Category: កម្មវិធីព័ត៌មាន

  • រដ្ឋសភាកម្ពុជាបើកសម័យប្រជុំលើកដំបូងក្រោយការរៀបចំរចនាសម្ព័ន្ធដឹកនាំ (Video Inside)

    រដ្ឋសភាកម្ពុជាបើកសម័យប្រជុំលើកដំបូងក្រោយការរៀបចំរចនាសម្ព័ន្ធដឹកនាំ (Video Inside)

    រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននាថ្ងៃទី២២សីហា ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី។ លោកជំទាវ ឃួន សុដារី អាយុ៧០ឆ្នាំ ត្រូវបានរដ្ឋសភាក្នុងអាណ្ណត្តិថ្មីបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាននាថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ ក្នុងការបោះឆ្នោតជ្រើសតាំងនោះផងដែរ, កិត្តិសេដ្ឋាបណ្ឌិតជាមយាបបានក្លាយជាអនុប្រធានទី១ និងលោក វង្ស សូត្រ គឺជាអនុប្រធានទី២។ លោកជំទាវ ឃួន សុដារី គឺជាស្ត្រីលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានទទួលតួនាទីដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភារបស់ប្រទេសកម្ពុជា។ លោកជំទាវ គឺជាអតីតអ្នកដឹកនាំក្នុងអង្គភាពកាសែតកម្ពុជា និងក្រោយមកក្នុងកាសែតប្រជាជនរបស់គណបក្សប្រជាជនកម្ពុជា និងបានក្លាយជាអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល ចាប់តាំងពីអាណ្ណត្តិទី២ ក្នុងឆ្នាំ១៩៩៨នោះមក។ លោកជំទាវក៏ធ្លាប់បានធ្វើជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា របស់រដ្ឋសភាផងដែរ។ លោកជំទាវបានថ្លែងថាប្តេជ្ញាចិត្តក្នុងតួនាទីដឹកនាំរដ្ឋសភាក្នុងអាណ្ណត្តិថ្មីនេះ។

  • រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី (Video Inside)

    រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី (Video Inside)

    រាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតជាផ្លូវការហើយនៅថ្ងៃទី២២សីហា ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នៃនីតិកាលទី៧ ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជូនដល់រាជរដ្ឋាភិបាលបាលថ្មី ក្រោមការដឹកនាំរបស់ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត។ សមាសភាពរាជរដ្ឋាភិបាលថ្មីនេះ រួមមាននាយករដ្ឋមន្ត្រីម្នាក់, ឧបនាយករដ្ឋមន្ត្រី១០នាក់, ទេសរដ្ឋមន្ត្រី២១នាក់ និងរដ្ឋមន្ត្រីចំនួន៣០នាក់។ ក្នុងចំណោមរដ្ឋមន្ត្រីទាំង៣០នាក់ ក៏មានរដ្ឋមន្ត្រីដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីផងដែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលថ្មី (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលថ្មី (Video Inside)

    ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានធ្វើព្រះរាជសារផ្សេងដាច់ដោយឡែក ក្នុងការអបអរសាទរចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការបោះឆ្នោតទុកចិត្តពីរដ្ឋសភា ក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មី ក្នុងអាណ្ណត្តិទី៧ របស់រដ្ឋសភា។ សារព្រះមហាក្សត្រខ្មែរថ្ងៃទី២២សីហា បានសរសេរថា «ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិជាសមាជិក សមាជិកា រាជរដ្ឋាភិបាល ដើម្បីដឹកនាំកសាងប្រទេសជាតិបន្តទៅទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។ ព្រះរាជសារ បានកោតសរសើរ និងបង្ហាញក្តី «ជឿជាក់យ៉ាងមុតមាំថា ក្នុងអាណ្ណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត…» និងឥស្សរជនក្នុងជួររាជរដ្ឋាភិបាល «នឹងបន្តដឹកនាំប្រទេសឱ្យទទួលបាននូវមហាជោគជ័យបន្ថែមទៀត លើបេសកកម្មដ៏ឧត្តុងឧត្តម និងបន្តថែរក្សាស្ថិរភាព នយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង»។ ដោយឡែកសាររបស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតានរោត្តមមុនិនាថ សីហនុ បានមានព្រះរាជបន្ទូលសម្តែងក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះបណ្ឌិត ហ៊ុន ម៉ាណែត និងសារបានសរសេរ «ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត…» និងឥស្សរជនជាសមាជិក ក្នុងរាជរដ្ឋាភិបាលថ្មី «សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺអាយុ…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងមានជាង ៦០ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងមានជាង ៦០ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងអាស៊ាន នៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦៤ករណី ដែលបានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសប្រុយណេ ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦ លាន ៣៣ម៉ឺន ៣ពាន់ ៤២៧ករណី, និងការ ស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៧២ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ…

