-
គម្រោងសង់ប្រឡាយបញ្ចៀសទឹកជំនន់ជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥ភាគរយ (Video Inside)

គម្រោងសាងសង់ប្រឡាយព្រែកហូរ ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ ការជួនដំណឹងនេះ ធ្វើឡើយដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល លោក ប្រាក់ ឡាក់ ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់។ មន្ត្រីធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល បានបញ្ជាក់ថា ការសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ បានសាងសង់រួចរាល់ ៩៥%ហើយ។ សំណង់ ៥ភាគរយ ដែលសេសសល់ នឹងគ្រោងបញ្ចប់នា ពេលឆាប់ៗខាងមុខនេះ។ ប្រឡាយព្រែកហូរ ដែលកំពុងស្តារ និងសាងសង់នេះ រួមមានប្រវែង ៣គីឡូម៉ែត្រកន្លះ គឺត្រូវបានរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ។ ចំណែកប្រវែង ៣,៧គីឡូម៉ែត្រទៀត គឺការស្តារប្រឡាយព្រែកហូរ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង។
-
អ្នកជួញដូរគ្រឿងញៀន មានកាំភ្លើងប្រើប្រាស់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (Video Inside)

អ្នកជួញដូរគ្រឿងញៀនក្នុងខេត្តព្រះវិហារចំនួន ៣នាក់ ត្រូវបានគេរកឃើញមានកាំភ្លើង និងដាវសាំមូរ៉ៃ សម្រាប់ប្រើប្រាស់ក្នុងអំពើជួញដូរគ្រឿងញៀនខុសច្បាប់។ ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុង៣ទីតាំងផ្សេងគ្នា នៅក្នុងស្រុកសង្គមថ្មី នាថ្ងៃទី៩ និង១០មិថុនា។ ជនសង្ស័យទាំងបីរួមមានឈ្មោះ ឯក សំណាង អាយុ ៤០ឆ្នាំមុខរបរជាងសិប្បកម្ម, ឈ្មោះ ម៉ី សើម អាយុ ២២ឆ្នាំ មុខរបរបើកបរត្រាក់ទ័រ និងឈ្មោះ សោ បុល អាយុ ៥១ឆ្នាំមានមុខរបរបើកហាងខារ៉ាអូខេ។ ក្រៅពីការចាប់យកគ្រឿងញៀនជាម្សៅក្រាមសថ្លាច្រើនកញ្ចប់, សមត្ថកិច្ចបានរកឃើញជនសង្ស័យមានកាំភ្លើងកែច្នៃ ៣ដើម ក្នុងនោះ ម៉ាកកាប៊ីន ២ដើម និងប្រភេទកាំភ្លើងខ្យល់មួយដើម, គ្រាប់កាំភ្លើង និងដាវសាមូរ៉ៃ។ ជនសង្ស័យត្រូវបានបញ្ជូនមកតុលាការ ដើម្បីធ្វើការកាត់ទោសតាមច្បាប់។
-
យោធិនផ្ទុះអាវុធត្រូវគេតាមចាប់ ប៉ុន្តែអ្នកចាក់ធុងបាសរំខានដំណេករួចខ្លួន (Video Inside)

