-
អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់បានជាង ៧៥ភាគរយ (Video Inside)

អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល សម្រេចការសាងសង់ជាង ៧៥% ហើយ ក្នុងដំណាក់កាលទីមួយរបស់ខ្លួន។ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ អាកាសយានដ្ឋានថ្មី ក្នុងដំណាក់កាលទី១នេះ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥។ លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទឹកប្រាក់វិនិយោគ ១ពាន់ ៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុនទាំងមូល។ កម្ពុជាបច្ចុប្បន្ន មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣ រួចមកហើយ គឺទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ។ ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាព្រលានយន្តហោះអន្តរជាតិទី៤ របស់កម្ពុជា ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះធំ ខ្នាត 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងជាព្រលានអាចឲ្យប្រភេទយន្តហោះធុនយក្ស Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
-
ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា (Video Inside)

ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៨% នៅឆ្នាំនេះ និងបន្តកើនឡើងថែមទៀតក្នុងឆ្នាំ២០២៥ និង២០២៦។ របាយការណ៍ធនាគារពិភពលោកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជា បានកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញ នៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុក បានធ្លាក់ចុះក៏ដោយ។ របាយការណ៍បានបង្ហាញការព្យាករណ៍ថា កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦% ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត ៦,១% នៅឆ្នាំ២០២៥ និងឡើងដល់ ៦,៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញ លើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញ នៃការមកដល់របស់ភ្ញៀវទេសចរណ៍។ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញ នូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។ លោកស្រីបានបន្តថា កម្ពុជាអាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការសម្រួលនីតិវិធីពាណិជ្ជកម្ម នៅតាមព្រំដែន ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពល…
-
គម្រោងព្រែកជីកហ៊្វូណនតេជោបើកការដ្ឋានថ្ងៃ៥សីហា (Video Inside)

គម្រោងព្រែកជីកហ៊្វូណនតេជោនឹងចាប់ផ្តើមបើកការដ្ឋានក្នុងរយៈពេល៦៣ថ្ងៃខាងមុខនេះទៀត គិតចាប់តាំងពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤នេះទៅ។ ការប្រកាសនេះ បានធ្វើដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិធីសម្ពោធកំពង់ផែពហុបំណង របស់ក្រុមហ៊ុនកំពតផត នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្ងៃបើកការដ្ឋានសាងសង់ គឺនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ ព្រែកជីកហ៊្វូណនតេជោ នឹងមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គំរោងព្រែកជីកហ៊្វូណនតេជោដែលនឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្ររបស់ខ្មែរ បានរងនឹងការវាយប្រហារនូវពាក្យសម្តីប្រឆាំង ពីក្រុមធ្វើនយោបាយនិរទេសក្រៅស្រុក ដែលម្តងចោទថា ជាគំរោងបំរើនយោបាយវៀតណាម… ក្រោយមកចោទថា បំរើនយោបាយចិន ជាពិសេសមេខ្លោង នៃត្រកូលក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដែលចោទថា សំណង់ព្រែកជីក «ហ្វូណនតេជោ» គឺជាមហិច្ឆតារបស់ចិន និងចោទទៀតថា គំរោងព្រែកជីកនោះ នឹងមិនបំរើផលប្រយោជន៍សេដ្ឋកិច្ចជាតិឡើយ។ សម្តេចធិបតីបានថ្លែងថា…
-
ជើងឯកប្រដាល់ក្បាច់គុនខ្មែរលោក ធឿន ធារ៉ា ចូលរួមប្រកួតសង្វៀនយុទ្ធគុនចម្រុះ ជើងឯកអាស៊ី (Video Inside)

កម្ពុជាបានជ្រើសរើសអ្នកប្រដាល់គុនខ្មែរលោក ធឿន ធារ៉ា ដើម្បីចូលរួមប្រកួតប្រជែង លើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះ ជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា ឆ្នាំ២០២៤។ កម្ពុជាត្រូវបានក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុទ្ធគុនចម្រុះ ជើងឯកអាស៊ី ដែលត្រៀមនឹងរៀបចំធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រវាងពីថ្ងៃទី១១ ដល់១៣កក្កដា ឆ្នាំ២០២៤ ដែលនឹងមានការចូលរួមមកពីបណ្តាប្រទេសជាង ២០ នៅក្នុងទ្វីបអាស៊ី។ អប្សរាណិតរាយការណ៍
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែពហុបំណងកំពត នឹងជួយបង្កើនសសៃឈាមសេដ្ឋកិច្ចជាតិ (Video Inside)

