Category: កម្មវិធីព័ត៌មាន

  • ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវខេត្តកណ្តាល, រាជធានីភ្នំពេញ និងកំពង់ស្ពឺ ទប់ស្កាត់ការបំពានដី (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវខេត្តកណ្តាល, រាជធានីភ្នំពេញ និងកំពង់ស្ពឺ ទប់ស្កាត់ការបំពានដី (Video Inside)

    ការឃើញមនុស្សមួយចំនួន បានធ្វើសកម្មភាពរំលោភយកដីចំណីព្រែកត្នោត និងទំនប់អាងទឹក ៧មករា បានប្រញាប់ឱ្យក្រសួងធនធានទឹកអំពាវនាវរដ្ឋបាលខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកិច្ចសហការទប់ស្កាត់។ ក្រសួងធនធានទឹកក្នុងសេចក្តីជូនដំណឹងថ្ងៃទី២៥មិថុនា បានសរសេរថា «ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលពុំមានបុគ្គលណាមួយ អាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ»។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើអ្នកធ្វើសកម្មភាពរំលោភយកដីចំណីព្រែកត្នោត និងទំនប់អាងទឹក ៧មករានោះ គឺមនុស្សមកពីប្រភពណាឡើយ។ សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យ ដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ដល់១០លានរៀល»។

  • សម្តេចធិបតីបង្ហាញក្តីដឹងគុណដល់អតីតយុទ្ធជន និងបញ្ជាក់ការយកចិត្តទុកដាក់ (Video Inside)

    សម្តេចធិបតីបង្ហាញក្តីដឹងគុណដល់អតីតយុទ្ធជន និងបញ្ជាក់ការយកចិត្តទុកដាក់ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា។ សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានបង្កមហាវិនាសកម្មដល់សង្គមជាតិ។ សង្គ្រាមបានធ្វើឱ្យពលរដ្ឋជាច្រើនរងរបួស និងធ្លាក់ខ្លួនពិការ ជាពិសេសគ្រោះថ្នាក់ដោយសារគ្រាប់មីន។ ស្ថិតិបានបង្ហាញថា កម្ពុជាមានអតីតយុទ្ធជនពិការជាង ១០ម៉ឺន ៩ពាន់នាក់ ជាមួយនឹងអ្នកមានបន្ទុកជិត ១៥ម៉ឺននាក់ ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។ អប្សរាណិតរាយការណ៍

  • រថយន្តដឹកកម្មករ ៦០នាក់ ក្រឡាប់នៅកំពង់ស្ពឺ (Video Inside)

    រថយន្តដឹកកម្មករ ៦០នាក់ ក្រឡាប់នៅកំពង់ស្ពឺ (Video Inside)

    យ៉ាងហោចមានមនុស្សចំនួន៦០នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មកររោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើង បន្ទាប់មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ដឹកកម្មករប្រុសស្រីប្រមាណ ៦០នាក់ បានបើកបុករថយន្តមួយគ្រឿង និងបន្តបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តបានក្រឡាប់។ កម្មករប្រុសស្រី បានរងរបួសទាំងអស់ខ្លះរងរបួសធ្ងន់ និងខ្លះរងរបួសស្រាល ខណៈរថយន្តបានក្រឡាប់ចាក់ចោលកម្មករទាំងអស់នៅលើរថយន្តនោះ។ អ្នកជិះម៉ូតូដែលរថយន្តបុក បានរងរបួស ដែលនាំឱ្យចំនួនអ្នករងគ្រោះបានកើន ៦១នាក់។ អ្នករងគ្រោះថ្នាក់ទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយព្យាបាល។

  • ផ្ទុះគ្រាប់មីននៅខេត្តព្រះវិហារ, អ្នកបើកត្រាក់ទ័ររងរបួស (Video Inside)

    ផ្ទុះគ្រាប់មីននៅខេត្តព្រះវិហារ, អ្នកបើកត្រាក់ទ័ររងរបួស (Video Inside)

