-
ខេត្តក្រចេះរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ (Video Inside)

ខេត្តក្រចេះបានរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋគេចចេញពីទឹកជំនន់ ខណៈទឹកទន្លេកំពុងហក់ឡើង និងអាចបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋ។ អភិបាលរង ទទួលបន្ទុកគ្រោះមហន្តរាយខេត្តក្រចេះ លោក គង់ គឹមនី បានឱ្យដឹងនៅថ្ងៃទី៤ ខែសីហានេះថា ក្រុមការងារកំពុងពិនិត្យបង្កើតទីទួលសុវត្ថិភាព នៅក្នុងក្រុងស្រុកនានា ពិសេសតំបន់ដែលធ្លាប់ងាយរងហានិភ័យ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះបន្តហក់ឡើងជាបណ្តើរៗ។ ស្ថានីយជលសាស្ដ្រខេត្តក្រចេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤សីហា ទឹកមានកម្ពស់ ជាង ១៧ម៉ែត្រ គឺហក់ឡើងលឿនជាងឆ្នាំ២០២២ ដល់ទៅជិត៤ម៉ែត្រ។ នៅក្នុងខេត្តក្រចេះនោះ, កម្រិតកម្ពស់ទឹកប្រកាសអាសន្ន គឺ២២ម៉ែត្រ៕
-
ខេត្តចំនួន១២រងនឹងជំនន់ទឹកភ្លៀង (Video Inside)

ខេត្ដចំនួន១២នៅកម្ពុជាបានរងនឹងការជន់លិច ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសផងទៀត។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយគិតត្រឹមថ្ងៃទី៤ សីហា ឆ្នាំ២០២៣ ខេត្តទាំង១២ ដែលបានរងគ្រោះគឺខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តមណ្ឌលគិរី, ខេត្តកំពត, ខេត្តកែប, ខេត្ដកោះកុង, ខេត្ដក្រចេះ, ខេត្តរតនគិរី, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្ដកំពង់ស្អឺ និងខេត្តព្រះសីហនុ។ ខេត្តទាំង១២នេះ បានរងនឹងជំនន់ទឹកភ្លៀងអស់រយៈ ពេល៩ថ្ងៃហើយ។ គ្រួសារដែលរងផងប៉ះពាល់មានចំនួន១ម៉ឺន ២០៤៤គ្រួសារ, ពលរដ្ឋដែលត្រូវបានជម្លៀសមាន១៧៩គ្រួសារ, មនុស្សម្នាក់បានស្លាប់, ២នាក់រងរបួស, ផ្ទះ៩ពាន់៥៣ខ្នង, សាលារៀន១៩ខ្នងបានរងការប៉ះពាល់… ផ្លូវប្រវែង២ម៉ឺន៤ពាន់៩១១ម៉ែត្រ និងស្រូវ១ម៉ឺន១ពាន់ ៩៥៥ហិកតាត្រូវបានលិច។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខនេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្ដកើតមានថែមទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់ មូសុង និរតីក្នុងកម្រិតមធ្យម។ ដោយឡែកព្យុះទី៦ឈោ្មះ ខាណុន បាននិងកំពុងធ្វើដំណើរទៅកាន់ភាគខាងជើង និងរំពឹងធ្វើដំណើរដល់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយ។
-
កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៦០ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល នៅប្រទេសកាណាដា (Video Inside)