យោធិនម្នាក់ដែលខឹងនឹងក្រុមផឹកស៊ីចាក់បាស់រំខានដំណេកអ្នកជិតខាងក្នុងពេលយប់ជ្រៅ បានផ្ទុះអាវុធបាញ់ឡើងទៅលើមួយគ្រាប់ ប៉ុន្តែបានរត់គេចខ្លួន ក្រោយការបាញ់នោះរួចមក។ ហេតុការណ៍បានកើតឡើងនាវេលាយប់ម៉ោង៩ នាថ្ងៃទី១០មិថុនា នៅបុរីសែនសុខអូរដឹម ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីបាននិយាយថា មូលហេតុដែលយោធិនម្នាក់នោះផ្ទុះអាវុធឡើងទៅលើអាកាស គឺក្រោយគាត់បានមកប្រាប់ក្រុមផឹកស៊ីទាំង ២ក្រុម ដែលចាក់ធុងបាសនោះ សូមបញ្ឈប់សកម្មភាពរំខានរបស់ខ្លួន ដល់ដំណេកអ្នកជិតខាង ប៉ុន្តែការហាមឃាត់នោះ បានបង្កឱ្យមានជាទំនាស់ពាក្យសម្តី ដែលធ្វើឱ្យយោធិននោះទ្រាំមិនបាន ក៏ដកកាំភ្លើងខ្លីបាញ់ឡើងទៅលើអាកាស ហើយគាត់បានគេចខ្លួនក្នុងពេលនោះ។ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក ម៉ម វុទ្ធី ត្រូវគេរាយការណ៍ថា លោកបានស្នើឱ្យកងកម្លាំងរាជអាវុធហត្ថ តាមស្រាវជ្រាវលើករណីយោធិនប្រើអាវុធនោះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថា តើសមត្ថកិច្ចនឹងមានវិធានការយ៉ាងណា ចំពោះការប្រើសម្លេងចាក់បាស់រំខាន របស់ក្រុមផឹកស៊ីទាំង២ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណេក របស់ប្រជាជនវេលាយប់ជ្រៅនោះឡើយ។
-
ក្តីសង្ឃឹមឈប់បាញ់គ្នាឈានរកការបញ្ចប់សង្គ្រាមនៅហ្គាហ្សា កំពុងស្ថិតក្លាយជាស្រមោល (Video Inside)

សង្គ្រាមក្នុងតំបន់ហ្គាហ្សា ហាក់ដូចជាបានឃើញពន្លឺ នៃការឈប់បាញ់គ្នាមួយ នាពេលខាងមុខនេះ ក្រោយរយៈពេលសង្គ្រាម ២៤៨ថ្ងៃរួចមកនេះ។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីព្រាង នៃសេចក្តីសម្រេចមួយ របស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់ចុងក្រោយបំផុត និងរួមមានការដោះលែងចំណាប់ខ្មាំង ដែលបានស្នើឡើងនៅក្នុងកិច្ចព្រមព្រៀងនោះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
កម្ពុជាស្វែងរកកិច្ចសហការពីក្រុមហ៊ុនជប៉ុនជួយដោះមីន (Video Inside)

-
ទំនាស់រវាងលោក ខូវ ឆាយ និង ដាវ លីឌុច ត្រូវបានផ្សះផ្សានៅថ្ងៃទី១១មិថុនា (Video Inside)