  • តម្លៃប្រេងសាំងកើនឡើង… ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំងកើនឡើង… ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំង បានកើនឡើងមកវិញ ខណៈប្រេងម៉ាស៊ូត គឺឋិតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃ ចំនួន ៤ពាន់ ៦៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងមកវិញចំនួន១០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់ ៧០០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺឋិតនៅថេរ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ ខ្លះគឺមានតម្លៃចំនួន៥ពាន់២០០រៀល, កន្លែងខ្លះមានតម្លៃចំនួន៥ពាន់២៥០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន៥ពាន់៣០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • យោធភូមិភាគពិសេស នៅខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនជំនាញ (Video Inside)

    យោធភូមិភាគពិសេស នៅខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនជំនាញ (Video Inside)

    សាលាពលទាហានយោធភូមិភាគពិសេស នៅខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនជំនាញ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត។ វគ្គហ្វឹកហ្វឺនជំនាញនេះបានរៀបចំឡើងនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ នៃស្រុករលាប្អៀ នាថ្ងៃទី២១ ខែសីហា គឺមានសិក្ខាកាមចូលរួមចំនួន ៦៩នាក់។ អប្សរាណិតរាយការណ៍

  • ក្រុមខ្មែរអាមេរិកាំងសារភាពទទួលលុយ ៣,៥០០០ ដុល្លារ ក្នុងការរំដោះអ្នកទោសមេខ្លោងជួញគ្រឿងញៀនជាតិចិនតៃវ៉ាន់ (Video Inside)

    ក្រុមខ្មែរអាមេរិកាំងសារភាពទទួលលុយ ៣,៥០០០ ដុល្លារ ក្នុងការរំដោះអ្នកទោសមេខ្លោងជួញគ្រឿងញៀនជាតិចិនតៃវ៉ាន់ (Video Inside)

    ក្រុមខ្មែរអាមេរិកាំងដែលធ្វើសកម្មភាពប្លន់រំដោះអ្នកទោសមេខ្លោងគ្រឿងញៀន បាននិយាយថា ពួកគេទទួលបានប្រាក់៣ម៉ឺន ៥ពាន់ដុល្លារ នៅក្នុងការធ្វើសកម្មភាពប្លន់រំដោះមេខ្លោងទណ្ឌិតចិនតៃវ៉ាន់នាកណ្តាលក្រុងសៀមរាប។ សមត្ថកិច្ចបានថ្លែងថាគេទើបបានចាប់ជនសង្ស័យចិនតៃវ៉ាន់ម្នាក់ទៀត ដែលនាំឱ្យចំនួនមនុស្សចាប់ខ្លួនក្នុងអំពើប្លន់អ្នកទោសមេខ្លោងជួញគ្រឿងញៀននេះ បានកើនដល់៨នាក់ហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • អ្នកតំណាងរាស្ត្រថ្មីជាប់ឆ្នោត ចូលប្រជុំសភាថ្ងៃដំបូង (Video Inside)