កីឡាករក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានទទួលមេដាយចំនួន៦០គ្រឿងហើយ ក្នុងការចូលរួមការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ប្រព្រឹត្តទៅក្នុងប្រទេសកាណាដា។ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនេះ បានប្រព្រឹត្តទៅនៅក្នុងក្រុងវីនីផេក ជាមួយការចូលរួមពីកីឡាករប៉ូលីសមកពីប្រទេសជាង៧០ នៅលើសកលលោក។ យោងតាមក្រសួងមហាផ្ទៃ, គិតត្រឹមថ្ងៃទី៣ សីហា ឆ្នាំ២០២៣, ក្នុងចំណោមមេដាយ៦០គ្រឿង ដែលក្រុមកីឡានគរបាលជាតិកម្ពុជាដណ្តើមបានរួមមានមេដាយមាស២៤, ប្រាក់២៧, និងសំរឹទ្ធ ៩គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណាដា នឹងត្រូវបញ្ចប់នៅថ្ងៃទី៦ សីហា។ ក្នុងការប្រកួត៩ថ្ងៃដែលចាប់ផ្តើមតាំងពីថ្ងៃទី២៨កក្កដា មានវិញ្ញាសារសរុប៦៣កីឡា ប៉ុន្តែកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែចំនួន៤៨នាក់ សម្រាប់តែវិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរ ខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និង កីឡាទាញសាច់ដុំ Push Pull Lifting។
-
គជបគ្រោងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី៥ សីហា (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹង និងសម្របទៅតាមស្ថាន ភាពបានល្អប្រសើរ ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួនជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ការផ្លាស់ប្តូរនានានក្នុងពេលេនះទទួលបានសុទ្ធតែភាពវិជ្ជមាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរបង្ខំខ្លួនក្នុងស្ថានភាពមិនល្អប្រសើរនោះទេ។ ប៉ុន្តែ បើទោះបីជាមានការផ្លាស់ប្តូរណាមួយក៏ដោយ សូមលោកអ្នកឈរលើជំហររបស់ខ្លួន។ ការគោរពយោបល់…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

ប្រទេសចំនួនតែ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ។ ប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២០៥ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៥៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៧១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ ឡើយ នៅអាស៊ាន នារយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន៣១ម៉ឺន ២៤៨ករណី និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន៨ពាន់៦៧១នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…
-
ខេត្តពោធិ៍សាត់បំបែកសំបុកទទួលផលចោរកម្ម (Video Inside)

-
ទាហានកម្ពុជា និងថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាលើកដំបូង (Video Inside)

ទាហានកម្ពុជា និងទាហានថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាជាលើកដំបូងមួយ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហានេះ។ លំហាត់សមយុទ្ធនេះនឹងមានរយៈពេល១៤ថ្ងៃ ដែលគ្រោងនឹងធ្វើនៅលើទឹកដីថៃរវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ សីហា ឆ្នាំ២០២៣។ គម្រោងនៃការធ្វើលំហាត់សមយុទ្ធនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាគ្នាមួយរវាងនាយសេនាធិការចម្រុះ នៃប្រទេសទាំង២ គឺនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយឧត្តមសេនីយ៍ ទីធិឆៃ ថាន់ថង Thitichai Tiantong ក្នុងកិច្ចប្រជុំថ្នាក់នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃលើកទី៧ រៀបចំឡើងដោយភាគីកម្ពុជានាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ កម្ពុជា និងថៃ បានឯកភាពគ្នាដោយគ្រោងនឹងចាត់បញ្ជូននាយទាហានបញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក ដើម្បីចូលរួមលំហាត់រួមជាមួយគ្នានោះ។
-
កម្ពុជាទទួលជំនួយជាង២លានដុល្លារពី NPA ក្នុងការបោសសំអាតមីន (Video Inside)