កំពង់ផែពហុបំណងកំពតតម្លៃ ១ពាន់ ៥០០លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦មិថុនា ដែលជាកំពង់ផែក្នុងចំណាត់លំដាប់អន្តរជាតិខ្ពស់បំផុតមួយរបស់កម្ពុជា។ ពិធីសម្ពោធកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពតផត ស្ថិតនៅក្នុងភូមិគីឡូ១២ ក្នុងក្រុងបូកគោ បានប្រព្រឹត្តក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតរបស់កម្ពុជា ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦ម៉ឺនតោន ដល់ ១០ម៉ឺនតោន អាចចូលសំចតបាន។ សម្តេចធិបតីបានចាត់ទុកថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចមួយថ្មីទៀត ជាមួយនឹងចក្ខុវិស័យនាំប្រទេសកម្ពុជា ឱ្យធ្វើដំណើរចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅក្នុងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។ កំពង់ផែនេះ មានវិសាលភាពលើផ្ទៃដីគោកទំហំ ២០៧ហិកតា និងលើផ្ទៃទឹក ៦៧៨ហិកតា។ វិសាលភាពដែនគោក គឺជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯក្នុងដែនទឹកវិញ គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រងថែទាំ និងប្រើប្រាស់សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញ នៅក្នុងកំពង់ផែនោះ៕
-
សម្តេចតេជោទទួលជួបឯកអគ្គរដ្ឋទូតរុស្ស៊ី (Video Inside)

-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានជាង ៨៣ភាគរយ (Video Inside)

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីរវាងខេត្តចំនួន៣ សម្រេចការសាងសង់បានជាង ៨៣% ហើយ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅថ្ងៃទី៥ ខែមិថុនា បានថ្លែងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ លោកបានបន្តថា បច្ចុប្បន្នការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១% , ការងារស្ពានសម្រេចបាន ៩១,១៨% , ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤១,៥០% ដែលគេគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥។ លោកបានថ្លែងបន្តថា ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅរដូវវស្សានេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្លះ ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានរយៈពេល ៦៦ខែ…
-
សំណង់រំដោះទឹក និងពង្វាងទឹក ពីភូមិសាស្ត្ររាជធានី សម្រេចបាន ៦៥ភាគរយ (Video Inside)

គម្រោងសាងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចការសាងសង់ប្រមាណ ៦៥% ហើយ។ រាជធានីភ្នំពេញតែងរងនឹងការលិចតាមតំបន់ទំនាបមួយចំនួន ដោយសារតែជំនន់ទឹកហូរ មកពីខាងលើនៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានថ្លែងថា គម្រោងនេះ មានការស្តារប្រឡាយចំនួន ១០ខ្សែ ដែលមានប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្តក្នុងការរំដោះទឹក ឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ, ទន្លេសាប និងទន្លេបាសាក់។ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានថ្លែងទៀតថា ក្រោយការសាងសង់រួច គម្រោងនេះ នឹងជួយដោះស្រាយបញ្ហាជន់លិច តាមតំបន់ទំនាបនានាទាំងឡាយ នៅក្នុងរាជធានីភ្នំពេញ។
-
រកឃើញអាវុធជាច្រើនលាក់ទុកក្នុងផ្ទះពលរដ្ឋនៅបាត់ដំបង (Video Inside)

អាវុធវែងខ្លីជាង ៤០ដើម រួមទាំងគ្រាប់កាំភ្លើងមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញលាក់ទុក នៅក្នុងទីលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ សាន់ ភ័ណ្ឌ ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ត្រូវបានឃាត់ខ្លួន នារសៀលថ្ងៃទី៤មិថុនា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើកាំភ្លើងថ្មីៗទាំងនេះ ហេតុអ្វីបានជាស្ថិតនៅក្នុងផ្ទះរបស់ស្ត្រីនោះឡើយ ប៉ុន្តែការរកឃើញនេះ គឺជាការស្រាវជ្រាវសហការរវាងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ សមត្ថកិច្ចបានរកឃើញអាវុធវែងខ្លីជាច្រើនដើម ដែលរួមមានអាវុធប្រភេទ AK៤៧ ចំនួន ១១ដើម, អាវុធអឹមសីចំនួន ៤ដើម, អាវុធ M4 Carbine ចំនួន២ដើម, កាំភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់៥ដើម, កាំភ្លើងរ៉ូឡូ១ដើម, កាំភ្លើងវែងបាញ់សត្វ១៦ដើម, បង់កាំភ្លើងAK ២៩បង់, បង់អឹមសីចំនួន១៤បង់, គ្រាប់កាំភ្លើងAK៤៧, គ្រាប់អឹមសី, គ្រាប់កាំភ្លើងនានា សរុប ២២គ្រាប់ និងសម្ភារៈកែច្នៃអាវុធមួយចំនួនទៀត។ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកប្រភព ដែលជាប់ពាក់ព័ន្ធទាំងនេះ។