-
សម្តេចតេជោចំអកដាក់លើក្រុមអ្នកវិភាគមិនឯករាជ្យ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកដាក់លើក្រុមអ្នកវិភាគ ដែលមានទំនោរលើក្រុមប្រឆាំង ដែលនិយាយថា ការតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី បាននាំឱ្យមានជម្លោះ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ ការវិភាគរបស់ក្រុមធ្វើនយោបាយប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេឃើញថា បានព្យាយាមចាក់ចុចឱ្យមានការបែកបាក់នូវរង្វង់ផ្ទៃក្នុង ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយម្តងបានផ្គូរផ្គងកូនប្រុសសម្តេចពិជ័យសេនា ទៀ បាញ់ និងម្តងបានផ្គូរផ្គងកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ជាបេក្ខជននាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់ក្រុងទី៣ នាថ្ងៃទី៣សីហា បានថ្លែងថា ការវិភាគរបស់ក្រុមធ្វើនយោបាយប្រឆាំងនោះ បានដើរឆ្ងាយខុសពីការពិត។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងពេលខាងមុខនេះ គឺជាឥស្សរជននយោបាយកំពូលមួយរូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលធំៗ២រួចមកហើយ យោងតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីការក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា។ ដំណាក់កាលធំៗទាំង២ ដែលបានឆ្លងកាត់រួចមកនេះ ត្រូវសម្តេចតេជោបានបញ្ជាក់ថាគឺទី១ ការឆ្លងកាត់ការជ្រើសតាំងរបស់សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ គណបក្សប្រជាជនកម្ពុជាក្នុងខែធ្នូឆ្នាំ២០២១ ដែលសម្រេចតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…និងដំណាក់កាលទី២ គឺបានជាប់ជាសមាជិកសភាតំណាងរាស្ត្រ ក្នុងមណ្ឌលភ្នំពេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ សម្តេចបានបញ្ជាក់បន្ថែមថាពេលវេលាដែលសម្តេចបានផ្ទេរតំណែងដល់យុវជនជំនាន់ក្រោយដើម្បីដឹកនាំប្រទេសជាតិនាពេលនេះ គឺមិនមែនដោយសារតែបណ្ឌិត…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់ បើអាចចូរកុំចូលទៅកៀកនឹងរឿងរបស់អ្នកដទៃ ក្នុងនោះជំនួយរបស់អ្នកក៏ត្រូវមាន ព្រំដែនផងដែរទើបជាការល្អប្រសើរ។ ក្រៅពីនេះលោកអ្នកអាចធ្វើការសម្របនឹងភាពប្រែ ប្រួលបានល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ លើសពីនេះ ក៏ សូមចងចាំផងដែរថា ភាពស្ងៀមស្ងាត់ និងចិត្តអត់ធ្មត់ធ្វើអោយអ្នកអាចបញ្ចៀសផងរំខាន បានដោយសន្តិវិធី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពល និងភាពរស់ រវើកខ្លាំងក្នុងការប្រតិបត្តិការងារ ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្ត។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ បើទោះជាអ្វីៗហាក់មានភាពល្អប្រសើរយ៉ាងនេះក្តី សូមប្រយ័ត្នចំពោះការវិនិច្ឆ័យរបស់ អ្នកចំពោះស្ថានភាពដែលនៅជុំវិញខ្លួន។ ឆ្នាំថោះ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួនសរុបតែ ១៤៨ ករណីប៉ុណ្ណោះ ដែលបន្តថយចុះបន្ថែមទៀតចំនួន ១៥៤ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ចំនួនអ្នកឆ្លងទាំងនោះ បានកើតលើប្រទេសបួននៅអាស៊ាន។ ប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេលកន្លះខែមកហើយ។ ប្រទេសទាំង ៤ នៅអាស៊ាន ដែលមានការឆ្លង និងស្លាប់ថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល២៤ម៉ោងចុងក្រោយនេះមាន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ៤២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៦៧១នាក់។…
-
ការដាច់ភ្លើងចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

-
ខេត្តព្រះវិហារបង្វឹកជំនាញកងកម្លាំងក្នុងវិធីជួយសង្គ្រោះបឋម (Video Inside)

កងកម្លាំងប្រដាប់អាវុធចំនួន ៤០៥នាក់នៅខេត្តព្រះវិហារ បានហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ខណៈដែលភ្លៀងបន្តធ្លាក់បានជម្រុញឱ្យកម្លាំងត្រូវត្រៀមប្រតិបត្តិការ ដើម្បីជួយសង្គ្រោះ។ វគ្គហ្វឹកហ្វឺនជំនាញនេះ បានចូលរួមដោយអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ ដែលដាស់តឿនសិក្ខាកាមចូលរួម ៤០០នាក់ ត្រូវក្រេបជញ្ជក់នូវមុខវិជ្ជានេះ ដោយមិនត្រូវល្មើសនឹងវិន័យឡើយ។ អប្សរាណិតរាយការណ៍
-
ស្ត្រីបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់ប្រទះឃើញសាកសពគាបជាប់នឹងថ្ម (Video Inside)