    គ្រាប់មីនតោនមួយគ្រាប់បានផ្ទុះឡើងបណ្តាលឱ្យបុរសអាយុ៤២ឆ្នាំម្នាក់ រងរបួសធ្ងន់ក្នុងហេតុការណ៍មួយ កើតឡើងក្នុងខេត្តព្រះវិហារ។ សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ អុល ស៊ីម ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដី នៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត វេលាព្រឹកថ្ងៃទី២៥មិថុនានេះ ស្រាប់តែត្រាក់ទ័ររបស់គាត់ បានកិនលើគ្រាប់មីនតោន បណ្តាលឱ្យផ្ទុះឡើងក្នុងពេលនោះ។ អ្នកបើកត្រាក់ទ័របានរងរបួសបែកក្បាលជង្គង់ និងរបួសតាមដងខ្លួន និងកំពុងទទួលការជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។ ខេត្តព្រះវិហារ គឺជាខេត្តជាប់ព្រំដែនមួយ ដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនកប់នៅក្នុងដី។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រជាជនរងគ្រោះ ដោយសារគ្រាប់មីន មានសរុបចំនួន ៦ម៉ឺន ៥ពាន់ និង ៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់។ កម្ពុជា គ្រោងនឹងប្រកាសជាប្រទេសដែលអស់គ្រាប់មីនសេសសល់ក្នុងដីទាំងស្រុង ក្នុងឆ្នាំ២០២៥។ ខេត្តព្រះវិហារ និងខេត្ត៦ដទៃទៀត រួមមាន ខេត្ដកោះកុង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដឧត្តរមានជ័យ គឺជាខេត្តចុងក្រោយ ដែលមិនទាន់បានប្រកាសជាខេត្តអស់មីននៅឡើយទេ។

  • រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ឱសានវាទពលរដ្ឋ ៣០គ្រួសារ នៅតំបន់អន្ទង់អាំងត្រូវរើចេញក្នុងរយៈពេល៣០ថ្ងៃ (Video Inside)

    រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ឱសានវាទពលរដ្ឋ ៣០គ្រួសារ នៅតំបន់អន្ទង់អាំងត្រូវរើចេញក្នុងរយៈពេល៣០ថ្ងៃ (Video Inside)

    រដ្ឋបាលខេត្តពោធិ៍សាត់ បានថ្លែងថា គេទុករយៈពេលចំនួន៣០ថ្ងៃ ដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង។ តំបន់អន្ទង់អាំងនៃជើងភ្នំ១៥០០ ត្រូវបានរាជរដ្ឋាភិបាលរក្សាជាតំបន់អភិរក្សឧទ្យានជាតិ។ រាជរដ្ឋាភិបាលបានសម្រេចលុបចោលគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍន៍ នៅតំបន់អន្ទង់អាំង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន ៤គំរោង ដើម្បីប្រែក្លាយតំបន់អន្ទង់អាំង ទៅជាតំបន់បៃតង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងតំបន់ដែលកំពុងរៀបចំជាតំបន់បៃតងនេះ ពលរដ្ឋដែលរស់នៅ ៦៧គ្រួសារ ក្នុងចំណោម ៩៨គ្រួសារ បានចាកចេញជាមួយនឹងការយល់ព្រម តាមគោលការណ៍ដោះដូររៀបចំដី ប៉ុន្តែពលរដ្ឋ ៣១គ្រួសារ នៅមិនទាន់បានចាកចេញនៅឡើយទេ។ លិខិតរបស់រដ្ឋបាលខេត្តថ្ងៃទី២៥មិថុនាបានប្រាប់ពលរដ្ឋចំនួន ៣១គ្រួសារ «ត្រូវពិចារណាសម្រេចចិត្តក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ»។ ក្នុងការយល់ព្រមចាកចេញ ត្រូវដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់…ប៉ុន្តែក្នុងករណីផុតកំណត់រយៈពេល៣០ថ្ងៃ នៅតែមិនព្រមសម្រេចចិត្ត រុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោល នយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗ របស់ប្រជាពលរដ្ឋទាំងនោះ គឺជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវ ចំពោះមុខច្បាប់ផងដែរ។

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីកាកបាទក្រហមកម្ពុជា (Video Inside)

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីកាកបាទក្រហមកម្ពុជា (Video Inside)

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា។ ពិធីបំពាក់មេដាយដល់មន្ត្រី៧១នាក់ នៃទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត បានប្រព្រឹត្តទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ អប្សរាណិតរាយការណ៍

  • ព្រះមហាក្សត្រតែងតាំងអភិបាលខេត្តថ្មីចំនួន ៨រូប (Video Inside)

    ព្រះមហាក្សត្រតែងតាំងអភិបាលខេត្តថ្មីចំនួន ៨រូប (Video Inside)

    ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងអភិបាលខេត្តថ្មី ៨រូប ខណៈអតីតអភិបាលខេត្ត៤រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ព្រះរាជក្រឹត្យថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តថ្មីទាំង៨រូប ដែលត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងតាមព្រះរាជក្រឹត្យថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ រួមមាន លោក វ៉ី សំណាង ត្រូវបានផ្ទេរចេញពីតួនាទីជាអភិបាលខេត្តកំពង់ស្ពឺ និងត្រូវបានតែងតាំងជា «អភិបាលខេត្តតាកែវ»។ លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តត្បូងឃ្មុំ និងត្រូវបានតែងតាំងជា « អភិបាលខេត្តកំពង់ស្ពឺ»។ លោក គួច ចំរើន ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តព្រះសីហនុ និងត្រូវបានតែងតាំងជា «អភិបាលខេត្តកណ្តាល»។ យោងតាមព្រះរាជក្រឹត្យ, អភិបាលខេត្តព្រះសីហនុត្រូវបានត្រាស់បង្គាប់តែងតាំងដល់ លោក ម៉ាង ស៊ីណេត។ ចំណែកអភិបាលខេត្តស្ទឹងត្រែង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែង តាំង លោក សរ សុពុត្រា និង អភិបាលខេត្តឧត្តរមានជ័យ គឺត្រូវបានត្រាស់បង្គាប់តែងតាំង លោក មាន ចាន់យ៉ាដា។ ដោយឡែក អតីតអភិបាលខេត្តចំនួន៤រូបផ្សេងទៀត ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មន្ត្រីទាំងបួនដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ…

  • សម្តេចធិបតីបញ្ជូនសារតាមបណ្តាញសង្គម ជុំវិញរឿងឃាតកម្ម នៅបុរីប៉េងហូតបឹងស្នោរ (Video Inside)

    សម្តេចធិបតីបញ្ជូនសារតាមបណ្តាញសង្គម ជុំវិញរឿងឃាតកម្ម នៅបុរីប៉េងហូតបឹងស្នោរ (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រញាប់បញ្ជូនសារតាមបណ្តាញសង្គម ក្រោយរឿងឃាតកម្ម ក្នុងបរិវេណបុរីប៉េងហូតបឹងស្នោរ បានក្លាយជាវេទិកាបញ្ចេញមតិមួយដែលគ្មានព្រំដែន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវពលរដ្ឋត្រូវជឿ និងទុកចិត្តលើប្រព័ន្ធតុលាការ របស់ព្រះរាជាណាចក្រកម្ពុជា។ អប្សរាណិតរាយការណ៍

  • មូលនិធិគន្ធបុប្ឆាទទួលបានថវិកាជិតបីលានដុល្លារ ខណៈការបិទបញ្ចប់កាន់តែខិតជិតមកដល់ (Video Inside)

    មូលនិធិគន្ធបុប្ឆាទទួលបានថវិកាជិតបីលានដុល្លារ ខណៈការបិទបញ្ចប់កាន់តែខិតជិតមកដល់ (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគបានជាង ២លាន ៨៥ម៉ឺនដុល្លារហើយ ខណៈការបិទបញ្ចប់យុទ្ធនាការនេះនៅសល់តែប្រមាណ ៥ថ្ងៃចុងក្រោយទៀតតែប៉ុណ្ណោះ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលមួយខែ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការរបស់ខ្លួន កាលពីថ្ងៃទី១មិថុនា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥មិថុនានេះថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា គិតមកទល់នឹងពេលនេះ ទទួលបានការចូលរួមពីពលរដ្ឋចំនួន ១៩ម៉ឺន ៩ពាន់ ៨៨១នាក់ ដែលសរុបទឹកប្រាក់មានចំនួន ២លាន ៨៥ម៉ឺន ៩ពាន់ ៨០៨ដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ បានអំពាវនាវដល់ «បងប្អូនសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាព កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា…

  • កម្ពុជាបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រជាលើកដំបូង (Video Inside)

    កម្ពុជាបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រជាលើកដំបូង (Video Inside)

    កម្ពុជាបានបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រជាលើកដំបូង ដោយមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១២ បានចូលរួមក្នុងប្រព័ន្ធសិក្សា តាមលំនាំបច្ចេកវិទ្យាឌីជីថលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៤។ អប្សរាណិតធ្វើសេចក្តីរាយការណ៍