច្ចនិរន្តរ៍តទៅ។ ស្ថិតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គល ដ៏មហាវិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ឧត្តុង្គឧត្តមដោយសុទ្ធចិត្តបំផុត ចំពោះហ្លួងម៉ែជាអម្ចាស់ជាទីគោរព ស្រលាញ់ស្មើនឹងជីវិត ដែលជានិច្ចកាលស្ដេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ប្រោះព្រំដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ពិសេសទ្រង់បានបំពេញព្រះរាជបូជនីយកិច្ចសន្សំបុញ្ញកុសលតម្កល់ប្រោស…