-
ស្នងការនគរបាលរាជធានីភ្នំពេញទទួលបានការតម្លើងសក្តិ និងតួនាទី (Video Inside)

ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានតម្លើងសក្តិជានាយឧត្តមសេនីយ៍ និងត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។ ការតម្លើងឋានន្តរសក្តិ និងតួនាទី បានធ្វើឡើងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ របស់ព្រះមហាក្សត្រខ្មែរនាថ្ងៃទី២៣សីហានេះ។ ការតម្លើងឋានន្តរសក្តិ និងតួនាទី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់ការទុកចិត្ត ចំពោះសមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។
-
សារថ្នាក់ដឹកនាំពិភពលោកអបអរសាទរកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

-
សមត្ថកិច្ចចាប់ខ្លួនមេខ្លោងទណ្ឌិតគ្រឿងញៀន ឈិន ស៊ីងហាង (Video Inside)

ការតាមចាប់ជនសង្ស័យនានាជាប់ពាក់ព័ន្ធនឹងការធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀន ក្នុងខេត្តសៀមរាប បានកើនដល់១១នាក់ហើយ ក្នុងនោះរួមទាំងទណ្ឌិតជាមេខ្លោងឈ្មោះ ឈិន ស៊ីងហាង ដែលបក្ខពួកបានរំដោះកន្លងមកនេះ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី២៣សីហាននេះថា ប្រតិបត្តិការបង្ក្រាបជនជាប់ពាក់ព័ន្ធស្ទើរតែបញ្ចប់អស់ទៅហើយ។ អប្សរាណិតរាយការណ៍
-
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន គឺជានាយករដ្ឋមន្ត្រីស្តីទី ក្នុងករណីអវត្តមានរបស់ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត (Video Inside)

-
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែលើកដំបូងក្រោយការក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសប្រទាន និងរាជានុញ្ញាតដល់កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ក្នុងការចូលក្រាបបង្គំគាល់ក្នុងព្រះបរមរាជវាំងនាថ្ងៃពុធទី២៣សីហា។ ការក្រាបបង្គំគាល់របស់នាយករដ្ឋមន្ត្រី និងភរិយា គឺមួយថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីមានការបោះឆ្នោតផ្តល់ការទុកចិត្តរបស់រដ្ឋសភា ចំពោះសមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។ ការចូលក្រាបបង្គំគាល់នេះ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារអបអរសាទរ ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការបោះឆ្នោតទុកចិត្តពីរដ្ឋសភា ក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មី ក្នុងអាណ្ណត្តិទី៧ របស់រដ្ឋសភា។ ការចូលក្រាបបង្គំគាល់នេះ បានធ្វើឡើងមួយថ្ងៃមុនពេលដែលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូងត្រៀមនឹងចាប់ផ្តើមធ្វើនាវេលាថ្ងៃទី២៤សីហា។ យោងតាមសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែកចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងប្រការ២ បានសរសេរថា «នាយករដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៤ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាន នៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០៤ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ៣៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ៨៦៩ករណី, និងការស្លាប់សរុបមាន ចំនួន…
-
សាលាអន្តរជាតិហ្គោលដិនប៊្រីជ ប្តេជ្ញារួមចំណែកបង្កើនសមត្ថភាពធនធានមនុស្ស ឆ្លើយតបចក្ខុវិស័យរាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ (Video Inside)

កម្ពុជាកំពុងជំរុញខ្លាំងក្លានូវការបង្កើនសមត្ថភាពសិស្ស និងនិស្សិត តាមបណ្តាសាលារៀន នៅក្នុងប្រទេស ដែលជាផ្នែកមួយឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០។ នាយកសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញបណ្ឌិត សេង រិទ្ធី បានថ្លែងថា សាលារបស់លោកក៏បានចូលរួមជួយជំរុញផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអប់រំនេះ ដើម្បីការឆ្លើយតបនឹងសំណូមតាមចក្ខុវិស័យ ដាក់ចេញរបស់រាជរដ្ឋាភិបាលផងដែរ។ សូមទស្សនាសេចក្តីរាយការណ៍
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន ចូលក្នុងប្រទេសថៃ (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរ និងអបអរសាទរចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានវិលត្រឡប់ទៅកាន់មាតុភូមិវិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃ ក្នុងឆ្នាំ២០០៨ ដោយសារការកាត់ទោសពាក់ព័ន្ធនឹងអំពើពុករលួយ។ សេចក្តីរាយការណ៍បានបង្ហាញថានៅពេលដែលលោកបានអញ្ជើញមកដល់ប្រទេសថៃ ថ្ងៃអង្គារ៍នោះ, តុលាការកំពូលរបស់ថៃ បានកាត់ទោសឱ្យរូបលោក ថាក់ស៊ីន ត្រូវជាប់គុកចំនួន ៨ ឆ្នាំ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ថា តើលោកនឹងត្រូវបំរើទោសតាមការកាត់ដែរឬយ៉ាងណានោះឡើយ។ លោក ថាក់ស៊ីន អាយុ៧៤ឆ្នាំ គឺជាបងប្អូនធម៌របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារក្នុងបណ្តាញសង្គមបានសរសេរថា៖ «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗ ដែលគាត់នឹកខ្លាំងជាងគេ»។ សម្តេចតេជោបានសរសេរទៀតថាសូម« ជូនពរបងប្រុស មានសុខភាពល្អ»។
-
ខ្មែរកម្ពុជាក្រោមរីករាយការបង្កើតស្ថាប័នរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន (Video Inside)