ទំនាស់រវាងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ខូវ ឆាយ ជាមួយនឹងស្តេចប្រដាល់ភូមាលោក ដាវ លីឌុច ត្រូវបានលើកយកមកផ្សះផ្សាគ្នាវិញ នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២៤។ លោក ខូវ ឆាយ បានរិះគន់ស្តេចប្រដាល់ភូមារួបនោះ តាំងពីការដាក់តម្លៃខ្លួនមួយលានដុល្លារ, ភាពសង្ស័យរើសអើងលើវិស័យក្បាច់គុន និងការចោទប្រកាន់ភាពក្រឡិចក្រឡុចរបស់លោក ដាវ លីឌុច នោះជាដើម។ លោក ខូវ ឆាយ បានប្តេជ្ញាមុននេះថា បើសិនជារូបលោកនៅតែជាប្រធានសហព័ន្ធកីឡាគុនខ្មែរ គឺលោកនឹងមិនអនុញ្ញាតឱ្យលោក ដាវ លីឌុច ឡើងសង្វៀនប្រដាល់ក្បាច់គុនខ្មែរ លើទឹកដីកម្ពុជាឡើយ។ តើការផ្សះផ្សានេះ បានសម្រេចលទ្ធផលអ្វីខ្លះ? អប្សរាណិតរាយការណ៍
-
សម្តេចធិបតីបង្ហាញអត្ថន័យអ្វីជា «មន្ត្រី» របស់រាជរដ្ឋាភិបាល (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកមន្ត្រីក្រោមឱវាទ នូវអត្ថន័យអ្វីជាមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ទី១០ មិថុនា ឆ្នាំ២០២៤។ មន្ត្រីរបស់រាជរដ្ឋាភិបាលត្រូវបានបណ្តុះបណ្តាលជាច្រើនពាន់នាក់ ក្នុងមួយឆ្នាំៗ តាមរយៈសាលាភូមិន្ទរដ្ឋបាល។ មន្ត្រីខ្លះត្រូវគេឃើញបានអនុវត្តការងាររបស់ខ្លួន ទទួលបានការវាយតម្លៃខ្ពស់ និងការកោតសរសើរគោរពពីប្រជាជន ប៉ុន្តែក៏មានមន្ត្រីខ្លះ ក៏មិនបានក្លាយជាបុគ្គល ដែលសមប្រកបផងដែរ។ អប្សរាណិតរាយការណ៍
-
ការបណ្តាក់ទុនដោយក្រុមហ៊ុនចិន ក្នុងខែឧសភា បានស្ថិតលើកំពូលតារាង (Video Inside)

-
ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកម្ម ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងតាមបណ្តាញសង្គម (Video Inside)

ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច ក្រសួងការពារជាតិ នៃប្រទេសកម្ពុជា បានថ្លែងថា ការបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធបញ្ញាសិប្បនិមិត្ត ដោយក្រុមធ្វើនយោបាយប្រឆាំង កំពុងវាយលុកខ្លាំងក្លា ដាក់មកលើថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រសាសន៍ថ្លែងរបស់លោឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងានព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ឈរជើងនៅទិសភូមិភាគទី៣។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងបង្ហាញក្តីបារម្ភដោយសារតែព័ត៌ក្លែងក្លាយនេះ បានធ្វើពលរដ្ឋមួយចំនួន មានការយល់ច្រឡំ។ លោកបានថ្លែងអំពាវនាវដល់កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋ សូមកុំឆាប់ជឿលើព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ពីព្រោះក្រុមធ្វើនយោបាយប្រឆាំង តែងប្រើប្រាស់ព័ត៌មានផ្សព្វផ្សាយមិនពិតទាំងនោះ តាមបណ្តាញសង្គម ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះដ៏ស្អាតស្អំរបស់រាជរដ្ឋាភិបាល។
-
ភាពខុសគ្នារវាងការជ្រើសរើសមន្ត្រីចូលបំរើក្របខណ្ឌក្រសួង ក្នុងពេលបច្ចុប្បន្ន និងអតីតកាល (Video Inside)

ការជ្រើសរើសមន្ត្រីចូលបំរើក្នុងក្របខណ្ឌក្រសួងបច្ចុប្បន្ន ត្រូវគេកត់សម្គាល់ថា បានខុសគ្នាទាំងស្រុង ពីការជ្រើសរើសមន្ត្រី ក្នុងសម័យអតីតកាលជំនាន់មុន។ ការជ្រើសរើសមនុស្សចូលបំរើការងារក្នុងអតីតកាល ជារឿយៗតែងរងនឹងការចោទថា តាមរយៈសែស្រឡាយ និងខ្លះតាមរយៈអំពើសូកប៉ាន់ជាដើម។ ប៉ុន្តែការជ្រើសរើសមន្ត្រីក្នុងសម័យសន្តិភាព ជាពិសេសចាប់តាំងពីមានរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រូបភាពដែលធ្លាប់មានការរិះគន់ពីអតីតកាល ត្រូវបានលុបបំបាត់គួរឱ្យកត់សម្គាល់។ អប្សរាណិតរាយការណ៍