Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងអំឡុងពេលព្រឹក ប្រហែលជាមិន មានអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែសូមកុំបោះបង់ការងារដែលមាននៅក្នុងដៃ ចោលអោយសោះ ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលបន្ទាប់។ កុំធ្វើការបដិ សេធចំពោះការផ្តល់ជូនការងារពីថា្នក់លើ ព្យាយាមបំពេញការងារនោះ ពីព្រោវាជាប្រភព នៃភាពចម្រើនលូតលាស់នៅក្នុងពេលនេះ។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្ទាល់  ប្តូរការងារគឺអាចធ្វើទៅបានដោយល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះក៏សូមចាកចេញជាដាច់ខាតពីស្ថានភាពដែល មិនច្បាស់លាស់ទាំងឡាយ ពីព្រោះវានឹងធ្វើអោយអ្នកលំបាកច្រើនជាងការទទួលផល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺប្រយ័ត្នចាញ់បោកគេ។ ក្នុងនោះដែរ លោកអ្នកក៏មិនអាច បែងចែកពត៌មានសំខាន់សូម្បីតែជាមួយមនុស្សដែលអ្នកបានស្គាល់ ឬយល់ថាជិតដិតក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅ ក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែបញ្ហាក៏ហាក់នៅមិនឆ្ងាយប៉ុន្មានដែរ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍អោយបានរួសរាន់ ហើយប្រើប្រាស់ពត៌មានលំអិតជាក់ស្តែងដែលអ្នកមាន។  លោកអ្នកគួរតែចំណាយពេលរៀបចំគម្រោងផែនការ ហើយេរហ័សរហួនក្នុងការដោះ ស្រាយបញ្ហា ឬស្នើសុំជំនួយ។ លើសពីនេះ សូមកុំបាក់ទឹកចិត្តប្រសិនបើអ្នកជួបភាពរឹងស្ទះ។  ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៥ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៥ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះ ខណៈការឆ្លងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥៥ករណីប៉ុណ្ណោះ។ ប្រទេសកម្ពុជា បានបន្តរកមិនឃើញមានការឆ្លងថ្មីទេនៅថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះ បានកើនឡើងវិញចំនួន ៥ករណី។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ប្រុយណេ, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ២០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់…

  • ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ រកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ២៧កន្លែង ក្នុងតំបន់ការពារធម្មជាតិ (Video Inside)

    ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ រកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ២៧កន្លែង ក្នុងតំបន់ការពារធម្មជាតិ (Video Inside)

    «ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិ ចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌។ ការរកឃើញនេះ ត្រូវបានស្រាវជ្រាវ ក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង»។ ក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយ ជុំវិញការរកឃើញនេះ ក្នុងពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ»។ ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃក្រសួងទាំង២ ក្នុងគោលបំណងចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ។ លោកជំទាវរដ្ឋមន្ត្រីបានចាត់ទុកថាវាជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។

  • កំណាត់ផ្លូវជាតិលេខ៧៦A អាចធ្វើដំណើរបានតិចតួច (Video Inside)

    កំណាត់ផ្លូវជាតិលេខ៧៦A អាចធ្វើដំណើរបានតិចតួច (Video Inside)

    កំណាត់ផ្លូវជាតិ លេខ៧៦A ដែលបាក់ស្រុត នៅខេត្តមណ្ឌលគិរី បានបើកដំណើរការមកវិញខ្លះហើយ ប៉ុន្តែចរាចរណ៍នៅមិនទាន់បានរលូន១០០%នោះទេ។ សេចក្តីរាយការណ៍បានឱ្យដឹង រថយន្តធុនតូចអាចធ្វើដំណើរលើផ្លូវជួសជុលនោះបាន ខណៈឡានធំៗ តម្រូវឱ្យបើកវាងចូលក្នុងព្រៃដែលបានរៀបចំ។ អប្សរាណិតរាយការណ៍

  • កម្ពុជាត្រៀមនាំអង្ករទៅឥណ្ឌូនេស៊ីចំនួន១លានតោនរយៈពេល៤ឆ្នាំ (Video Inside)

    កម្ពុជាត្រៀមនាំអង្ករទៅឥណ្ឌូនេស៊ីចំនួន១លានតោនរយៈពេល៤ឆ្នាំ (Video Inside)

    កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពគ្នារៀបចំអនុស្សារណៈយោគយល់រយៈពេល៤ឆ្នាំ លើការនាំចេញអង្ករកម្ពុជា។ ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១៦សីហា រវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា, ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីលោក ប៉ាហាឡា នូហ្គ្រាហា មែនស៊ូរី។ យោងតាមការឯកភាពគ្នានោះ កម្ពុជានឹងនាំអង្ករចូលទីផ្សារឥណ្ឌូណេស៊ី២៥ម៉ឺនតោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៤ឆ្នាំ។ កម្ពុជាបានដាក់ចេញគម្រោងនាំអង្ករចេញលក់ក្រៅប្រទេស ឱ្យបានមួយលានតោនក្នុងឆ្នាំ ប៉ុន្តែក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ ផែនការនោះនៅមិនទាន់បានសម្រេច១០០ភាគរយឡើយ។ កម្ពុជាក្នុងឆ្នាំ២០២២កន្លងមកនេះ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦៣ម៉ឺនតោន និងនាំចេញស្រូវបានចំនួន ៣លាន៤សែនតោន ដែលគិតជាទឹកប្រាក់ប្រមាណជាង ១ពាន់ ២៥៥លានដុល្លារអាមេរិក។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្ករកម្ពុជាត្រូវគេរំពឹងថា នឹងអាចនាំចេញបានក្នុងចំនួន ៧៥ម៉ឺនតោន។

  • សមត្ថកិច្ចបញ្ជូនម្ចាស់ Pass App ទៅតុលាការ (Video Inside)

    សមត្ថកិច្ចបញ្ជូនម្ចាស់ Pass App ទៅតុលាការ (Video Inside)

    ម្ចាស់ Pass App ដែលជិះបញ្ច្រាសទិសហើយទាញដំបងដែកបំរុងប្រើហិង្សា ដាក់លើអ្នកបើករថយន្តបើកស្របទិសចរាចរណ៍ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២៣។ រឿងម្ចាស់ Pass App ឈ្មោះ កែ ឃីម ដែលបានជិះបញ្ច្រាសនៅលើផ្លូវព្រះនរោត្តម ក្នុងពេលដែលមានចរាចរណ៍កកស្ទះកាលពីថ្ងៃទី១៥សីហា ក្នុងសប្តាហ៍នេះ បានក្លាយជាចំណុចចាប់អារម្មណ៍របស់បណ្តាញសង្គម ដោយពលរដ្ឋខ្លះ បានទទួលសុំឱ្យអាជ្ញាធរចាត់វិធានការ ដាក់លើបុគ្គលនោះតាមផ្លូវច្បាប់។ សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវរកភ្លាមៗ និងក្រោយមកត្រូវបានគេរកឃើញ និងឃាត់ខ្លួនបុគ្គលឈ្មោះ កែ ឃីម នោះនៅក្នុងភូមិស្វាយអាត់កណ្តាល, ឃុំព្រែកតាមាក់, ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បុគ្គលរូបនោះ បានរងការចោទពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍។ សេចក្តីរាយការណ៍ តាមបណ្តាញសង្គម បាននិយាយថាបុរសដែលកាន់ដែកទីបប៉ុនប៉ង ប្រើហិង្សាដាក់លើអ្នកដំណើរនោះ គឺជាបុគ្គលដែលមានប្រវត្តិជាប់ពន្ធនាគារកាលពីឆ្នាំ២០១៤ ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ហិង្សា ក្នុងកុប្បកម្មមួយនៅលើស្ពាននាគកោះពេជ្រ និងបុរសរូបនោះ ទើបបានចេញរួចក្នុងឆ្នាំ២០១៨។ មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានប្រាប់អប្សរាណិតថា ម្ចាស់ Pass App ឈ្មោះ កែ ឃីម នឹងត្រូវបន្តសាកសួរដោយតុលាការ…

  • អធិការរងនគរបាលខណ្ឌចំការមនត្រូវបានបញ្ជូនទៅតុលាការ (Video Inside)

    អធិការរងនគរបាលខណ្ឌចំការមនត្រូវបានបញ្ជូនទៅតុលាការ (Video Inside)