    អ្នកតំណាងរាស្ត្រថ្មីជាប់ឆ្នោត ចូលប្រជុំសភាថ្ងៃដំបូង (Video Inside)

    សម័យប្រជុំដំបូង នៃរដ្ឋសភាសម្រាប់នីតិកាល ទី៧ ក្រោមការកោះប្រជុំរបស់ព្រះមហាក្សត្រខ្មែរ បានប្រព្រឹត្តទៅនាថ្ងៃទី២១ សីហា ឆ្នាំ២០២៣។ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលប្រាប់អ្នកតំណាងរាស្ត្រក្នុងអាណ្ណត្តិថ្មី ត្រូវ «បន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាង ព្រះរាជាណាចក្រកម្ពុជា…»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ រាល់អាជីពទាំងអស់របស់អ្នកនឹងមិនជួយស្ថានភាពរឹង ស្ទះណាមួយដែលគួរឲ្យកត់សម្គាល់នោះទេ។ អ្នកអាចបន្តធ្វើការងារជាប្រក្រតី ឬធ្វើការផ្លាស់ប្តូរទីកន្លែងការងារថ្មីទៅតាមបំណង។ ថ្ងៃការទំនាក់ទំនងក្នុងក្រៅ និងការជួយទំនុក បម្រុងពីមនុស្សនៅជុំវិញខ្លួនមានច្រើន ដូច្នេះការងារទំាងឡាយអាចដំណើរការទៅដោយ រលូន។ ក្នុងពេលនេះ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រង ឬទទួលបន្ទុកលើការចាត់ចែងក្រុម គឺកាន់ តែទទួលបានផលដ៏ប្រសើរ។ ផ្ទុយទៅវិញ សូមជៀសវាងការជ្រៀតជ្រែកកិច្ចការងាររបស់អ្នកដទៃក្រែងនាំទុក្ខធំ មកលើខ្លួនវិញ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំចុះធ្វើការ ឬទទួលយកការរកស៊ី ប្រសិនបើអ្នក មិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ លោកអ្នកនឹងមានជំនួយច្រើនពីមនុស្ស ដែលនៅជុំវិញខ្លួន ក៏ដូចជាថ្នាក់លើរបស់អ្នកទៀតផង។ ហើយជាធម្មតាអ្នកមានលទ្ធភាពទទួលបានជោគជ័យ និងផលចំណេញច្រើន ប៉ុន្តែអំណោយផលនេះក៏អាស្រ័យទៅលើគម្រោងនឹងភាពច្បាស់លាស់របស់អ្នកដែរ។ កុំឆ្លើយតបអ្វីលឿនពេក ការប្រើប្រាស់ពេល វេលាអោយសមល្មមក្នុងការគិតពិចារណានឹងជួយបញ្ចៀសកំហុស និងមិនអោយខាតបង់ ពេលវេលាផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ​ក្នុងពេលនេះ សូមមានភាពរហ័សរហួស ចាប់យកឳកាសទាំងឡាយដែលកើតឡើងចំពោះអ្នក។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ចូររក្សាចិត្តឲ្យរឹងមាំ អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការសម្រប និងដោះស្រាយករណីនានា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នាក្នុងពេលតែមួយ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញ ឬត្រូវបំភ្លេចចោលខ្លះទើបជាការប្រសើរដល់អារម្មណ៍របស់អ្នក។ សូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ ក្រៅពីនេះ ធ្វើយ៉ាងណារក្សាភាពត្រឹមត្រូវ និងវិជ្ជាជីវៈជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងទទួលបានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចនឹងជួបប្រទះនឹងការផ្លាស់ប្តូរបរិបទការងារជាច្រើនផ្នែក ហេតុដូច្នេះត្រូវមានភាពរហ័ស និងក្តោបក្តាប់ការងារ ក៏ដូចជាស្ថានការណ៍ឲ្យបានល្អប្រសើរ។ ចំពោះលោកអ្នកដែលមានបំណងបណ្តាក់ទុន បង្កើតមុខរបរថ្មី…