-
សម្តេចធិបតីពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ ៧៦%។ រាជធានីភ្នំពេញជាពិសេសតំបន់ដែលស្ថិតនៅតាមទីទំនាបមួយចំនួន តែងជួបប្រទះនឹងទឹកជំនន់លិចលង់ មិនសូវខកខានឡើយ ប៉ុន្តែនៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ហើយ ទីតំបន់ទំនាបទាំងឡាយ ដែលធ្លាប់តែរងការលិចលង់ជារៀងរាល់ឆ្នាំនោះ នឹងក្លាយជាទីកន្លែងអស់មានក្តីព្រួយបារម្ភការលិចលង់ទៀតឡើយ។ ការចុះពិនិត្យនេះបានធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី១៤ មិថុនា ២០២៤នេះ។ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន។ បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹក ចំនួន ៤កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ទ្វារទឹក (ក្បាលហុង) ចំនួន១កន្លែង។ ការងារសាងសង់សំណង់ទ្វារទឹក និងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ…
-
១២ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបរិច្ចាគចំនួនជិត ១លាន ៤៤ម៉ឺនដុល្លារ (Video Inside)
មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីប្រជាពលរដ្ឋចំនួន ១លាន ៤៣ម៉ឺន ៩ពាន់ ៩៩៤ដុល្លារអាមេរិក តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១២ថ្ងៃ មានអ្នកគាំទ្រចំនួន ១៤ម៉ឺន ៣ពាន់ ១៥៦នាក់។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលមួយខែ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការរបស់ខ្លួនកាលពីថ្ងៃទី១មិថុនា។ លោកជំទាវបណ្ឌិតនៅថ្ងៃទី១៣មិថុនា បានថ្លែងអំណរគុណចំពោះការគាំទ្រ «យ៉ាងផុលផុស» ក្នុងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” របស់ប្រជាជាតិទាំងមូល។ លោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្ររហូតដល់ថ្ងៃបិទយុទ្ធនាការ។
-
ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ជាលើកដំបូង ចាប់ផ្តើមថ្ងៃទី១៦មិថុនា (Video Inside)
ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ជាលើកដំបូងបង្អស់ នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា គឺ Cambodia Angkor Air។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា នៅថ្ងៃចាប់ផ្តើមនាចុងសប្តាហ៍នេះ ការហោះហើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងធ្វើឡើងចំនួន ៤ជើងក្នុងមួយសប្តាហ៍។ ពិធីសម្ពោធដំណើរការជើងហោះហើរនារសៀលថ្ងៃទី១៦ ខែមិថុនា នឹងធ្វើនៅព្រលានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន។ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល់, លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ សុខ សូកេន និងមន្ត្រីជាន់ខ្ពស់នានាទៀត នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធថ្ងៃដំបូងនោះ។ ដោយឡែកការហោះហើរត្រង់ដោយផ្ទាល់ពីរដ្ឋធានីញូដេល្លី មកកាន់ក្រុងសៀមរាប ដោយក្រុមហ៊ុនយន្តហោះ ឥណ្ឌីហ្គោ IndiGo ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា ក៏នឹងត្រៀមបើកការហោះហើរត្រង់របស់ខ្លួន ចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ ចំនួន ៧ជើង ក្នុងមួយសប្តាហ៍។
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជួបរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី (Video Inside)
កម្ពុជាបានស្នើអូស្រ្តាលីជួយបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងជំនាញដទៃទៀត ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន។ ការស្នើនោះ បានធ្វើដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងឱកាសបំពេញទស្សនកិច្ចការងារ ក្នុងប្រទេសអូស្ត្រាលី។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ភាពប្តេជ្ញាចិត្តនាំប្រទេសសម្រេចចក្ខុវិស័យឆ្នាំ២០៥០ (Video Inside)
សម្តេចធិបតី បានបញ្ជាក់ពីភាពប្តេជ្ញាចិត្តរបស់កម្ពុជា ត្រូវរៀនធ្វើជាម្ចាស់ នៃការរស់ដោយខ្លួនឯង តាមរយៈការរៀបចំពង្រឹងធនធានមនុស្ស។ កម្ពុជាក្នុងសម័យអតីតកាលសង្គ្រាមការដុសខាត់ធនធានមនុស្សមានភាពលំបាកយ៉ាងក្រៃលែង ប៉ុន្តែក្រោយកម្ពុជាមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ, ការពង្រឹងសាឡើងវិញ នូវវិស័យអប់រំជាថ្នាល នៃការបណ្តុះបណ្តាលធនធានមនុស្ស បានធ្វើឱ្យកម្ពុជាចាកចេញពីប្រទេសក្រីក្រលំបាកតោកយ៉ាក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១៣មិថុនាថា បើចង់ឱ្យប្រទេសជាតិកម្ពុជាខ្លួនឯង ជាប្រទេសដែលមានសកម្មភាពរស់រវើក និងនាំទៅដល់ការរីកចំរើនរុងរឿងបាន គឺត្រូវដុសខាត់លើកត្តាធនធានមនុស្ស។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោទម្លាយអាថ៌កំបាំង នៃជំនួបច្រើនលើក ជាមួយនាយកផ្នែកព័ត៌មានសម្ងាត់អាមេរិក (Video Inside)
សម្តេចតេជោ បានទម្លាយនូវជំនួបសម្ងាត់រវាងសម្តេចជាមួយនឹងនាយកផ្នែកព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក ក្រោយការសរសេររបស់កាសែត The Diplomat អាមេរិកនិយាយថា សម្តេចមិនបានជួបជាមួយនាយក CIA លោក Bill Burns ឡើយ។ ក្នុងសារបើកចំហរមួយ តាមបណ្តាញសង្គមថ្ងៃទី១៣មិថុនា, សម្តេចតេជោបានបង្ហាញថា លោកមិនមែនត្រឹមតែជួបនាយកស៊ីអាយអេលោក Bill Burns តែម្នាក់ប៉ុណ្ណោះទេ គឺសម្តេចធ្លាប់បានជួបនាយកផ្នែកព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិកជាច្រើនទៀត ចាប់តាំងពីឆ្នាំ១៩៩៧ មក។ អប្សរាណិតរាយការណ៍
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍
-
ខេត្តព្រះវិហារបង្ក្រាបក្មេងទំនើង (Video Inside)
ក្មេងទំនើង ១២នាក់នៅខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចកោរសក់ នៅមុនការបញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានថ្លែងថា ក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីជិះម៉ូតូដេញកាប់ចាក់គ្នា ដោយការប្រើកាំបិត និងដាវ នាយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្មេងទំនើង ២នាក់ទៀត កំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមចាប់របស់សមត្ថកិច្ច។ ក្នុងការបង្ក្រាបក្មេងទំនើងទាំងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៧គ្រឿង ដាវ ៤ដើម និងកាំបិតចំនួន ២ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាការបង្ក្រាបករណីក្មេងទំនើងឱ្យអស់ ពីមូលដ្ឋាន ក្នុងសហគមន៍ និងពីសាលារៀន។
-
ព្រៃលិចទឹកជាង ១០ហិកតា នៅសៀមរាប រងការឆាបឆេះ (Video Inside)
ព្រៃលិចទឹកប្រមាណជាង ១០ហិកតា នៅខេត្តសៀមរាប ត្រូវបានភ្លើងឆាបឆេះ ជាមួយការសង្ស័យថា អាចបណ្តាលមកពីពលរដ្ឋរកឃ្មុំ ហើយធ្វេសប្រហែស។ ហេតុការណ៍នេះ បានកើតឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចត្រពាំងហ៊ីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក នៃស្រុកប្រាសាទបាគង។ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានថ្លែងនៅថ្ងៃទី១២មិថុនាថា ព្រៃលិចទឹកទំហំ ១០ហិកតា ត្រូវបានភ្លើងឆាបឆេះចាប់តាំងពីរសៀល។ រហូតដល់ម៉ោងជាង១០កន្លះយប់ថ្ងៃដដែល ក្រោមការជួយធ្វើអន្តរាគមន៍ ពីអាជ្ញាធរ ភ្លើងបានរលត់អស់វិញប្រមាណ ៨០ភាគរយ ដោយសារតែការពន្លត់មានភាពលំបាក ពីព្រោះព្រៃក្រាស់ និងមិនមានច្រកផ្លូវចូល ដើម្បីអាចរថយន្តពន្លត់អគ្គិភ័យ ចូលទៅដល់កន្លែងឆេះ។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ការឆេះនេះអាចបណ្តាលមកពីពលរដ្ឋរកឃ្មុំ ដោយការប្រើភ្លើងមិនបានប្រុងប្រយ័ត្ន។ មិនមានមនុស្សរងគ្រោះថ្នាក់ ក្នុងហេតុការណ៍នោះឡើយ។
-
កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នៃវេទិកា IPTP នាខែវិច្ឆិកា (Video Inside)
កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសភាអន្តរជាតិ ដើម្បីភាពអត់អោន និងសន្ដិភាព ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៤ ។ វេទិកាសភាអន្តរជាតិ ដើម្បីភាពអត់អោន និងសន្ដិភាពនេះ គឺជាវេទិកាដែលជជែកលើបញ្ហានានា ដែលទាក់ទងនឹងភាពអត់អោន និងសន្ដិភាព ក្នុងកម្រិតជាអន្តរជាតិ និងការដាក់ចេញនូវអនុសាសន៍របស់ខ្លួន សម្រាប់តំបន់ និងសកលលោក។ អប្សរាណិតរាយការណ៍