    អធិការរងខណ្ឌចំការមនដែលបានប្រើហិង្សាដាក់លើពលរដ្ឋក្នុងជម្លោះចរាចរណ៍ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២៣។ លោកវរសេនីយ៍ទោ ហួត គង់ ត្រូវបានកាមេរ៉ាអ្នកសារព័ត៌មាន បានថតរូបនូវការប្រើកម្លាំងហិង្សា ដាក់លើពលរដ្ឋម្នាក់ដែលគេរាយការណ៍ថា បានបើករថយន្ដបុកខឿន នៅលើចិញ្ចើមថ្នល់មួយ ក្នុងហេតុការណ៍កើតឡើងវេលាយប់ថ្ងៃទី១៤សីហា។ យោងតាមកាមេរ៉ាថត, អធិការរងនគរបាលរូបនោះ មានអាការៈស្រវឹង និងបានបើកបរម៉ូតូមួយ ដែលមានស្លាកនគរបាលថែមទៀត។ យោងតាមច្បាប់, ភាពបើកបរក្នុងអាការៈស្រវឹង គឺជាអំពើខុសច្បាប់។ ក្នុងហេតុការណ៍ទាស់ពាក្យសម្តីនោះ, អធិការរងនគរបាលខណ្ឌចំការមន ត្រូវគេឃើញលើកដៃដាល់បុរសម្ចាស់រថយន្តនោះជាមុន និងក្រោយមកក៏មានការវាយប្រតាយប្រតប់គ្នា។ អំពើហិង្សាដាក់លើពលរដ្ឋនោះ ត្រូវបានពលរដ្ឋតាមបណ្តាញសង្គមរិះគន់ជាខ្លាំង។ ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានគេដកស្រង់ពាក្យសម្តី ដែលបញ្ជាក់ថាអធិការរងខណ្ឌចំការមននោះ នឹងត្រូវទទួលទោសតាមច្បាប់ ពាក់ព័ន្ធនឹងអំពើហិង្សាដាក់លើពលរដ្ឋ។ មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានប្រាប់អប្សរាណិតថា ករណីអធិការរងនគរបាលខណ្ឌចំការមននោះ នឹងត្រូវបន្តសាកសួរដោយតុលាការនៅថ្ងៃសុក្រថែមទៀត ខណៈដែលវរសេនីយ៍ទោរូបនេះ ត្រូវបានបញ្ជូនមករក្សាទុកសិននៅអធិការដ្ឋាននគរបាលខណ្ឌ។

  • នាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង ថ្លែងថា «ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់មូសខ្លា» (Video Inside)

    នាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង ថ្លែងថា «ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់មូសខ្លា» (Video Inside)

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាស់តឿនពលរដ្ឋត្រូវលុបបំបាត់ទឹកដក់ ដែលនៅក្នុងកង់ឡានឱ្យអស់ ខណៈមានសេចក្តីរាយការណ៍ជុំវិញការផ្ទុះឡើង នៃជម្ងឺគ្រុនឈាម។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងចាត់ទុក «ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់ដង្កូវទឹក និងមូលខ្លារស់នៅ»។ ជំងឺគ្រុនឈាមត្រូវគេរាយការណ៍ថាបានផ្ទុះសាឡើងវិញនៅក្នុងឆ្នាំ២០២៣។ ជំងឺគ្រុនឈាមជាជម្ងឺអាចកើតលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺត ឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី១៧សីហានេះ បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ទាំងអស់គ្នា ខណៈជំងឺគ្រុនឈាមបានផ្ទុះឡើងវិញ នៅឆ្នាំ២០២៣នេះ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់ពលរដ្ឋថាកណីជំងឺគ្រុនឈាមក្នុងឆ្នាំនេះ បានកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម លោក លាង ឫទ្ធា បានថ្លែងថា គិតត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤ពាន់ ៦៦៨ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១០ករណី ដែលមានការកើនឡើងជិត២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង ដដែលបានដាស់តឿនថា «ដើម្បីបំបាត់ការរាតត្បាត នៃជំងឺគ្រុនឈាមនេះ ប្រជាពលរដ្ឋត្រូវលុបបំបាត់ទឹកដក់ដែលនៅក្នុងកង់ឡានឱ្យអស់ ព្រោះថា ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់ដង្កូវទឹក និងមូលខ្លារស់នៅ»។

  • ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារប្រគល់ឱ្យខេត្តស្វាយរៀង (Video Inside)

    ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារប្រគល់ឱ្យខេត្តស្វាយរៀង (Video Inside)

    ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង។ ពិធីប្រគល់និងទទួលនេះ បានប្រព្រឹត្តទៅក្នុងពិធីមួយនាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ នៅក្នុងទីលានទុកដាក់សំរាមសំណល់រឹងទំហំជាង៤ហិកតា ស្ថិតនៅក្នុងក្រុងស្វាយរៀង។ លោករដ្ឋលេខាធិការ សៅ សុភាព បានថ្លែងថា «បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស នូវគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗ មានការកើនឡើងជាបន្តបន្ទាប់»។ អភិបាលរងខេត្តស្វាយរៀង លោក សេង សីលា បានថ្លែងថា «ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវ បានជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អ និងបញ្ចៀសការចោលសំរាមពាសវាលពាសកាល»។ លោកបានស្នើដល់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលាន ដែលមានសុវត្ថិភាព។