Category: កម្មវិធីព័ត៌មាន

  • លោក Lloyd Austin ប្រាប់សម្តេចធិបតីថា សហរដ្ឋអាមេរិក ត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការសាឡើងវិញ (Video Inside)

    លោក Lloyd Austin ប្រាប់សម្តេចធិបតីថា សហរដ្ឋអាមេរិក ត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការសាឡើងវិញ (Video Inside)

    រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡយ អូស្ទីន បានសម្តែងក្តីរីករាយ នាឱកាសអញ្ជើញជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃរបស់លោកនៅថ្ងៃទី៤មិថុនាឆ្នាំ២០២៤។ លោក ឡយ អូស្ទីន បានប្រាប់សម្តេចធិបតីនាយករដ្ឋមន្ត្រីថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ខេត្ត៦ថ្មីទៀតគ្រោងប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (Video Inside)

    ខេត្ត៦ថ្មីទៀតគ្រោងប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (Video Inside)

    ខេត្តចំនួន៦ទៀត នឹងគ្រោងប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នៅក្នុងឆ្នាំ២០២៤នេះ។ ការបន្ទោរបង់ពាសវាលពាសកាលបានបង្កការប៉ះពាល់ដល់អនាម័យ បរិស្ថាន, សោភ័ណភាព និងសុខភាពផងដែរ។ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទ» នាថ្ងៃទី៤ ខែមិថុនានេះ បានអោយដឹងថា ខេត្តទាំង៦ ដែលគ្រោងនឹងប្រកាសខាងមុខនេះរួមមាន ខេត្តកំពង់ចាម, ត្បូងឃ្មុំ, បន្ទាយមានជ័យ, សៀមរាប, រតនគិរី និងព្រះសីហនុ។ គួរបញ្ជាក់ថារហូតមកទល់ពេលនេះ មានខេត្តចំនួន៧ហើយ ដែលត្រូវបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។ ខេត្តទាំង៧ ដែលបានប្រកាសរួចមកហើយនេះ រួមមានខេត្តស្វាយរៀង, ព្រៃវែង, កណ្តាល, រាជធានីភ្នំពេញ, កំពង់ស្ពឺ, កំពង់ឆ្នាំង និងកែប។ ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងធ្វើការប្រកាសខេត្តព្រះសីហនុជាប់មាត់សមុទ្ទ ជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ នៅថ្ងៃទី១៣ ខែមិថុនាខាងមុខនេះ។ គួរបញ្ជាក់ថាដើម្បីរួមចំណែកធ្វើឱ្យបណ្តាខេត្តនានាក្លាយជាខេត្តមានអនាម័យល្អនោះ គឺចាប់តាំងឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់បង្គន់អនាម័យ តាមខ្នងផ្ទះចំនួន ២ម៉ឺន ៨ពាន់កន្លែង, បង្គន់អនាម័យប្រើប្រាស់រួមមាន ៧៣កន្លែង និងកន្លែងលាងសម្អាតដៃ បានចំនួន ២ពាន់ ៤០០កន្លែង។

  • គណបក្សប្រជាជនកម្ពុជាប្រកាសទទួលយកលទ្ធផលបោះឆ្នោត (Video Inside)

    គណបក្សប្រជាជនកម្ពុជាប្រកាសទទួលយកលទ្ធផលបោះឆ្នោត (Video Inside)

    គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេស នៅថ្ងៃទី៤មិថុនានេះ។ គណបក្សប្រជាជនកម្ពុជាបានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា របស់ប្រជាជនកម្ពុជា តាមរយៈសមាជិកសមាជិកា នៃក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន នៅទូទាំងប្រទេស។ អប្សរាណិតរាយការណ៍

  • គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនលើសលប់ លើការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេស (Video Inside)

    គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនលើសលប់ លើការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេស (Video Inside)

    លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី៤មិថុនានេះហើយ។ ក្នុងចំណោមគណបក្សចូលរួមទាំង៥ តើមានគណបក្សណាខ្លះបានទទួលអាសនៈ និងគណបក្សណាខ្លះមិនបានទទួលអាសនៈ? អប្សរាណិតរាយការណ៍