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានថ្លែងបង្ហាញក្តីរីករាយជាខ្លាំង ខណៈការបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត បានបង្កើតជាលើកដំបូង នូវរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ស្ថាប័នថ្មីនេះ ដឹកនាំដោយរដ្ឋមន្ត្រីម្នាក់ឈ្មោះ ឡាំ ជា។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជា លោក សឿង សុធានី បានថ្លែងបង្ហាញក្តីរីករាយយ៉ាងខ្លាំង។ បញ្ហាពាក់ព័ន្ធទឹកដី និងពលរដ្ឋខ្មែរកម្ពុជាក្រោម គឺជាបញ្ហារសើបមួយជាខ្លាំង និងជារឿយៗ បញ្ហានេះត្រូវបានក្រុមធ្វើនយោបាយប្រឆាំង បានប្រើប្រាស់ជាទឡ្ហីករណ៍ ដើម្បីជាឈ្នាន់ ដើម្បីប្រជាប្រីយ៍ភាពនយោបាយ។ បញ្ហាខ្មែរកម្ពុជា និងទឹកដី ត្រូវបានក្រុមឧទ្ទាមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី បានប្រើប្រាស់ម្តងហើយម្តងទៀត តាមរយៈការបំពុលប្រវត្តិសាស្ត្រធ្វើឱ្យមនុស្សចងគំនុំនឹងគ្នារវាងខ្មែរក្រោម, ខ្មែរកណ្តាល និងខ្មែរលើ ដែលសុទ្ធសឹងតែជាឈាមជ័រខ្មែរតែមួយ។ ពលរដ្ឋខ្មែរកម្ពុជាក្រោយ បានអបអរសាទរនូវបង្កើតជាលើកដំបូង នូវរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែននេះ នឹងរំពឹងថាតាមរយៈស្ថាប័ននេះ បញ្ហាកម្ពុជាក្រោមនឹងមិនត្រូវបានក្រុមឧទ្ទាមជ្រុលនិយម អាចនឹងប្រើប្រាស់ ក្នុងការកេងចំណេញនយោបាយទៀតបានឡើយ។ លោក សឺន បញ្ញា នៃពលរដ្ឋខ្មែរកម្ពុជាក្រោម បានថ្លែងបញ្ជាក់នូវអារម្មណ៍របស់លោក ជុំវិញការបង្កើតស្ថាប័នទទួលបន្ទុកកិច្ចការព្រំដែននេះ។ ក្រុមធ្វើនយោបាយជ្រុលនិយម ដើម្បីតែមហិច្ឆិតាគ្រប់គ្រងអំណាច បានប្រើល្បិចកលទុច្ចរឹតឃោសនាថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមេដឹកនាំខ្មែរ…
-
សម្តេចតេជោត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែសម្តេចបានថ្លែងថា សម្តេចនៅមិនទាន់លាលែងពីអាជីពនយោបាយឡើយ។ សម្តេចតេជោត្រូវបានព្រះមហាក្សត្រនៅថ្ងៃទី២២សីហានេះ បានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ដែលការតែងតាំងនេះ គឺនៅបន្ទាប់ពីសុពលភាពនាយករដ្ឋមន្ត្រីបានបញ្ចប់។ យោងតាមព្រះរាជក្រឹត្យ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ មានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី២២សីហា បានថ្លែងថាចាប់ពីថ្ងៃទី២២សីហានោះទៅ សម្តេចគឺជាឳពុកនាយករដ្ឋមន្ត្រី។ សម្តេចតេជោ គឺជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចវែងជាងគេបំផុតលើសកលលោក។ សម្តេចតេជោគិតចាប់តាំងពីខែមករា ឆ្នាំ១៩៨៥ បានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គិតត្រឹមថ្ងៃទី២២សីហា ដែលជាថ្ងៃចុងក្រោយនេះ។ ក្រុមធ្វើនយោបាយជ្រុលនិយម បើទោះបីជាប្រើប្រាស់ឧបាយកលទុច្ចរិតយ៉ាងណាក៏ដោយ ត្រូវគេឃើញថាមិនអាចយកឈ្នះមកលើសម្តេចតេជោ ហ៊ុន សែន បានឡើយក្នុងពេលដែលលោកបានកាន់អំណាចជានាយករដ្ឋមន្ត្រី។ ប៉ុន្តែក្នុងពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មីដឹកនាំដោយ«កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត ក្នុងអាណ្ណត្តិថ្មីនេះទៀត, ក្រុមជ្រុលនិយមនៅតែចិញ្ចឹមគំនិតបន្តភាពឈ្នានីស មិនព្រមលែងដៃចោលឡើយ។ សម្តេចតេជោបានថ្លែងក្នុងសន្និសីទកាសែតថ្ងៃនេះបញ្ជាក់ថា សម្តេចនៅតែមិនទាន់ចាកចេញពីរង្វង់ឆាកនយោបាយទេ។ សម្តេចតេជោបានថ្លែងបញ្ជាក់មុននេះនូវគម្រោងបន្តទៅមុខទៀត ដោយសម្តេចនឹងគ្រោងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដែលក្នុងទិសដៅអនាគត នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលនឹងចូលសម្រាក។ គួរបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា នឹងមាននៅប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ…