Category: កម្មវិធីព័ត៌មាន

  • បក្ខពួកមេខ្លោងជួញដូរគ្រឿងញៀនរំដោះអ្នកទោសជាតិចិន ក្នុងពេលបញ្ជូនព្យាបាលនៅក្រៅពន្ធនាគារ (Video Inside)

    បក្ខពួកមេខ្លោងជួញដូរគ្រឿងញៀនរំដោះអ្នកទោសជាតិចិន ក្នុងពេលបញ្ជូនព្យាបាលនៅក្រៅពន្ធនាគារ (Video Inside)

    អ្នកទោសជាមេខ្លោងគ្រឿងញៀនជាតិចិនម្នាក់ត្រូវបានបក្ខពួកបានធ្វើសកម្មភាពរំដោះយក ក្នុងពេលបានបញ្ជូនមកព្យាបាល ក្នុងគ្លីនីកមួយក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យទាំងនេះ ក្រោយហេតុការណ៍ដែលទើបបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងមហាផ្ទៃ មុនការចាកចេញពីតំណែង (Video Inside)

    សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងមហាផ្ទៃ មុនការចាកចេញពីតំណែង (Video Inside)

    អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃតម្លៃ៦០លានដុល្លារ ត្រូវបានធ្វើពិធីក្រុងពាលីនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ នៅមុនការដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ។ ពិធីក្រុងពាលីនេះ បានអញ្ជើញចូលរួមជាអធិបតីដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីក្រុងពាលី ចាត់ទុកអគារថ្មីរបស់ក្រសួងមហាផ្ទៃ នេះជាផ្នែកមួយនៃមោទនភាពជាតិ។ សម្ដេចក្រឡាហោម ស ខេង ដែលនឹងបញ្ចប់កិច្ចការរបស់ខ្លួនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រមាណ៥ថ្ងៃទៅមុខទៀតនេះ បានថ្លែងដាស់តឿនមន្ត្រីក្រសួង ត្រូវបន្តធ្វើកិច្ចការដោយភាពស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី។ សម្តេចក្រឡាហោមបានផ្តល់អនុសាសន៍ ជុំវិញការកសាងស្ថាប័ន, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការរៀបចំឱ្យបានល្អនូវតួនាទីភារកិច្ច, របៀបរបបធ្វើការងារ, ភាពសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើមន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នា ដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នា ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់លុយកាក់បន្តិចនៅពេលនេះ ប្រហែលជានៅ ពេលខាងមុខនេះអ្នកនឹងអាចត្រូវការលុយកាក់ច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ ក្នុងថ្ងៃនេះ ពីព្រោះបញ្ហារឹងស្ទះទាំងអស់ត្រូវបានដោះស្រាយ ហើយជាពិសេសមនុស្សដែល នៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាងខ្លាំង។ ចំពោះទំនាក់ទំនងក្នុងថ្ងៃនេះ គឺអ្នកហាក់មានអំណាចឥទ្ធិពលលើមនុស្សដែលនៅក្បែរខ្លួន ហើយសូម្បីតែថ្នាក់លើក៏ ស្រលាញ់ពេញចិត្តលើការងាររបស់អ្នកផងដែរ។ ផ្ទុយពីដំណើរការល្អប្រសើរនៅក្នុងពេលន នេះ សូមលោកអ្នករក្សាគំលាតពីមនុស្សថ្មី ឬការបែងចែងពត៌មានសំខាន់ ពីព្រោះអ្នកនឹង អាចមានការខកបំណងខ្លះព្រោះជំនឿចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ លោកអ្នកកំពុងទទួលបានការគាំទ្រច្រើនពីមនុស្សដែលនៅជុំ វិញខ្លួន ដូច្នេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារ ឬបញ្ចេញគំនិត…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥០ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះ ខណៈការឆ្លងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥០ករណីប៉ុណ្ណោះ។ ប្រទេសកម្ពុជាមិនមានការឆ្លងថ្មីទេថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះថយចុះ ៨៨ករណី។ ក្នុងរយៈ ពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ រួមមានប្រទេសវៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ប្រុយណេ, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មានអ្នកស្លាប់ម្នាក់ដោយសារកូវីដ ១៩ ដែលជាពលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេល នេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ១៤៥ករណី, និងការស្លាប់សរុបមាន ចំនួន ៣៦ម៉ឺន…

  • រកឃើញគ្រាប់មីន Type 72B នៅក្រោយសាលារៀនក្នុងខេត្តបាត់ដំបង (Video Inside)

    រកឃើញគ្រាប់មីន Type 72B នៅក្រោយសាលារៀនក្នុងខេត្តបាត់ដំបង (Video Inside)

    គ្រាប់មីនមួយគ្រាប់ប្រភេទ 72B ត្រូវបានរកឃើញនៅក្រោយសាលារៀនមួយ ដែលស្ថិតក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៦សីហានេះ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រាប់មីន មួយគ្រាប់នោះ ត្រូវបានគ្រូបង្រៀនម្នាក់រកឃើញនៅក្រោយសាលារៀន «អារ៉ី» ក្នុងភូមិតានួត ឃុំព្រះផុស នៃស្រុកគាស់ក្រឡ។ ស្រុកគាស់ក្រឡនៃខេត្តបាត់ដំបង គឺជាអតីតសមរភូមិដ៏ក្តៅមួយ ក្នុងសម័យសង្គ្រាមស៊ីវិលពីអតីតកាល។ គ្រាប់មីនប្រភេទ 72B គឺជាគ្រាប់មីនម្យ៉ាង ដែលក្នុងសម័យសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ត្រូវគេរាយការណ៍ថា បានធ្វើឱ្យមនុស្សជាច្រើន រងការដាច់ជើងនៅពេលបានដើរជាន់មីនបង្កប់នោះ។ គ្រាប់មីនប្រភេទ 72B ផលិតដោយប្រទេសចិន ត្រូវគេឃើញប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអាប់កានីស្ថាន, ប្រទេសគុយវ៉ែត, អ៊ីរ៉ាក់, អេរីទ្រៀ, គៀឌីស្តង់, លីបង់, ម៉ូហ្សំប៊ីក, ណាមីប៊ី, ប៉េរូ, អង់ហ្គោឡា, សូម៉ាលី, ស្រីលង្កា, ស៊ូដង់ និងក្នុងប្រទេសថៃផងដែរ។

  • វិទ្យាល័យព្រះមហាក្សត្រីកុសុមៈក្នុងខេត្តក្រចេះបន្តបិទ (Video Inside)

    វិទ្យាល័យព្រះមហាក្សត្រីកុសុមៈក្នុងខេត្តក្រចេះបន្តបិទ (Video Inside)

    វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ នៃខេត្តក្រចេះ នៅមិនទាន់បើកដំណើរការចូលរៀនវិញនៅឡើយទេ បន្ទាប់ពីបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រោយមានការរកឃើញថានៅ មានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងបរិវេណសាលានោះ។ ការរកឃើញគ្រាប់ទាំងនេះ គឺនៅបន្ទាប់ពីសាលា ត្រូវបានជួសជុលអាគារ និងចាក់សាបសាឡើងវិញកាលពីថ្ងៃទី១១សីហា ដែលនាពេលនោះក្រុមជាងបានប្រទះឃើញគ្រាប់ទាំងនេះកប់នៅក្នុងដី។ អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងដែលមានគ្រាប់មិនទាន់ផ្ទុះទាំងនោះ និងលោកបានជំរុញការពន្លឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សយូរពេក។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងថារវាងពីថ្ងៃទី១១ សីហាដល់១៣សីហា, គេបានរកឃើញគ្រាប់មិនទាន់ផ្ទុះមានចំនួន ២ពាន់ ១១៦គ្រាប់ នៅក្នុងបរិវេណសាលា ដែលស្ថិតក្នុងសង្កាត់ក្រុងក្រចេះនោះ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ គឺជាគ្រាប់ដែលសេសសល់ពីអតីតសម័យសង្គ្រាម។ គ្រាប់ដែលរកឃើញទាំងនោះ រួមមានប្រភេទគ្រាប់ M 79 ចំនួន ២ពាន់៣៣គ្រាប់, គ្រាប់ដេកា៧៥ ចំនួន៦៣គ្រាប់, គ្រាប់កិបអឹម៤៨ ចំនួន១៨គ្រាប់, គ្រាប់បេ៤០មួយគ្រាប់ និងគ្រាប់ហាស់107 ចំនួន១គ្រាប់។ យោងតាមរបាយការណ៍របស់ស៊ីម៉ាក, ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួន ជិត២ម៉ឺននាក់ រងរបួសជាង…

  • តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅក្នុងសប្តាហ៍នេះ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅចំណុចណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង១ពាន់នាក់ (Video Inside)

    កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង១ពាន់នាក់ (Video Inside)

    ជនបរទេសដែលធ្វើការ និងរស់នៅដោយខុសច្បាប់ចំនួនជាង១ពាន់នាក់ ត្រូវបានបណ្តេញពីកម្ពុជាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ។ ការបណ្តេញនេះ ត្រូវបានលើកឡើងដោយអគ្គនាយករដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក្នុងពិធីមួយ នៃការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល។ លោក គៀត ចន្ទថារិទ្ធ បានថ្លែងថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ មានជនបរទេសចំនួន១ពាន់៣៨នាក់មកពី ២៦ សញ្ជាតិ ដែលបានមកធ្វើការនៅកម្ពុជា ដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា។ ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញចេញទាំងនោះ គឺមានជនជាតិចិនច្រើន ជាងគេ គឺមានចំនួន៥៤៩នាក់, ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់, ជនជាតិវៀតណាមចំនួន ១២៩នាក់, ថៃចំនួន២៦នាក់, ម៉ាឡេស៊ី២៥នាក់ និងជនបរទេសផ្សេងៗទៀត ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តអំពើល្មើសច្បាប់។

  • កម្ពុជានិងវៀតណាមធ្វើបច្ចុប្បន្នភាព SOP (Video Inside)

    កម្ពុជានិងវៀតណាមធ្វើបច្ចុប្បន្នភាព SOP (Video Inside)

    កម្ពុជា-វៀតណាម បានធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ SOP និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ ការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀង SOP នេះបានធ្វើឡើងនៅថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ ដោយមានការចួលរួមពីភាគីកម្ពុជា ដឹកនាំដោយរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា, នាយិកាអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ប្រចាំនៅកម្ពុជា លោកស្រី គ្រីសស្ទិន ផាកូ Kistin Parco និងក្រុមការងារនានាដែលជាប់ពាក់ព័ន្ធ។ លោក ញឹក វណ្ណារ៉ា បានថ្លែងថាកិច្ចព្រមព្រៀង SOP បានកើតឡើងតាំងពីឆ្នាំ២០០៩ និងរហូតមកដល់ពេលនេះ មានរយៈពេលជាង១៣ឆ្នាំកន្លងផុតទៅហើយ ដែលជាហេតុតម្រូវឱ្យភាគី នៃប្រទេសទាំងពីរត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញ។ លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស បានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង, គ្រប់រូបភាពដែលភាគច្រើន ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះ បានធ្វើឱ្យប៉ះពាល់ទាំងថ្នាក់ជាតិ តំបន់ និងលើពិភពលោក។ លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន…

  • ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តពិភាក្សារកការតម្លើងប្រាក់ខែកម្មករ (Video Inside)

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តពិភាក្សារកការតម្លើងប្រាក់ខែកម្មករ (Video Inside)

    កិច្ចពិភាក្សាជុំវិញប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ បានបន្តថែមទៀតនៅថ្ងៃទី១៦សីហានេះ។ កិច្ចពិភាក្សាដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ថ្ងៃពុធនេះ គឺជាផ្នែកមួយដែលបង្ហាញពីគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល នៃការតម្លើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កើនជីវភាពរស់នៅកាន់តែប្រសើរ។ កិច្ចពិភាក្សាថ្ងៃទី១៦សីហានេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅទីស្ដីការក្រសួងការងារ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំថ្ងៃនេះ, ភាគីចូលរួមទាំង៣ ដែលមានភាគីរាជរដ្ឋាភិបាល, ភាគីសហជីព និងភាគីនិយោជក នៅមិនទាន់បញ្ចេញតួលេខ នៃប្រាក់ឈ្នួលតម្លើងសម្រាប់ឆ្នាំ២០២៤ឡើយ។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ គ្រោងនឹងរៀបចំកិច្ចប្រជុំជាបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា និងបន្តទៅដល់ខែកញ្ញា និងតុលាជាចុងក្រោយថែមទៀត។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បច្ចុប្បន្នមានចំនួន២០០ដុល្លារ ក្នុងមួយខែ…ហើយប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាមេរិកក្នុងមួយខែ៕