  • ៤ថ្ងៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានអ្នកគាំទ្រជិត ១០ម៉ឺន និងថវិកាជាងមួយលានដុល្លារ (Video Inside)

    ៤ថ្ងៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានអ្នកគាំទ្រជិត ១០ម៉ឺន និងថវិកាជាងមួយលានដុល្លារ (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា កាន់តែមានមនុស្សចូលរួមច្រើនគួរឱ្យកត់សម្គាល់។ គិតត្រឹមព្រឹកថ្ងៃទី៤មិថុនា ពលរដ្ឋគាំទ្រយុទ្ធនាការនេះ មានជិត ១០ម៉ឺននាក់ ជាមួយនឹងថវិកាទទួលបានចំនួនជាង ១លានដុល្លារ។ អប្សរាណិតរាយការណ៍

  • កម្ពុជាគ្រោងដាក់ដំណើរការរោងចក្រផលិតថាមពលខ្យល់ (Video Inside)

    កម្ពុជាគ្រោងដាក់ដំណើរការរោងចក្រផលិតថាមពលខ្យល់ (Video Inside)

    កម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការទីតាំងផលិតថាមពលដើរដោយខ្យល់លើកដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា។ ទីតាំងរោងចក្រផលិតថាមពលដើរដោយខ្យល់លើកដំបូងនោះគឺ ស្ថិតនៅ ក្នុងខេត្តមណ្ឌលគិរី និងកំពត។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងបញ្ជាក់នូវគំរោងផលិតថាមពល ដើរដោយខ្យល់ក្នុងខេត្តទាំង២ ដែលសម្បូរណ៍ដោយថាមពលខ្យល់។ កម្ពុជាបច្ចុប្បន្នមានសមត្ថភាពផលិតថាមពលតាមវិធីជាច្រើន ដូចជាតាមរយៈថាមពលវារីអគ្គិសនី, ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស និងចុងក្រោយ គឺថាមពលដើរដោយខ្យល់ថែមទៀត។ ការសម្រេចជ្រើសរើសយកថាមពលដើរដោយខ្យល់ គឺដើម្បីរុញថាមពលស្អាត និងថាមពលក៏កើតឡើងវិញឱ្យបានច្រើននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជាគឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្ត្រនេះ ជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។

  • លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសលើកទី៤ ឆ្លុះបញ្ចាំងជោគជ័យ នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ (Video Inside)

    លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសលើកទី៤ ឆ្លុះបញ្ចាំងជោគជ័យ នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ (Video Inside)

    ដំណើរការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ។ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសនេះ បានឆ្លុះបញ្ចាំងជោគជ័យ នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំនៅកម្ពុជា។ សូមទស្សនាអត្ថបទវិចារណកថារបស់អប្សរាណិត

  • លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតក្រុមប្រឹក្សាប្រកាសនៅថ្ងៃទី១មិថុនា (Video Inside)

    លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតក្រុមប្រឹក្សាប្រកាសនៅថ្ងៃទី១មិថុនា (Video Inside)

    លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ នឹងត្រូវប្រកាសនៅថ្ងៃទី១មិថុនានេះហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទញ៣០ឧសភា បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអណ្ណត្តិទី៤ ជាមួយការបញ្ជាក់ថា គេមិនបានរកឃើញនូវកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះឡើយ។ ការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តនៅថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ឧសភាកន្លងមកនេះ បានចូលរួមសង្កេតការណ៍ពីតំណាងគណបក្សនយោបាយ និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ ការប្រកាសលទ្ធផលបណ្តោះអាសន្ននឹងធ្វើនៅថ្ងៃទី១មិថុនានេះហើយ។ ចំណែកការប្រកាសលទ្ធផលជាផ្លូវការ នឹងគ្រោងធ្វើនៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៤។

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួបកម្មករក្រីក្រ ២ពាន់ ៣៥៥នាក់ ក្នុងរាជធានី (Video Inside)