កម្ពុជាគ្រោងនឹងទទួលជំនួយប្រមាណជាង ២លានដុល្លារពីអាល្លឺម៉ង់ សម្រាប់គម្រោងបោសសម្អាតមីន នៅក្នុងខេត្តចំនួនបីគឺខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងព្រះវិហារ។ អង្គភាពស៊ីម៉ាក់បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ពិធីចុះហត្ថលេខាទទួលជំនួយនឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនាសប្តាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣។ គម្រោងនៃថវិកាជំនួយ ២លាន ១០ម៉ឺនដុល្លារនោះ នឹងត្រូវចុះហត្ថលេខារវាងអង្គភាពស៊ីម៉ាក់ តំណាងដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលោក ហេង រតនា និងប្រធានអង្គការជំនួយរបស់ប្រជាជនណ័រវ៉េ លោករូន គ្រីស្ទាន ដេល អង់ដ្រេសិន Rune Kristian Dale-Andresen ប្រចាំនៅកម្ពុជា។ គម្រោងជំនួយចំពោះកម្ពុជានេះ ទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ នឹងត្រូវអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១ពាន់ ៦០០ហិកតា សម្រាប់ខេត្តទាំងបី។ កម្ពុជាបានដាក់ចេញនូវផែនការបោសសំអាតគ្រាប់មីនឱ្យអស់ពីក្នុងដីនៅក្នុងឆ្នាំ២០២៥។
-
សម្តេចតេជោបានថ្លែងថា ចំនួនពលរដ្ឋដែលបោះឆ្នោតសកលបានបង្ហាញថាកម្លាំងប្រជាធិបតេយ្យឈ្នះ លើក្រុមអនាធិបតេយ្យ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា គឺជាការបោះឆ្នោតមួយ ដែលមានលក្ខណៈខុសពីអ្វី ដែលធ្លាប់មានការបោះឆ្នោតសកលកន្លងមក។ ការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាកន្លងមកនេះ មិនត្រឹមតែជាការប្រកួតប្រជែងរវាងគណបក្សនយោបាយ និងគណបក្សនយោបាយដែលឈរឈ្មោះសម្រាប់ឱ្យពលរដ្ឋបោះ ដើម្បីក្លាយជាតំណាងរាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងរវាងក្រុម ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដែលទ្រទ្រង់ការបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ និងក្រុមម្ខាងទៀតជាក្រុមអនាធិបតេយ្យដែលរារាំងដំណើរការបោះឆ្នោត។ សម្តេចបានថ្លែងបញ្ជាក់យ៉ាងនេះនៅថ្ងៃទី៣ សីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់ក្រុងទី៣របស់រាជធានី ដោយបញ្ជាក់ថា កម្លាំងគាំទ្រការបោះឆ្នោត បានឈ្នះលើកម្លាំង ដែលព្យាយាមរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោតហើយ។ ឧបាយកលរបស់ក្រុមដែលចង់រារាំងមិនឱ្យកម្ពុជាធ្វើការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ត្រូវគេឃើញថាបានទទួលការបិទភ្នែក, ធ្វើគ, ធ្វើថ្លង់ ពីក្រុមប្រទេសមួយចំនួន ដែលតាំងខ្លួនជាបិតាលទ្ធិប្រជាធិបតេយ្យ។ ប្រទេសទាំងនោះថែមទាំងនិយាយចោទដាក់លើកម្ពុជាទៀតថា ដំណើរការបោះឆ្នោតសកលកន្លងមកនេះ មិនស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើយ។ សម្តេចតេជោបានថ្លែងជាសាធារណៈប្រាប់បរទេស ដែលចូលចិត្តឈឺឆ្អាលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លើកត្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យត្រូវបញ្ឈប់នូវអំពើជ្រៀតជ្រែកទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតសកលនៅកម្ពុជាកន្លងមកនេះ មានការចូលរួមតាមដានសង្កេតការណ៍ពីប្រទេសចំនួន៦៥ មកពីសកលលោក និងក្រុមអ្នកសង្កេតការណ៍ បានធ្វើសេចក្តីវាយតម្លៃរបស់ខ្លួន បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅដោយភាពសេរី និងយុត្តិធម៌ស្រប និងគ្មានអំពើហិង្សាបានកើតឡើងឡើយ។ សម្តេចតេជោ បានថ្លែងថាមានប្រទេសតិចតួចដែលរិះគន់ បានតាំងខ្លួនឯងជាសហគមន៍អន្តរជាតិ ខណៈដែល៦៥ប្រទេស ដែលបានមកសង្កេតការណ៍ និងវាយតម្លៃលើដំណើរការបោះឆ្នោតនៅកម្ពុជានោះ បែរជាគេមិនបានមើលឃើញឡើយ។…