ស្ត្រីដែលបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់នៃខេត្តកំពត ត្រូវបានរកឃើញនៅថ្ងៃទី២សីហានេះ ក្រោយការស្វែងរករបស់អាជ្ញាធររយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ។ កញ្ញា ផន ស្រីខួច អាយុ១៩ឆ្នាំ បានបាត់ខ្លួនតាមខ្សែទឹកក្រោយតង់របស់នាងត្រូវបានបាក់ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងវេលាទាបភ្លឺថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៣។ បុរសអាយុ២៣ឆ្នាំ ឈ្មោះ សុង ទីមធន ដែលស្ថិតក្នុងតង់ជាមួយនឹងរួបនាង បានថ្លែងថាក្នុងហេតុការណ៍នោះ លោកបានចាប់ដៃនាងជាប់ប៉ុន្តែក្រោយមកបានរបូតទៅវិញ ក្នុងពេលដែលមិនអាចទប់ទល់នឹងខ្សែទឹកបោកបក់បាន។ ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថាសាកសពរបស់នាង ត្រូវបានរកឃើញគៀបជាប់នឹងថ្ម ដែលក្នុងពេលទឹកកំពុងលិចខ្លាំងនោះ គេមិនអាចរកឃើញសាកសពភ្លាមបានឡើយ។ ការរកឃើញសាកសពនេះ បាននាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ ដោយសារទឹកជ្រោះឱម៉ាល់នោះ បានកើនឡើងដល់ចំនួន២នាក់ហើយ។ សាកសពម្នាក់ទៀតដែលគេបានរកឃើញកាលពីថ្ងៃទី៣១កក្កដាកន្លងមកនោះ គឺជាស្ត្រីអាយុ១៩ឆ្នាំឈ្មោះ កែន ស្រីរ័ត្ន។
-
កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៣៨ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនៅប្រទេសកាណាដា (Video Inside)

កីឡាករក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា បានទទួលមេដាយចំនួន៣៨គ្រឿងហើយ ក្នុងការចូលរួមការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ប្រព្រឹត្តទៅក្នុងប្រទេសកាណាដា។ ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 ក្នុងក្រុងវីនីផេក Winnipeg បានចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០នៅលើសកលលោក។ យោងតាមក្រសួងមហាផ្ទៃ, គិតត្រឹមថ្ងៃ ទី២សីហា ឆ្នាំ២០២៣, លទ្ធផលបណ្ដោះអាសន្នដែលក្រុមកីឡានគរបាលជាតិកម្ពុជាទទួលបាន គឺមេដាយចំនួន ៣៨គ្រឿង ក្នុងនោះមានមេដាយមាស១៧, ប្រាក់១៦ ,និងសំរឹទ្ធ ៥គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណាដានឹងត្រូវបញ្ចប់នៅថ្ងៃទី៦ សីហា ដែលរំពឹងថាកម្ពុជានឹងអាចទទួលបានមេដាយខ្លះថែមទៀត។ ការប្រកួត៩ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៨កក្កដា មានវិញ្ញាសារសរុប៦៣កីឡា ប៉ុន្តែកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ៤៨នាក់ គឺសម្រាប់តែវិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench…
-
សម្តេចតេជោបើកសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣ (Video Inside)

ផ្លូវខ្សែក្រវាត់ក្រុងទី៣ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាវេលាថ្ងៃទី៣សីហានេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងជិត៥៣គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីរង្វង់មូល មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កំណាត់ផ្លូវជាតិលេខ៧៦A បាក់ស្រុត, អាជ្ញាធររៀបចំធ្វើផ្លូវវាង (Video Inside)

កំណាត់ផ្លូវជាតិលេខ៧៦អាក្នុងខេត្តមណ្ឌលគិរី បានរងការបាក់ស្រុតយ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀងហូរកាត់។ ចំណុចដែលហូរដាច់ផ្លូវជាតិនេះ បានស្ថិតក្នុងចំណុចអូរងើយ, ភូមិអណ្តូងក្រឡឹង, សង្កាត់សែនមនោរម្យ នៃស្រុកអូររាំង។ ទឹកភ្លៀងបានហូរកាត់ច្រោះបណ្តាល ឱ្យការបាក់ស្រុតផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ដល់គីឡូម៉ែត្រលេខ៩៩ចន្លោះពីស្រុកអូររាំង និងស្រុកកែវសីមា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វិលត្រឡប់មកកម្ពុជាវិញក្រោយជោគជ័យ… (Video Inside)

គណៈប្រតិភូកម្ពុជាដែលទទួលបានជោគជ័យក្នុងសិទ្ធិទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ បានវិលត្រឡប់មកមាតុប្រទេសហើយនាល្ងាចថ្ងៃពុធនេះ។ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោកនៅក្នុងប្រទេស សាយព្រឹស រវាងពីថ្ងៃទី២៦កក្កដាដល់ថ្ងៃទី៣១កក្កដាឆ្នាំ២០២៣។ នៅថ្ងៃទី៣១កក្កដាឆ្នាំ២០២៣ នៃការប្រកាសលទ្ធផលចុងក្រោយ, អ្នករៀបចំសន្និសីទ បានប្រកាសថាការរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ សម្រាប់ឆ្នាំ២០២៦នឹងត្រូវបានទៅលើប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រាប់អ្នកកាសែតជុំវិញជោគជ័យរបស់កម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំធ្វើនៅក្នុងឆ្នាំ២០២៦។ សមាគមកាយប្ញទ្ធិនារីពិភពលោក គឺជាសមាគមដែលមានចូលរួមពីប្រទេស ចំនួន១៥២ របស់សកលលោក។