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួបកម្មករក្រីក្រ ២ពាន់ ៣៥៥នាក់ ក្នុងរាជធានី (Video Inside)

    កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២ពាន់ ៣៥៥នាក់ ដែលមានជីវភាពខ្វះខាត បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣១ឧសភា។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយដោយផ្ទាល់ ដល់កម្មករក្រីក្រទាំងឡាយនោះ ដែលជាពលរដ្ឋមានជីវភាពក្រខ្សត់… ខ្លះមានជម្រករស់នៅខ្លួនឯង ខ្លះរស់ក្រោមដំបូលផ្ទះគេ ឬខ្លះជួលផ្ទះគេជាដើម។ មន្ត្រីកាកបាទក្រហមបានថ្លែងចាត់ទុកកាយវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជា «មាតាមនុស្សប្រកបដោយព្រហ្មវិហារធម៌» ជាមួយការយកចិត្តទុក្ខដាក់ដល់ប្រជាជន ដោយមិនរើសអើង ជាពិសេសប្រជាជនដែលជួបទុក្ខលំបាក, រងភាពខ្វះខាត, ងាយរងគ្រោះ និងរងគ្រោះបំផុត។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋដែលរងការខ្វះខាតរួមមានម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង,ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី ១យួរ, ឃីត១កញ្ចប់រួមមានមុង១, ភួយ១, សារុង១ និងក្រមា១, ទឹកសុទ្ធចំណុះ១លីត្រកន្លះ ១ដប ភេសជ្ជៈប៉ូការីស្វេត ១យួរ និងថវិកាម្នាក់ៗ៥ម៉ឺនរៀល៕

  • មន្ត្រីយោធាម្នាក់ដែលស្លាប់ដោយសារលិចទូកត្រូវប្រទះឃើញសាកសព (Video Inside)

    មន្ត្រីយោធាម្នាក់ដែលស្លាប់ដោយសារលិចទូកត្រូវប្រទះឃើញសាកសព (Video Inside)

    សពមន្ត្រីយោធាការពារព្រំដែនម្នាក់ ដែលជួបគ្រោះថ្នាក់លិចទូក ក្នុងខេត្តស្ទឹងត្រែង ខណៈទៅបង់សំណាញ់ ត្រូវបានគេរកឃើញវិញ ក្រោយការបាត់ខ្លួនរយៈពេលបីថ្ងៃ។ ហេតុការណ៍លិចទូកនេះ បានកើតឡើង តាំងពីថ្ងៃទី២៩ឧសភា នៅចំណុចក្បែរស្ពានកោះទន្សាយ ដែលនៅទីនោះជាចំណុចខ្សែទឹកហូរខ្មួលខ្មាញ់។ ស្ពានកោះទន្សាយ មានទីតាំងស្ថិត ក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ មានមនុស្សបីនាក់ បាននាំគ្នាជិះទូកទៅ បង់សំណាញ់។ ខណៈដែលទូកបានរំកិលជិតដល់ស្ពានប្រហែល ២០ម៉ែត្រ ក៏ស្រាប់តែលិចទូកតែម្ដង។ មនុស្សពីរនាក់ត្រូវគេឃើញបានហែលទឹកឡើងគោករួចផុតពីសេចក្តីស្លាប់… ចំណែកម្នាក់ទៀតបានបាត់ខ្លួនជាមួយនឹងទូក ដែលលិចនោះ។ ជនរងគ្រោះដែលបានបាត់ខ្លួនឈ្មោះ នួន ម៉ានី មានឋានៈពលបាលឯក ជាមន្ត្រីយោធានៅវរការពារព្រំដែន១០១ មានភារកិច្ចឈរជើងការពារក្រវ៉ាត់ព្រំដែន ក្បែរស្ពានកោះទន្សាយ។ សពរបស់ជនរងគ្រោះត្រូវបានរកឃើញនូវវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី៣១ ឧសភា ២០២៤ នៅចំណុចក្រោមស្ពានកោះទន្សាយ ចម្ងាយប្រមាណ ៩០ម៉ែត្រ ពីកន្លែងលិចទូកនោះ។